ពិតជាមានការភ្ញាក់ផ្អើលមិនតិចនោះទេ បន្ទាប់ពីទទួលដំណឹងថាតារាសម្តែង Al Pacino នឹងក្លាយជាឪពុកគេនៅអាយុ៨២ឆ្នាំ ជាមួយមិត្តស្រី Noor Alfallah ដែលនាងមានវ័យ២៩ឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ថ្ងៃទី៣១ ខែឧសភា នេះ។Al Pacino, 82, Is Expecting a Baby With Girlfriend Noor Alfallahតាមការចុះផ្សាយដដែលបានឱ្យដឹងទៀតថា គេហទំព័រកម្សាន្តអាម៉េរិក TMZ បានរាយការណ៍ជាលើកដំបូងកាលពីថ្ងៃទី៣០ ខែឧសភា ថាលោក Pacino អាយុ ៨២ឆ្នាំ កំពុងរំពឹងថានឹងមានកូនជាមួយមិត្តស្រីអាយុ ២៩ ឆ្នាំរបស់លោក ហើយកូននេះក៏ត្រូវជាកូនទី៤របស់តារាសម្តែងខាងលើនេះផងដែរ។ បច្ចុប្បន្ននេះមិត្តស្រី លោក Pacino មានផ្ទៃពោះ ៨ ខែ ហើយ បន្ទាប់ពីអ្នកទាំងពីរបានភ្ជាប់ចំណងស្នេហ៍ នៅពីខែមេសា ឆ្នាំ២០២២។Who is Al Pacino's pregnant lover Noor Alfallah? Glam film producer who had  tryst with Mick Jagger | Daily Mail Online

គួរបញ្ជាក់ផងដែរថា តារាសម្តែង Pacino បានប្រឡូកលើអាជីពសិល្បៈជាង៥ទសវត្សរ៍ មកហើយព្រមទាំងបានឈ្នះពានរង្វាន់ជាច្រើន។ លោកមានកូនស្រីច្បងឈ្មោះ Julie Marie អាយុ ៣៣ ឆ្នាំ គឺជាកូនជាមួយអតីតមិត្តស្រី Jan Tarrant ។ កូនទី២ និងទី៣ លោកគឺជាកូនភ្លោះមានឈ្មោះថា Anton និង Olivia មានអាយុ ២២ ឆ្នាំ ជាមួយតារាសម្តែង Beverly D’Angelo ៕Who is Noor Alfallah and is she dating Al Pacino? – The Sun | The Sun