ក្នុងការគ្រប់គ្រងទឹកដី ដឹកនាំនយោបាយ ការពាររាជបល្ល័ង្កឱ្យមានភាពស្ថិតស្ថិរ គឺមិនមែនជារឿងងាយស្រួលឡើយសម្រាប់ព្រះមហាក្សត្រគ្រប់អង្គ ដែលក្នុងនោះមានតែព្រះមហាក្សត្រ ៦ អង្គប៉ុណ្ណោះ ដែលឡើងសោយរាជ្យយូរជាងគេក្នុងប្រវត្តិសាស្ត្រពិភពលោក។

១. ព្រះចៅអធិរាជល្វីទី១៤ (Louis XIV) ៖ ព្រះមហាក្សត្រដែលគ្រងរាជ្យបានយូរជាងគេបង្អស់ក្នុងកំណត់ត្រាប្រវត្តិសាស្រ្តពិភពលោក គឺព្រះចៅអធិរាជល្វីទី១៤ នៃចក្រភពបារាំង។ ព្រះអង្គបានឡើងសោយរាជ្យ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ១៦៤៣ រហូតដល់សោយទិវង្គតនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៧១៥ ដែលមានរយៈពេលសោយរាជ្យសរុប ៧២ ឆ្នាំ និង ១១០ ថ្ងៃ។Louis XIV: Sun King, Spouse & Versailles - HISTORY

២.ព្រះមហាក្សត្រិយ៍អេលីហ្សាប៊ែតទី២ (Elizabeth II)៖ មហាក្សត្រិយ៍ចក្រភពអង់គ្លេស អេលីហ្សាបេតទី២ ទ្រង់បានឡើងសោយរាជ្យ នៅថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ១៩៥២ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ ដែលមានរយៈពេលជាង ៧០ ឆ្នាំ និង ២១៩ ថ្ងៃ។Remembering Elizabeth II, Britain's First Girl King

៣.ព្រះចៅភូមិបុលអតុល្យតេជះ (Bhumibol Adulyadej)៖ អតីតព្រះមហាក្សត្រថៃ ភូមិបុលអតុល្យតេជះ បានឡើងសោយរាជ្យសម្បត្តិ នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ១៩៦០ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ដែលមានរយៈពេល ៧០ ឆ្នាំ និង ១២៦ ថ្ងៃ។Thai King Bhumibol Adulyadej, World's Longest-Reigning Monarch, Dies : The  Two-Way : NPR

៤.ព្រះចៅយ៉ូហាន់ទី២ (Johann II)៖ ព្រះចៅយ៉ូហាន់ទី២ នៃប្រទេសលិចតិនស្តាញ បានឡើងសោយរាជ្យចាប់ពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៨៥៨ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩២៩ ដែលមានរយៈពេល ៧០ ឆ្នាំនិង ៩១ ថ្ងៃ។ លិចតិនស្តាញ ជាប្រទេសអឺរ៉ុបតូចមួយនៅតំបន់ជួរភ្នំអាល់ (Alps) ចន្លោះប្រទេសអូទ្រីស និងប្រទេសស្វីស។The ruler who has just been overtaken by The Queen – Royal Central

៥.ព្រះចៅឃ្នីនីចចាណាអាប់ប៉ាកាល់ទី១ (K’inich Janaab’ Pakal l)៖ ព្រះចៅឃ្នីនីចចាណាអាប់ប៉ាកាល់ទី១ បានឡើងគ្រងរាជ្យនៅអាណាចក្រមួយនៃអរិយធម៌ម៉ាយ៉ា (Maya) បានរយៈពេល ៦៨ ឆ្នាំនិង ៣៣ ថ្ងៃ ចាប់ពីឆ្នាំ ៦១៥-៦៨៣ នៃគ្រិស្តសករាជ អតីតទឹកដីរបស់អាណាចក្របុរាណនេះ បច្ចុប្បន្នជាផ្នែកមួយនៃប្រទេសម៉ិកស៊ិក។The sword of truth | Sacred Geometry

៦.ព្រះចៅហ្វ្រេនស៊ីចូសេប១ ( Francis Joseph I)៖ អតីតព្រះមហាក្សត្រចក្រភពអូទ្រីស ទ្រង់បានឡើងសោយរាជ្យសម្បត្តិ អស់រយៈពេល ៦៧ ឆ្នាំនិង ៣៥៥ ថ្ងៃ គឺចាប់ពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៨៤៨ ដល់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ១៩១៦ ៕170+ Franz Joseph I Of Austria Stock Photos, Pictures & Royalty-Free Images  - iStock