អ្នកតាមដានវិស័យ K-Pop ជ្រាបមកហើយថានៅលើបណ្តាញសង្គមកំពុងផ្ទុះកក្រើកយ៉ាងខ្លាំងជាពិសេសនៅលើ Twitter ព្រមទាំងស្នើឱ្យផលិតកម្ម YG ដក Ahyeon ចេញពីក្រុម BabyMonster ក្រោយពីបែកធ្លាយវីដេអូមួយដែលនាងរ៉េបនៅក្នុងកម្មវិធីសាលាទាក់ទង N-word ដែលជាពាក្យប្រមាថជាតិសាសន៍រវាងស្បែកស និងស្បែកខ្មៅ។ ខណៈអ្នកខ្លះទៀតក៏ទាមទារឱ្យ YG ចេញលិខិតសូមទោសជាសាធារណៈនិងស្នើមិនឱ្យដកនាងចេញពីសមាជិកក្រុមឡើយ។ ដូច្នេះតើវាសនា Ahyeon ដូច Kim Ga-ramអតីតសមាជិក le sserafim ត្រូវដកចេញពីក្រុមដែរឬទេ ដោយសារតែរឿងអាស្រូវនេះ?Kim Garam – Pannkpop

N-word គឺជាពាក្យអសុរោះសម្រាប់ nigger ហើយពាក្យនេះគឺជាពាក្យប្រមាថពូជសាសន៍ដែលប្រើប្រឆាំងនឹងជនជាតិស្បែកខ្មៅ ជាពិសេសជនជាតិអាម៉េរិកកាំងអាហ្វ្រិក។ យ៉ាងណាមិញ ពាក្យ N-word កំពុងធ្វើឱ្យ Ahyeon តារាជ្រកក្រោមដំបូង YG រងការរិះគន់យ៉ាងខ្លាំងនៅលើប្រព័ន្ធអ៊ីនធឺណែត និងអ្នកខ្លះទៀតថែមទាំងស្នើឱ្យដកនាងចេញពីក្រុម BabyMonster ទាំងដែលក្រុមនេះនៅមិនទាន់បាន Debut ជាផ្លូវការនៅឡើយ ក្រោយពីបែកធ្លាយវីដេអូ Ahyeon ច្រៀងរ៉េបមានពាក្យជាប់ទាក់ទងនិង N-word ដែលជាពាក្យប្រមាថជាតិសាសន៍។

យ៉ាងណាមិញ អ្នកគាំទ្ររបស់ Ahyeon ជាច្រើនក៏បានចេញមុខស្នើដល់ YG ចេញការពារសមាជិករូបនេះនិងចេញសេចក្តីថ្លែងការណ៍សូមទោសជាសាធារណៈជាដើមដើម្បីបញ្ចប់រឿងអាស្រូវនេះព្រោះការច្រៀងរបស់ Ahyeon នៅក្នុងសាលាអាចថានាងនៅក្មេងខ្ចី មិនទាន់យល់ច្បាស់ពីពាក្យជាប់ទាក់ទងនឹងការប្រមាថជាតិសាសន៍។Ahyeon (BABYMONSTER) profile, age & facts (2023 updated) | kpopping

រឿងអាស្រូវនេះហើយគេក៏នឹកដល់វាសនារបស់ Kim Ga-ram អតីតសមាជិក le sserafim ត្រូវដកចេញពីក្រុមព្រោះតែ រឿងអាស្រូវ Bully របស់នាងនៅសាលាមិនអាចគ្រប់គ្រងលើអ៊ីធឺណែតបាន ដោយក្រុមហ៊ុនសម្រេចចិត្តដកនាងចេញពីក្រុមបន្ទាប់ពីបង្ហាញខ្លួនជាតារាចម្រៀង K-Pop មិនទាន់បានប៉ុន្មានផង។

ជាមួយគ្នានេះ អ្នកខ្លះក៏បង្ហាញការព្រួយបារម្ភខ្លាច Ahyeon មានវាសនាដូច Kim Ga-ram ត្រូវដកចេញពីសមាជិកក្រុមដោយសារតែរឿងអាស្រូវនេះដូចគ្នា ខណៈសមាជិក Baby Monster រូបនេះជាសមាជិកលេចធ្លោម្នាក់នៅក្នុងក្រុមជាពិសេសនាងមានអ្នកគាំទ្រច្រៀងបន្ទាប់ពី Cover បទ «Dangerously» ពីសំនៀងដើម Charlie Puth។ ទោះយ៉ាងណា វាសនារបស់តារាស្រីរូបនេះនឹងទៅជាយ៉ាងណាមានតែរង់ចាំមើលបន្តទៀត៕