ប្រទេសអេស្ប៉ាញ ៖ តម្លៃបន្លែ និងផ្លែឈើនៅប្រទេសអេស្ប៉ាញបានកើនឡើងខ្ពស់ប្រមាណ២០% ដោយសារប្រទេសនេះជួបនឹងគ្រោះរាំងស្ងួតជាបន្តបន្ទាប់ ។ លើសពីនេះ តម្លៃម្ហូបអាហារក៏បានកើនឡើងខ្ពស់ផងដែរក្នុងរយៈពេលជិត៣០ឆ្នាំ ។Spain's industrial prices rise 7.8% year-on-year in February | Reuters.com

នៅពេលប្រទេសអេស្ប៉ាញបានប្រឈមនឹងគ្រោះរាំងស្ងួតជាបន្តបន្ទាប់ បានធ្វើឱ្យទិន្នផលដំណាំក្នុងផ្នែកកសិកម្មធ្លាក់ចុះ ។ ដូច្នេះ វាបានធ្វើឱ្យតម្លៃបន្លែ និងផ្លែឈើកើនឡើងប្រមាណ២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ។ ចំណែកហាងលក់ទំនិញនានាក៏រងផលប៉ះពាល់ផងដែរ ដោយសារតម្លៃទំនិញកើនឡើងខ្ពស់បណ្តាលឱ្យអតិថិជនធ្លាក់ចុះ ខណៈអតិថិជនបានងាកទៅទិញបន្លែ និងផ្លែឈើបញ្ចុះតម្លៃកាន់តែច្រើន ។

តាមទិន្នន័យរបស់វិទ្យាស្ថានស្ថិតិជាតិប្រទេសអេស្ប៉ាញបញ្ជាក់ថា នៅត្រីមាសដំបូងឆ្នាំ២០២៣ នេះ តម្លៃបន្លែ ដូចជា សណ្តែកនៅអេស្ប៉ាញបានកើនឡើង១៨% ខណៈតម្លៃម្ហូបអាហារជាមធ្យមនៅឆ្នាំ២០២២ ក៏បានកើនឡើងរហូតដល់១៥,៧% ផងដែរ ។ ដូច្នេះ គេចាត់ទុកថា វាជាការកើនឡើងខ្ពស់បំផុតតាំងពីឆ្នាំ១៩៩៤ មក ។Food prices in Spain were up in February despite IVA sales tax cut on some  items | Sur in English

អតិថិជនម្នាក់ក្នុងចំណោមអតិថិជនដែលបានមកទិញបន្លែ និងផ្លែឈើនិយាយថា ផ្លែប័រ និងស្វាយមានតម្លៃខ្ពស់ខ្លាំងពេក ហើយនាងមិនអាចទិញបន្លែគ្រប់មុខតាមតម្រូវការបានទេ ។ ក្រៅពីនេះ នាងដឹងថា គ្រួសារមួយចំនួនបានហូបបាយតែ១ពេលប៉ុណ្ណោះក្នុង១ថ្ងៃ ដោយសារពួកគេគ្មានប្រាក់គ្រប់គ្រាន់ដើម្បីទិញម្ហូប ។ នាងនិយាយថា ជីវិតនៅពេលនេះរបស់មនុស្សជាច្រើនជួបការលំបាកណាស់ ។

ចំណែកអ្នកជំនាញលើកឡើងថា គ្រោះរាំងស្ងួតបានបំផ្លាញផ្ទៃដីកសិកម្មនៅអេស្ប៉ាញប្រមាណ៦០% នៃផ្ទៃដីសរុប ។ រីឯកសិករត្រូវចំណាយដើមទុនផ្សេងៗដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួត ប៉ុន្តែពួកគេបែរជាទទួលបានទិន្នផលដំណាំធ្លាក់ចុះ ។ ហេតុនេះ វាជាកត្តាសំខាន់ដែលធ្វើឱ្យតម្លៃម្ហូបអាហារនៅអេស្ប៉ាញកើនឡើង ៕Spain's agri-minister: We are EU's 'vegetable garden' thanks to innovation,  quality – EURACTIV.com ប្រភព ៖ TNN World