Home Blog Page 1732

រឿងលែងលះស្វាមីគ្រាន់តែជាការសម្តែង គឹម លីហ្សា តបទៅវិញផាំងៗ

0

ថ្មីនេះមានការចាប់អារម្មណ៍ជាថ្មីទៅលើអ្នកនាង គឹម លីហ្សា ដែលប្រឡូកលើអាជីពកំប្លែង បានមួយរយៈថានាងលែងលះជាមួយស្វាមីហើយដោយតស៊ូចិញ្ចឹមកូន២តែម្នាក់ឯង។ ក្នុងនោះដែរក៏មានការលើកឡើងថានេះគ្រាន់ជាការសម្តែងរបស់តារាស្រីរូបនេះប៉ុណ្ណោះ ដើម្បីទាញចំណាប់អារម្មណ៍ ខណៈសាមីខ្លួនបានចេញមុខឆ្លើយតបទៅវិញផាំងៗតែម្តង។May be a closeup of 1 person

គេចាំបានថា កាលពី១ឆ្នាំមុន គឹម លីហ្សា បានប្រកាសបញ្ចប់ទំនាក់ទំនងជាមួយស្វាមី ជាអនិកជនម្តងរួចមកហើយថែមទាំងប្រកាសក្តែងៗថាជា Single Mom ទៀតផង។ ទោះយ៉ាងណា គ្រាន់តែប្រកាសមិនបានប៉ុន្មានផងស្រាប់តែគេឃើញនាងនៅកៀកកើយជា មួយស្វាមីដដែលថែមទាំងបញ្ចេញរូបថតអាពាហ៍ពិពាហ៍ត្រៀមឡើងគេហដ្ឋានថ្មីជាមួយគ្នាទៀតផង។ សកម្មភាពនេះ គឹម លីហ្សា ក៏ត្រូវអ្នកលេងបណ្តាញសង្គមសម្តែងក្តីហួសចិត្ត និងលើកឡើងថានេះជាយុទ្ធសាស្រ្តទីផ្សារអនឡាញដែលអ្នកមួយចំនួនចូលចិត្តធ្វើឡើងដើម្បីទាញការចាប់អារម្មណ៍ប៉ុណ្ណោះ។

ក្រោយពីព័ត៌មានលែងលះគ្នាតែមហាជនចាប់បានថា គឹម លីហ្សា និងស្វាមី រស់នៅក្នុងផ្ទះតែមួយដូចគ្មានរឿងអ្វីកើតឡើងគ្រានោះ គឹម លីហ្សា ក៏បានចេញមុខបញ្ជាក់ពីចំណងអាពាហ៍ពិពាហ៍របស់នាងនៅតែរឹងមាំដូចធម្មតា ថែមទាំងមានគម្រោងចេញទៅរស់នៅប្រទេសអូស្រ្តាលីតាមស្វាមីទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8FNu6nD4CZaSinggb5cYF7XTq4gbid_Mvc2VNMO6NhTXfNTugICm1FQUQxNb4wzEnXSK1cNTDBAu68tyqmdgNu00WVgOwA40wy6a6GcRMtnlKdACidxTlZgd3YCV9h_NppBeQLmxW18G_mzjgIxU4EMNLQFw_qTrZQ5Zt6LQmpiMCJlWtTPnbaG7b/s1542/351153617_1947712075609308_8586539558233751462_n.jpg

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ គឹម លីហ្សា បានបង្ហាញពីលិខិតលែងលះជាមួយស្វាមី លោក គីវ វុធ្ឍី ដោយអ្នកទាំងពីរលែងលះគ្នាជាង១ឆ្នាំហើយ ដោយកូនទាំង២ រូបនាងជាអ្នកទទួល បន្ទុកតែម្នាក់ឯង។

យ៉ាងណាមិញ ដំណឹងលែងលះជាមួយថ្មីនេះ ធ្វើឱ្យមហាជនភ្ញាក់ផ្អើលម្តងទៀត ប៉ុន្តែ ក៏មានអ្នកជឿនិងមិនជឿផងដែរព្រោះតារាស្រីរូបនេះធ្លាប់ផ្តល់បទពិសោធន៍ឱ្យកាលពីលើកមុនខណៈគេសង្កេតឃើញថាពួកគេទាំងពីរនាក់តែងតែបណ្តើរគ្នានិងពិភាក្សាការងារជាមួយដៃគូដដែល។

ដោយហេតុមានអ្នកមិនជឿលើការលែងលះគ្នាដោយថានេះគ្រាន់តែជាការសម្តែង គឹម លីហ្សា បានបង្ហោះសារមួយថា «គ្មានអ្នកណាឆ្កួតយករឿងគ្រួសារឯងមកសំដែងនោះទេ សមត្ថភាពរកលុយខ្ញុំមានពេញខ្លួន ទាន់?»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkCXIb-riPeQU_K90lNFnjsdgZv28D7saY9YsJI30eXR_T3KNNRDSqNE7Jg_B-82pwHs7jqS-Z9bKNjbcQaWzzXnBuxiD8WxF0ZlEn6z1If68IrPxe2xbzn4-ZQBWqmuuTopIeIzYDecNcwFaLTb9Lcte3cEhmw6x-f5DYJOh_b6sMHNRmeoAYRKTv/s747/Capture%20(2).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSPEcGVS6lDOksP-9POlTJUteODguMKv0CCzU1cMEWDd7iCmxyVAkuCdqX3sTeyVBe4iKjH5ggjC5yj0L_Y4_YLDbIHEGCAX7Cr74aieD91thyDkKOWJ1L5I-55T6VW1MGSQ5vkFCbeg1wpFXL9Pt9ezZIzYepB75sgml37yU-txtn2N161R-l8VDJ/s2048/350828851_947274643091454_4840040714011857466_n.jpg

ទីក្រុងចំនួនពីរនៅប្រទេសមីយ៉ាន់ម៉ាមានអាកាសធាតុក្តៅខ្លាំង

0

ប្រទេសមីយ៉ាន់ម៉ា ៖ កាលពីថ្ងៃទី៣១ ខែឧសភា កន្លងមក ការិយាល័យឧតុនិយមនៅប្រទេសមីយ៉ាន់ម៉ាបានប្រកាសថា ទីក្រុងចំនួនពីរនៅប្រទេសមីយ៉ាន់ម៉ាបានប្រឈមនឹងអាកាសធាតុក្តៅខ្លាំងក្នុងរយៈពេលជិត៦០ឆ្នាំ ដោយសារតែសីតុណ្ហភាពកើនឡើងរហូតដល់ជាង៤០អង្សារសេ ។2023 set be the hottest year on record in Myanmar | Thai PBS World : The  latest Thai news in English, News Headlines, World News and News Broadcasts  in both Thai and

ទីក្រុងខាំតិ គឺជាទីក្រុងមួយស្ថិតនៅភាគខាងលិចនៅតំបន់ Sagaing សីតុណ្ហភាពបានកើនឡើងខ្ពស់ក្នុងរយៈពេល៥៨ឆ្នាំ គឺស្មើនឹង៤២,៣អង្សារសេ ។ ចំណែកទីក្រុងមីជីណានៅរដ្ឋកាឈីន ស្ថិតនៅភាគខាងជើងប្រទេសវិញ ក៏មានសីតុណ្ហភាពខ្ពស់បំផុតផងដែរក្នុងរយៈពេល៥៧ឆ្នាំ គឺស្មើនឹង៤១,៨អង្សារសេ ។

ការិយាល័យឧតុនិយមនៅប្រទេសមីយ៉ាន់ម៉ាប្រកាសថា ចំណែកទីក្រុងជាច្រើនទៀតក្នុងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ក៏បានទទួលរងអាកាសធាតុក្តៅខ្លាំងដូចគ្នាដែរ ចាប់ពីខែមេសា ដល់ខែឧសភា ឆ្នាំ២០២៣ ។Heat wave blasts Southeast Asia – a likely pattern for the future — Radio  Free Asia

នាយកការិយាល័យឧតុនិយមនៅប្រទេសមីយ៉ាន់ម៉ាបានថ្លែងទៅកាន់សារព័ត៌មានស៊ីនហួរថា សីតុណ្ហភាពកើនឡើងនឹងធ្វើឱ្យអាកាសធាតុកាន់តែក្តៅខ្លាំង ដូចជា មានខ្យល់មូសុងខុសធម្មតា, ផ្លេកបន្ទោរ, ខ្យល់ខ្លាំង និងមានភ្លៀងធ្លាក់ខុសរដូវផងដែរ ។ គេសង្កេតឃើញថា ក្នុងអំឡុងខែមេសា និងខែឧសភា ប្រទេសមីយ៉ាន់ម៉ាតែងប្រឈមនឹងអាកាសធាតុក្តៅខ្លាំង មុននឹងចាប់ផ្តើមចូលរដូវវស្សា ៕ ប្រភព ៖ Mono News

ប្រទេសថៃប្រកាសផ្លាស់ប្តូរទីតាំងការស្នើសុំធ្វើការរបស់ពលករខ្មែរ និងឡាវ

0

ប្រទេសថៃ ៖ នាពេលកន្លងមក ទំព័រហ្វេសប៊ុករបស់ថៃមួយឈ្មោះធួរលុង (TOURLONG) បានចុះផ្សាយថា ពលករខ្មែរ និងឡាវដែលធ្វើការនៅប្រទេសថៃ គឺត្រូវត្រៀមខ្លួនប្រមូលបង្វេចត្រឡប់ទៅប្រទេសកំណើតវិញ ដោយសារតែក្រសួងការងារប្រទេសថៃបានចាត់វិធានការតឹងរ៉ឹងជាងមុន ។ ការចុះផ្សាយរបស់ទំព័រហ្វេសប៊ុកថៃឈ្មោះ TOURLONG នេះ គ្រាន់តែជាការញុះញង់ និងបង្កភាពចលាចលប៉ុណ្ណោះ ។ ផ្ទុយទៅវិញ ប្រទេសថៃបានប្រកាសថា នៅតែទទួលយកពលករខ្មែរ និងឡាវឱ្យមកធ្វើការនៅប្រទេសថៃតាមធម្មតា ប៉ុន្តែថៃបានផ្លាស់ប្តូរទីតាំងការស្នើសុំធ្វើការរបស់ពលករមកពីប្រទេសទាំងពីរ ។Thailand aims to legalise Cambodian migrant workers as well as those from  three other nations - Khmer Times

យោងតាមព័ត៌មានច្បាស់ការណ៍ដែលសារព័ត៌មាន KBN News ទទួលបានពីមន្ត្រីអន្តោប្រវេសន៍ថៃម្នាក់លើកឡើងថា ជុំវិញការចុះផ្សាយថា ប្រទេសថៃមិនទទួលយកពលករខ្មែរ និងឡាវនោះ គឺជាព័ត៌មានមិនពិតទេ គ្រាន់តែប្រទេសថៃនឹងផ្លាស់ប្តូរខ្លះៗនូវដំណើរការស្នើសុំនាំចូលពលករបរទេសតាម MOU ។ មន្ត្រីអន្តោប្រវេសន៍រូបនេះបញ្ជាក់ថា ប្រទេសថៃនៅតែទទួលពលករបរទេសចូលមកធ្វើការនៅថៃតាមធម្មតា ហើយពុំបានបដិសេធចំពោះពលករខ្មែរ និងឡាវទេ គឺពលករខ្មែរ ឡាវ មីយ៉ាន់ម៉ា និងវៀតណាមអាចមកធ្វើការនៅថៃដោយស្របច្បាប់ ។Thai job seekers warned about offers of highly paid work in Myanmar,  Cambodia and the Philippines | Thai PBS World : The latest Thai news in  English, News Headlines, World News and

យោងតាមគេហទំព័ររបស់ការិយាល័យរដ្ឋបាលពលករបរទេសប្រចាំប្រទេសថៃ (Foreign Workers Administration Office) បានចុះផ្សាយកាលពីថ្ងៃទី៣១ ខែឧសភា កន្លងមកថា ចាប់តាំងពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ តទៅ ការស្នើសុំធ្វើការរបស់ពលករខ្មែរ និងឡាវ គឺពួកគេត្រូវទៅស្នើសុំនៅការិយាល័យស្វែងរកការងារនៅទីក្រុង បាងកក និងការិយាល័យស្វែងរកការងារនៅតាមខេត្ត ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ដែលពលករបរទេសធ្វើការ ។ ការិយាល័យស្វែងរកការងារប្រចាំខេត្ត និងប្រធានការិយាល័យស្វែងរកការងារនៅទីក្រុងបាងកក តំបន់១-១០ នឹងជាអ្នកចុះហត្ថលេខានៅលើលិខិតទៅប្រទេសដើម ។60 Thai workers falling victim to employment scam in Cambodia return home

ការិយាល័យរដ្ឋបាលពលករបរទេសប្រចាំប្រទេសថៃ (Foreign Workers Administration Office) នឹងឈប់ទទួលការស្នើសុំធ្វើការរបស់ពលករខ្មែរ និងឡាវ ចាប់តាំងពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ តទៅ ។ ចំណែកពលករមីយ៉ាន់ម៉ាអាចមកដាក់ពាក្យស្នើសុំធ្វើការនៅការិយាល័យរដ្ឋបាលពលករបរទេសប្រចាំប្រទេសថៃ តាមធម្មតា ៕

វិមានដ៏ប្រណិតតម្លៃជាង ៨០ លានដុល្លារបានក្លាយជាងហាងកាហ្វេ

0

ប្រទេសថៃ៖ ហាងកាហ្វេ Mader Phu Wiang Cafe Khon Kaen ស្ថិតក្នុងវិមានដ៏ប្រណិតមួយ ដែលមានទីតាំងនៅឃុំ Na Chum Saeng ស្រុក Phu Wiang ខេត្ត Khon Kaen វិមាននេះត្រូវបានគេប៉ាន់ស្មានថាមានតម្លៃរហូតទៅដល់ ៣០០ លានបាត (ជាង ៨០ លានដុល្លារ)។

វិមានកាហ្វេ Khon Kaen ធ្វើឡើងសម្រាប់អតិថិជនណា ដែលចង់បានបទពិសោធន៍ថ្មី និង ចង់ដឹងអំពីបរិយាកាសរស់នៅរបស់មហាសេដ្ឋីមានលក្ខណៈបែបណា អាចអញ្ជើញមកកំសាន្តនូវវិមានកាហ្វេដ៏ប្រណីតរបស់ប្រទេសថៃ ក្នុងខេត្ត Khon Kaen ដោយមិនចាំបាច់មានថវិកាច្រើននោះទេ។ លើសពីនេះហាង Mader Phu Wiang Cafe Khon Kaen ក៏មានផ្ដល់ជូននូវអាហារឆ្ងាញ់ជាច្រើនមុខ ទាំងមុខម្ហូប និងបង្អែម ដែលមានតម្លៃសមរម្យ ផងដែរ។

ក្រៅពីការហ្វេដែលមានរសជាតិឈ្ងុយឆ្ងាញ់ បរិយាកាសស្រស់ស្អាតប្រកបដោយផាសុខភាព កន្លែងទំនើបគួរឱ្យចាប់អារម្មណ៍ វិមានកាហ្វេ Khon Kaen ក៏ត្រូវបានចាត់ទុកថាជាជ្រុងរូបថតដ៏អស្ចារ្យដែលមើលទៅប្លែក និងប្រណីតផងដែរ។
គួរបញ្ជាក់ដែរថា សម្រាប់ភ្ញៀទេសចរដែលមកកំសាន្តនៅទីនេះ អាចប្តូរវេនគ្នាដើម្បីទៅទស្សនារយៈពេល ៣០ នាទីក្នុងមួយជុំ៕ ប្រភព៖sanook

យានអវកាសរបស់អាមេរិកផ្ទុកទំនិញបានរហូតដល់ជាង ១២ តោនទៅកាន់គន្លងផែនដី

0

បរទេស៖ យោងតាមប្រភពព័ត៌មាន Yahoo កាលពីថ្ងៃទី១ ខែមិថុនា បានឱ្យដឹងថា ក្រុមហ៊ុន Sierra Space ដែលមានមូលដ្ឋាននៅរដ្ឋ Colorado នៃប្រទេសសហរដ្ឋអាមេរិកបានបញ្ចប់ការសាកល្បងបាញ់បង្ហោះជាលើកដំបូងរបស់ខ្លួនដោយជោគជ័យជាមួយនឹងយានអវកាស Dream Chaser ។ ក្នុងអំឡុងពេលនៃការធ្វើតេស្តនេះ វិស្វករបានបើកប្រព័ន្ធ Dream Chaser ជាមួយនឹងថាមពលអគ្គិសនីដែលបង្កើតឡើងដោយបន្ទះស្រូបពន្លឺព្រះអាទិត្យ ខណៈដែលយានអវកាសកំពុងស្ថិតនៅក្នុងគន្លងតារាវិថី។Meet 'Tenacity': 1st Dream Chaser space plane gets a name | Space

Dream Chaser គឺជាយានអវកាសដែលត្រូវបានរចនាឡើងដើម្បីហោះហើរក្នុងគន្លងផែនដីទាប ដោយដឹកនាវិក និងទំនិញទៅកាន់គោលដៅនានា ដូចជាស្ថានីយ៍អវកាសអន្តរជាតិ (ISS) ជាដើម។ រថយន្តនេះត្រូវបានរចនាឡើងដើម្បីផ្ទុកទំនិញចំនួន ១២,៤៤៣ គីឡូក្រាម ដោយសារតែជាយានអវកាសនេះមិនអាចហោះហើរទៅកាន់ផែនដីទៅវិញទៅមកបាននោះទេ។Dream Chaser Sticks the Landing | Air & Space Magazine| Smithsonian Magazine

លោក Tom Vice នាយកប្រតិបត្តិក្រុមហ៊ុន Sierra Space បាននិយាយថា នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងដំណើរដ៏វែងឆ្ងាយរបស់ Dream Chaser ជាមួយនឹងសមិទ្ធិផលដ៏សំខាន់នៃយានអវកាស Dream Chaser ដែលត្រៀមនឹងកំណត់ឡើងវិញនូវការធ្វើដំណើរក្នុងលំហអាកាស ដោយបើកឱកាសថ្មីសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ វឌ្ឍនភាពបច្ចេកទេស និងសេដ្ឋកិច្ចនៅក្នុងលំហ។Dream Chaser - Wikiwand

គួរបញ្ជាក់ដែរថា ក្រុមហ៊ុនអវកាស Sierra Space គ្រោងធ្វើការហោះហើរជាផ្លូវការរបស់ Dream Chaser នៅចុងឆ្នាំ ២០២៣ ពីមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋផ្លរីដា។ ការហោះហើរនេះគឺជាផ្នែកមួយនៃកិច្ចសន្យាជាមួយ NASA ដើម្បីដឹកទំនិញទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ ISS ៕ ប្រភព៖ vnexpress

តម្លៃបន្លែ និងផ្លែឈើនៅប្រទេសអេស្ប៉ាញកើនឡើងខ្ពស់

0

ប្រទេសអេស្ប៉ាញ ៖ តម្លៃបន្លែ និងផ្លែឈើនៅប្រទេសអេស្ប៉ាញបានកើនឡើងខ្ពស់ប្រមាណ២០% ដោយសារប្រទេសនេះជួបនឹងគ្រោះរាំងស្ងួតជាបន្តបន្ទាប់ ។ លើសពីនេះ តម្លៃម្ហូបអាហារក៏បានកើនឡើងខ្ពស់ផងដែរក្នុងរយៈពេលជិត៣០ឆ្នាំ ។Spain's industrial prices rise 7.8% year-on-year in February | Reuters.com

នៅពេលប្រទេសអេស្ប៉ាញបានប្រឈមនឹងគ្រោះរាំងស្ងួតជាបន្តបន្ទាប់ បានធ្វើឱ្យទិន្នផលដំណាំក្នុងផ្នែកកសិកម្មធ្លាក់ចុះ ។ ដូច្នេះ វាបានធ្វើឱ្យតម្លៃបន្លែ និងផ្លែឈើកើនឡើងប្រមាណ២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ។ ចំណែកហាងលក់ទំនិញនានាក៏រងផលប៉ះពាល់ផងដែរ ដោយសារតម្លៃទំនិញកើនឡើងខ្ពស់បណ្តាលឱ្យអតិថិជនធ្លាក់ចុះ ខណៈអតិថិជនបានងាកទៅទិញបន្លែ និងផ្លែឈើបញ្ចុះតម្លៃកាន់តែច្រើន ។

តាមទិន្នន័យរបស់វិទ្យាស្ថានស្ថិតិជាតិប្រទេសអេស្ប៉ាញបញ្ជាក់ថា នៅត្រីមាសដំបូងឆ្នាំ២០២៣ នេះ តម្លៃបន្លែ ដូចជា សណ្តែកនៅអេស្ប៉ាញបានកើនឡើង១៨% ខណៈតម្លៃម្ហូបអាហារជាមធ្យមនៅឆ្នាំ២០២២ ក៏បានកើនឡើងរហូតដល់១៥,៧% ផងដែរ ។ ដូច្នេះ គេចាត់ទុកថា វាជាការកើនឡើងខ្ពស់បំផុតតាំងពីឆ្នាំ១៩៩៤ មក ។Food prices in Spain were up in February despite IVA sales tax cut on some  items | Sur in English

អតិថិជនម្នាក់ក្នុងចំណោមអតិថិជនដែលបានមកទិញបន្លែ និងផ្លែឈើនិយាយថា ផ្លែប័រ និងស្វាយមានតម្លៃខ្ពស់ខ្លាំងពេក ហើយនាងមិនអាចទិញបន្លែគ្រប់មុខតាមតម្រូវការបានទេ ។ ក្រៅពីនេះ នាងដឹងថា គ្រួសារមួយចំនួនបានហូបបាយតែ១ពេលប៉ុណ្ណោះក្នុង១ថ្ងៃ ដោយសារពួកគេគ្មានប្រាក់គ្រប់គ្រាន់ដើម្បីទិញម្ហូប ។ នាងនិយាយថា ជីវិតនៅពេលនេះរបស់មនុស្សជាច្រើនជួបការលំបាកណាស់ ។

ចំណែកអ្នកជំនាញលើកឡើងថា គ្រោះរាំងស្ងួតបានបំផ្លាញផ្ទៃដីកសិកម្មនៅអេស្ប៉ាញប្រមាណ៦០% នៃផ្ទៃដីសរុប ។ រីឯកសិករត្រូវចំណាយដើមទុនផ្សេងៗដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួត ប៉ុន្តែពួកគេបែរជាទទួលបានទិន្នផលដំណាំធ្លាក់ចុះ ។ ហេតុនេះ វាជាកត្តាសំខាន់ដែលធ្វើឱ្យតម្លៃម្ហូបអាហារនៅអេស្ប៉ាញកើនឡើង ៕Spain's agri-minister: We are EU's 'vegetable garden' thanks to innovation,  quality – EURACTIV.com ប្រភព ៖ TNN World

គួរឱ្យភ្ញាក់ផ្អើល! កុមារ៣រូបសម្រេចចិត្តចូលរួមប្រកួតជាថ្មីម្តងទៀត ទោះធ្លាប់ធ្លាក់ក៏ដោយ

0

កុមារតូចមានប្រជាប្រិយ វាសនា ធីណារាជ, កុមារី កែវ ហ្សាណា និងកុមារា ហ៊ឹម ច័ន្ទយ៉ូស្វេ ធ្វើឱ្យមហាជនស្ងើចសរសើរពីការតស៊ូរបស់កុមារ៣រូបនេះយ៉ាងខ្លាំង បន្ទាប់ពីរងបរាជ័យការប្រកួត The Voice Kids Cambodia រដូវកាលពី៣ កុមារទាំង៣សម្រេចចូលរួមកម្មវិធី Cambodian Idol Junior រដូវកាលទី 2 វិញម្តងទោះបីនៅវ័យក្មេងមែនពិតតែមិនបាក់ទឹកចិត្តបោះបង់ក្តីស្រមៃខ្លួនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikTDZ3r60pZijaPNq0ZPogb0-1Ea602rThNjx_I7DiOYgbsfYvoMpF_yp_jfbny9_mvAvqDoPZxyP-7TOzdFFdy7wBLeN2E26ygovluE_wWyvq1EPMIJRkkt42rstpIxIG22qUd4zqPq0ucr-VzzcRwraz6ShBCgY08Xofk2f3V0tpQQQm7Ny_m6vr/s2048/332011741_220246550416141_9026948883881416913_n.jpg

គេចាំបានថា អំឡុងកម្មវិធីប្រកួត The Voice Kids Cambodia រដូវកាលពី៣ កាលពី៨ខែមុនកុមារកម្ពុជាមានភាពក្លាហាន បញ្ចេញសមត្ថភាពគួរឱ្យសរសើរមិនចាញ់មនុស្សធំទេ ចំណែកឯប្រជាប្រិយភាពវិញគឺទទួលបានការគាំទ្រយ៉ាងខ្លាំងលើសលុប។ ជាក់ស្តែង កុមារ៣រូប រួមមាន វាសនា ធីណារាជ ធ្វើឱ្យមហាជនស្រលាញ់ចូលឆ្នាំដោយសារភាពស្រស់សង្ហាគួរឱ្យស្រលាញ់ ថែមទាំងសម្តីបានទោះវ័យទើបតែ៧ឆ្នាំតែមានភាពក្លាហានណាស់។ កុមារីមួយរូបទៀតគឺ កែវ ហ្សាណា ដែលជាកូនសិស្សក្លិបព្រះកាយច័ន្ទ ពេញដោយទេពកោសល្យសិល្បៈការរៀបចំខ្លួនទៀតសោតពិតជាគួរឱ្យស្រលាញ់ធ្វើឱ្យអ្នកលេងបណ្តាញសង្គមស្គាល់យ៉ាងទូលំទូលាយ។ ចំណែកឯកុមារមួយរូបទៀតគឺ ហ៊ឹម ច័ន្ទយ៉ូស្វេ ធ្វើឱ្យមហាជនសរសើរយ៉ាងខ្លាំងព្រោះកុមាររូបនេះអាចបកស្រាយបទចម្រៀងជាភាសាអង់គ្លេសបានយ៉ាងពីរោះគួរឱ្យសរសើរ។ ដ្បិតថា មិនទទួលបានជ័យជម្នះលើការប្រកួតក្តីតែអ្នកទាំង៣ពិតជាធ្វើឱ្យមហាជនចាប់អារម្មណ៍មិនធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4EhwDVHOrKd90JZh7XFU5ELLncITIDwAmvbH_m-oFVXQAHoVgCDoZwccNxQhs3vwH4uxEa3tJa3XNnVn8Uc-gsQxLBEsQ5_qwRv1GCChbmqsL6rNYFK9ReosCgyK2GQuyMZ0DVCnd4Ijd0IgjiGqZbMSVK4Rx3ZkhXr89itn-1eV9BTMhT-ANbKyw/s2000/351143446_807016940628572_8429340572556872592_n.jpg

អ្វីដែលធ្វើឱ្យតាមដានការប្រកួតចម្រៀងកុមារផ្ទុះការចាប់អារម្មណ៍នោះ នៅក្នុងសប្តាហ៍ទី៤
កុមារមានប្រជាប្រិយភាពទាំង៣រូបនេះ សម្រេចចិត្តចូលរួមប្រកួតកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក Cambodian Idol Junior រដូវកាលទី 2 វិញម្តង បរាជ័យកម្មវិធីមួយឈោងចាប់ក្តីស្រមៃរបស់ខ្លួនក្នុងកម្មវិធីមួយទៀត មិនបាក់ទឹកចិត្តឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJtCrJcyEkXgldO-1mF3iAgGephIuRkwKRPvUaKrnr1TnrCZxOezu4sHgHK0oy2-TpT89uOPObvyCyc41w3D9UMTHN2ReCbhGRMXPxgi2m_kO-Yb6CDd8TXkvr3yl9ftAHF2BL9VC8648BDgU7WEDJChHpTYQg4AhYza6Y0e-E1X9oiaIIY03BTq36/s2000/351316202_3420991498161955_7355028191039900280_n.jpg

ក្នុងវគ្គខាងលើនេះផងដែរ វាសនា ធីណារាជ បានជ្រើសរើសបទ «Mascara ទឹកភ្នែក» កុមារី កែវ ហ្សាណា បានជ្រើសបទ «រាំទៅៗ» និងកុមារ ហ៊ឹម ច័ន្ទយ៉ូស្វេ ជ្រើសបទ «Set Fire To The Rain»មកប្រកួត។ ជាលទ្ធផលកុមារទាំង៣រូបនេះសុទ្ធតែអាចជាប់បន្តទៅវគ្គក្រោយទៀត៕

Apple គ្រោងចាប់ផ្តើមផលិត iPhone15 ដោយគេសង្ស័យថានឹងប្តូរមកប្រើរន្ធដោត Type C

0

ក្រុមហ៊ុន Apple ត្រូវបានរំពឹងថា នឹងចាប់ផ្តើមផលិត iPhone15 នៅក្នុងខែមិថុនានេះ ហើយនឹងគ្រោងចេញលក់ជាផ្លូវការនៅក្នុងខែកញ្ញា តាមទម្លាប់រាល់ដង។Is the iPhone's 'Made in India' era beginning as Apple breaks with China? |  CNN Business
បើតាមព័ត៌មានដែលបែកធ្លាយ បានចេញផ្សាយថា iPhone 15 ទាំងអស់ គឺសុទ្ធតែមាន Dynamic Island, រន្ធ USB-C និងបំពាក់ឈីប A17 ដូចៗគ្នា។ មិនតែប៉ុណ្ណោះម៉ូឌែល iPhone 15, iPhone 15 Plus, iPhone 15 Pro និង iPhone 15 Pro Max។ សម្រាប់ម៉ូឌែល Pro និង Pro Max នឹងមានគែម bezel តូចជាងមុន និងជ្រុងរាងកោង។Forget iPhone 15, iPhone 15 Pro, Apple Has Something Better

អ្វីដែលគេសង្ស័យថាទៀតនោះគឺថា Apple ប្រហែលជាត្រូវបង្ខំចិត្តផ្លាស់ប្តូររន្ធសាក មកខ្សែ Type C វិញ ដើម្បីអាចលក់នៅទ្វីបអឺរ៉ុបបាន។

ការផ្លាស់ប្តូរមកប្រើប្រាស់រន្ធដោត USB-C បែបនេះ ក៏ដោយសភាអឺរ៉ុប និងរដ្ឋសមាជិកសហភាពអឺរ៉ុបចំនួន ២៧ បានព្រមព្រៀងគ្នាលើសេចក្តីសម្រេច កំណត់ឱ្យទូរសព្ទចល័ត និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀតនៅក្នុងសហភាពអឺរ៉ុប ត្រូវតែប្រើប្រាស់រន្ធសាកថ្មស្តង់ដាតែមួយជាកំហិត ដែលនោះគឺរន្ធសាក Type- C ៕
The iPhone 14 with USB C and no Lightning port? Europe votes yes - Market Research Telecast

ប្រភព៖ Mac Rumors 

 

មកស្គាល់ល្អាងភ្នំដ៏ស្រស់ស្អាតមួយនៅខេត្តបាត់ដំបង តែមិនសូវមានអ្នកទៅទស្សនា

0

ល្អាងភ្នំក្រពើ គឺជារមណីយដ្ឋានទេសចរណ៍ដែលស្ថិតនៅប៉ែកខាងលិចខេត្ដបាត់ដំបង  ឃុំភ្នំសំពៅ ស្រុកបាណន់ ដោយមានចម្ងាយប្រហែល១៧គីឡូម៉ែត្រ ពីសាលាខេត្ដបាត់ដំបង។No photo description available.

ល្អាងនេះមានលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរណ៍ទៅកំសាន្ដ ពីព្រោះវានៅមិនខ្ពស់ពីដីដែលមាន កំពស់ប្រហែលជា ៤ ទៅ ៥ម៉ែត្រ ពីជើងភ្នំប៉ុណ្ណោះ។ ជាពិសេសទៅទៀតនោះ គឺវាមានកាំជណ្ដើរឡើងទៅដល់កំពូលភ្នំដែលមាន ព្រះវិហារមួយ ហើយពីលើកំពូលភ្នំនេះយើងអាចស្រូបយកខ្យល់បរិសុទ្ធនិងទស្សនានូវទេសភាពយ៉ាងល្អ ត្រកាលដែលនៅជុំវិញភ្នំក្រពើនេះ។ មិនតែប៉ុណ្ណោះល្អាងនេះមានខ្យល់អាកាសបរិសុទ្ធល្អត្រជាក់ មានទីធ្លាធំទូលាយ និងផ្ទាំងថ្មធំៗសំរាប់សំរាកលំហែកាយ។

បើយោងតាមរឿងព្រេងបុរាណខ្មែរយើងមានរឿងដំណាលក្នុងប្រជុំ រឿងព្រេងខ្មែរ គឺរឿងព្រះចៅរាជកុល និងនាងរំសាយសក់ ដែលស្តាប់ទៅប្រហាក់ប្រហែលនឹងភ្នំសំពៅដែរ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា នៅលើភ្នំនេះ ក្រៅពីមានល្អាង ក៏នៅមានបឹង ព្រមទាំងព្រៃធម្មជាតិដ៏ស្រស់ស្អាតដែលដុះនៅលើកំពូលភ្នំផងដែរ៕No photo description available.No photo description available.No photo description available.

រូបភាព៖ solo landscapes 

សកម្មភាពរបស់មនុស្សកំពុងរុញផែនដីទៅកាន់កម្រិតគ្រោះថ្នាក់បំផុត

0

បរទេស៖ យោងតាមការវិភាគដែលបានចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា នៅក្នុងទស្សនាវដ្តី Nature បានឱ្យដឹងថា បច្ចុប្បន្នភពផែនដីកំពុងប្រឈមមុខនឹងវិបត្តិនៃធនធានទឹក សារធាតុចិញ្ចឹមនៅក្នុងបរិស្ថាន ការរក្សាប្រព័ន្ធអេកូឡូស៊ី និងការបំពុលដោយ aerosol ។ បាតុភូតនៃការបំពុល aerosol គឺបណ្តាលមកពីការប្រមូលផ្តុំនៃផ្សែងចេញពីរថយន្ត រោងចក្រធ្យូងថ្ម រោងចក្រថាមពល ប្រេង និងឧស្ម័នជាដើម ដែលកំពុងកើតឡើងជាសកល។Why climate change matters for women | UN Women – Asia-Pacific

គុណភាពទឹក និងការបាត់បង់ទីជម្រកសម្រាប់ប្រភេទទឹកសាបក៏ត្រូវបានកាត់បន្ថយផងដែរ។ ខ្សែសុវត្ថិភាពនឹងត្រូវបានឆ្លងកាត់មួយភាគបីនៃផ្ទៃដីរបស់ពិភពលោក ដោយសារទំនប់វារីអគ្គិសនី ប្រព័ន្ធធារាសាស្ត្រ និងការសាងសង់។

សារធាតុចិញ្ចឹមក៏ជាកង្វល់មួយទៀតដែរ ដោយសារកសិករនៅក្នុងប្រទេសអ្នកមានកំពុងបាញ់ថ្នាំអាសូត និងផូស្វ័រច្រើនជាងដំណាំ។ ដែលសកម្មភាពនេះផ្តល់នូវការកើនឡើងបណ្តោះអាសន្ននៃផលិតកម្ម ប៉ុន្តែជាលទ្ធផល សារធាតុគីមីនឹងត្រូវបានបញ្ចេញទៅក្នុងប្រព័ន្ធទន្លេ ដែលនាំឱ្យផ្កាសារាយ និងទឹកមិនមានគុណភាពល្អគ្រប់គ្រាន់សម្រាប់ការផឹក។7 things about climate change and conflict | ICRC

ទាក់ទងនឹងអាកាសធាតុរបស់ពិភពលោក គណៈកម្មាការផែនដីបានសង្កត់ធ្ងន់ថា នេះគឺជាសញ្ញាសម្គាល់ដ៏គ្រោះថ្នាក់មួយ ដោយសារមនុស្សជាច្រើនកំពុងទទួលរងនូវឥទ្ធិពលអវិជ្ជមាននៃកំដៅខ្លាំង គ្រោះរាំងស្ងួត និងទឹកជំនន់ អមដោយការកើនឡើងនៃសីតុណ្ហភាពបច្ចុប្បន្ន ១.២ អង្សាសេ។

យោតាមអ្នកវិទ្យាសាស្រ្ត បានឱ្យដឹងថា ការវិភាគអំពីស្ថានភាពនៃផែនដីគឺពិតជាអាក្រក់ណាស់។ សាស្ត្រាចារ្យ Johan Rockström អ្នកដឹកនាំការស្រាវជ្រាវផែនដី បាននិយាយថា បច្ចុប្បន្នមានប្រទេសត្រឹមតែ ៤០%-៥០% ប៉ុណ្ណោះដែលមានប្រព័ន្ធអេកូធម្មជាតិ៕What are the effects of global warming? | Live Science ប្រភព៖ vnexpress