បរទេស៖ យោងតាមការវិភាគដែលបានចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា នៅក្នុងទស្សនាវដ្តី Nature បានឱ្យដឹងថា បច្ចុប្បន្នភពផែនដីកំពុងប្រឈមមុខនឹងវិបត្តិនៃធនធានទឹក សារធាតុចិញ្ចឹមនៅក្នុងបរិស្ថាន ការរក្សាប្រព័ន្ធអេកូឡូស៊ី និងការបំពុលដោយ aerosol ។ បាតុភូតនៃការបំពុល aerosol គឺបណ្តាលមកពីការប្រមូលផ្តុំនៃផ្សែងចេញពីរថយន្ត រោងចក្រធ្យូងថ្ម រោងចក្រថាមពល ប្រេង និងឧស្ម័នជាដើម ដែលកំពុងកើតឡើងជាសកល។Why climate change matters for women | UN Women – Asia-Pacific

គុណភាពទឹក និងការបាត់បង់ទីជម្រកសម្រាប់ប្រភេទទឹកសាបក៏ត្រូវបានកាត់បន្ថយផងដែរ។ ខ្សែសុវត្ថិភាពនឹងត្រូវបានឆ្លងកាត់មួយភាគបីនៃផ្ទៃដីរបស់ពិភពលោក ដោយសារទំនប់វារីអគ្គិសនី ប្រព័ន្ធធារាសាស្ត្រ និងការសាងសង់។

សារធាតុចិញ្ចឹមក៏ជាកង្វល់មួយទៀតដែរ ដោយសារកសិករនៅក្នុងប្រទេសអ្នកមានកំពុងបាញ់ថ្នាំអាសូត និងផូស្វ័រច្រើនជាងដំណាំ។ ដែលសកម្មភាពនេះផ្តល់នូវការកើនឡើងបណ្តោះអាសន្ននៃផលិតកម្ម ប៉ុន្តែជាលទ្ធផល សារធាតុគីមីនឹងត្រូវបានបញ្ចេញទៅក្នុងប្រព័ន្ធទន្លេ ដែលនាំឱ្យផ្កាសារាយ និងទឹកមិនមានគុណភាពល្អគ្រប់គ្រាន់សម្រាប់ការផឹក។7 things about climate change and conflict | ICRC

ទាក់ទងនឹងអាកាសធាតុរបស់ពិភពលោក គណៈកម្មាការផែនដីបានសង្កត់ធ្ងន់ថា នេះគឺជាសញ្ញាសម្គាល់ដ៏គ្រោះថ្នាក់មួយ ដោយសារមនុស្សជាច្រើនកំពុងទទួលរងនូវឥទ្ធិពលអវិជ្ជមាននៃកំដៅខ្លាំង គ្រោះរាំងស្ងួត និងទឹកជំនន់ អមដោយការកើនឡើងនៃសីតុណ្ហភាពបច្ចុប្បន្ន ១.២ អង្សាសេ។

យោតាមអ្នកវិទ្យាសាស្រ្ត បានឱ្យដឹងថា ការវិភាគអំពីស្ថានភាពនៃផែនដីគឺពិតជាអាក្រក់ណាស់។ សាស្ត្រាចារ្យ Johan Rockström អ្នកដឹកនាំការស្រាវជ្រាវផែនដី បាននិយាយថា បច្ចុប្បន្នមានប្រទេសត្រឹមតែ ៤០%-៥០% ប៉ុណ្ណោះដែលមានប្រព័ន្ធអេកូធម្មជាតិ៕What are the effects of global warming? | Live Science ប្រភព៖ vnexpress