យោងតាមការសិក្សាស្រាវជ្រាវរបស់ប្រភពព័ត៌មាន Wikipedia បានឱ្យដឹងថា នៅលើពិភពលោករបស់យើងមានកំពូលមហាសេដ្ឋីចំនួន ២,៦៦៨នាក់ គិតក្នុងឆ្នាំ២០២៣នេះ។ ក្នុងនោះមានប្រទេសចំនួន១០ដែលសម្បូរទៅដោយមហាសេដ្ឋីច្រើនជាងគេលើពិភពលោក ដែលមានដូចជា៖

១.សហរដ្ឋអាមេរិក៖ គឺជាប្រទេសដែលមានមហាសេដ្ឋីសរុបចំនួន៧៣៥នាក់ និងមានទ្រពសកម្មសរុប៤,៥ ម៉ឺនលានដុល្លារ។ ក្នុងនោះដែរមហាសេដ្ឋីដែលមានជាងគេនៅសហរដ្ឋអាមេរិកគឺលោក Elon Musk និងមានទ្រពសម្បត្តិសរុបទាំងអស់ ១៨០ពាន់លានដុល្លារ។How to travel safely and securely in the USA | SOS International២.ប្រទេសចិន៖ គឺជាប្រទេសដែលមានចំនួនមហាសេដ្ឋីសរុប៤៩៥នាក់ និងមានទ្រពសកម្មសរុប១,៦៧០ ពាន់លានដុល្លារ។ លោក Zhong Shanshan គឺជាមហាសេដ្ឋីដែលមានជាងគេនៅក្នុងប្រទេសចិន និងមានទ្រពសម្បត្តិសរុបទាំងអស់ ៦៨ពាន់លានដុល្លារ។10 Facts on the Geography of Beijing China៣.ប្រទេសឥណ្ឌា៖ គឺជាប្រទេសដែលមានចំនួនមហាសេដ្ឋីសរុប១៦៩នាក់ និងមានទ្រពសកម្មសរុប៦៦៥ ពាន់លានដុល្លារ។ លោក Mukesh Ambani គឺជាមហាសេដ្ឋីដែលមានជាងគេនៅប្រទេសឥណ្ឌា និងមានទ្រពសម្បត្តិសរុបទាំងអស់ ៨៣,៤ ពាន់លានដុល្លារ។India Country Profile - National Geographic Kids៤.អាល្លឺម៉ង់៖ គឺជាប្រទេសដែលមានចំនួនមហាសេដ្ឋីសរុប១២៦នាក់ និងមានទ្រពសកម្មសរុប៥៨៥ ពាន់លានដុល្លារ។ លោក Dieter Schwarz គឺជាមហាសេដ្ឋីដែលមានជាងគេនៅក្នុងប្រទេសអាល្លឺម៉ង់ និងមានទ្រពសម្បត្តិសរុបទាំងអស់ ៤២,៩ ពាន់លានដុល្លារ។Things to do in Berlin - 15 best Tourist Attractions | Planet of Hotels៥.ប្រទេសរុស្សី៖ គឺជាប្រទេសដែលមានចំនួនមហាសេដ្ឋីសរុប១០៥នាក់ និងមានទ្រពសកម្មសរុប៤៧៤ ពាន់លានដុល្លារ។ លោក Andrey Melnichenko គឺជាមហាសេដ្ឋីដែលមានជាងគេនៅក្នុងប្រទេសរុស្សី និងមានទ្រពសម្បត្តិសរុបទាំងអស់ ២៥,២ ពាន់លានដុល្លារ។Moscow - Wikipedia៦.ហុងកុង(ចិន)៖ គឺជាប្រទេសដែលមានចំនួនមហាសេដ្ឋីសរុប៦៦នាក់ និងមានទ្រពសកម្មសរុប៣៥០ ពាន់លានដុល្លារ។ លោក Li kexing គឺជាមហាសេដ្ឋីដែលមានជាងគេនៅទីក្រុងហុងកុង និងមានទ្រពសម្បត្តិសរុបទាំងអស់ ៣៨ ពាន់លានដុល្លារ។Neighbourhoods | Hong Kong Tourism Board៧.កាណាដា៖ គឺជាប្រទេសដែលមានចំនួនមហាសេដ្ឋីសរុប៦៤នាក់ និងមានទ្រពសកម្មសរុប២៥៥ ពាន់លានដុល្លារ។ លោក David Thomson គឺជាមហាសេដ្ឋីដែលមានជាងគេនៅក្នុងប្រទេសកាណាដា និងមានទ្រពសម្បត្តិសរុបទាំងអស់ ៥៤,៤ ពាន់លានដុល្លារ។10 Best Things to Do in Ottawa - What is Ottawa Most Famous For? – Go Guides៨.ប្រេស៊ីល៖ គឺជាប្រទេសដែលមានចំនួនមហាសេដ្ឋីសរុប៦២នាក់ និងមានទ្រពសកម្មសរុប២១៦ ពាន់លានដុល្លារ។ លោកVicky Safra គឺជាមហាសេដ្ឋីដែលមានជាងគេនៅប្រេស៊ីល និងមានទ្រពសម្បត្តិសរុបទាំងអស់ ១៦,៧ពាន់លានដុល្លារ។19 Best Things To Do In Rio De Janeiro៩.ប្រទេសអ៊ីតាលី៖ គឺជាប្រទេសដែលមានចំនួនមហាសេដ្ឋីសរុប៥២នាក់ និងមានទ្រពសកម្មសរុប២១៦ ពាន់លានដុល្លារ។ លោក Giovanni Ferrero គឺជាមហាសេដ្ឋីដែលមានជាងគេនៅអ៊ីតាលី និងមានទ្រពសម្បត្តិសរុបទាំងអស់ ៣៨,៩ ពាន់លានដុល្លារ។5 Fun Facts About Venice - Things You Didn't Know About The “Queen of  Adriatic” – Go Guides

១០.តៃវ៉ាន់(ចិន)៖ ៖ គឺជាប្រទេសដែលមានចំនួនមហាសេដ្ឋីសរុប៥១នាក់ និងមានទ្រពសកម្មសរុប១៣៦ ពាន់លានដុល្លារ។ លោក Lin Shu-hong, Zhang Congyuan គឺជាមហាសេដ្ឋីដែលមានជាងគេនៅតៃវ៉ាន់ និងមានទ្រពសម្បត្តិសរុបទាំងអស់ ៨,៩ ពាន់លានដុល្លារ៕Taiwan Interesting Facts and History