ថ្មីនេះមានការចាប់អារម្មណ៍ជាថ្មីទៅលើអ្នកនាង គឹម លីហ្សា ដែលប្រឡូកលើអាជីពកំប្លែង បានមួយរយៈថានាងលែងលះជាមួយស្វាមីហើយដោយតស៊ូចិញ្ចឹមកូន២តែម្នាក់ឯង។ ក្នុងនោះដែរក៏មានការលើកឡើងថានេះគ្រាន់ជាការសម្តែងរបស់តារាស្រីរូបនេះប៉ុណ្ណោះ ដើម្បីទាញចំណាប់អារម្មណ៍ ខណៈសាមីខ្លួនបានចេញមុខឆ្លើយតបទៅវិញផាំងៗតែម្តង។May be a closeup of 1 person

គេចាំបានថា កាលពី១ឆ្នាំមុន គឹម លីហ្សា បានប្រកាសបញ្ចប់ទំនាក់ទំនងជាមួយស្វាមី ជាអនិកជនម្តងរួចមកហើយថែមទាំងប្រកាសក្តែងៗថាជា Single Mom ទៀតផង។ ទោះយ៉ាងណា គ្រាន់តែប្រកាសមិនបានប៉ុន្មានផងស្រាប់តែគេឃើញនាងនៅកៀកកើយជា មួយស្វាមីដដែលថែមទាំងបញ្ចេញរូបថតអាពាហ៍ពិពាហ៍ត្រៀមឡើងគេហដ្ឋានថ្មីជាមួយគ្នាទៀតផង។ សកម្មភាពនេះ គឹម លីហ្សា ក៏ត្រូវអ្នកលេងបណ្តាញសង្គមសម្តែងក្តីហួសចិត្ត និងលើកឡើងថានេះជាយុទ្ធសាស្រ្តទីផ្សារអនឡាញដែលអ្នកមួយចំនួនចូលចិត្តធ្វើឡើងដើម្បីទាញការចាប់អារម្មណ៍ប៉ុណ្ណោះ។

ក្រោយពីព័ត៌មានលែងលះគ្នាតែមហាជនចាប់បានថា គឹម លីហ្សា និងស្វាមី រស់នៅក្នុងផ្ទះតែមួយដូចគ្មានរឿងអ្វីកើតឡើងគ្រានោះ គឹម លីហ្សា ក៏បានចេញមុខបញ្ជាក់ពីចំណងអាពាហ៍ពិពាហ៍របស់នាងនៅតែរឹងមាំដូចធម្មតា ថែមទាំងមានគម្រោងចេញទៅរស់នៅប្រទេសអូស្រ្តាលីតាមស្វាមីទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8FNu6nD4CZaSinggb5cYF7XTq4gbid_Mvc2VNMO6NhTXfNTugICm1FQUQxNb4wzEnXSK1cNTDBAu68tyqmdgNu00WVgOwA40wy6a6GcRMtnlKdACidxTlZgd3YCV9h_NppBeQLmxW18G_mzjgIxU4EMNLQFw_qTrZQ5Zt6LQmpiMCJlWtTPnbaG7b/s1542/351153617_1947712075609308_8586539558233751462_n.jpg

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ គឹម លីហ្សា បានបង្ហាញពីលិខិតលែងលះជាមួយស្វាមី លោក គីវ វុធ្ឍី ដោយអ្នកទាំងពីរលែងលះគ្នាជាង១ឆ្នាំហើយ ដោយកូនទាំង២ រូបនាងជាអ្នកទទួល បន្ទុកតែម្នាក់ឯង។

យ៉ាងណាមិញ ដំណឹងលែងលះជាមួយថ្មីនេះ ធ្វើឱ្យមហាជនភ្ញាក់ផ្អើលម្តងទៀត ប៉ុន្តែ ក៏មានអ្នកជឿនិងមិនជឿផងដែរព្រោះតារាស្រីរូបនេះធ្លាប់ផ្តល់បទពិសោធន៍ឱ្យកាលពីលើកមុនខណៈគេសង្កេតឃើញថាពួកគេទាំងពីរនាក់តែងតែបណ្តើរគ្នានិងពិភាក្សាការងារជាមួយដៃគូដដែល។

ដោយហេតុមានអ្នកមិនជឿលើការលែងលះគ្នាដោយថានេះគ្រាន់តែជាការសម្តែង គឹម លីហ្សា បានបង្ហោះសារមួយថា «គ្មានអ្នកណាឆ្កួតយករឿងគ្រួសារឯងមកសំដែងនោះទេ សមត្ថភាពរកលុយខ្ញុំមានពេញខ្លួន ទាន់?»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkCXIb-riPeQU_K90lNFnjsdgZv28D7saY9YsJI30eXR_T3KNNRDSqNE7Jg_B-82pwHs7jqS-Z9bKNjbcQaWzzXnBuxiD8WxF0ZlEn6z1If68IrPxe2xbzn4-ZQBWqmuuTopIeIzYDecNcwFaLTb9Lcte3cEhmw6x-f5DYJOh_b6sMHNRmeoAYRKTv/s747/Capture%20(2).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSPEcGVS6lDOksP-9POlTJUteODguMKv0CCzU1cMEWDd7iCmxyVAkuCdqX3sTeyVBe4iKjH5ggjC5yj0L_Y4_YLDbIHEGCAX7Cr74aieD91thyDkKOWJ1L5I-55T6VW1MGSQ5vkFCbeg1wpFXL9Pt9ezZIzYepB75sgml37yU-txtn2N161R-l8VDJ/s2048/350828851_947274643091454_4840040714011857466_n.jpg