ប្រទេសថៃ ៖ បុរសម្នាក់ឈ្មោះ Xin You Chue ឬឈ្មោះ Xinba ជាស្តេចលក់ផលិតផលតាមអនឡាញមកពីប្រទេសចិន អាចឡាយលក់ទុរេនថៃបានរហូតដល់១,៦លានផ្លែ ដោយចំណាយពេលត្រឹមតែ១ថ្ងៃប៉ុណ្ណោះ ហើយទទួលបានប្រាក់ចំណូលរហូតដល់១.៥០០លានបាត ។ ក្រោយពីលោក Xinba អាចលក់ទុរេនដាច់ក្នុងចំនួនដ៏ច្រើនមក បានធ្វើឱ្យគេចាប់អារម្មណ៍ជាខ្លាំងទាំងនៅប្រទេសថៃ និងចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnWp900U6x_0oxkZaTOGFOQ2PQ0J1h3d_lgOujLyfb6_xsdg1g4ujqMe27vpuAlEbNOoW4v2kcjDQLujGNqoIfKSe3eX1VYEtdMEPK4iZMIocgRWVuW0xRksbaZRUYh-BqVsk5iFuOB9UjcUDl6z_t3DtPMvyOMXn7Po2DdchAN5ZZp4gDlL5tT3Pj/s1200/photo_2023-05-31_14-12-49.jpg

កាលពីថ្ងៃទី៧ ខែឧសភា កន្លងមក លោក Xinba ជាស្ថាបនិករបស់ Xinxuan Group ជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មអេឡិចត្រូនិកឈានមុខគេនៅប្រទេសចិន បានជិះយន្តហោះមកឡាយលក់ផលិតផលអនឡាញនៅប្រទេសថៃ ព្រមទាំងជួយផ្សព្វផ្សាយផលិតផលរបស់ថៃជាច្រើនមុខ ដូចជា ទុរេន មង្ឃុត អង្ករផ្កាម្លិះ ផលិតផលថែរក្សាស្បែក និងផលិតផលធ្វើពីជ័រកៅស៊ូ ។ បន្ទាប់ពីលោក Xinba បានឡាយលក់ផលិតផលមិនយូរប៉ុន្មានឃើញថា បរិមាណការបញ្ជាទិញសរុបស្មើជាង៦,៧៨លាននាក់ ។ ថៃចាត់ទុកថា វាជារឿងអស្ចារ្យខ្លាំងណាស់សម្រាប់ប្រទេសរបស់ខ្លួន តាមរយៈការទិញផលិតផលអនឡាញរបស់ចិន ។

ចំណែកការលក់ផ្លែមង្ឃុតវិញ មានអ្នកកុម្មង់ទិញចំនួន១,២៦លាននាក់ក្នុង១វិនាទី និងទទួលបានប្រាក់ចំណូលចំនួន១០០លានយាន់ ឬប្រមាណ៤៨០លានបាត ។ រីឯទុរេនម៉ន់ថង មានអ្នកកុម្មង់ទិញសរុបចំនួន១,៦២លានផ្លែ ដែលមានទម្ងន់សរុប៤.៨០០តោន និងទទួលបានប្រាក់ចំណូលសរុបចំនួន៣០០លានយាន់ ឬប្រមាណ១.៥០០លានបាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi67FfnYpDH5D6bb5vKolaVWU5-yy923Wg2TwDp0LezUTJ14rR-mgHUwakbX-ygVH01xOtNZO9QQ7mC-aL7eMzBOSCOlhvy30Q9DbHNyb3D-oQ_u4sDt35ZuJTxRF73vYTnutGMJ61SGtEMGTAAs2vQsAVJXTyPPTqi5sIfVN5XyW-zNw_Uv1P8ggmO/s1280/photo_2023-05-31_14-12-48.jpg

វាបានក្លាយជារឿងមួយគួរឱ្យចាប់អារម្មណ៍នៅប្រទេសចិន ខណៈអាជីវករលក់ទុរេននៅចិននិយាយថា ការឡាយលក់ផលិតផលរបស់លោក Xinba គឺជាដើមហេតុដែលធ្វើឱ្យតម្លៃទុរេននៅចិនកើនឡើងខ្ពស់ រហូតដល់ឈ្មួញតូចតាចគ្មានទុរេនលក់ និងធ្វើឱ្យខ្វះខាតទុរេនថៃនៅចិន ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទីផ្សារ e-commerce របស់ប្រទេសចិនបានរីកចម្រើនយ៉ាងឆាប់រហ័ស ហើយថៃត្រូវបានគេចាត់ទុកថា ជាប្រទេសធំផ្នែកកសិកម្ម និងការផលិតទំនិញ ក៏ដូចជាមានតួនាទីសំខាន់ក្នុងផ្នែកផ្គត់ផ្គង់ផងដែរ ។ ហេតុនេះ ប្រទេសថៃបានក្លាយជាគោលដៅទី១ ក្នុងការពង្រីកអាជីវកម្មនៅក្រៅប្រទេសរបស់ក្រុមហ៊ុន Xinxuan Group ។

លោក Xinba ជាស្ថាបនិកក្រុមហ៊ុន Xinxuan Group លើកឡើងថា លោកនឹងយកបទពិសោធន៍ និងធនធានសេដ្ឋកិច្ចឌីជីថលរបស់ចិនមកកាន់ប្រទេសថៃ ព្រមទាំងជួយប្រទេសថៃឱ្យហ្វឹកហាត់អ្នកជំនាញផ្នែកឌីជីថលផងដែរ ។ លោកបន្តថា លោកនឹងប្រើប្រាស់សេដ្ឋកិច្ចឌីជីថលដើម្បីជំរុញការផ្លាស់ប្តូរ និងធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធឧស្សាហកម្មរបស់ប្រទេសនានានៅលើពិភពលោក ព្រមទាំងឆ្ពោះទៅរកផ្លូវពាណិជ្ជកម្មឌីជីថល ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKQWUgVRNgPuHRZLrKrpgixHVKP6k3eO61lwQPq1dyXu_K3kwPhNvK-CvyUgbHMWvqwkSngXYzUygPE6-LP4_6rTXiTnx6YumYq3mj2F39zBcRy7AO85UZdRrXpll3mWT69drgQdEGVmfk6zUNQfTWwZmA86sNEA36l0qyfguXmT1T1CmsGaWTrPYW/s1280/photo_2023-05-31_14-12-47.jpg ប្រភព ៖ khaosod