Home Blog Page 1738

ការនាំចេញទូរស័ព្ទស្មាតហ្វូនទៅកាន់វៀតណាមធ្លាក់ចុះ

0

ប្រទេសវៀតណាម ៖ ក្រុមស្រាវជ្រាវផ្នែកទីផ្សារ Counterpoint បានបញ្ជាក់ថា ចំនួនទូរស័ព្ទស្មាតហ្វូនដែលគេនាំចេញទៅកាន់ប្រទេសវៀតណាមបានធ្លាក់ចុះ៣០% នៅត្រីមាសដំបូងឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ ។ នេះចាត់ទុកថា ជាការធ្លាក់ចុះខ្លាំងបំផុតក្នុងបណ្តាទីផ្សារគោលដៅចំនួន៥ នៅតំបន់អាស៊ីអាគ្នេយ៍ ។ ចំណែកការនាំចេញទូរស័ព្ទស្មាតហ្វូនទៅប្រទេសម៉ាឡេស៊ីបានធ្លាក់ចុះ២៩% បើធៀបនឹងឆ្នាំ២០២២ រីឯប្រទេសថៃធ្លាក់ចុះ១% ។

ទីផ្សារគោលដៅចំនួន៥ ក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសឥណ្ឌូណេស៊ី និងហ្វីលីពីន មានចំនួនការនាំចេញទូរស័ព្ទស្មាតហ្វូនជារួមធ្លាក់ចុះ១៣% ។ លោក Glen Cardoza អ្នកវិភាគរបស់ក្រុមស្រាវជ្រាវទីផ្សារ Counterpoint លើកឡើងថា អតិថិជននៅវៀតណាមមិនទាន់មានទំនុកចិត្តទាំងស្រុងទេ ។ ម្យ៉ាងទៀត អត្រាអតិផរណាក្នុងតំបន់បានធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តអ្នកប្រើប្រាស់ និងធ្វើឱ្យតម្រូវការទិញទូរស័ព្ទថ្មីធ្លាក់ចុះ ។Apple Store iPhone 14 photos shared by company

ក្រៅពីនេះ មូលហេតុមួយទៀតនៃការធ្លាក់ចុះតម្រូវការទូរស័ព្ទស្មាតហ្វូននៅត្រីមាសដំបូងឆ្នាំ២០២៣ ដោយសារប្រទេសវៀតណាមបានទិញផលិតផលជាច្រើនមុខនៅត្រីមាសចុងក្រោយឆ្នាំ២០២២ ។ គេសង្កេតឃើញថា ចាប់ពីខែមករា ឆ្នាំ២០២៣ មក ពលរដ្ឋវៀតណាមភាគច្រើនចាប់ផ្តើមសន្សំសំចៃប្រាក់លើការចំណាយទិញផលិតផលផ្សេងៗ ។Samsung Sees Galaxy Z Flip 4, Fold 4 as Edge in Smartphone Wars - WSJ

ក្រុមស្រាវជ្រាវទីផ្សារ Counterpoint បានបង្ហាញឱ្យឃើញថា នៅត្រីមាសដំបូងឆ្នាំ២០២៣ ក្រុមហ៊ុន Samsung អាចលក់ទូរស័ព្ទស្មាតហ្វូនបានច្រើនជាងគេនៅប្រទេសវៀតណាម និងកាន់កាប់ចំណែកទីផ្សាររហូតដល់២១% បន្ទាប់មក គឺក្រុមហ៊ុន Oppo ស្មើ២០%, Vivo 14%, Xiaomi 14%, Realme 12% និង Apple 7% ។ ទោះយ៉ាងណា ចំនួនការលក់ទូរស័ព្ទស្មាតហ្វូនគ្រប់ម៉ូដបានធ្លាក់ចុះ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ លើកលែងតែក្រុមហ៊ុន Apple ដែលការលក់ទូរស័ព្ទស្មាតហ្វូនបានកើនឡើង១៨% ៕ ប្រភព ៖ AEC connect

គួរឱ្យបារម្ភ ! យើងនឹងលែងបានឃើញផ្កាយក្នុងរយៈពេល២០ឆ្នាំខាងមុខទៀត

0

យើងនឹងមិនឃើញផ្កាយនៅលើមេឃទេក្នុងរយៈពេល២០ឆ្នាំទៀត ដោយសារមានការបំពុលពន្លឺកើនឡើងយ៉ាងឆាប់រហ័ស ។ អ្នកវិទ្យាសាស្ត្របានអំពាវនាវឱ្យប្រទេសទាំងឡាយប្រញាប់ដោះស្រាយបញ្ហានេះ បើមិនដូច្នោះទេ វាមិនត្រឹមតែបាត់បង់ផ្កាយប៉ុណ្ណោះទេ ប៉ុន្តែនឹងប៉ះពាល់ដល់សុខភាពរបស់មនុស្ស និងសត្វទៀតផង ។ អ្នកស្រាវជ្រាវលើកឡើងថា ការបំពុលពន្លឺបានកើនឡើង១០% ក្នុង១ឆ្នាំនៅលើពិភពលោក ហើយធ្វើឱ្យក្មេងដែលកើតនាពេលបច្ចុប្បន្ននេះឃើញផ្កាយត្រឹមតែ២៥០ប្រភេទ ប៉ុណ្ណោះ ហើយនៅពេលពួកគេមានអាយុ១៨ឆ្នាំ ពួកគេនឹងឃើញផ្កាយត្រឹមតែ១០០ប្រភេទ ។Galaxy Gazing: How Many Stars Are in Our Solar System? - WENY News

របាយការណ៍ថ្មីរបស់តារាវិទូមកពី Royal Astronomical Society ប្រទេសអង់គ្លេសបញ្ជាក់ថា បញ្ហាការបំពុលពន្លឺកំពុងកើនឡើងយ៉ាងឆាប់រហ័ស ជាពិសេស ចាប់ពីឆ្នាំ២០១៦ ដែលធ្វើឱ្យមនុស្ស១ផ្នែកក្នុងចំណោម៣ផ្នែកនៅលើពិភពលោក មើលមិនឃើញកាឡាក់ស៊ី។ អត្រាកើនឡើងនេះអាចធ្វើឱ្យផ្កាយនៅលើមេឃទាំងអស់នឹងបាត់បង់ក្នុងរយៈពេល២០ឆ្នាំខាងមុខ ។ បច្ចុប្បន្ន យើងចាប់ផ្តើមឃើញពពួកផ្កាយខ្លះមិនគ្រប់ចំនួន ហើយមានតែពេលមេឃងងិតប៉ុណ្ណោះ ទើបយើងអាចមើលឃើញផ្កាយទាំងនោះ ។ ការបំពុលពន្លឺបានកើនឡើង ហើយបើយើងមិនដោះស្រាយទេនោះ វានឹងក្លាយជាបញ្ហាសម្រាប់ក្មេងជំនាន់ក្រោយ ។

តារាវិទូមកពី Royal Astronomical Society លើកឡើងថា ៖ «ផ្ទៃមេឃនៅពេលយប់ជាផ្នែកមួយនៃបរិស្ថានរបស់យើង ហើយវានឹងក្លាយជាបញ្ហាធំ ខណៈក្មេងជំនាន់ក្រោយមិនសូវមើលឃើញផ្កាយ ដូចគ្នានឹងមនុស្សបច្ចុប្បន្នមិនធ្លាប់ឃើញសម្បុកបក្សីដែរ ។ យើងអាចចាប់អារម្មណ៍រឿងនេះបាន បើទោះជាយើងមិនមែនជាតារាវិទូក្តី» ។ ចំណែកតារាវិទូមកពីសាកលវិទ្យាល័យ Universidad Politécnica de Madrid លើកឡើងថា ការបំពុលពន្លឺ ជាបញ្ហាដែលគេចាប់អារម្មណ៍តិចតួច ព្រោះជារឿងនៅឆ្ងាយពីខ្លួន និងប៉ះពាល់មិនបាន ប៉ុន្តែវានឹងប៉ះពាល់ដល់បរិស្ថាន ។Visibility of stars in the night sky declines faster than previously  thought: GFZ

តារាវិទូបន្ថែមថា មនុស្សភាគច្រើនមិនបានយល់ពីផលប៉ះពាល់អវិជ្ជមាននៃការបំពុលពន្លឺទេ វាដូចនឹងផលប៉ះពាល់ដោយសារការជក់បារីកាលពីឆ្នាំ១៩៨០ ដែរ ។ ដូច្នេះ គួរដោះស្រាយបញ្ហានេះជាបន្ទាន់ និងចាត់វិធានការដូចជា ដាក់បទបញ្ជាតឹងរ៉ឹងពាក់ព័ន្ធនឹងទិសដៅពន្លឺ និងបង្កើតតំបន់អនុរក្សផ្ទៃមេឃងងិតបន្ថែមទៀត ។

លើសពីនេះ ក្រៅពីមានផលប៉ះពាល់លើផ្កាយហើយ ការបំពុលពន្លឺក៏ប៉ះពាល់ដល់បរិស្ថានទៀតផង ព្រោះសត្វអណ្តើកសមុទ្រ និងសត្វស្លាបបានប្រើពន្លឺព្រះច័ន្ទដើម្បីមើលផ្លូវ ។ ដូច្នេះ ពន្លឺរបស់អំពូលភ្លើងធ្វើឱ្យសត្វវង្វេងផ្លូវ ហើយចុងក្រោយ វាអាចងា.ប់ ។ បើយើងចង់ជួយកាត់បន្ថយការបំពុលពន្លឺ យើងអាចធ្វើបានចាប់ពីពេលនេះទៅ គឺត្រូវបិទអំពូលភ្លើងនៅពេលយើងពុំបានប្រើប្រាស់វា ពីព្រោះនឹងជួយកាត់បន្ថយការសាយភាយពន្លឺទៅកាន់ផ្ទៃមេឃ ៕Galaxy Gazing: How Many Stars Are in Our Solar System? - WENY News

ប្រភព ៖ environman

មិនធម្មតាមែន! តារាសម្តែង Pacino វ័យ៨២ឆ្នាំអាចធ្វើឱ្យមិត្តស្រី២៩ឆ្នាំពរពោះ

0

ពិតជាមានការភ្ញាក់ផ្អើលមិនតិចនោះទេ បន្ទាប់ពីទទួលដំណឹងថាតារាសម្តែង Al Pacino នឹងក្លាយជាឪពុកគេនៅអាយុ៨២ឆ្នាំ ជាមួយមិត្តស្រី Noor Alfallah ដែលនាងមានវ័យ២៩ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ថ្ងៃទី៣១ ខែឧសភា នេះ។Al Pacino, 82, Is Expecting a Baby With Girlfriend Noor Alfallahតាមការចុះផ្សាយដដែលបានឱ្យដឹងទៀតថា គេហទំព័រកម្សាន្តអាម៉េរិក TMZ បានរាយការណ៍ជាលើកដំបូងកាលពីថ្ងៃទី៣០ ខែឧសភា ថាលោក Pacino អាយុ ៨២ឆ្នាំ កំពុងរំពឹងថានឹងមានកូនជាមួយមិត្តស្រីអាយុ ២៩ ឆ្នាំរបស់លោក ហើយកូននេះក៏ត្រូវជាកូនទី៤របស់តារាសម្តែងខាងលើនេះផងដែរ។ បច្ចុប្បន្ននេះមិត្តស្រី លោក Pacino មានផ្ទៃពោះ ៨ ខែ ហើយ បន្ទាប់ពីអ្នកទាំងពីរបានភ្ជាប់ចំណងស្នេហ៍ នៅពីខែមេសា ឆ្នាំ២០២២។Who is Al Pacino's pregnant lover Noor Alfallah? Glam film producer who had  tryst with Mick Jagger | Daily Mail Online

គួរបញ្ជាក់ផងដែរថា តារាសម្តែង Pacino បានប្រឡូកលើអាជីពសិល្បៈជាង៥ទសវត្សរ៍ មកហើយព្រមទាំងបានឈ្នះពានរង្វាន់ជាច្រើន។ លោកមានកូនស្រីច្បងឈ្មោះ Julie Marie អាយុ ៣៣ ឆ្នាំ គឺជាកូនជាមួយអតីតមិត្តស្រី Jan Tarrant ។ កូនទី២ និងទី៣ លោកគឺជាកូនភ្លោះមានឈ្មោះថា Anton និង Olivia មានអាយុ ២២ ឆ្នាំ ជាមួយតារាសម្តែង Beverly D’Angelo ៕Who is Noor Alfallah and is she dating Al Pacino? – The Sun | The Sun

ព្រះមហាក្សត្រទាំង ៦ អង្គដែលបានសោយរាជ្យយូរជាងគេក្នុងប្រវត្តិសាស្ត្រពិភពលោក

0

ក្នុងការគ្រប់គ្រងទឹកដី ដឹកនាំនយោបាយ ការពាររាជបល្ល័ង្កឱ្យមានភាពស្ថិតស្ថិរ គឺមិនមែនជារឿងងាយស្រួលឡើយសម្រាប់ព្រះមហាក្សត្រគ្រប់អង្គ ដែលក្នុងនោះមានតែព្រះមហាក្សត្រ ៦ អង្គប៉ុណ្ណោះ ដែលឡើងសោយរាជ្យយូរជាងគេក្នុងប្រវត្តិសាស្ត្រពិភពលោក។

១. ព្រះចៅអធិរាជល្វីទី១៤ (Louis XIV) ៖ ព្រះមហាក្សត្រដែលគ្រងរាជ្យបានយូរជាងគេបង្អស់ក្នុងកំណត់ត្រាប្រវត្តិសាស្រ្តពិភពលោក គឺព្រះចៅអធិរាជល្វីទី១៤ នៃចក្រភពបារាំង។ ព្រះអង្គបានឡើងសោយរាជ្យ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ១៦៤៣ រហូតដល់សោយទិវង្គតនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៧១៥ ដែលមានរយៈពេលសោយរាជ្យសរុប ៧២ ឆ្នាំ និង ១១០ ថ្ងៃ។Louis XIV: Sun King, Spouse & Versailles - HISTORY

២.ព្រះមហាក្សត្រិយ៍អេលីហ្សាប៊ែតទី២ (Elizabeth II)៖ មហាក្សត្រិយ៍ចក្រភពអង់គ្លេស អេលីហ្សាបេតទី២ ទ្រង់បានឡើងសោយរាជ្យ នៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ១៩៥២ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ដែលមានរយៈពេលជាង ៧០ ឆ្នាំ និង ២១៩ ថ្ងៃ។Remembering Elizabeth II, Britain's First Girl King

៣.ព្រះចៅភូមិបុលអតុល្យតេជះ (Bhumibol Adulyadej)៖ អតីតព្រះមហាក្សត្រថៃ ភូមិបុលអតុល្យតេជះ បានឡើងសោយរាជ្យសម្បត្តិ នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ១៩៦០ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ដែលមានរយៈពេល ៧០ ឆ្នាំ និង ១២៦ ថ្ងៃ។Thai King Bhumibol Adulyadej, World's Longest-Reigning Monarch, Dies : The  Two-Way : NPR

៤.ព្រះចៅយ៉ូហាន់ទី២ (Johann II)៖ ព្រះចៅយ៉ូហាន់ទី២ នៃប្រទេសលិចតិនស្តាញ បានឡើងសោយរាជ្យចាប់ពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៨៥៨ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩២៩ ដែលមានរយៈពេល ៧០ ឆ្នាំនិង ៩១ ថ្ងៃ។ លិចតិនស្តាញ ជាប្រទេសអឺរ៉ុបតូចមួយនៅតំបន់ជួរភ្នំអាល់ (Alps) ចន្លោះប្រទេសអូទ្រីស និងប្រទេសស្វីស។The ruler who has just been overtaken by The Queen – Royal Central

៥.ព្រះចៅឃ្នីនីចចាណាអាប់ប៉ាកាល់ទី១ (K’inich Janaab’ Pakal l)៖ ព្រះចៅឃ្នីនីចចាណាអាប់ប៉ាកាល់ទី១ បានឡើងគ្រងរាជ្យនៅអាណាចក្រមួយនៃអរិយធម៌ម៉ាយ៉ា (Maya) បានរយៈពេល ៦៨ ឆ្នាំនិង ៣៣ ថ្ងៃ ចាប់ពីឆ្នាំ ៦១៥-៦៨៣ នៃគ្រិស្តសករាជ អតីតទឹកដីរបស់អាណាចក្របុរាណនេះ បច្ចុប្បន្នជាផ្នែកមួយនៃប្រទេសម៉ិកស៊ិក។The sword of truth | Sacred Geometry

៦.ព្រះចៅហ្វ្រេនស៊ីចូសេប១ ( Francis Joseph I)៖ អតីតព្រះមហាក្សត្រចក្រភពអូទ្រីស ទ្រង់បានឡើងសោយរាជ្យសម្បត្តិ អស់រយៈពេល ៦៧ ឆ្នាំនិង ៣៥៥ ថ្ងៃ គឺចាប់ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៨៤៨ ដល់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ១៩១៦ ៕170+ Franz Joseph I Of Austria Stock Photos, Pictures & Royalty-Free Images  - iStock

តើវាសនា Ahyeon ដូច Kim Ga-ram ត្រូវដកចេញពីក្រុមដែរឬទេ?

0

អ្នកតាមដានវិស័យ K-Pop ជ្រាបមកហើយថានៅលើបណ្តាញសង្គមកំពុងផ្ទុះកក្រើកយ៉ាងខ្លាំងជាពិសេសនៅលើ Twitter ព្រមទាំងស្នើឱ្យផលិតកម្ម YG ដក Ahyeon ចេញពីក្រុម BabyMonster ក្រោយពីបែកធ្លាយវីដេអូមួយដែលនាងរ៉េបនៅក្នុងកម្មវិធីសាលាទាក់ទង N-word ដែលជាពាក្យប្រមាថជាតិសាសន៍រវាងស្បែកស និងស្បែកខ្មៅ។ ខណៈអ្នកខ្លះទៀតក៏ទាមទារឱ្យ YG ចេញលិខិតសូមទោសជាសាធារណៈនិងស្នើមិនឱ្យដកនាងចេញពីសមាជិកក្រុមឡើយ។ ដូច្នេះតើវាសនា Ahyeon ដូច Kim Ga-ramអតីតសមាជិក le sserafim ត្រូវដកចេញពីក្រុមដែរឬទេ ដោយសារតែរឿងអាស្រូវនេះ?Kim Garam – Pannkpop

N-word គឺជាពាក្យអសុរោះសម្រាប់ nigger ហើយពាក្យនេះគឺជាពាក្យប្រមាថពូជសាសន៍ដែលប្រើប្រឆាំងនឹងជនជាតិស្បែកខ្មៅ ជាពិសេសជនជាតិអាម៉េរិកកាំងអាហ្វ្រិក។ យ៉ាងណាមិញ ពាក្យ N-word កំពុងធ្វើឱ្យ Ahyeon តារាជ្រកក្រោមដំបូង YG រងការរិះគន់យ៉ាងខ្លាំងនៅលើប្រព័ន្ធអ៊ីនធឺណែត និងអ្នកខ្លះទៀតថែមទាំងស្នើឱ្យដកនាងចេញពីក្រុម BabyMonster ទាំងដែលក្រុមនេះនៅមិនទាន់បាន Debut ជាផ្លូវការនៅឡើយ ក្រោយពីបែកធ្លាយវីដេអូ Ahyeon ច្រៀងរ៉េបមានពាក្យជាប់ទាក់ទងនិង N-word ដែលជាពាក្យប្រមាថជាតិសាសន៍។

យ៉ាងណាមិញ អ្នកគាំទ្ររបស់ Ahyeon ជាច្រើនក៏បានចេញមុខស្នើដល់ YG ចេញការពារសមាជិករូបនេះនិងចេញសេចក្តីថ្លែងការណ៍សូមទោសជាសាធារណៈជាដើមដើម្បីបញ្ចប់រឿងអាស្រូវនេះព្រោះការច្រៀងរបស់ Ahyeon នៅក្នុងសាលាអាចថានាងនៅក្មេងខ្ចី មិនទាន់យល់ច្បាស់ពីពាក្យជាប់ទាក់ទងនឹងការប្រមាថជាតិសាសន៍។Ahyeon (BABYMONSTER) profile, age & facts (2023 updated) | kpopping

រឿងអាស្រូវនេះហើយគេក៏នឹកដល់វាសនារបស់ Kim Ga-ram អតីតសមាជិក le sserafim ត្រូវដកចេញពីក្រុមព្រោះតែ រឿងអាស្រូវ Bully របស់នាងនៅសាលាមិនអាចគ្រប់គ្រងលើអ៊ីធឺណែតបាន ដោយក្រុមហ៊ុនសម្រេចចិត្តដកនាងចេញពីក្រុមបន្ទាប់ពីបង្ហាញខ្លួនជាតារាចម្រៀង K-Pop មិនទាន់បានប៉ុន្មានផង។

ជាមួយគ្នានេះ អ្នកខ្លះក៏បង្ហាញការព្រួយបារម្ភខ្លាច Ahyeon មានវាសនាដូច Kim Ga-ram ត្រូវដកចេញពីសមាជិកក្រុមដោយសារតែរឿងអាស្រូវនេះដូចគ្នា ខណៈសមាជិក Baby Monster រូបនេះជាសមាជិកលេចធ្លោម្នាក់នៅក្នុងក្រុមជាពិសេសនាងមានអ្នកគាំទ្រច្រៀងបន្ទាប់ពី Cover បទ «Dangerously» ពីសំនៀងដើម Charlie Puth។ ទោះយ៉ាងណា វាសនារបស់តារាស្រីរូបនេះនឹងទៅជាយ៉ាងណាមានតែរង់ចាំមើលបន្តទៀត៕

កំពូលលក់លើលោក ! លក់ទុរេនតាមអនឡាញអស់១,៦លានផ្លែត្រឹមតែ១ថ្ងៃ

0

ប្រទេសថៃ ៖ បុរសម្នាក់ឈ្មោះ Xin You Chue ឬឈ្មោះ Xinba ជាស្តេចលក់ផលិតផលតាមអនឡាញមកពីប្រទេសចិន អាចឡាយលក់ទុរេនថៃបានរហូតដល់១,៦លានផ្លែ ដោយចំណាយពេលត្រឹមតែ១ថ្ងៃប៉ុណ្ណោះ ហើយទទួលបានប្រាក់ចំណូលរហូតដល់១.៥០០លានបាត ។ ក្រោយពីលោក Xinba អាចលក់ទុរេនដាច់ក្នុងចំនួនដ៏ច្រើនមក បានធ្វើឱ្យគេចាប់អារម្មណ៍ជាខ្លាំងទាំងនៅប្រទេសថៃ និងចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnWp900U6x_0oxkZaTOGFOQ2PQ0J1h3d_lgOujLyfb6_xsdg1g4ujqMe27vpuAlEbNOoW4v2kcjDQLujGNqoIfKSe3eX1VYEtdMEPK4iZMIocgRWVuW0xRksbaZRUYh-BqVsk5iFuOB9UjcUDl6z_t3DtPMvyOMXn7Po2DdchAN5ZZp4gDlL5tT3Pj/s1200/photo_2023-05-31_14-12-49.jpg

កាលពីថ្ងៃទី៧ ខែឧសភា កន្លងមក លោក Xinba ជាស្ថាបនិករបស់ Xinxuan Group ជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មអេឡិចត្រូនិកឈានមុខគេនៅប្រទេសចិន បានជិះយន្តហោះមកឡាយលក់ផលិតផលអនឡាញនៅប្រទេសថៃ ព្រមទាំងជួយផ្សព្វផ្សាយផលិតផលរបស់ថៃជាច្រើនមុខ ដូចជា ទុរេន មង្ឃុត អង្ករផ្កាម្លិះ ផលិតផលថែរក្សាស្បែក និងផលិតផលធ្វើពីជ័រកៅស៊ូ ។ បន្ទាប់ពីលោក Xinba បានឡាយលក់ផលិតផលមិនយូរប៉ុន្មានឃើញថា បរិមាណការបញ្ជាទិញសរុបស្មើជាង៦,៧៨លាននាក់ ។ ថៃចាត់ទុកថា វាជារឿងអស្ចារ្យខ្លាំងណាស់សម្រាប់ប្រទេសរបស់ខ្លួន តាមរយៈការទិញផលិតផលអនឡាញរបស់ចិន ។

ចំណែកការលក់ផ្លែមង្ឃុតវិញ មានអ្នកកុម្មង់ទិញចំនួន១,២៦លាននាក់ក្នុង១វិនាទី និងទទួលបានប្រាក់ចំណូលចំនួន១០០លានយាន់ ឬប្រមាណ៤៨០លានបាត ។ រីឯទុរេនម៉ន់ថង មានអ្នកកុម្មង់ទិញសរុបចំនួន១,៦២លានផ្លែ ដែលមានទម្ងន់សរុប៤.៨០០តោន និងទទួលបានប្រាក់ចំណូលសរុបចំនួន៣០០លានយាន់ ឬប្រមាណ១.៥០០លានបាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi67FfnYpDH5D6bb5vKolaVWU5-yy923Wg2TwDp0LezUTJ14rR-mgHUwakbX-ygVH01xOtNZO9QQ7mC-aL7eMzBOSCOlhvy30Q9DbHNyb3D-oQ_u4sDt35ZuJTxRF73vYTnutGMJ61SGtEMGTAAs2vQsAVJXTyPPTqi5sIfVN5XyW-zNw_Uv1P8ggmO/s1280/photo_2023-05-31_14-12-48.jpg

វាបានក្លាយជារឿងមួយគួរឱ្យចាប់អារម្មណ៍នៅប្រទេសចិន ខណៈអាជីវករលក់ទុរេននៅចិននិយាយថា ការឡាយលក់ផលិតផលរបស់លោក Xinba គឺជាដើមហេតុដែលធ្វើឱ្យតម្លៃទុរេននៅចិនកើនឡើងខ្ពស់ រហូតដល់ឈ្មួញតូចតាចគ្មានទុរេនលក់ និងធ្វើឱ្យខ្វះខាតទុរេនថៃនៅចិន ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទីផ្សារ e-commerce របស់ប្រទេសចិនបានរីកចម្រើនយ៉ាងឆាប់រហ័ស ហើយថៃត្រូវបានគេចាត់ទុកថា ជាប្រទេសធំផ្នែកកសិកម្ម និងការផលិតទំនិញ ក៏ដូចជាមានតួនាទីសំខាន់ក្នុងផ្នែកផ្គត់ផ្គង់ផងដែរ ។ ហេតុនេះ ប្រទេសថៃបានក្លាយជាគោលដៅទី១ ក្នុងការពង្រីកអាជីវកម្មនៅក្រៅប្រទេសរបស់ក្រុមហ៊ុន Xinxuan Group ។

លោក Xinba ជាស្ថាបនិកក្រុមហ៊ុន Xinxuan Group លើកឡើងថា លោកនឹងយកបទពិសោធន៍ និងធនធានសេដ្ឋកិច្ចឌីជីថលរបស់ចិនមកកាន់ប្រទេសថៃ ព្រមទាំងជួយប្រទេសថៃឱ្យហ្វឹកហាត់អ្នកជំនាញផ្នែកឌីជីថលផងដែរ ។ លោកបន្តថា លោកនឹងប្រើប្រាស់សេដ្ឋកិច្ចឌីជីថលដើម្បីជំរុញការផ្លាស់ប្តូរ និងធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធឧស្សាហកម្មរបស់ប្រទេសនានានៅលើពិភពលោក ព្រមទាំងឆ្ពោះទៅរកផ្លូវពាណិជ្ជកម្មឌីជីថល ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKQWUgVRNgPuHRZLrKrpgixHVKP6k3eO61lwQPq1dyXu_K3kwPhNvK-CvyUgbHMWvqwkSngXYzUygPE6-LP4_6rTXiTnx6YumYq3mj2F39zBcRy7AO85UZdRrXpll3mWT69drgQdEGVmfk6zUNQfTWwZmA86sNEA36l0qyfguXmT1T1CmsGaWTrPYW/s1280/photo_2023-05-31_14-12-47.jpg ប្រភព ៖ khaosod

ថ្មីប្លែក និងទាក់ទាញ! ប្រទេសអង់គ្លេសគ្រោងបង្កើតដើមឈើអគ្គិសនីដើម្បីសាកថ្មរថយន្ត

0

បរទេស៖ ក្រុមហ៊ុនដំបូងរបស់អង់គ្លេស Solar Botanic Trees គ្រោងបង្កើតដើមឈើសាកថ្មរថយន្តអគ្គិសនី ដែលមានសមត្ថភាពពិសេសប្រមូលថាមពលពីដំបូលដែលបំពាក់ដោយបន្ទះស្រូបពន្លឺព្រះអាទិត្យ ហើយរក្សាទុកថ្មនៅក្នុងប្រអប់។
យោងតាមប្រភពសារព័ត៌មាន CNN ដែលចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា បានឱ្យដឹងថា ក្រុមហ៊ុន Solar Botanic Trees បានចាប់ដៃគូជាមួយក្រុមហ៊ុន Raw Charging ដើម្បីដំឡើងរោងចក្រសាកថ្មរថយន្តអគ្គិសនីនៅចុងឆ្នាំនេះ។Are Solar Trees the Answer to EV Charging?

ដោយបច្ចុប្បន្នក្រុមហ៊ុនកំពុងត្រៀមផលិតដើមឈើអគ្គិសនី និងសាកល្បងជាមួយកម្ពស់ ៤.៥ ម៉ែត្រ ដោយដំបូលមានទទឹង ៧ ម៉ែត្រ មុនពេលចាប់ផ្តើមការផលិតជាផ្លូវការនៅចុងឆ្នាំនេះ។ ដើមឈើថាមពលរបស់ Solar Botanic Trees ក៏បានផ្តល់នូវម្លប់ និងមានសោភ័ណភាព ដែលអាចដំឡើងបានយ៉ាងងាយស្រួលនៅកន្លែងសាធារណៈ។

យោងទៅតាម Energy Saving Trust (EST) ដែលជាអង្គការរបស់ចក្រភពអង់គ្លេសដែលមានឯកទេសក្នុងដំណោះស្រាយកាបូនទាប បានឱ្យដឹងថា តម្លៃនៃដើមឈើថាមពលអគ្គិសនីអាចស្ថិតនៅក្នុងចន្លោះពី ២២,០០០ ទៅ ៣០,០០០ ដុល្លារ។Solar trees' could change the way we charge electric vehiclesដើមឈើថាមពលអគ្គិសនីនីមួយៗនឹងត្រូវបានបំពាក់ដោយប្រព័ន្ធផ្ទុក និងគ្រប់គ្រងថាមពលដោយ AI ដែលអាចភ្ជាប់ដើមឈើជាច្រើនដើម្បីបង្កើតជាបណ្តាញខ្នាតតូចក្នុងតំបន់ ឬភ្ជាប់ដើមឈើទៅបណ្តាញជាតិដើម្បីបំប្លែងថាមពលលើស។ ដើមឈើក៏អាចទាញអគ្គិសនីពីបណ្តាញ ដើម្បីសាករថយន្តនៅពេលយប់ ឬក្នុងរដូវរងាផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ដើម្បីកាត់បន្ថយការពឹងផ្អែកលើបណ្តាញអគ្គិសនី Solar Botanic Trees គ្រោងនឹងបញ្ចូលថ្មនៅក្នុងធុងដែលជួយផ្ទុកថាមពលលើសនៅពេលថ្ងៃសម្រាប់ប្រើប្រាស់នៅពេលយប់។ នៅឆ្នាំ ២០២៥ ក្រុមហ៊ុន Solar នឹងសាងសង់ដើមឈើអគ្គិសនីយ៉ាងហោចណាស់ ១,០០០ ដើមក្នុងមួយឆ្នាំ។ ក្រុមហ៊ុន ក៏បាននិយាយថាខ្លួននឹងសាងសង់ដើមឈើដំបូងគេនៅក្នុងចក្រភពអង់គ្លេសមុនពេលពង្រីកពាណិជ្ជកម្មនៅទូទាំងទ្វីបអឺរ៉ុបនិងអាមេរិកខាងជើង៕

ប្រភព៖vnexpress

មេដឹកនាំកូរ៉េខាងជើង បាញ់ផ្កាយរណបចារកម្ម ធ្វើឲ្យកូរ៉េខាងត្បូងផ្អើលទាំងព្រឹក

0

រដ្ឋធានីព្យុងយ៉ាង៖ កូរ៉េខាងជើង បានប្រកាស អំពីការបាញ់ផ្កាយរណចារកម្មរបស់ខ្លួន ធ្លាក់ចូលទៅក្នុងសមុទ្រ ស្របពេលក្រុងតូក្យូ បានព្រមានអំពីការដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ឲ្យស្ថិតក្នុងការប្រុងជើងការ សម្រាប់ការបាញ់កម្ទេចមីស៊ីលណាមួយរបស់ក្រុងព្យុងយ៉ាង ហោះចូលមកលើដែនអាកាសរបស់ជប៉ុន។

សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ ថា កូរ៉េខាងជើង បានអះអាង ថា ឧបទ្ទវហេតុនេះ បានកើតឡើង ស្របពេលក្រុងព្យុងយ៉ាង គ្រោងនឹងបញ្ជូនផ្កាយរណបអវកាសចារកម្មរបស់ខ្លួន ជាដំបូង ទៅកាន់ទីអវកាស ប៉ុន្ដែរ៉ុក្កែតនោះ បានធ្លាក់ចូលទៅក្នុងសមុទ្រ។North Korea says it will launch its first military spy satellite in June |  The Times of Israel

ការបាញ់រ៉ុក្កែតរបស់កូរ៉េខាងជើង បានជំរុញឱ្យជប៉ុន ព្រមានដល់អ្នកស្រុករបស់ខ្លួន នៅទីក្រុងអូគីណាវ៉ា ឲ្យស្ថិតក្នុងការប្រុងប្រយ័ត្ន។ ប៉ុន្តែក្រោយមក ក៏មានសេចក្ដីរាយការណ៍ ថា ការបាញ់រ៉ុក្កែតនោះ មិនបានបង្កគ្រោះថ្នាក់ មកលើទឹកដីរបស់ជប៉ុន នោះឡើយ។

កូរ៉េខាងជើង បានប្រកាសមុននេះ ថា ក្រុងព្យុងយ៉ាង មានគម្រោងនឹងបាញ់បង្ហោះផ្កាយរណប នៅថ្ងៃទី១១ ខែមិថុនា សម្រាប់តាមដានសកម្មភាពយោធារបស់សហរដ្ឋអាមេរិក នៅលើឧបទ្វីកូរ៉េ។ ឥឡូវនេះ ក្រុងព្យុងយ៉ាង បានប្រកាស ថា កូរ៉េខាជើង នឹងមានគោលបំណង បាញ់បង្ហោះរ៉ុក្កែតចារកម្មជាលើកទី២ នៅក្នុងពេលខាងមុខដ៏ឆាប់ៗនេះ។South Korea Launches First Commercial-Grade Satellite as North Korea Plans  First Spy Satellite – The Diplomat

លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្រ្ដីជប៉ុន បានបញ្ជាក់ ថា កូរ៉េខាងជើង ហាក់បី ដូចជា បាញ់មីស៊ីលផ្លោង ហើយក្រុងតូក្យូ កំពុងតែវិភាគព័ត៌មានលម្អិតបន្ថែមទៀត។ ឥឡូវនេះ នៅទាន់មិនមានសេចក្ដីរបាយការណ៍ អំពីការខូចខាត ក្រោយការបាញ់បង្ហោះរ៉ុក្កែតរបស់កូរ៉េខាងជើង នោះទេ។ ជប៉ុន បានអះអាង នៅមុននេះបន្ដិច ថា ក្រុងតូក្យូ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបាញ់ទម្លាក់រាល់មីស៊ីលណាមួយ បង្កនូវការគំរាមកំហែង មកលើទឹកដីរបស់ជប៉ុន។

ភាពវឹកវរ និង ការច្របូកច្របល់ នៅក្នុងទីក្រុងសេអ៊ូល រដ្ឋធានីរបស់កូរ៉េខាងត្បូង បានកើតឡើង កាលពីព្រឹក ថ្ងៃពុធ វេលាក្នុងស្រុក ខណៈមនុស្សបានភ្ញាក់ពីដំណេក ជាមួយនឹងការឮសំឡេងស៊ីរ៉ែនប្រកាសអាសន្ន ពីការវាយប្រហារតាមអាកាស និង សារបន្ទាន់មួយ បានប្រាប់ដល់ពួកគេ ឱ្យរៀបចំ សម្រាប់ការជម្លៀស ប៉ុន្ដែត្រឹមតែ២០នាទីក្រោយមក ក៏បានផ្ញើសារអំពីកំហុសឆ្គងនេះ។Factbox: Key policies of Japan's next PM Kishida, a consensus builder |  Reuters

ប្រទេសកូរ៉េ ត្រូវបានពុះហែកចែកគ្នាជា២ប្រទេស អស់រយៈពេល៧០ឆ្នាំកន្លងមកហើយ ក្រោមមនោគមន៍វិជ្ជាតាមបែបកុម្មុយនិស្ដ និង លោកសេរី។ ឥឡូវនេះ ភាពតានតឹង នៅលើឧបទ្វីបកូរ៉េ កំពុងតែកើនឡើង ខណៈមានការចោទប្រកាន់ ថា កូរ៉េខាងជើង កំពុងតែបង្កនូវការគំរាមកំហែង មកលើកូរ៉េខាងត្បូង។ ប៉ុន្ដែប្រសិនបើមានការប្រកាសអាសន្នណាមួយ នាពេលអនាគត នឹងនាំឲ្យមានសំណួរមួយចំនួន ចោទសួរថា តើនឹងត្រូវយកចិត្តទុកដាក់ ឬ ក៏ត្រូវលុបចោល អំពីកំហុសឆ្គងផ្សេងៗទៀត?North Korea fails to launch spy satellite as rocket plunges into sea

ទីភ្នាក់ងារសារព័ត៌មានរបស់កូរ៉េខាងត្បូង Yonhap (យ៉ុនហាប) បានរាយការណ៍ កាលពីព្រឹក ថ្ងៃពុធ ថា កងទ័ពកូរ៉េខាងត្បូង បានអះអាង ថា មីស៊ីលនោះ ប្រហែលជាបានបំផ្ទុះ នៅលើអាកាស ឬ ក៏អាចធ្លាក់មកក្នុងសមុទ្រវិញ ក្រោយពេលវាបានបាត់ ចេញពីពីប្រព័ន្ធរ៉ាដា។ ប៉ុន្ដែបើទោះជាយ៉ាងណាក្ដី ក៏កូរ៉េខាងត្បូង នឹងវិភាគលម្អិត លើបញ្ហានេះបន្ដទៀត។

ក្រុមអ្នកវិភាគ បានបញ្ជាក់ ថា ផ្ការណបនោះ ជាផ្នែកមួយ នៃកម្មវិធីបច្ចេកវិទ្យាឈ្លបយកការណ៍ ដោយរាប់បញ្ចូលទាំងដ្រូន ផងដែរ។ ក្រុងព្យុងយ៉ាង មានគោលបំណង ធ្វើឲ្យសមត្ថភាពអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង កាន់តែល្អប្រសើរឡើង សម្រាប់ការវាយប្រហារទៅលើគោលដៅនានា នៅក្នុងករណីមានសង្គ្រាមផ្ទុះឡើង។A handout picture shows what is believed to be a part of a space launch vehicle that North Korea said crashed into the sea

ក្រសួងការពារជាតិជប៉ុន បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីប៉ុន្មានថ្ងៃមុននេះ ថា «យើងនឹងចាត់វិធានការណ៍បំផ្លិចបំផ្លាញ ប្រឆាំងនឹងមីស៊ីលបាល្លិស្ទីក និង មីស៊ីលផ្សេងៗទៀត បាញ់បំពារបំពាន ចូលមកលើទឹកដីរបស់យើង។ ជប៉ុន អាចនឹងប្រើប្រាស់ប្រព័ន្ធការពារមីស៊ីល ប្រភេទ Standard Missile-3 (ស្ដែនដាដ មីស៊ីល-៣) ហៅកាត់ SM-3 ឬ មីស៊ីល Patriot PAC-3 (ប៉ាទ្រីយ៉ូត ភីអាស៊ី-3 ដើម្បីកម្ទេចមីស៊ីលរបស់កូរ៉េខាងជើង។

បណ្ដាញទូរទស្សន៍របស់ជប៉ុន NHK បានផ្សាយ កាលពីថ្ងៃចន្ទ ថា លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្រ្ដីជប៉ុន បានសង្កត់ធ្ងន់ ថា គាត់ចង់ធ្វើការឲ្យកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និង ប្រទេសកូរ៉េខាងត្បូង ជុំវិញផែនការបាញ់បង្ហោះរបស់កូរ៉េខាងជើង តាមអ្វីដែលក្រុងព្យុងយ៉ាង ហៅថាជាផ្កាយរណបនោះ។ បើទោះជាទីក្រុងព្យុងយ៉ាង បាននិយាយសំដៅទៅលើមីស៊ីលនោះ ថា ជាការបាញ់បង្ហោះផ្កាយរណបយ៉ាងណាក៏ដោយ ក៏ការបាញ់បង្ហោះ ដោយប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលផ្លោង បានរំលោភទៅលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ផងដែរ៕See the images of North Korea's launch pad activity as it prepares its  first spy satellite

បារាំងហាមឃាត់ការហោះហើរក្នុងស្រុករយៈពេលខ្លី

0

ប្រទេសបារាំង ៖ ប្រទេសបារាំងបានហាមឃាត់ការហោះហើរក្នុងស្រុករយៈពេលខ្លី និងមិនលើសពី២ម៉ោងកន្លះ ដើម្បីកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីត ហើយផ្លាស់ប្តូរទៅធ្វើដំណើរតាមរថភ្លើងអាកាសជំនួសវិញ ។ ប៉ុន្តែអ្នកបរិស្ថានអះអាងថា បារាំងគួរតែចាប់អារម្មណ៍លើការដោះស្រាយបញ្ហាសំខាន់ៗ និងរកមូលហេតុពិតប្រាកដច្រើនជាង ។French government sets green conditions for Air France bailout | News |  Flight Global

កាលពីមុន រដ្ឋាភិបាលបារាំងបានចេញច្បាប់ហាមឃាត់ការហោះហើររយៈពេលខ្លី ដើម្បីទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ខណៈនាយកដ្ឋានដឹកជញ្ជូន និងបរិស្ថានអឺរ៉ុបអះអាងថា យន្តហោះដែលមានអ្នកជិះតែម្នាក់បានបញ្ចេញកាបូនឌីអុកស៊ីតច្រើនជាងរថភ្លើងរហូតដល់៧៧ដង ។ ហេតុនេះ ទើបប្រទេសបារាំងបានហាមឃាត់ការហោះហើររយៈពេលខ្លីនៅប្រទេសរបស់ខ្លួន ហើយគេសង្កេតឃើញភាគច្រើនជាការធ្វើដំណើររវាងអាកាសយានដ្ឋាន Paris Orly និងតំបន់នានា ដូចជា Nantes, Lyon និង Bordeaux ។ បើសេវាកម្មធ្វើដំណើរតាមរថភ្លើងល្អប្រសើរឡើង គេរំពឹងថា ប្រទេសបារាំងនឹងហាមឃាត់ការហោះហើរក្នុងស្រុករយៈពេលខ្លីបន្ថែមទៀត ។Air France to Operate Intelsat 2Ku In-Flight Connectivity on New Airbus  A220s - Avionics International

ការហាមឃាត់នេះ គឺជាផ្នែកមួយរបស់ច្បាប់ពាក់ព័ន្ធនឹងអាកាសធាតុនៅប្រទេសបារាំង ដែលទើបចេញថ្មីកាលពីឆ្នាំ២០២១ ។ ពលរដ្ឋអាចធ្វើដំណើរតាមរថភ្លើងជំនួសវិញ ដោយរដ្ឋាភិបាលបារាំងបានចេញច្បាប់បន្ថែមទៀតដើម្បីផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរ ។ ហេតុនេះ គេបានដាក់កំណត់ឱ្យសេវាកម្មរថភ្លើងត្រូវចេញដំណើរឱ្យទៀងទាត់ពេលវេលា និងមានរថភ្លើងគ្រប់គ្រាន់សម្រាប់ទទួលចំនួនអ្នកដំណើរកើនឡើង ។

រដ្ឋមន្ត្រីក្រសួងគមនាគមន៍ លោក Clément Beaune លើកឡើងថា ៖ «វាជាជំហានសំខាន់មួយរបស់គោលនយោបាយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ហើយខ្ញុំមានមោទនភាពដែលប្រទេសបារាំងបានគិតគូរបញ្ហាបរិស្ថាន» ។ ចំណែកមន្ត្រីគ្រប់គ្រងផ្នែកដឹកជញ្ជូនរបស់ Greenpeace ប្រទេសបារាំងនិយាយថា ៖ «ការហាមឃាត់នេះបានដំណើរការក្នុងផ្លូវត្រឹមត្រូវ ហើយយើងត្រូវមានមហិច្ឆតា និងគោលដៅឱ្យវែងឆ្ងាយជាងនេះ» ។SNCF Strike & France Train Strike Dates 2023: Info and Best Tips to Survive  | France Bucket List

ទោះយ៉ាងណា អ្នកបរិស្ថានជាច្រើននាក់និយាយថា ការហាមឃាត់ការធ្វើដំណើរតាមយន្តហោះរយៈពេលខ្លី គឺជាចំណុចចាប់ផ្តើមដ៏ល្អមួយ និងមានផលប៉ះពាល់តិចតួចលើការបញ្ចេញកាបូនឌីអុកស៊ីត ហើយចំណុចសំខាន់ គឺបារាំងត្រូវចាត់ការលើបញ្ហាប្រេងឥន្ធនៈហ្វូស៊ីល រួមទាំងការប្រមូលពន្ធលើការបំពុលបរិស្ថានពីក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗ ៕ ប្រភព ៖ environman

ចាប់បានជនសង្ស័.យ៨នាក់មានឈ្មោះហៅក្រៅរាប់ភ្លេចពាក់ព័ន្ធនឹងករណីប្ល.ន់នៅផ្សារស្ទឹងមានជ័យ

0

ជនសង្ស័យចំនួន ៨នាក់ ពាក់ព័ន្ធនឹងករណីប្លន់នៅផ្សារស្ទឹងមានជ័យ កាលពីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ត្រូវបានសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានហើយ ខណៈបច្ចុប្បន្នជនសង្ស័យទាំងនោះការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnMEwSqu4DXnSTOcJ5nf_LGy6AmE43efWVkPXhVb0kBIZYsdxmFnnh7isq3-Rji6NGMj9Aqc4qihXnWiLqxeuq7dcQS1zqGmfpRU-V_4borSwa9cIobenlFkqpfKHF6DHSD9aIHNQxbT7muSOE5ZycHe9a93BaoJKTPHq-dTFaHBGaxInTy1rsGlfo/s1280/image_2023-05-31_13-08-10%20(2).png

បន្ទាប់ពីធ្វើការស្រាវជ្រាវ នៅថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជន សង្ស័យចំនួន ០៨ នាក់ ជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ ,ខេត្តកណ្តាល,ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម ពាក់ព័ន្ធករណីខាងលើ ចាប់យកវត្ថុតាងអាវុធខ្លីជាមធ្យោបាយធ្វើសកម្មភាព និងភស្តុតាងជាគ្រឿងអលង្ការមួយចំនួនរបស់ជនរងគ្រោះបញ្ជូនមកការិយាល័យដើម្បីចាត់ការតាមនីតិវិធី ៖
១-ឈ្មោះ សុខ សំណាង ហៅ អាង ហៅ ៥៥ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ផ្លែឈើ ស្នាក់នៅផ្ទះជួល ផ្លូវលេខ៣០០ សង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
២-ឈ្មោះ យី បូឡី ហៅ ៧៤ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់កំបូល ខណ្ឌកំបូលរាជធានីភ្នំពេញ
៣-ឈ្មោះ គឹម សុធារ៉ា ហៅ គឹម ចិន្តា ហៅ គឹម វាសនា ហៅ ផល ធារ៉ា ហៅ ផេង ហៅ ហ្វី ហៅ ៧៧ ប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។
៤-ឈ្មោះ ចាន់ តាក់ ហៅ ជា ហៅ ៦៨ ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល
៥-ឈ្មោះ សួង សាន ហៅ តាន់ ហៅ ម៉ៅ ហៅ ៣៣ ភេទ ប្រុស អាយុ ៥៣ ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅមិនពិតប្រាកដ
៦-ឈ្មោះ ម៉ៅ មន ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បោកអ៊ុតខោអាវ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាំងរលាំង ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
៧-ឈ្មោះ ស៊ឹម ប៊ុនធឿន ហៅ សុង ភេទ ប្រុស អាយុ៤៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ផ្ទះជួល ផ្លូវលំ ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
៨-ឈ្មោះ កាយ គឹមលីន ហៅ លីន ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ទូរសព្ទ័ ដៃផ្ទះជួល ផ្លូវលំ ភូមិបឹងណាយ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាមhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8XPWnlTGybGar2A8eq8YJsRBmMdoOzTRk7c0Rz96z0L8n1oCbC7wTZP2YO4S4ABqqd_WufoRhG-RkUB6jP4HfFiUS4G1h6g5KGomYvG6xL1NpdhgR_CeQY3Zke8ZuA4_lhp7qrZXMIw9qhf1kiBBhrPbXkw6u_j3zFEq2rQfDRJ9dMpjv7Q3CmBzd/s1280/image_2023-05-31_13-08-10.png

វត្ថុតាងចាប់យក
-ស្បែកជើងប៉ាតាពណ៌ខ្មៅចំនួន ០១ គូ,អាវសាច់ក្រណាត់ពណ៌ក្រហម,ខោជើងវែងពណ៌ ទឹកដោះគោ ,មួកសុវត្ថិភាពណ៌ខ្មៅចំនួន០១ ,បៀរ០២ហ៊ូ និងក្រមាពណ៌ក្រហម ។
-អាវុធខ្លីម៉ាក K៥៩ លេខ ០៩១៥ ចំនួន ០១ ដើម និងបង់ចំនួន ០១ -អាវុធខ្លីម៉ាក K៥៩ លេខ ១២៨៧ ចំនួន ០១ ដើម និងបង់ចំនួន ០១ -អាវុធខ្លីម៉ាក K៥៩ លេខ ៥៣២២ ចំនួន ០១ ដើម និងបង់ចំនួន ០១
-អាវុធខ្លីម៉ាក CF៩៨ លេខ ០០៥៧២៩ ០៧ ២៣៦ ចំនួន ០១ ដើម និងបង់ចំនួន ០២ -គ្រាប់អាវុធខ្លីម៉ាក K៥៩ ចំនួន ១០ គ្រាប់ -គ្រាប់អាវុធខ្លីម៉ាក CF៩៨ ចំនួន ១៨ គ្រាប់ -ទូរសព្ទ័ដៃម៉ាកវីវ៉ូ ពណ៌ ខ្មៅ ចំនួន ០១ គ្រឿង -ទូរសព្ទ័ដៃម៉ាកអាយហ្វូន ពណ៌ ស ចំនួន ០១ គ្រឿង
-ទូរស័ព្ទដៃម៉ាកណូគៀ (ម៉ិចចុចពិល) ពណ៌ ស ចំនួន ០១ គ្រឿង -ទូរសព្ទ័ដៃម៉ាកវីវ៉ូ ពណ៌ ទឹកសមុទ្រ ចំនួន ០១ គ្រឿង
-ម៉ូតូម៉ាកហុងដាហ្ស៊ូមមើ ពណ៌ស ក្រហម ពាក់ផ្លាកលេខ ១V-៩៦៣១ចំនួន ០១ គ្រឿង -ម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ ស លេខតួ ៦៧២៣១១ ពាក់ផ្លាកលេខ ភ្នំពេញ១០-២១៦២ -ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាស ពណ៌ ក្រហម បិទស្កុតខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១GK- ៧២៧៧ ចំនួន ០១គ្រឿង
-រ៉ឺម៉កម៉ូតូ ពណ៌ ក្រហម គ្មានផ្លាកលេខ ចំនួន ០១ គ្រឿង។
ភស្តុតាងចាប់យក
-គ្រឿងអលង្ការ ពណ៌លឿងស្លេកមួយចំនួន (ខ្សែក,ចិញ្ចៀន,ខ្សែដៃ,បន្តោងខ្សែក)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRVGe-bkaey6ZUXKWfRmRA-uSObs0zPu63Mod4wZ_5szzhiRDL4xdpCisPaOeUticst2D757_EWy9HY_GDbgu1D9SVmxnuLuNLG7U5Fw73Jd5JWHWNHPotRBh02_l5m07F1CUuSYxlb7V78oWT3AZPuyMSkF-4sEgaSjN8CBr2y9dXUwJqp3jffyMM/s1280/image_2023-05-31_13-08-11%20(2).png

សូមរម្លឹកថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ មានករណី ប្លន់យកកាបូបស្ពាយ ដែលមានមាសចំនួន១២តម្លឹង,ផ្លាកទីនទឹក៣និងទឹក៧ចំនួន១០០តម្លឹងជាង និងប្រាក់ចំនួន១ លានរៀលជាង) នៅចំណុចក្រោយផ្សារស្ទឹងមានជ័យចាស់ ផ្លូវលំ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន ០៥ នាក់ ជិះម៉ូតូចំនួន ០២គ្រឿង និង រ៉ឺម៉កម៉ូតូចំនួន ០១ គ្រឿង ប្រដាប់ដោយអាវុធខ្លីចំនួន ០៤ ដើម ពីជនរងគ្រោះកំពុងដើរស្ពាយកាបូបស្ពាយ ពណ៌ ខ្មៅ បានសម្រេចរួចជនសង្ស័យជិះម៉ូតូគេចខ្លួនបាត់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyLVz6NhElvLO5iFVuL0S5qslCc41ityC_l_ousEK5QQ3AVDud80L0gB0tE9RS7WR_OoMDw-q3gLe2IAbuuBxanhfuRiTigoy9XutJOztzOoNKlS4qwsHBV86CEFCqqWH87mcLVLo4oN4xYACLY51CFX9-fpJOgVN4FSs-e2Dl-wJD-pQzHfml3-ef/s1280/image_2023-05-31_13-08-11.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVvwFMXQr92S-QvAg943JI9gLEa4Rg2m5YkY2-E4L0QEABG5yUm7KQA2p7D1ZMJDxLjn9SzYd6MSHu4ERNYmXY3E6dz0m6aWR_GnQjN4ZzLPYmVGfGKavnZ3UnThFiWTLdAfpSLc0l2ZKP2C_0_R4ZDIQelEmdXioG5991zUkn8NFiBvMVh2zDR9Np/s1280/image_2023-05-31_13-08-12.png