Home Blog Page 1731

ក្រុមហ៊ុន VinFast ប្រមូលរថយន្តអគ្គិសនីពីអាមេរិក ដោយសារបញ្ហាមួយនេះសោះ

0

ប្រទេសវៀតណាម ៖ VinFast ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសវៀតណាម បានប្រកាសប្រមូលរថយន្តអគ្គិសនីដំបូងរបស់ខ្លួនទាំងអស់ដែលនាំចេញទៅអាមេរិក កាលពីឆ្នាំ២០២២ កន្លងមក ក្រោយពីអាមេរិកដាស់តឿនអំពីសុវត្ថិភាពរបស់រថយន្តអគ្គិសនីផលិតនៅវៀតណាម ។VinFast recalls cars in the US due to crash concerns | Raleigh News &  Observer

ការប្រកាសប្រមូលរថយន្តអគ្គិសនីត្រឡប់មកវិញរបស់ក្រុមហ៊ុននេះ ក្រោយពីការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់អាមេរិកបញ្ជាក់ថា រថយន្តអគ្គិសនីប្រភេទ F8 របស់ក្រុមហ៊ុន VinFast ចំនួន៩៩៩គ្រឿងជួបបញ្ហាពាក់ព័ន្ធនឹងកម្មវិធី software ក្នុងអេក្រង់សងេ្ខបព័ត៌មាន ។ កម្មវិធីនេះមិនបានបង្ហាញទិន្នន័យសុវត្ថិភាពក្នុងការបើកបរទេ ហើយវាអាចបង្កគ្រោះថ្នាក់ធ្វើឱ្យរថយន្តអគ្គិសនីនេះបុកគ្នាទៀតផង ។EV Maker Vinfast Recalls Some US SUV for Software Error Making Displays  Blank - Bloomberg

ការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោកអាមេរិកសង្ឃឹមថា រថយន្តអគ្គិសនីចំនួនជាង៧០០គ្រឿងក្នុងចំណោម៩៩៩គ្រឿងរបស់ក្រុមហ៊ុន VinFast មិនទាន់បានបញ្ជូនទៅឱ្យអតិថិជន ឬក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនទេ ។ ចំណែកក្រុមហ៊ុន VinFast ប្រកាសថា ខ្លួនបានបញ្ជាឱ្យគេប្រមូលរថយន្តនេះត្រឡប់មកវិញហើយ ប៉ុន្តែក្រុមហ៊ុនមិនទាន់ទទួលបានព័ត៌មានថា រថយន្តទាំងនេះបង្កគ្រោះថ្នាក់ណាមួយទេ ។VinFast recalls all of its U.S. vehicles | Automotive News

ក្រុមហ៊ុន VinFast បានចេញសេចក្តីប្រកាសនេះក្នុងរយៈពេលតិចជាង២សប្តាហ៍ បន្ទាប់ពីក្រុមហ៊ុនប្រកាសថា នឹងចុះបញ្ជីផ្សារហ៊ុននៅអាមេរិក តាមរយៈការរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុន Black Spade Acquisition ។ កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមហ៊ុន VinFast បានប្រកាសប្រមូលរថយន្តអគ្គិសនីប្រភេទ VF8 ចំនួន២.៧៨១គ្រឿងត្រឡប់មកវិញ ខណៈក្រុមហ៊ុនបានលក់រថយន្តអគ្គិសនីនៅក្នុងប្រទេសវៀតណាម ហើយគេរកឃើញថា រថយន្តអគ្គិសនីទាំងនេះមានបញ្ហាហ្វ្រាំងមុខ ៕ ប្រភព ៖ AEC Connect

ជំទាវ ចន ច័ន្ទលក្ខណា សរសើរ ហ្វីយ៉ាតា ពេញៗមាត់ថាមិនចេះប្រកាន់ច្រើន

0

ជំទាវ ចន ច័ន្ទលក្ខណា ពោលសរសើរ ហ្វីយ៉ាតា ពេញៗមាត់នៅលើបណ្តាញសង្គមថាជាមនុស្សមានបេះដូងទូលាយ មិនចេះប្រកាន់ច្រើន បន្ទាប់ពីតារាស្រីរូបនេះបានធ្វើជានារីមគ្គុទេស៍តំណាងប្រទេសថៃក្នុងអំឡុងបើកព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ កាលពីថ្ងៃទី៣ ខែមិថុនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivQ8XcgpHlDNI4d2B85Tsu2d7Uj5sbzOvUFhbbJRSp4wBSzyBUORJ8ECi0s6zCrGMZ-sIguJjwXt5rjm9P9YQB-ppWvGJBiHMOyGwXWIJHffQvSw2ri9MncO2cTONJPcQxJEzHY_SvNjaMRxcRywYewSfrXNDwsJGoZHs5ATN-NKi1P1OhJp5WCCnr/s1800/image_2023-06-05_10-41-56.png

នៅលើបណ្តាញសង្គម ប្រធានសមាគមសិល្បករខ្មែរ បានសរសេរថា «បេះដូងទូលាយណាស់កូនម្តាយ អរគុណដែលបើកចិត្តទូលាយ ដាក់ចិត្តដាក់កាយ មិនប្រកាន់ច្រើន»។ ការសរសើរនេះធ្វើឡើង បន្ទាប់ពី ហ្វីយ៉ាតា បានរៀបរាប់ពីអារម្មណ៍របស់ខ្លួននៅលើបណ្តាញសង្គមក្នុងឱកាសធ្វើជានារីមគ្គុទេស៍តំណាងប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilsaTVtoD0JRLlOR_Rxe3CR4t2VHROvmSVupKCs1vPXUxGsyr-QZTA8Izz4fmOoXTPGm8ircBhjmBVPN3vr9g5v0mW91wJuPcO98Cxiini-UPo2hCtkpdKgmXVW3ZNIWHid6efU2kcpcvO9h0Dy92ZVFBC5TRyE6MXbKh-vIGSj9iZJJd0kMpSwUjC/s2048/image_2023-06-05_10-41-57.png

តារាម៉ូឌែល ហ្វីយ៉ាតា បានរៀបរាប់ថា «ទោះមិនបានកាន់ទង់ជាតិតំណាងប្រទេសព្រះរាជាណាចក្រកម្ពុជាដែលជាប្រទេសទឹកដីដើមកំណើតរបស់ខ្ញុំ ព្រោះនេះជាភារកិច្ចដែលយើងជាម្ចាស់ផ្ទះត្រូវមានភារកិច្ចចែកគ្នាក្នុងការដើរតំណាងឱ្យប្រទេសបងប្អូនជិតខាងនីមួយៗដោយក្ដីគោរពនិងស្រលាញ់។ ហើយខ្ញុំពិតជាមានមោទនភាពនិងរំភើបណាស់ដែលបានរួមចំណែកក្នុងកម្មវិធីមហាព្រឹត្តិការណ៍បើក ASEAN PARAGAMES 2023 ដ៏អស្ចារ្យនៅប្រទេសខ្មែរយើងមួយនេះ។ សូមអរគុណដល់ប្រជាពលរដ្ឋខ្មែរនិងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ប្រទេសយើងដែលបានធ្វើជាម្ចាស់ផ្ទះដ៏ល្អ ទទួលស្វាគមន៍បងប្អូនប្រទេសជិតខាងបានយ៉ាងកក់ក្ដៅ ព្រោះក្នុងនាមពាក្យថាអាស៊ានគឺបេះដូងរួមគ្នាតែមួយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibSJyXdeaibqpnT7gZ1ShijBh3MaOVIRuycjd9c1JgmQ29wk07aeZzQs2omn1PgwOaSd-dBxx5v7c_rLkzR-1AJijjSkhKQIGEzZfZ-fhJU6v0w5oaeSXxtDEX0ZvQCND5Oub98P4KH-jMxb3d01xT90RYwGw86z_sHNFCHZEuOuOuL0-kS3coajPq/s2048/image_2023-06-05_10-42-03.png

តារាស្រីចាយរាងស៊ិចស៊ីរូបនេះបានបន្តទៀតថា «នាងខ្ញុំពិតជារំភើបគោរពស្ងប់ស្ងែងដល់អត្តពលិកជាជនពិការអាស៊ាន និងបងៗកងកម្លាំងស្ម័គ្រចិត្តទាំងអស់ ក៏សូមអរគុណដល់បងៗក្រុមការងារសម្រាប់ឱកាសដ៏វិសេសវិសាលមួយនេះ វាពិតជាមានន័យខ្លាំងណាស់សម្រាប់នាងខ្ញុំជាកូនខ្មែរមួយរូប»។

គួរបញ្ជាក់ផងដែរថាពិធីបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ បានបញ្ចប់ដោយរលូនដែលផ្តល់ផ្ទាំងទស្សនីយភាពមិនចាញ់ពេលពិធីបើកព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឡើយ ហើយនេះក៏ជាប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់ប្រទេសកម្ពុជា ដែលបានធ្វើជាម្ចាស់លើកដំបូងក្នុងព្រឹត្តិការណ៍ប៉ារ៉ាហ្គេមនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI8l7OR6AS5GRgDj2vpJ4OQeuI3cehjavXO2TgNk2cd0siq8niNRllWwEiLm5FymgxHV1rnAPtcO-lKQTNki56lnfkkd6iuXAJO5EzGqrbkZ8GBXPy78EfQzqHbE40DtKs28kyQiri1EA0B6uI8dXchWw2mr--et1HYz1AvUJsYVdAhX7P8CP7Vcme/s1968/image_2023-06-05_10-42-01.png

វិហារសត្វមាន់ដ៏ចម្លែកលាក់ខ្លួនក្នុងកណ្តាលព្រៃនៃប្រទេសឥណ្ឌូនេស៊ី

0

ឥណ្ឌូនេស៊ី៖ វិហារសត្វមាន់ Gereja Ayam ស្ថិតនៅទីក្រុង Magelang កោះ Java នៃប្រទេសឥណ្ឌូនេស៊ី ដែលបច្ចុប្បន្នវិហារនេះបានក្លាយជាទីសក្ការៈសម្រាប់បួងសួង និង ជាទីគោរពបូជាគ្រប់សាសនា មិនថា សាសនាព្រះពុទ្ធ សាសនាគ្រិស្ត ឬសាសនាអ៊ីស្លាម នោះទេ សុទ្ធតែអាចចូលទស្សនាប្រាសាទនេះបានទាំងអស់។Gereja Ayam Bukit Rhema Ticket in Magelang - Klook United States

យោងតាមប្រភពព័ត៌មាន Atlas Obscura បានឱ្យដឹងថា វិហារសត្វមាន់ Gereja Ayam ត្រូវបានសាងសង់ឡើងតាំងពីឆ្នាំ ១៩៨៩ ដោយលោក Daniel Alamsjah។
លោក Daniel ធ្លាប់បាននិយាយប្រាប់ព័ត៌មានក្នុងស្រុកមួយថា គាត់បានសាងសង់សំណង់នេះដោយសារតែគាត់បានទទួលសារពីព្រះ ដើម្បីឱ្យសាងសង់អគារសំរាប់បួងសួងមួយមានទម្រង់ដូចជារូបរាង សត្វបក្សី ។ គាត់ក៏បានបន្ថែមទៀតថា ការសាងសង់វិហារនេះ គឺសម្រាប់មនុស្សទាំងអស់ដែលមានជំនឿលើព្រះ មិនថាសាសនាបែបណា ក៏អាចចូលវិហារនេះបានដែរ។BUKIT REMA ATAU GEREJA AYAM – Wisata Magelang

ប្រភពដដែលបានឱ្យដឹងថាទៀតថា សំណង់វិហារនេះត្រូវបានទុកចោលមិនបន្តឱ្យមានការសាងសង់ទៀតទេ ដោយសារតែការសាងសង់បានចំណាយថវិកាខ្ពស់ពេក។ ទោះជាយ៉ាងណាក៏ដោយ សំណង់រូបមាន់នេះ បានក្លាយជាទីដែលទាក់ទាញភ្ញៀវទេសចរណជាច្រើនអ្នក ឱ្យចង់ទៅទស្សនា ចង់ដឹង ចង់ឃើញ និង ចង់ស្វែងយល់អំពីប្រវត្តិនៃសំណង់ប្រាសាទរូបសត្វមាន់នេះ៕Heboh Gereja Ayam Tersembunyi di Magelang Kini Mendunia - Wartakotalive.comWisata Bukit Rhema Atau Gereja Ayam Yogyakarta - TRAVELER JAKARTAGereja Ayam, Kawasan Wisata Dengan Spririt Keimanan

ចាន់ វឌ្ឍនាកា និងកីឡាករជើងចាស់ជាច្រើនរូបទៀត ត្រូវបានកោះហៅឱ្យចូលក្រុមជម្រើសជាតិវិញ

0

កាលពីពេលព្រឹកនេះ សហព័ន្ធបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះកីឡាករ ដែលត្រៀមប្រកួតមិត្តភាពជាមួយប្រទេសបង់ក្លាដេស នៅថ្ងៃទី១៥ ខែមិថុនា ខាងមុខនេះ។

អ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍គឺការវិលត្រឡប់មកវិញរបស់កីឡាករចាន់ វឌ្ឍនាកា និងកីឡាករជើងចាស់ជាច្រើនរូបទៀតដូចជា៖ គួច សុកុម្ភៈ សុះ សូហ៊ាណា និងសារ៉េត គ្រីយ៉ា ជាដើម។

សូមបញ្ជាក់ផងដែរថា ប៉ះគ្នា៣ដងចុងក្រោយ កម្ពុជាមិនដែលឈ្នះបង់ក្លាដេសនោះទេ ពោលគឺ១-០ ទាំង៣ប្រកួត៕May be an illustration of text that says 'បញ្ជីរាយនាមបមកីឡាករជម្រើសជាតិកម្ពុជា ២០២៣ សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ កម្ពុជា បង់ក្លាដៃស មិថុនា អ៊ិន សូដារីដ វិសាខា អ៊ុក សុវណ្ណ វិសាខា កែន ច័ន្ទសុភ័គ្រ វិសាខា ស៊ិន កក្កដា វិសាខា ទេស សម្បត្តិ វិសាខា គួច សុកុម្ភះ ណាហ្ហាវើលដ៏ សុះ សូហ៊ាណា ណាហ្ហាវើលដ៍ រ៉េត លីហេង ណាហ្គាវើលដ៏ វិចិត្រ ភ្នំពេញក្រោន អ៊ន ចាន់ប៉ូលីន ភ្នំពេញក្រោន ម៉ូស្លីម ភ្នំពេញក្រោន ប្រាក់ ធីវ៉ា ភ្នំពេញក្រោន សឿត បារាំង ភ្នំពេញក្រោន ជួន ចាន់ចារ ភ្នំពេញក្រោន លឹម ពិសុទ្ធ ភ្នំពេញក្រោន សារ វិសាខា ចាន់ វឌ្ឍនាកា បឹងកេត តាំង ប៊ុនឆៃ បឹងកេត សៀង បឹងកេត ប៊ីន ចន្ថាធារី ព្រះខ័នរាជស្វាយរៀង រិសាល ព្រះខ័នរាជស្វាយរៀង សារ៉េត គ្រីយ៉ា ព្រះខ័នរាជស្វាយរៀង សេត ស រតនា ព្រះខ័នរាជស្វាយរៀង វិសាខា ថេឡរ នីកូឡាស់ ខឿង ឡេង ណូរ៉ា ព្រះខ័នរាជស្វាយរៀង វិសាខា គីម សុខយុទ្ធ ស៊ិន សុវណ្ណមករា ព្រះខ័នរាជស្វាយរៀង វិសាខា ឆេង ម៉េង កែវ សុខសិលា វិសាខា វិសាខា a am VATTANAC INTERNATIONAL Smart VATTANAC V-ACTIVE molten'

សត្វជាច្រើនបានស្លា..ប់ជាបន្តបន្តបន្ទាប់នៅចិនដោយសាររលកកំដៅ

0

ប្រទេសចិន៖ កសិដ្ឋានក្នុងខេត្តជាច្រើននូវប្រទេសចិនកំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈជ្រូក ទន្សាយ និងត្រីរាប់រយក្បាលត្រូវបានស្លាប់ដោយសារកម្ដៅថ្ងៃ។
បច្ចុប្បន្នប្រទេសចិនកំពុងជួបប្រទះនឹងរលកកំដៅ និងគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនីរីករាលដាល និងរំខានដល់បណ្តាញផ្គត់ផ្គង់អាហារ និងឧស្សាហកម្ម។Farm animals, crops suffer from extreme weather affecting China

នៅលើទីតាំងមួយក្នុងខេត្ត Jiangsu ភាគខាងកើតប្រទេសចិន សត្វជ្រូករាប់រយក្បាលបានងាប់ក្នុងសប្តាហ៍នេះ បន្ទាប់ពីដាច់ចរន្តអគ្គិសនីភ្លាមៗ បណ្តាលឱ្យសត្វជ្រូកថប់ដង្ហើមក្នុងកំដៅខ្លាំង និងចរន្តខ្យល់មិនល្អ។ កំដៅក៏បានសម្លាប់ត្រីអស់ជាច្រើនក្បាល ដែលចិញ្ចឹមនៅក្នុងតំបន់វាលស្រែ Guangxi ភាគនិរតីផងដែរ។ ថ្មីៗនេះ ដោយសារសីតុណ្ហភាពខ្ពស់បានបណ្តាលឱ្យសត្វទន្សាយងាប់យ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងកសិដ្ឋាន ដែលនាំឱ្យការផ្គត់ផ្គង់មានកម្រិត។ អាជ្ញាធរក៏បារម្ភថា គ្រោះរាំងស្ងួតអាចប៉ះពាល់ដល់អាងទន្លេ Yangtze ដែលជាជង្រុកស្រូវដ៏ធំបំផុតរបស់ប្រទេសចិនក្នុងប៉ុន្មានខែខាងមុខនេះ។Pigs, Rabbits, Fish Dying in China Amid Record Heat, Extreme Weather May  Disrupt Food Supply

យោងតាមលោក Sheng Xia អ្នកវិភាគផ្នែកកសិកម្មនៅក្រុមហ៊ុន Citic Securities បាននិយាយថា កំដៅ និងកង្វះទឹកភ្លៀងនៅតំបន់ភាគខាងលិចដូចជា Xinjiang កំពុងប៉ះពាល់ដល់ដំណាំពោត និងស្រូវសាលីផងដែរ។ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ទឹកភ្លៀងនៅដៃទន្លេកណ្តាល Yangtze អាចនឹងថយចុះខ្លាំង ដែលនាំឱ្យមានគ្រោះរាំងស្ងួត ប៉ះពាល់ដល់ដំណាំស្រូវក្នុងតំបន់។ អាងទន្លេ Yangtze ផ្តល់ទិន្នផលស្រូវច្រើនជាង ២/៣ នៃផលិតកម្មស្រូវរបស់ប្រទេសចិន។Heatwave turns already arid Kazakh steppe into mass grave for horses |  Reutersអ្នកជំនាញបានព្យាករថាព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរនឹងកើតមានបន្តបន្ទាប់ទៀត ចាប់ពីខែឧសភា ដល់ ខែកញ្ញា គ្រោះរាំងស្ងួត និងទឹកជំនន់អាចកើតឡើងក្នុងពេលដំណាលគ្នា នេះបើយោងតាមការប៉ាន់ស្មានថ្មីៗរបស់មជ្ឈមណ្ឌលអាកាសធាតុជាតិ និង រដ្ឋបាលឧតុនិយមរបស់ប្រទេសចិន៕

ប្រភព៖vnexpress

ស្ត្រី​ដំបូងគេ ដែលចូលរួមថែរក្សាក្បាច់គុនប្រដាល់ខ្មែរ និងជាម្ចាស់ក្លិបខ្លារខិនមានរិទ្ធបានទទួល​មរណភាព

0

មុននេះបន្តិច  អ្នកគ្រូ ឡុង រ៉ាវី  ដែលជាប្រធានក្លិបខ្លារខិនមានរិទ្ធ បានទទួលមរណៈភាពហើយ ដោយរោគគាពាធ។

អ្នកស្រី​ គឺជាស្ត្រី​ដំបូងគេ​ ដែលបានចំណាយពេលជាង២០ឆ្នាំ ថែរក្សាក្បាច់គុនប្រដាល់គុនខ្មែរ​ ដោយអ្នកស្រីបានបង្កើតក្លិបខ្លារខិនមានរិទ្ធ ដែលមានកីឡាករល្អៗជាច្រើន ស្ថិតក្រោមការគ្រប់គ្រងរបស់លោកស្រី។

ថ្មីៗនេះ កាលពីសុីហ្គេម២០២៣ កូនសិស្សរបស់គាត់ កីឡាករ ឡុង ពិសិដ្ឋ ក៏បានប្រកួតឈ្នះមេដាយមាសថែមទៀតផងដែរ៕

May be an image of 2 people and text

កូនខ្មែរ-អាមេរិកម្នាក់ នាំយកមុខម្ហូប “អាម៉ុក” ចូលរួមប្រឡងក្នុងកម្មវិធី Master Chef អាមេរិក (មានវីដេអូ)

0

កូនខ្មែរ-អាមេរិក លោក Charles បាននាំយកមុខម្ហូប “អាម៉ុក ឬហហ្មុក ( AMOK )” របស់ខ្មែរយើង ទៅបញ្ចេញស្នាដៃក្នុងកម្មវិធី Masterchef United Tastes Of America ធ្វើឱ្យគណៈកម្មការ សរសើរដកចិត្តមិនរួច។

លោក Charles គឺជាជាងកាត់សក់នៅអាមេរិក ក៏ប៉ុន្តែតាំងពីតូចលោកមានក្តីស្រមៃចង់ក្លាយជាចុងភៅដ៏ល្បី ហេតុដូច្នេះគាត់ក៏បានសាកល្បងចូលរួមកម្មវិធី Masterchef United Tastes Of America។

នៅក្នុងអំឡុងពេលភ្លក់ម្ហូប សូម្បីតែគណកម្មការដ៏ល្បីលោក Gordon Ramsey ក៏សរសើរស្នាដៃរបស់លោកផងដែរ និងបាននិយាយអំពីប្រទេសកម្ពុជាយើងបន្តិចផងដែរ។

ក្រោយមានការភ្លក់ពីគណកម្មការ៤រូបរួចរាល់ហើយ លោក Charles ក៏ទទួលបានអៀមចុងភៅ ដែលសម្គាល់ថាលោកបានឆ្លងផុតវគ្គចម្រុះ ចូលទៅកាន់ជុំបន្ទាប់ផងដែរ៕

សូមទស្សនាវីដេអូ៖

មាស សុខសោភា ចេញសារសូមទោសទាំងយប់ថាគ្មានចេតនាបំភ្លៃប្រវត្តិសាស្រ្តឡើយទៅលើបទ «មរណៈភាពព្រះស្វាមី ជ័យវរ្ម័នទី៧»

0

កំពូលតារាចម្រៀង មាស សុខសោភា ចេញសារសូមទោសថ្នាក់ដឹកនាំ និងមហាជនទាំងយប់ ចំពោះចម្រៀងមួយបទមានចំណងជើង «មរណៈភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ថានាងគ្មានចេតនាបំភ្លៃប្រវត្តិសាស្រ្តខ្មែរឡើយគ្រាន់តែខ្វះចន្លោះការសិក្សាមួយពេល និងសន្យាមិនឱ្យរឿងនេះកើតឡើងជាថ្មី។May be an image of 1 person and temple

នៅយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ នៅលើផេកផ្លូវការតារាចម្រៀង មាស សុខសោភា បានរៀបរាប់ថា« នាងខ្ញុំមាស សុខសោភា សូមគោរពសូមទោសសម្តេចពុក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងបងប្អូនប្រជាជនខ្មែរទាំងក្នុង និងក្រៅប្រទេស ចំពោះកំហុសឆ្គងលើខ្លឹមសារនៃបទចម្រៀង«មរណៈភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ដែលបានបង្ហោះក្នុងហ្វេសបុកផេក និងឆាណែលយូធូប របស់នាងខ្ញុំ។ នាងខ្ញុំពិតជាមិនមានចេតនាណាមួយក្នុងការបំភ្លៃប្រវត្តិសាស្រ្តខ្មែរនោះទេ តែដោយសារតែការខ្វះចន្លោះក្នុងការសិក្សាស្វែងយល់អោយបានស៉ីជម្រៅពីប្រវត្តិសាស្រ្តខ្មែរមុននឹងផលិតបទនេះឡើង ទើបធ្វើអោយមានកំហុសឆ្គងកើតមានឡើងដោយអចេតនា»។May be an image of 1 person

តារាចម្រៀងរូបនេះបន្តទៀតថា «នាងខ្ញុំ និងក្រុមការងារសង្ឃឹមថាសម្តេចពុក ក្រសួងពាក់ព័ន្ធនានា ព្រមទាំងបងប្អូនជនរួមជាតិ មេត្តាយោគយល់ និងអធ្យាស្រ័យដល់នាងខ្ញុំ។ មកដល់ពេលនេះ នាងខ្ញុំបានលុបទាំងស្រុងនូវវីដេអូចម្រៀងមួយបទនេះចេញពី ហ្វេសបុកផេក និងឆាណែលយូធូបរបស់នាងខ្ញុំជាស្ថាពរហើយ។នាងខ្ញុំសន្យាថាចាប់ពីថ្ងៃនេះតទៅ នាងខ្ញុំនឹងព្យាយាមសិក្សាស្វែងយល់បន្ថែមទៀតពីប្រវត្តិសាស្រ្តខ្មែរ ព្រមទាំងផលិតបទចម្រៀងដែលលើកស្ទួយវប្បធម៌ អរិយធម៌ខ្មែរ ជាបន្តទៀត ។ សូមគោរពជូនពរសម្តេចពុក និងក្រុមគ្រួសារ មានសុខភាពល្អ បរិបូរ កំលាំងពលាំមាំមួន ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា អោយមានភាពរីកចំរើនបន្តទៀត និងសូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសជួបប្រទះតែសេចក្តីសុខចម្រើនកុំបីឃ្លាត។ ដោយក្តីគោរពយ៉ាងខ្ពងខ្ពស់ពីនាងខ្ញុំ មាស សុខសោភា »។May be an image of 1 person

គួរបញ្ជាក់ផងដែរថា តារាចម្រៀងឯករាជ្យរូបនេះ បានទម្លាក់បទខាងលើកាលពីពេលកន្លងថ្មីៗទៅនេះគឺតបតាមការសំណូមពររបស់លោកតាសក់ស ភ្នំត្បែង ហើយក៏ជាស្នាដៃនិពន្ធនៅក្នុងបទចម្រៀង «មរណៈភាពព្រះស្វាមី ជ័យវរ្ម័នទី៧» ផងដែរ។ បន្ទាប់ពីទម្លាក់បទនេះរួចអ្នកលេងបណ្តាញសង្គមជាច្រើនបានប្រតិកម្មបទនេះរួមទាំងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ , ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងរាជរដ្ឋាភិបាលកម្ពុជា ក៏បានស្នើឱ្យតារាចម្រៀងរូបនេះលុបបទនេះចេញផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgamX9uZ89fvj3FsOnzH0tfazT_p_R2Dt1YydHJm71LcPZBppnu7Og1zn2NTQ8ehHngjZ2RFMNK6MK0TkW7AZQf-X2EqHPdDaYytC1vMa6k1wYUv1KI5LAQotsQwuFDViqE5TjWenIviN-tk5auONhN2rYtpZTimtI_jk13aZK1x_Jrnk9DWNF8ia2F/s1080/photo_2023-06-05_09-04-06.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrWwv3fPHinllyEMpC-UmqpiZhTCi2J5qtTdChFE71rWyliW6121r090C5XaOGvJoCOiQiHc9uUxI3-DZYPsR39HlsTmRbgqoK1IUMiA2tZja0nmk2RRxVqEzmDlzhlnMSL5fQPA6I4o0ISFjWkXWH4Oa3dRedf4vA4hhCWnFlBmThOy1MlQcMdd9E/s1080/photo_2023-06-05_09-04-07%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiJ2Rmey612xvO3PSpUcFgIA3TOL_NZYCoXTdArWu6PqZQfGq-1j464_G-dY-o2CoF_HjSTPmUPXjBxSZNHkZc9-lVpIcFwr1TnnfoawfgtOwsQw0OPYHz9ilwaUm9d6KQ41O3DOk4Fnn8RmZJvDtWUqodAA-xudBiF9pDu4lBug4Wnkn9dZgePhEO/s1080/photo_2023-06-05_09-04-07.jpg

នៅតែខ្លាំង! កីឡាការិនី ខាន់ ចេសា ដណ្តើមបានមេដាយមាសពិភពលោក

0

ព្រឹត្តិការណ៍ IBJJF Jiu-Jitsu World Championships ឆ្នាំ 2023 បានបញ្ចប់ជាផ្លូវការ ដោយបានដំណើរការជាងមួយសប្តាហ៍​នៅក្នុង​ទីក្រុង Long Beach រដ្ឋ California សហរដ្ឋអាមេរិក។

នៅក្នុងនោះ កីឡាខាន់ ជេសា (KHAN JESSA) ក៏ទទួលបានមេដាយមាសជើងឯកពិភពលោក នៃការព្រឹត្តិការណ៍ IBJJF World Champion 2023 ដែលការប្រកួតទម្ងន់ Light Feather Weight Black Belt World Champion។

អ្វីដែលកាន់តែគួរឱ្យស្ញប់ស្ញែងជាខ្លាំង កាលពីឆ្នាំ២០១៩​ ខាន់ ជេសា (KHAN JESSA) ក៏ទទួលបានមេដាយមាសជើងឯកពិភពលោកផងដែរ ក៏ប៉ុន្តែនៅប្រភេទទម្ងន់ផ្សេង។

សូមបញ្ជាក់ផងដែរថា ​ខាន់ ចេសា ក៏ជាម្ចាស់​មេដាយ​មាស​ កីឡាអាស៊ី ឆ្នាំ២០១៨ និងសុីហ្គេមឆ្នាំ២០១៩,២០២៣៕

 

ឯកឧត្តម ស សុខា មានការគិតផ្សេងពីមហាជន ដែលយល់ឃើញថានគរបាលចរាចរណ៍ឃ្លុំមុខដូចចោរ

0

ប៉ុន្មានថ្ងៃនេះ នៅលើបណ្តាញសង្គមហ្វេកប៊ុក យើងឃើញថាមានការវែកញែក និងបញ្ចេញមតិជាច្រើន ពាក់ព័ន្ធនឹងករណី នគរបាលចរាចរណ៍ឃ្លុំមុខដូច “ចោរ” អំឡុងពេលចុះត្រួតពិនិត្យច្បាប់ចរាចរណ៍។

ខណៈដែលមហាជនមានការគិតដូច្នេះ ឯកឧត្តម សុ សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនជុំវិញករណីនេះដែរ ដោយលោកបានបង្ហោះសារតាមបណ្តាញសង្គមហ្វេកប៊ុកថា៖”

ថ្មីៗនេះ បណ្ដាញសារព័ត៌មានអនឡាញ និងបងប្អូនអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បានថតរូបភាពនគរបាលចរាចរណ៍ប៉ុន្មាននាក់ឈរជើងហាលក្ដៅអនុវត្តច្បាប់ចរាចរណ៍ យកមកផ្សព្វផ្សាយ និងបញ្ចេញមតិ ចាក់ស្រោចលើគ្នាដែលឃ្លុំមុខ និងពាក់វែនតាខ្មៅ ធ្វើសកម្មភាពផាកពិន័យអ្នកប្រើប្រាស់យានខុសច្បាប់ ជាអាទិ៍អ្នកដែលអត់មួកសុវត្ថិភាពជាដើម។

ខ្លឹមសារផ្សព្វផ្សាយនិងបញ្ចេញមតិ បើខ្ញុំសំយោគរួម មានដូចជា «…នេះឬអ្នកអនុវត្តច្បាប់? បើត្រឹមត្រូវបរិសុទ្ធផូរផង ហេតុអ្វីចាំបាច់ឃ្លុំមុខ ពាក់វែនតាខ្មៅ ធ្វើដូចចោរ?…ធ្វើឱ្យប្រជាពលរដ្ឋខ្លាចរអា…ចេះតែមានអារម្មណ៍ថា បើសិនជាមន្ត្រីត្រឹមត្រូវ មន្ត្រីល្អ គោរពច្បាប់ត្រឹមត្រូវ ហេតុអ្វីក៏ចាំបាច់យកក្រណាត់រុំមុខជិតឈឹង ពាក់វែនតាខ្មៅ…មើលមិនស្គាល់មុខមនុស្ស…មើលទៅគួរឱ្យខ្លាច…គួរឱ្យភ័យខ្លាច ដែលមិនបញ្ជាក់ថាជាមនុស្សម្នានឹងគេជាដើម…និងការបញ្ចេញមតិជាច្រើនទៀត បែបដាក់បន្ទុកធ្ងន់ៗលើនគរបាលចរាចរណ៍ប៉ុន្មាននាក់នោះ…»។

១.បើតាមខ្ញុំធ្លាប់ឆ្លងកាត់លើការងារនេះ ពុំមានច្បាប់ណាហាមប្រាម មិនឱ្យនគរបាលចរាចរណ៍ពាក់ម៉ាស ឬក្រណាត់រុំមុខបាំងឬគ្រប់លើនោះឡើយ។ ករណីនេះ គួរយើងពិនិត្យអំពីភាពសមហេតុផលមួយចំនួន ទី១ អាចមកពីបញ្ហាកូវីដី១៩ ចាប់ផ្ដើមរើឡើងវិញ ដែលគ្នាត្រូវការពារសុខភាពដែរ។ ទី២
សមប្រកបនឹងអាកាសធាតុមួយរយៈនេះឡើងកំដៅខុសប្រក្រតី ដែលគ្នាឈរហាលក្ដៅរាប់ម៉ោង។ ទី៣ យើងដឹងហើយថា ស្រុកយើងកំពុងអភិវឌ្ឍ តាមដងផ្លូវតែងតែមានធុលីហុយប៉ះទាំងមុខ ក ចូលទាំងច្រមុះ អាចបង្កជាមេរោគផ្សេងៗ។ ទី៤ ជាការពិតមកពីពួកគេជាមនុស្សមហាជន ទើបជាចំណុចផ្ដោត តែបើជាយើងវិញ ក៏ពាក់ម៉ាស រុំមុខ ពាក់វែនតា ពាក់មួកការពារកំដៅថ្ងៃ(មួកក្រណាត់គ្របក្បាលបាំងមុខរុំកទំលាក់លើស្មា…) បាំងឆ័ត្រដែរ។ ខ្ញុំក៏ដូចគ្នា! និយាយឱ្យខ្លី ទាំងយើងទាំងគេ ក៏ត្រូវគិតពីសុខភាពខ្លួនឯងដែរ។ ណាមួយពួកគាត់មានកាតព្វកិច្ចច្រើនក្រៅពីចុះអនុវត្តច្បាប់ចរាចរណ៍តាមគោលដៅណាមួយ ដើម្បីពញាក់ដាស់អារម្មណ៍អ្នកប្រើប្រាស់ផ្លូវថ្នល់ ឱ្យប្រុងប្រយ័ត្នជាប្រចាំដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ ពួកគេត្រូវបំពេញភារកិច្ចសម្រួលចរាចរណ៍ សណ្ដាប់ធ្នាប់ តាមដងផ្លូវ ពេលថ្នាក់ដឹកនាំ ឬគណប្រតិភូជាតិអន្តរជាតិធ្វើដំណើរ ពិសេសកម្ពុជាកំពុងរៀបចំព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមផងនោះ។
២.ជាការពិត ខ្ញុំទទួលស្គាល់ថា ពួកគាត់ប្រើក្រណាត់រុំមុខបែបចម្រុះពណ៌ មើលទៅប្លែកបន្តិច តែមិនដល់ថ្នាក់ នាំទៅដល់ការវាយតម្លៃថា ជាមន្ត្រីបែបនេះបែបនោះ ជាពិសេស លើកឡើងថាគ្នា«ដូចចោរ»នោះទេ។ មែនទែនទៅ យើងអាចប្រើពាក្យពេចន៍ឃ្លាប្រយោគផ្សេងទៀតជាច្រើន ដែលសាមីខ្លួន អង្គភាព ក្រសួងទទួលបន្ទុក និងមហាជនទូទៅ ទទួលយកបាន យកមកពិនិត្យ ពិចារណា ណែនាំ តម្រង់ទិស កែសម្រួល ដើម្បីភាពល្អប្រសើរទាំងអស់គ្នាបាន។
៣.ជាគោលការណ៍ផ្ទាល់ខ្លួន ខ្ញុំពុំមែនអគតិនឹងបងប្អូនអ្នកសារព័ត៌មាន ឬការបញ្ចេញមតិណាមួយនោះឡើយ ព្រោះខ្ញុំយល់ថា ទាល់តែមានការចូលរួមពីទាំងអស់គ្នាទើបយើងទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងរកដំណោះស្រាយទាន់ពេល មានប្រសិទ្ធភាព ដូចដែលខ្ញុំតែងលើងឡើងថា «ដើមឈើមួយដើមធំទាល់តែខ្ចីដៃគ្នាឱបទើបជុំ»។ ដូច្នេះក្នុងករណីនេះ ខ្ញុំគិតថា បងប្អូនអ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្ដាញសង្គម អាចផ្ដោតជាសំខាន់បំផុតចំពោះការអនុវត្តតាមគោលដៅរបស់នគរបាលចរាចរណ៍ ដូចជា តើសកម្មភាពផាកពិន័យត្រឹមត្រូវតាមនីតិវិធី និងច្បាប់ចរាចរណ៍ទេ? អាកប្បកិរិយា ឥរិយាបថ និងសម្ដីសម្ដៅ សមស្របជាមន្ត្រីអនុវត្តច្បាប់ដែរទេ? ទេ ខ្ញុំលើកឡើងនេះ ពុំមែនបង្អាក់បន្ទុចការមើលឃើញរូបភាពប្លែកៗរបស់មន្ត្រីក្ដី មហាជនទូទៅក្ដី ដូចករណីរុំក្រណាត់ជិតមុខរហូតដល់ក ឬដូចនិនចារនោះទេ ហើយក៏មិនរំខានសិទ្ធិសេរីភាពសារព័ត៌មាន ឬសេរីភាពបញ្ចេញមតិរបស់បងប្អូនដែរ គ្រាន់តែថា បើយើងទំលាប់ប្រើសិទ្ធិទាំងនេះ ក្នុងស្មារតីស្ថាបនាគ្នាទៅវិញទៅមក គឺកាន់តែវិសេសវិសាល។ ករណីខ្លះ បើសិនជាអាចអត់ធ្មត់ឬរង់ចាំបន្តិច បងប្អូនអ្នកសារព័ត៌មាន អាចលៃលកយកពេលស្វែងរកការបញ្ជាក់មូលហេតុពីសាមីខ្លួន ឬពីអ្នកនាំពាក្យ ឬក៏ពីអង្គភាព នោះយើងនឹងយល់គ្នា ហើយការផ្សាយចេញកាន់តែមានប្រត្យក្ស ទទួលយកបានទាំងអស់គ្នា។ ជាការពិត ខ្ញុំទទួលស្គាល់ថារឿងខ្លះបន្ទាន់ដែលត្រូវចេញផ្សាយ ប៉ុន្តែក៏ទាមទារការថ្លឹងថ្លែងអំពីតុល្យភាពក្នុងរង្វង់ក្រមសីលធម៌វិជ្ជាជីវិៈដែរ, មែនទេ?
៤.ដោយសារខ្ញុំ ធ្លាប់ធ្វើជានគរបាលចរាចរណ៍ ឈរតាមដងផ្លូវហាលក្ដៅភ្លៀងខ្យល់ផ្គររន្ទះ ខ្ញុំអាចដឹងសុខទុក្ខខ្លះរបស់នគរបាលចរាចរណ៍។ តែទោះយ៉ាងណា ខ្ញុំមិនការពារមន្ត្រីណាដែលធ្វើខុសពីច្បាប់ វិន័យ និងក្រមសីលធម៌វិជ្ជាជីវៈនោះទេ។ ដូចបងប្អូនអ្នកសារព័ត៌មាន និងបងប្អូនមហាជន បានឃើញជារឿយៗ ខ្ញុំក៏តែងបញ្ចេញមតិកែលម្អស្ថាបនា នគរបាលចរាចរណ៍ក្ដី និងមន្ត្រីផ្សេងៗទៀតក្ដី ដែលប្រព្រឹត្តិខុសឆ្គងជាអន្លើរ។ ខ្ញុំមិនថា បងប្អូនមើលតែមួយជ្រុងនោះទេ តែជាសត្យានុម័ត អ្វីក៏ដោយបើយើងគិតថាអវិជ្ជមាន នឹងឃើញអវិជ្ជមាន។ បើយើងគិតថាវិជ្ជមាន នឹងឃើញវិជ្ជមាន។ តែបើយើងមើលគ្រប់ជ្រុង យើងនឹងឃើញទាំងវិជ្ជមាន និងអវិជ្ជមាន ជួនអីឃើញវិជ្ជមានទាំងអស់ក៏មាន។ ប្រសិនបើឃើញចំណុចអវិជ្ជមានយើងអាចលើកយោបល់ប្រកបដោយក្រមសីលធម៌ ដើម្បីកែលម្អចំណុចអវិជ្ជមាននោះ ដោយយើងហ៊ានទទួលយកចំណុចវិជ្ជមានផងដែរ។ ខ្ញុំសូមនិយាយលេងបន្តិចទៅចុះ «មើលបងល្អខ្លះផង!»។ វាជាបទចម្រៀង តែអាចជាគតិមួយបែប។ តែងាកមកនគរបាលចរាចរណ៍វិញ បើបងប្អូនអាច សូមស្ដាប់បទ «ពុកខ្ញុំជាប៉ូលីសចរាចរណ៍» បងប្អូនអាចស្រក់ទឹកភ្លែកដូចខ្ញុំ។ ខ្ញុំបញ្ជាក់ម្ដងទៀត ពុំមែនខ្ញុំសន្មតថា នគរបាលចរាចរណ៍ទាំងអស់សុទ្ធតែល្អនោះទេ ហើយក៏មិនសុទ្ធតែអាក្រក់នោះដែរ សំខាន់យើងពិនិត្យឫស្សគល់នៃបញ្ហា ជាជាងការធ្វើបុរេវិនិច្ឆ័យ។
ចាត់ទុកថា ជាសំណូមពររបស់ខ្ញុំក៏ថាបានក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំស្នើថា ភាគីពាក់ព័ន្ធគួរឈ្វេងយល់គ្នា ទទួលស្គាល់ចំណុចខ្វះចន្លោះរបស់គ្នាទៅវិញទៅមក ក្នុងនាមខ្មែរ ងាកមករួបរួមគ្នា ជួយសង្គមមួយនេះឱ្យកាន់តែរីកចំរើនរុងរឿង ចៀសជាងការចង់ចាញ់ចង់ឈ្នះគ្នា។ ចំពោះរឿងនេះ យើងចាត់ទុកជាពិសោធន៍ក្នុងវិជ្ជាជីវៈអ្នកសារព័ត៌មានផង ជំនាញកងកម្លាំងផង និងវិសាលភាពនៃការបញ្ចេញមតិក្នុងនាមអ្នកប្រើប្រាស់បណ្ដាញសង្គមផង ដើម្បីចៀសវាសរឿងកើតឡើងដដែលជាដដែល។ ប្រសិនបើខុសឆ្គងខ្វះចន្លោះដោយប្រការណាមួយ សូមយោគយល់!May be an image of 2 peopleMay be an image of 2 people and motorcycle