ប្រទេសថៃ៖ ហាងកាហ្វេ Mader Phu Wiang Cafe Khon Kaen ស្ថិតក្នុងវិមានដ៏ប្រណិតមួយ ដែលមានទីតាំងនៅឃុំ Na Chum Saeng ស្រុក Phu Wiang ខេត្ត Khon Kaen វិមាននេះត្រូវបានគេប៉ាន់ស្មានថាមានតម្លៃរហូតទៅដល់ ៣០០ លានបាត (ជាង ៨០ លានដុល្លារ)។

វិមានកាហ្វេ Khon Kaen ធ្វើឡើងសម្រាប់អតិថិជនណា ដែលចង់បានបទពិសោធន៍ថ្មី និង ចង់ដឹងអំពីបរិយាកាសរស់នៅរបស់មហាសេដ្ឋីមានលក្ខណៈបែបណា អាចអញ្ជើញមកកំសាន្តនូវវិមានកាហ្វេដ៏ប្រណីតរបស់ប្រទេសថៃ ក្នុងខេត្ត Khon Kaen ដោយមិនចាំបាច់មានថវិកាច្រើននោះទេ។ លើសពីនេះហាង Mader Phu Wiang Cafe Khon Kaen ក៏មានផ្ដល់ជូននូវអាហារឆ្ងាញ់ជាច្រើនមុខ ទាំងមុខម្ហូប និងបង្អែម ដែលមានតម្លៃសមរម្យ ផងដែរ។

ក្រៅពីការហ្វេដែលមានរសជាតិឈ្ងុយឆ្ងាញ់ បរិយាកាសស្រស់ស្អាតប្រកបដោយផាសុខភាព កន្លែងទំនើបគួរឱ្យចាប់អារម្មណ៍ វិមានកាហ្វេ Khon Kaen ក៏ត្រូវបានចាត់ទុកថាជាជ្រុងរូបថតដ៏អស្ចារ្យដែលមើលទៅប្លែក និងប្រណីតផងដែរ។
គួរបញ្ជាក់ដែរថា សម្រាប់ភ្ញៀទេសចរដែលមកកំសាន្តនៅទីនេះ អាចប្តូរវេនគ្នាដើម្បីទៅទស្សនារយៈពេល ៣០ នាទីក្នុងមួយជុំ៕ ប្រភព៖sanook