មនុស្សស្រីគ្រប់រូបសុទ្ធតែប្រាថ្នាចង់បានស្បែកស ទន់រលោង មានសំណើម និងមានសុខភាពល្អ។ ការខាត់ស្បែកជាប្រចាំអាចធ្វើឱ្យស្បែកយើងស្រស់ថ្លា និងក្មេងជាងវ័យព្រោះកោសិកាស្បែកងាប់ៗត្រូវបានជម្រុះចេញ។ ផ្ទុយមកវិញ បើយើងខាត់ស្បែកមិនបានត្រឹមត្រូវទេ ស្បែកយើងអាចប្រែជាខូច ឬមិនទទួលបានលទ្ធផលល្អដូចដែរយើងរំពឹងទុកនោះទេ។ ដូច្នេះហើយខាងក្រោមនេះគឺជារូបមន្តខាត់ស្បែកបែបធម្មជាតិទាំង៥ ដែលជួយឱ្យស្បែកសនិងមានសំណើម ដូចជា៖

១.កាហ្វេ៖ កាហ្វេ និងទឹកឃ្មុំត្រូវបានចាត់ទុកថាជារូបមន្តដែលងាយស្រួលធ្វើ និងមានប្រសិទ្ធភាពខ្ពស់។ កាហ្វេជួយជម្រុះកោសិកាងាប់ និងធ្វើអោយស្បែកសទន់រលោង។
រូបមន្ត៖ កាហ្វេ៣,៤ស្លាបព្រាបាយ,ទឹកឃ្មុំ៥ស្លាបព្រា,ប្រេងអូលីវ៥ស្លាបព្រា។ លាយគ្រឿងផ្សំចូលគ្នា រួចលាបល្បាយនៅលើស្បែកដែលបានលាងសម្អាតដោយទឹក ហើយម៉ាស្សាថ្នមៗរយៈពេលមួយនាទី បន្ទាប់មកលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ហៗ ហើយជូតឱ្យស្ងួតដោយកន្សែងទន់។

ម៉ាស៊ីនវេចខ្ចប់ដោយស្វ័យប្រវត្តិសម្រាប់ម្សៅកាហ្វេ - IAPACK

២.ស្ករត្នោត និងប្រេងដូង៖ ស្ករត្នោតគឺជាសារធាតុផ្សំដែលងាយរក និងមានប្រសិទ្ធភាពល្អសម្រាប់ការខាត់ស្បែក។
រូបមន្ត៖ ស្ករត្នោត ១ ពែង និងប្រេងដូង ១/២ ពែង, ជូតល្បាយដែលលាយនៅលើស្បែកដែលគ្រើម បន្ទាប់មកលាងសម្អាតចេញដោយទឹកក្តៅឧណ្ហៗ បន្ទាប់ពីងូតទឹកសូមលាបក្រែមសំណើម។

ស្ករត្នោត​ខ្មែរ កំពុងមាន​ទីផ្សារ នៅ​ប្រទេស​ក្នុង​តំបន់ និង​នៅ​អឺរ៉ុប​ |  Mekong Newsតេីអ្នកបានដឹងពីអត្ថប្រយោជន៍របស់ប្រេងដូងរឺនៅ​ ? – ការអប់រំ​ & សុខភាព

៣.តែបៃតង Matcha៖ ម្សៅតែបៃតង matcha មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដ៏រឹងមាំ និងមានប្រយោជន៍ខ្លាំងណាស់ក្នុងការយកផ្នែកនៃស្បែកដែលរងការខូចខាតកាំរស្មីយូវីពីព្រះអាទិត្យនៅរដូវក្តៅ។
រូបមន្ត៖ ស្ករ ១ ពែង, ម្សៅតែបៃតង matcha ១ ស្លាបព្រាកាហ្វេ, និងប្រេងធម្មជាតិផ្សេងទៀតតាមជម្រើសរបស់អ្នក។ លាបល្បាយទាំងនោះនៅលើស្បែកទុករយះពេល៥នាទី រួចលាងទឹកចេញជាការស្រេច។

មុខស្អាត បាត់មុន បាត់ស្នាមដោយប្រើ «តែបៃតង» - Khmerload

៤.បឺរ និងទឹកឃ្មុំ៖ ផ្លែបឺរមានផ្ទុកវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយចិញ្ចឹមស្បែក។
រូបមន្ត៖ ផ្លែបឺរ ១/២, ទឹកឃ្មុំ ៣ ស្លាបព្រាបាយ, និងម្សៅពោត ២ ស្លាបព្រាបាយ។ កិនផ្លែបឺរ ១/២ លាយជាមួយទឹកឃ្មុំ និងម្សៅពោត រួចម៉ាស្សាថ្នមៗលើស្បែកដែលសើម បន្ទាប់មកលាងជម្រះជាមួយនឹងទឹកក្តៅឧណ្ហៗ ហើយសម្ងួតដោយកន្សែងកប្បាសទន់។

5 health benefits of avocado | BBC Good Food

៥.ទឹកឃ្មុំ និងទឹកដោះគោជូរ៖ ទឹកឃ្មុំ និងទឹកដោះគោជូរ ត្រូវបានគេវាយតម្លៃថា ធ្វើឱ្យស្បែកទន់ និងរលោង។
រូបមន្ត៖ ម្សៅស្រូវសាលី ២ ស្លាបព្រាបាយ, គ្រាប់ផ្កាឈូករ័ត្ន ២ ស្លាបព្រាបាយ, ទឹកដោះគោជូរ ៤ស្លាបព្រាបាយ, ទឹកឃ្មុំក្តៅ ២ស្លាបព្រាបាយ។ លាយល្បាយដែលបានរៀបចំរួច ម៉ាស្សាលើផ្ទៃមុខ ក និងដងខ្លួនថ្នមៗ ៣ នាទី រួចលាងចេញជាមួយទឹកក្តៅឧណ្ហៗ។

7 Unique Health Benefits of Honey

ប្រភព៖ phuntoday.com