ប្រទេសបារាំង ៖ ប្រទេសបារាំងបានហាមឃាត់ការហោះហើរក្នុងស្រុករយៈពេលខ្លី និងមិនលើសពី២ម៉ោងកន្លះ ដើម្បីកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីត ហើយផ្លាស់ប្តូរទៅធ្វើដំណើរតាមរថភ្លើងអាកាសជំនួសវិញ ។ ប៉ុន្តែអ្នកបរិស្ថានអះអាងថា បារាំងគួរតែចាប់អារម្មណ៍លើការដោះស្រាយបញ្ហាសំខាន់ៗ និងរកមូលហេតុពិតប្រាកដច្រើនជាង ។French government sets green conditions for Air France bailout | News |  Flight Global

កាលពីមុន រដ្ឋាភិបាលបារាំងបានចេញច្បាប់ហាមឃាត់ការហោះហើររយៈពេលខ្លី ដើម្បីទប់ស្កាត់បម្រែបម្រួលអាកាសធាតុ ខណៈនាយកដ្ឋានដឹកជញ្ជូន និងបរិស្ថានអឺរ៉ុបអះអាងថា យន្តហោះដែលមានអ្នកជិះតែម្នាក់បានបញ្ចេញកាបូនឌីអុកស៊ីតច្រើនជាងរថភ្លើងរហូតដល់៧៧ដង ។ ហេតុនេះ ទើបប្រទេសបារាំងបានហាមឃាត់ការហោះហើររយៈពេលខ្លីនៅប្រទេសរបស់ខ្លួន ហើយគេសង្កេតឃើញភាគច្រើនជាការធ្វើដំណើររវាងអាកាសយានដ្ឋាន Paris Orly និងតំបន់នានា ដូចជា Nantes, Lyon និង Bordeaux ។ បើសេវាកម្មធ្វើដំណើរតាមរថភ្លើងល្អប្រសើរឡើង គេរំពឹងថា ប្រទេសបារាំងនឹងហាមឃាត់ការហោះហើរក្នុងស្រុករយៈពេលខ្លីបន្ថែមទៀត ។Air France to Operate Intelsat 2Ku In-Flight Connectivity on New Airbus  A220s - Avionics International

ការហាមឃាត់នេះ គឺជាផ្នែកមួយរបស់ច្បាប់ពាក់ព័ន្ធនឹងអាកាសធាតុនៅប្រទេសបារាំង ដែលទើបចេញថ្មីកាលពីឆ្នាំ២០២១ ។ ពលរដ្ឋអាចធ្វើដំណើរតាមរថភ្លើងជំនួសវិញ ដោយរដ្ឋាភិបាលបារាំងបានចេញច្បាប់បន្ថែមទៀតដើម្បីផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរ ។ ហេតុនេះ គេបានដាក់កំណត់ឱ្យសេវាកម្មរថភ្លើងត្រូវចេញដំណើរឱ្យទៀងទាត់ពេលវេលា និងមានរថភ្លើងគ្រប់គ្រាន់សម្រាប់ទទួលចំនួនអ្នកដំណើរកើនឡើង ។

រដ្ឋមន្ត្រីក្រសួងគមនាគមន៍ លោក Clément Beaune លើកឡើងថា ៖ «វាជាជំហានសំខាន់មួយរបស់គោលនយោបាយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ហើយខ្ញុំមានមោទនភាពដែលប្រទេសបារាំងបានគិតគូរបញ្ហាបរិស្ថាន» ។ ចំណែកមន្ត្រីគ្រប់គ្រងផ្នែកដឹកជញ្ជូនរបស់ Greenpeace ប្រទេសបារាំងនិយាយថា ៖ «ការហាមឃាត់នេះបានដំណើរការក្នុងផ្លូវត្រឹមត្រូវ ហើយយើងត្រូវមានមហិច្ឆតា និងគោលដៅឱ្យវែងឆ្ងាយជាងនេះ» ។SNCF Strike & France Train Strike Dates 2023: Info and Best Tips to Survive  | France Bucket List

ទោះយ៉ាងណា អ្នកបរិស្ថានជាច្រើននាក់និយាយថា ការហាមឃាត់ការធ្វើដំណើរតាមយន្តហោះរយៈពេលខ្លី គឺជាចំណុចចាប់ផ្តើមដ៏ល្អមួយ និងមានផលប៉ះពាល់តិចតួចលើការបញ្ចេញកាបូនឌីអុកស៊ីត ហើយចំណុចសំខាន់ គឺបារាំងត្រូវចាត់ការលើបញ្ហាប្រេងឥន្ធនៈហ្វូស៊ីល រួមទាំងការប្រមូលពន្ធលើការបំពុលបរិស្ថានពីក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗ ៕ ប្រភព ៖ environman