កុមារតូចមានប្រជាប្រិយ វាសនា ធីណារាជ, កុមារី កែវ ហ្សាណា និងកុមារា ហ៊ឹម ច័ន្ទយ៉ូស្វេ ធ្វើឱ្យមហាជនស្ងើចសរសើរពីការតស៊ូរបស់កុមារ៣រូបនេះយ៉ាងខ្លាំង បន្ទាប់ពីរងបរាជ័យការប្រកួត The Voice Kids Cambodia រដូវកាលពី៣ កុមារទាំង៣សម្រេចចូលរួមកម្មវិធី Cambodian Idol Junior រដូវកាលទី 2 វិញម្តងទោះបីនៅវ័យក្មេងមែនពិតតែមិនបាក់ទឹកចិត្តបោះបង់ក្តីស្រមៃខ្លួនឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikTDZ3r60pZijaPNq0ZPogb0-1Ea602rThNjx_I7DiOYgbsfYvoMpF_yp_jfbny9_mvAvqDoPZxyP-7TOzdFFdy7wBLeN2E26ygovluE_wWyvq1EPMIJRkkt42rstpIxIG22qUd4zqPq0ucr-VzzcRwraz6ShBCgY08Xofk2f3V0tpQQQm7Ny_m6vr/s2048/332011741_220246550416141_9026948883881416913_n.jpg

គេចាំបានថា អំឡុងកម្មវិធីប្រកួត The Voice Kids Cambodia រដូវកាលពី៣ កាលពី៨ខែមុនកុមារកម្ពុជាមានភាពក្លាហាន បញ្ចេញសមត្ថភាពគួរឱ្យសរសើរមិនចាញ់មនុស្សធំទេ ចំណែកឯប្រជាប្រិយភាពវិញគឺទទួលបានការគាំទ្រយ៉ាងខ្លាំងលើសលុប។ ជាក់ស្តែង កុមារ៣រូប រួមមាន វាសនា ធីណារាជ ធ្វើឱ្យមហាជនស្រលាញ់ចូលឆ្នាំដោយសារភាពស្រស់សង្ហាគួរឱ្យស្រលាញ់ ថែមទាំងសម្តីបានទោះវ័យទើបតែ៧ឆ្នាំតែមានភាពក្លាហានណាស់។ កុមារីមួយរូបទៀតគឺ កែវ ហ្សាណា ដែលជាកូនសិស្សក្លិបព្រះកាយច័ន្ទ ពេញដោយទេពកោសល្យសិល្បៈការរៀបចំខ្លួនទៀតសោតពិតជាគួរឱ្យស្រលាញ់ធ្វើឱ្យអ្នកលេងបណ្តាញសង្គមស្គាល់យ៉ាងទូលំទូលាយ។ ចំណែកឯកុមារមួយរូបទៀតគឺ ហ៊ឹម ច័ន្ទយ៉ូស្វេ ធ្វើឱ្យមហាជនសរសើរយ៉ាងខ្លាំងព្រោះកុមាររូបនេះអាចបកស្រាយបទចម្រៀងជាភាសាអង់គ្លេសបានយ៉ាងពីរោះគួរឱ្យសរសើរ។ ដ្បិតថា មិនទទួលបានជ័យជម្នះលើការប្រកួតក្តីតែអ្នកទាំង៣ពិតជាធ្វើឱ្យមហាជនចាប់អារម្មណ៍មិនធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4EhwDVHOrKd90JZh7XFU5ELLncITIDwAmvbH_m-oFVXQAHoVgCDoZwccNxQhs3vwH4uxEa3tJa3XNnVn8Uc-gsQxLBEsQ5_qwRv1GCChbmqsL6rNYFK9ReosCgyK2GQuyMZ0DVCnd4Ijd0IgjiGqZbMSVK4Rx3ZkhXr89itn-1eV9BTMhT-ANbKyw/s2000/351143446_807016940628572_8429340572556872592_n.jpg

អ្វីដែលធ្វើឱ្យតាមដានការប្រកួតចម្រៀងកុមារផ្ទុះការចាប់អារម្មណ៍នោះ នៅក្នុងសប្តាហ៍ទី៤
កុមារមានប្រជាប្រិយភាពទាំង៣រូបនេះ សម្រេចចិត្តចូលរួមប្រកួតកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក Cambodian Idol Junior រដូវកាលទី 2 វិញម្តង បរាជ័យកម្មវិធីមួយឈោងចាប់ក្តីស្រមៃរបស់ខ្លួនក្នុងកម្មវិធីមួយទៀត មិនបាក់ទឹកចិត្តឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJtCrJcyEkXgldO-1mF3iAgGephIuRkwKRPvUaKrnr1TnrCZxOezu4sHgHK0oy2-TpT89uOPObvyCyc41w3D9UMTHN2ReCbhGRMXPxgi2m_kO-Yb6CDd8TXkvr3yl9ftAHF2BL9VC8648BDgU7WEDJChHpTYQg4AhYza6Y0e-E1X9oiaIIY03BTq36/s2000/351316202_3420991498161955_7355028191039900280_n.jpg

ក្នុងវគ្គខាងលើនេះផងដែរ វាសនា ធីណារាជ បានជ្រើសរើសបទ «Mascara ទឹកភ្នែក» កុមារី កែវ ហ្សាណា បានជ្រើសបទ «រាំទៅៗ» និងកុមារ ហ៊ឹម ច័ន្ទយ៉ូស្វេ ជ្រើសបទ «Set Fire To The Rain»មកប្រកួត។ ជាលទ្ធផលកុមារទាំង៣រូបនេះសុទ្ធតែអាចជាប់បន្តទៅវគ្គក្រោយទៀត៕