បរទេស៖ ក្រុមហ៊ុនដំបូងរបស់អង់គ្លេស Solar Botanic Trees គ្រោងបង្កើតដើមឈើសាកថ្មរថយន្តអគ្គិសនី ដែលមានសមត្ថភាពពិសេសប្រមូលថាមពលពីដំបូលដែលបំពាក់ដោយបន្ទះស្រូបពន្លឺព្រះអាទិត្យ ហើយរក្សាទុកថ្មនៅក្នុងប្រអប់។
យោងតាមប្រភពសារព័ត៌មាន CNN ដែលចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា បានឱ្យដឹងថា ក្រុមហ៊ុន Solar Botanic Trees បានចាប់ដៃគូជាមួយក្រុមហ៊ុន Raw Charging ដើម្បីដំឡើងរោងចក្រសាកថ្មរថយន្តអគ្គិសនីនៅចុងឆ្នាំនេះ។Are Solar Trees the Answer to EV Charging?

ដោយបច្ចុប្បន្នក្រុមហ៊ុនកំពុងត្រៀមផលិតដើមឈើអគ្គិសនី និងសាកល្បងជាមួយកម្ពស់ ៤.៥ ម៉ែត្រ ដោយដំបូលមានទទឹង ៧ ម៉ែត្រ មុនពេលចាប់ផ្តើមការផលិតជាផ្លូវការនៅចុងឆ្នាំនេះ។ ដើមឈើថាមពលរបស់ Solar Botanic Trees ក៏បានផ្តល់នូវម្លប់ និងមានសោភ័ណភាព ដែលអាចដំឡើងបានយ៉ាងងាយស្រួលនៅកន្លែងសាធារណៈ។

យោងទៅតាម Energy Saving Trust (EST) ដែលជាអង្គការរបស់ចក្រភពអង់គ្លេសដែលមានឯកទេសក្នុងដំណោះស្រាយកាបូនទាប បានឱ្យដឹងថា តម្លៃនៃដើមឈើថាមពលអគ្គិសនីអាចស្ថិតនៅក្នុងចន្លោះពី ២២,០០០ ទៅ ៣០,០០០ ដុល្លារ។Solar trees' could change the way we charge electric vehiclesដើមឈើថាមពលអគ្គិសនីនីមួយៗនឹងត្រូវបានបំពាក់ដោយប្រព័ន្ធផ្ទុក និងគ្រប់គ្រងថាមពលដោយ AI ដែលអាចភ្ជាប់ដើមឈើជាច្រើនដើម្បីបង្កើតជាបណ្តាញខ្នាតតូចក្នុងតំបន់ ឬភ្ជាប់ដើមឈើទៅបណ្តាញជាតិដើម្បីបំប្លែងថាមពលលើស។ ដើមឈើក៏អាចទាញអគ្គិសនីពីបណ្តាញ ដើម្បីសាករថយន្តនៅពេលយប់ ឬក្នុងរដូវរងាផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ដើម្បីកាត់បន្ថយការពឹងផ្អែកលើបណ្តាញអគ្គិសនី Solar Botanic Trees គ្រោងនឹងបញ្ចូលថ្មនៅក្នុងធុងដែលជួយផ្ទុកថាមពលលើសនៅពេលថ្ងៃសម្រាប់ប្រើប្រាស់នៅពេលយប់។ នៅឆ្នាំ ២០២៥ ក្រុមហ៊ុន Solar នឹងសាងសង់ដើមឈើអគ្គិសនីយ៉ាងហោចណាស់ ១,០០០ ដើមក្នុងមួយឆ្នាំ។ ក្រុមហ៊ុន ក៏បាននិយាយថាខ្លួននឹងសាងសង់ដើមឈើដំបូងគេនៅក្នុងចក្រភពអង់គ្លេសមុនពេលពង្រីកពាណិជ្ជកម្មនៅទូទាំងទ្វីបអឺរ៉ុបនិងអាមេរិកខាងជើង៕

ប្រភព៖vnexpress