ប្រទេសថៃ ៖ នាពេលកន្លងមក ទំព័រហ្វេសប៊ុករបស់ថៃមួយឈ្មោះធួរលុង (TOURLONG) បានចុះផ្សាយថា ពលករខ្មែរ និងឡាវដែលធ្វើការនៅប្រទេសថៃ គឺត្រូវត្រៀមខ្លួនប្រមូលបង្វេចត្រឡប់ទៅប្រទេសកំណើតវិញ ដោយសារតែក្រសួងការងារប្រទេសថៃបានចាត់វិធានការតឹងរ៉ឹងជាងមុន ។ ការចុះផ្សាយរបស់ទំព័រហ្វេសប៊ុកថៃឈ្មោះ TOURLONG នេះ គ្រាន់តែជាការញុះញង់ និងបង្កភាពចលាចលប៉ុណ្ណោះ ។ ផ្ទុយទៅវិញ ប្រទេសថៃបានប្រកាសថា នៅតែទទួលយកពលករខ្មែរ និងឡាវឱ្យមកធ្វើការនៅប្រទេសថៃតាមធម្មតា ប៉ុន្តែថៃបានផ្លាស់ប្តូរទីតាំងការស្នើសុំធ្វើការរបស់ពលករមកពីប្រទេសទាំងពីរ ។Thailand aims to legalise Cambodian migrant workers as well as those from  three other nations - Khmer Times

យោងតាមព័ត៌មានច្បាស់ការណ៍ដែលសារព័ត៌មាន KBN News ទទួលបានពីមន្ត្រីអន្តោប្រវេសន៍ថៃម្នាក់លើកឡើងថា ជុំវិញការចុះផ្សាយថា ប្រទេសថៃមិនទទួលយកពលករខ្មែរ និងឡាវនោះ គឺជាព័ត៌មានមិនពិតទេ គ្រាន់តែប្រទេសថៃនឹងផ្លាស់ប្តូរខ្លះៗនូវដំណើរការស្នើសុំនាំចូលពលករបរទេសតាម MOU ។ មន្ត្រីអន្តោប្រវេសន៍រូបនេះបញ្ជាក់ថា ប្រទេសថៃនៅតែទទួលពលករបរទេសចូលមកធ្វើការនៅថៃតាមធម្មតា ហើយពុំបានបដិសេធចំពោះពលករខ្មែរ និងឡាវទេ គឺពលករខ្មែរ ឡាវ មីយ៉ាន់ម៉ា និងវៀតណាមអាចមកធ្វើការនៅថៃដោយស្របច្បាប់ ។Thai job seekers warned about offers of highly paid work in Myanmar,  Cambodia and the Philippines | Thai PBS World : The latest Thai news in  English, News Headlines, World News and

យោងតាមគេហទំព័ររបស់ការិយាល័យរដ្ឋបាលពលករបរទេសប្រចាំប្រទេសថៃ (Foreign Workers Administration Office) បានចុះផ្សាយកាលពីថ្ងៃទី៣១ ខែឧសភា កន្លងមកថា ចាប់តាំងពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ តទៅ ការស្នើសុំធ្វើការរបស់ពលករខ្មែរ និងឡាវ គឺពួកគេត្រូវទៅស្នើសុំនៅការិយាល័យស្វែងរកការងារនៅទីក្រុង បាងកក និងការិយាល័យស្វែងរកការងារនៅតាមខេត្ត ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ដែលពលករបរទេសធ្វើការ ។ ការិយាល័យស្វែងរកការងារប្រចាំខេត្ត និងប្រធានការិយាល័យស្វែងរកការងារនៅទីក្រុងបាងកក តំបន់១-១០ នឹងជាអ្នកចុះហត្ថលេខានៅលើលិខិតទៅប្រទេសដើម ។60 Thai workers falling victim to employment scam in Cambodia return home

ការិយាល័យរដ្ឋបាលពលករបរទេសប្រចាំប្រទេសថៃ (Foreign Workers Administration Office) នឹងឈប់ទទួលការស្នើសុំធ្វើការរបស់ពលករខ្មែរ និងឡាវ ចាប់តាំងពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ តទៅ ។ ចំណែកពលករមីយ៉ាន់ម៉ាអាចមកដាក់ពាក្យស្នើសុំធ្វើការនៅការិយាល័យរដ្ឋបាលពលករបរទេសប្រចាំប្រទេសថៃ តាមធម្មតា ៕