យើងនឹងមិនឃើញផ្កាយនៅលើមេឃទេក្នុងរយៈពេល២០ឆ្នាំទៀត ដោយសារមានការបំពុលពន្លឺកើនឡើងយ៉ាងឆាប់រហ័ស ។ អ្នកវិទ្យាសាស្ត្របានអំពាវនាវឱ្យប្រទេសទាំងឡាយប្រញាប់ដោះស្រាយបញ្ហានេះ បើមិនដូច្នោះទេ វាមិនត្រឹមតែបាត់បង់ផ្កាយប៉ុណ្ណោះទេ ប៉ុន្តែនឹងប៉ះពាល់ដល់សុខភាពរបស់មនុស្ស និងសត្វទៀតផង ។ អ្នកស្រាវជ្រាវលើកឡើងថា ការបំពុលពន្លឺបានកើនឡើង១០% ក្នុង១ឆ្នាំនៅលើពិភពលោក ហើយធ្វើឱ្យក្មេងដែលកើតនាពេលបច្ចុប្បន្ននេះឃើញផ្កាយត្រឹមតែ២៥០ប្រភេទ ប៉ុណ្ណោះ ហើយនៅពេលពួកគេមានអាយុ១៨ឆ្នាំ ពួកគេនឹងឃើញផ្កាយត្រឹមតែ១០០ប្រភេទ ។Galaxy Gazing: How Many Stars Are in Our Solar System? - WENY News

របាយការណ៍ថ្មីរបស់តារាវិទូមកពី Royal Astronomical Society ប្រទេសអង់គ្លេសបញ្ជាក់ថា បញ្ហាការបំពុលពន្លឺកំពុងកើនឡើងយ៉ាងឆាប់រហ័ស ជាពិសេស ចាប់ពីឆ្នាំ២០១៦ ដែលធ្វើឱ្យមនុស្ស១ផ្នែកក្នុងចំណោម៣ផ្នែកនៅលើពិភពលោក មើលមិនឃើញកាឡាក់ស៊ី។ អត្រាកើនឡើងនេះអាចធ្វើឱ្យផ្កាយនៅលើមេឃទាំងអស់នឹងបាត់បង់ក្នុងរយៈពេល២០ឆ្នាំខាងមុខ ។ បច្ចុប្បន្ន យើងចាប់ផ្តើមឃើញពពួកផ្កាយខ្លះមិនគ្រប់ចំនួន ហើយមានតែពេលមេឃងងិតប៉ុណ្ណោះ ទើបយើងអាចមើលឃើញផ្កាយទាំងនោះ ។ ការបំពុលពន្លឺបានកើនឡើង ហើយបើយើងមិនដោះស្រាយទេនោះ វានឹងក្លាយជាបញ្ហាសម្រាប់ក្មេងជំនាន់ក្រោយ ។

តារាវិទូមកពី Royal Astronomical Society លើកឡើងថា ៖ «ផ្ទៃមេឃនៅពេលយប់ជាផ្នែកមួយនៃបរិស្ថានរបស់យើង ហើយវានឹងក្លាយជាបញ្ហាធំ ខណៈក្មេងជំនាន់ក្រោយមិនសូវមើលឃើញផ្កាយ ដូចគ្នានឹងមនុស្សបច្ចុប្បន្នមិនធ្លាប់ឃើញសម្បុកបក្សីដែរ ។ យើងអាចចាប់អារម្មណ៍រឿងនេះបាន បើទោះជាយើងមិនមែនជាតារាវិទូក្តី» ។ ចំណែកតារាវិទូមកពីសាកលវិទ្យាល័យ Universidad Politécnica de Madrid លើកឡើងថា ការបំពុលពន្លឺ ជាបញ្ហាដែលគេចាប់អារម្មណ៍តិចតួច ព្រោះជារឿងនៅឆ្ងាយពីខ្លួន និងប៉ះពាល់មិនបាន ប៉ុន្តែវានឹងប៉ះពាល់ដល់បរិស្ថាន ។Visibility of stars in the night sky declines faster than previously  thought: GFZ

តារាវិទូបន្ថែមថា មនុស្សភាគច្រើនមិនបានយល់ពីផលប៉ះពាល់អវិជ្ជមាននៃការបំពុលពន្លឺទេ វាដូចនឹងផលប៉ះពាល់ដោយសារការជក់បារីកាលពីឆ្នាំ១៩៨០ ដែរ ។ ដូច្នេះ គួរដោះស្រាយបញ្ហានេះជាបន្ទាន់ និងចាត់វិធានការដូចជា ដាក់បទបញ្ជាតឹងរ៉ឹងពាក់ព័ន្ធនឹងទិសដៅពន្លឺ និងបង្កើតតំបន់អនុរក្សផ្ទៃមេឃងងិតបន្ថែមទៀត ។

លើសពីនេះ ក្រៅពីមានផលប៉ះពាល់លើផ្កាយហើយ ការបំពុលពន្លឺក៏ប៉ះពាល់ដល់បរិស្ថានទៀតផង ព្រោះសត្វអណ្តើកសមុទ្រ និងសត្វស្លាបបានប្រើពន្លឺព្រះច័ន្ទដើម្បីមើលផ្លូវ ។ ដូច្នេះ ពន្លឺរបស់អំពូលភ្លើងធ្វើឱ្យសត្វវង្វេងផ្លូវ ហើយចុងក្រោយ វាអាចងា.ប់ ។ បើយើងចង់ជួយកាត់បន្ថយការបំពុលពន្លឺ យើងអាចធ្វើបានចាប់ពីពេលនេះទៅ គឺត្រូវបិទអំពូលភ្លើងនៅពេលយើងពុំបានប្រើប្រាស់វា ពីព្រោះនឹងជួយកាត់បន្ថយការសាយភាយពន្លឺទៅកាន់ផ្ទៃមេឃ ៕Galaxy Gazing: How Many Stars Are in Our Solar System? - WENY News

ប្រភព ៖ environman