រដ្ឋធានីព្យុងយ៉ាង៖ កូរ៉េខាងជើង បានប្រកាស អំពីការបាញ់ផ្កាយរណចារកម្មរបស់ខ្លួន ធ្លាក់ចូលទៅក្នុងសមុទ្រ ស្របពេលក្រុងតូក្យូ បានព្រមានអំពីការដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន ឲ្យស្ថិតក្នុងការប្រុងជើងការ សម្រាប់ការបាញ់កម្ទេចមីស៊ីលណាមួយរបស់ក្រុងព្យុងយ៉ាង ហោះចូលមកលើដែនអាកាសរបស់ជប៉ុន។

សារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ ថា កូរ៉េខាងជើង បានអះអាង ថា ឧបទ្ទវហេតុនេះ បានកើតឡើង ស្របពេលក្រុងព្យុងយ៉ាង គ្រោងនឹងបញ្ជូនផ្កាយរណបអវកាសចារកម្មរបស់ខ្លួន ជាដំបូង ទៅកាន់ទីអវកាស ប៉ុន្ដែរ៉ុក្កែតនោះ បានធ្លាក់ចូលទៅក្នុងសមុទ្រ។North Korea says it will launch its first military spy satellite in June |  The Times of Israel

ការបាញ់រ៉ុក្កែតរបស់កូរ៉េខាងជើង បានជំរុញឱ្យជប៉ុន ព្រមានដល់អ្នកស្រុករបស់ខ្លួន នៅទីក្រុងអូគីណាវ៉ា ឲ្យស្ថិតក្នុងការប្រុងប្រយ័ត្ន។ ប៉ុន្តែក្រោយមក ក៏មានសេចក្ដីរាយការណ៍ ថា ការបាញ់រ៉ុក្កែតនោះ មិនបានបង្កគ្រោះថ្នាក់ មកលើទឹកដីរបស់ជប៉ុន នោះឡើយ។

កូរ៉េខាងជើង បានប្រកាសមុននេះ ថា ក្រុងព្យុងយ៉ាង មានគម្រោងនឹងបាញ់បង្ហោះផ្កាយរណប នៅថ្ងៃទី១១ ខែមិថុនា សម្រាប់តាមដានសកម្មភាពយោធារបស់សហរដ្ឋអាមេរិក នៅលើឧបទ្វីកូរ៉េ។ ឥឡូវនេះ ក្រុងព្យុងយ៉ាង បានប្រកាស ថា កូរ៉េខាជើង នឹងមានគោលបំណង បាញ់បង្ហោះរ៉ុក្កែតចារកម្មជាលើកទី២ នៅក្នុងពេលខាងមុខដ៏ឆាប់ៗនេះ។South Korea Launches First Commercial-Grade Satellite as North Korea Plans  First Spy Satellite – The Diplomat

លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្រ្ដីជប៉ុន បានបញ្ជាក់ ថា កូរ៉េខាងជើង ហាក់បី ដូចជា បាញ់មីស៊ីលផ្លោង ហើយក្រុងតូក្យូ កំពុងតែវិភាគព័ត៌មានលម្អិតបន្ថែមទៀត។ ឥឡូវនេះ នៅទាន់មិនមានសេចក្ដីរបាយការណ៍ អំពីការខូចខាត ក្រោយការបាញ់បង្ហោះរ៉ុក្កែតរបស់កូរ៉េខាងជើង នោះទេ។ ជប៉ុន បានអះអាង នៅមុននេះបន្ដិច ថា ក្រុងតូក្យូ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបាញ់ទម្លាក់រាល់មីស៊ីលណាមួយ បង្កនូវការគំរាមកំហែង មកលើទឹកដីរបស់ជប៉ុន។

ភាពវឹកវរ និង ការច្របូកច្របល់ នៅក្នុងទីក្រុងសេអ៊ូល រដ្ឋធានីរបស់កូរ៉េខាងត្បូង បានកើតឡើង កាលពីព្រឹក ថ្ងៃពុធ វេលាក្នុងស្រុក ខណៈមនុស្សបានភ្ញាក់ពីដំណេក ជាមួយនឹងការឮសំឡេងស៊ីរ៉ែនប្រកាសអាសន្ន ពីការវាយប្រហារតាមអាកាស និង សារបន្ទាន់មួយ បានប្រាប់ដល់ពួកគេ ឱ្យរៀបចំ សម្រាប់ការជម្លៀស ប៉ុន្ដែត្រឹមតែ២០នាទីក្រោយមក ក៏បានផ្ញើសារអំពីកំហុសឆ្គងនេះ។Factbox: Key policies of Japan's next PM Kishida, a consensus builder |  Reuters

ប្រទេសកូរ៉េ ត្រូវបានពុះហែកចែកគ្នាជា២ប្រទេស អស់រយៈពេល៧០ឆ្នាំកន្លងមកហើយ ក្រោមមនោគមន៍វិជ្ជាតាមបែបកុម្មុយនិស្ដ និង លោកសេរី។ ឥឡូវនេះ ភាពតានតឹង នៅលើឧបទ្វីបកូរ៉េ កំពុងតែកើនឡើង ខណៈមានការចោទប្រកាន់ ថា កូរ៉េខាងជើង កំពុងតែបង្កនូវការគំរាមកំហែង មកលើកូរ៉េខាងត្បូង។ ប៉ុន្ដែប្រសិនបើមានការប្រកាសអាសន្នណាមួយ នាពេលអនាគត នឹងនាំឲ្យមានសំណួរមួយចំនួន ចោទសួរថា តើនឹងត្រូវយកចិត្តទុកដាក់ ឬ ក៏ត្រូវលុបចោល អំពីកំហុសឆ្គងផ្សេងៗទៀត?North Korea fails to launch spy satellite as rocket plunges into sea

ទីភ្នាក់ងារសារព័ត៌មានរបស់កូរ៉េខាងត្បូង Yonhap (យ៉ុនហាប) បានរាយការណ៍ កាលពីព្រឹក ថ្ងៃពុធ ថា កងទ័ពកូរ៉េខាងត្បូង បានអះអាង ថា មីស៊ីលនោះ ប្រហែលជាបានបំផ្ទុះ នៅលើអាកាស ឬ ក៏អាចធ្លាក់មកក្នុងសមុទ្រវិញ ក្រោយពេលវាបានបាត់ ចេញពីពីប្រព័ន្ធរ៉ាដា។ ប៉ុន្ដែបើទោះជាយ៉ាងណាក្ដី ក៏កូរ៉េខាងត្បូង នឹងវិភាគលម្អិត លើបញ្ហានេះបន្ដទៀត។

ក្រុមអ្នកវិភាគ បានបញ្ជាក់ ថា ផ្ការណបនោះ ជាផ្នែកមួយ នៃកម្មវិធីបច្ចេកវិទ្យាឈ្លបយកការណ៍ ដោយរាប់បញ្ចូលទាំងដ្រូន ផងដែរ។ ក្រុងព្យុងយ៉ាង មានគោលបំណង ធ្វើឲ្យសមត្ថភាពអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង កាន់តែល្អប្រសើរឡើង សម្រាប់ការវាយប្រហារទៅលើគោលដៅនានា នៅក្នុងករណីមានសង្គ្រាមផ្ទុះឡើង។A handout picture shows what is believed to be a part of a space launch vehicle that North Korea said crashed into the sea

ក្រសួងការពារជាតិជប៉ុន បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីប៉ុន្មានថ្ងៃមុននេះ ថា «យើងនឹងចាត់វិធានការណ៍បំផ្លិចបំផ្លាញ ប្រឆាំងនឹងមីស៊ីលបាល្លិស្ទីក និង មីស៊ីលផ្សេងៗទៀត បាញ់បំពារបំពាន ចូលមកលើទឹកដីរបស់យើង។ ជប៉ុន អាចនឹងប្រើប្រាស់ប្រព័ន្ធការពារមីស៊ីល ប្រភេទ Standard Missile-3 (ស្ដែនដាដ មីស៊ីល-៣) ហៅកាត់ SM-3 ឬ មីស៊ីល Patriot PAC-3 (ប៉ាទ្រីយ៉ូត ភីអាស៊ី-3 ដើម្បីកម្ទេចមីស៊ីលរបស់កូរ៉េខាងជើង។

បណ្ដាញទូរទស្សន៍របស់ជប៉ុន NHK បានផ្សាយ កាលពីថ្ងៃចន្ទ ថា លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្រ្ដីជប៉ុន បានសង្កត់ធ្ងន់ ថា គាត់ចង់ធ្វើការឲ្យកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និង ប្រទេសកូរ៉េខាងត្បូង ជុំវិញផែនការបាញ់បង្ហោះរបស់កូរ៉េខាងជើង តាមអ្វីដែលក្រុងព្យុងយ៉ាង ហៅថាជាផ្កាយរណបនោះ។ បើទោះជាទីក្រុងព្យុងយ៉ាង បាននិយាយសំដៅទៅលើមីស៊ីលនោះ ថា ជាការបាញ់បង្ហោះផ្កាយរណបយ៉ាងណាក៏ដោយ ក៏ការបាញ់បង្ហោះ ដោយប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលផ្លោង បានរំលោភទៅលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ផងដែរ៕See the images of North Korea's launch pad activity as it prepares its  first spy satellite