ប្រទេសមីយ៉ាន់ម៉ា ៖ កាលពីថ្ងៃទី៣១ ខែឧសភា កន្លងមក ការិយាល័យឧតុនិយមនៅប្រទេសមីយ៉ាន់ម៉ាបានប្រកាសថា ទីក្រុងចំនួនពីរនៅប្រទេសមីយ៉ាន់ម៉ាបានប្រឈមនឹងអាកាសធាតុក្តៅខ្លាំងក្នុងរយៈពេលជិត៦០ឆ្នាំ ដោយសារតែសីតុណ្ហភាពកើនឡើងរហូតដល់ជាង៤០អង្សារសេ ។2023 set be the hottest year on record in Myanmar | Thai PBS World : The  latest Thai news in English, News Headlines, World News and News Broadcasts  in both Thai and

ទីក្រុងខាំតិ គឺជាទីក្រុងមួយស្ថិតនៅភាគខាងលិចនៅតំបន់ Sagaing សីតុណ្ហភាពបានកើនឡើងខ្ពស់ក្នុងរយៈពេល៥៨ឆ្នាំ គឺស្មើនឹង៤២,៣អង្សារសេ ។ ចំណែកទីក្រុងមីជីណានៅរដ្ឋកាឈីន ស្ថិតនៅភាគខាងជើងប្រទេសវិញ ក៏មានសីតុណ្ហភាពខ្ពស់បំផុតផងដែរក្នុងរយៈពេល៥៧ឆ្នាំ គឺស្មើនឹង៤១,៨អង្សារសេ ។

ការិយាល័យឧតុនិយមនៅប្រទេសមីយ៉ាន់ម៉ាប្រកាសថា ចំណែកទីក្រុងជាច្រើនទៀតក្នុងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ក៏បានទទួលរងអាកាសធាតុក្តៅខ្លាំងដូចគ្នាដែរ ចាប់ពីខែមេសា ដល់ខែឧសភា ឆ្នាំ២០២៣ ។Heat wave blasts Southeast Asia – a likely pattern for the future — Radio  Free Asia

នាយកការិយាល័យឧតុនិយមនៅប្រទេសមីយ៉ាន់ម៉ាបានថ្លែងទៅកាន់សារព័ត៌មានស៊ីនហួរថា សីតុណ្ហភាពកើនឡើងនឹងធ្វើឱ្យអាកាសធាតុកាន់តែក្តៅខ្លាំង ដូចជា មានខ្យល់មូសុងខុសធម្មតា, ផ្លេកបន្ទោរ, ខ្យល់ខ្លាំង និងមានភ្លៀងធ្លាក់ខុសរដូវផងដែរ ។ គេសង្កេតឃើញថា ក្នុងអំឡុងខែមេសា និងខែឧសភា ប្រទេសមីយ៉ាន់ម៉ាតែងប្រឈមនឹងអាកាសធាតុក្តៅខ្លាំង មុននឹងចាប់ផ្តើមចូលរដូវវស្សា ៕ ប្រភព ៖ Mono News