មកស្គាល់ប្រវត្តិ របស់កីឡាករលេខ១៤ឥណ្ឌូនេសុី ដែលវាយសេវ៉ាបានល្អខ្លាំង






ប្រទេសថៃ ៖ ស្របពេលគណបក្សនយោបាយនានាកំពុងឃោសនាបោះឆ្នោតនៅប្រទេសថៃ មុននឹងឈានដល់ថ្ងៃបោះឆ្នោតឆ្នាំ២០២៣ គេសង្កេតឃើញថា គោលនយោបាយមួយក្នុងចំណោមគោលនយោបាយទាំងអស់ដែលបណ្តាគណបក្សផ្តល់ភាពសំខាន់នោះ គឺគោលនយោបាយការពារបរិស្ថាន និងខ្យល់បរិសុទ្ធ ជាពិសេស បញ្ហាធូលី PM2.5 ដែលបានកើនឡើងទ្វេដងម្តងទៀតនៅដើមឆ្នាំ២០២៣ និងបណ្តាលឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋ ។
តើគោលនយោបាយខ្យល់បរិសុទ្ធ បរិយាកាសល្អ និងកាត់បន្ថយជាតិពុលរបស់គណបក្សនយោបាយនីមួយៗដើម្បីដោះស្រាយបញ្ហាបរិស្ថាន និងធូលី PM2.5 នៅប្រទេសថៃពិតជាអាចធ្វើបាន ឬគ្រាន់តែជាការឃោសនាបោះឆ្នោត ?
*គណបក្សកាវកៃ ៖ មានគោលនយោបាយដូចជា ៖
១-នយោបាយកសិកម្ម ៖ ការពារការដុតបំផ្លាញព្រៃ និងផ្លាស់ប្តូរឧស្ម័នផ្ទះកញ្ចក់ទៅជាប្រាក់ចំណូល ។ គណបក្សនេះមានគោលនយោបាយប្រឆាំងនឹងការដុតបំផ្លាញព្រៃក្នុងរយៈពេល៣ឆ្នាំ និងផ្តល់ប្រាក់ចំនួន៣លានបាតសម្រាប់១.០០០ឃុំ, ផ្លាស់ប្តូរការដុតបំផ្លាញព្រៃឱ្យទៅជាប្រាក់ក្នុងហោប៉ៅកសិករ ព្រមទាំងផ្តល់ប្រាក់សម្រាប់ការបង្កបង្កើនផលស្រូវសើមជំនួសស្ងួត និងបង្កើតឧស្សាហកម្មកែច្នៃចំបើង និងស្នូលពោត ជំនួសឱ្យការដុត ។
២-នយោបាយការដឹកជញ្ជូន ៖ កែលម្អការដឹកជញ្ជូនស្អាតបំផុតសម្រាប់រថយន្តក្រុងអគ្គិសនីនៅគ្រប់ខេត្តត្រឹមរយៈពេល៧ឆ្នាំ និងកាត់បន្ថយការប្រើប្រាស់រថយន្តផ្ទាល់ខ្លួន ។ លើសពីនេះ នឹងបំលែងរថភ្លើងប្រើប្រេងម៉ាស៊ូតចាស់ទៅប្រើអគ្គិសនីវិញ, ពិនិត្យមើលរថយន្តមិនគិតថ្លៃ១ឆ្នាំម្តង និងគ្រប់គ្រងបរិមាណរថយន្តដឹកទំនិញនៅតាមទីក្រុង ។
*គណបក្សឆាតថៃផាត់តៈណា ៖ មានគោលនយោបាយគ្រប់គ្រងផ្សែងខ្មៅរថយន្ត, រឹតបន្តឹងការដ្ឋានសំណង់, ការសម្អាតរថយន្ត ហើយរយៈពេលយូរអង្វែង គណបក្សនេះនឹងលើកកម្ពស់ការប្រើរថយន្តអគ្គិសនី និងពង្រីកកន្លែងដឹកជញ្ជូនសាធារណៈ ។ ចំណែកផ្នែកកសិកម្មវិញ គណបក្សនឹងហាមឃាត់ការដុតចម្ការ និងធ្វើឱ្យដីមានគុណភាពល្អ ។
*គណបក្សភ្លាំងប្រះឆារ៉ាត់ ៖ ជំរុញគោលនយោបាយគ្រប់គ្រងទឹក, បំពេញទឹកនៅក្នុងទំនប់ធំៗ, បន្ថែមអាងស្តុកទឹក និងដោះស្រាយបញ្ហាការខ្វះខាតទឹក ទឹកជំនន់ និងធ្វើទំនប់សហគមន៍ ។
*គណបក្សភូមិចៃថៃ ៖ ជំរុញការប្រើប្រាស់រថយន្តក្រុងអគ្គិសនី/នាវាអគ្គិសនីឱ្យគ្របដណ្តប់នៅក្រុងបាងកក, បំពាក់ប្រព័ន្ធសូឡាដោយឥតគិតថ្លៃ និងកាត់បន្ថយអាកាសធាតុក្តៅនៅគ្រប់លំនៅឋាន ។ លើសពីនេះ គណបក្សមានគោលនយោបាយឱ្យអ្នកបើកបរម៉ូតូទាំងអស់ប្តូរមកប្រើប្រាស់ម៉ូតូអគ្គិសនីក្នុងតម្លៃសមរម្យ ។
*គណបក្សភឿថៃ ៖ ជំរុញគោលនយោបាយហាមដុតព្រៃ និងដុតចម្ការ, ចរចាជាមួយប្រទេសជិតខាង និងក្រុមហ៊ុនឯកជនថៃពីរឿងហាមដុតចម្ការ ។ លើសពីនេះ គណបក្សមានគោលនយោបាយផ្លាស់ប្តូររថយន្តក្រុងទាំងអស់នៅក្រុងបាងកក ឱ្យក្លាយជារថយន្តក្រុងអគ្គិសនីយ៉ាងឆាប់រហ័សបំផុត ព្រមទាំងរឹតបន្តឹងយានយន្តបញ្ចេញផ្សែង និងរោងចក្របញ្ចេញជាតិពុល ក៏ដូចជាការដ្ឋានសំណង់ ។
គណបក្សក៏មានគោលនយោបាយធ្វើឱ្យថៃក្លាយជាប្រទេសផលិតរថយន្តអគ្គិសនី, ជំរុញឱ្យតម្លៃរថយន្តធ្លាក់ចុះ, មានអ្នកប្រើរថយន្តអគ្គិសនីកាន់តែច្រើន និងជំរុញឱ្យមានច្បាប់ខ្យល់បរិសុទ្ធ ។
*គណបក្សប្រះឆាធិប៉ាត់ ៖ បានប្រកាសគោលនយោបាយស្តារបរិស្ថានសម្រាប់អ្នករស់នៅក្រុងបាងកក ទាំងរឿងទឹកប្រើប្រាស់ និងអាកាសធាតុ ។ គណបក្សនេះនឹងជំរុញឱ្យមានច្បាប់ខ្យល់បរិសុទ្ធ រួមទាំងកំណត់តំបន់គ្មានជាតិពុលចំនួន១៦តំបន់ ។ លើសពីនេះ គណបក្សនឹងកំណត់ស្តង់ដារសំណង់អគារ និងប្រមូលពន្ធពីរថយន្តដឹកទំនិញធំៗដែលបញ្ចេញផ្សែងខ្មៅផងដែរ ៕
ប្រភព ៖ Mono 29
នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានផ្ញើសារសំឡេងអំពាវនាវសុំឱ្យឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ឱ្យបន្ដដឹកនាំការងារនេះតទៅមុខទៀត។
សម្តេចបានគូសបញ្ជាក់ថា «ចាប់តាំងពីឯកឧត្តម សៅ សុខា ទទួលតំណែងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កីឡាបាល់ទាត់កម្ពុជាមានការរីកចម្រើនឈានឡើងជាលំដាប់បើទោះបីជាការលេងរបស់យើងមានលទ្ធផលមិនទាន់បានការចង់បានរបស់យើង តែយើងបានដើរឆ្ងាយចេញពីពេលមុន»។
សម្តេច ក៏បានបន្ថែមទៀតថា ការអំពាវនាវឱ្យឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បន្តធ្វើជាប្រធានសហព័ន្ធកីឡាបាត់ទាល់ជាបន្តទៀត សម្តេច សង្ឃឹមថាឯកឧត្តម សៅ សុខា នៅជាមួយសម្តេចអស់រយៈពេល៤៦ឆ្នាំរួចមកហើយនោះ នឹងទទួលយកនូវសំណូមពររបស់សម្តេច។
«ខ្ញុំគ្មានសិទ្ធិដាក់បញ្ជាទៅលើសហព័ន្ធកីឡាបាល់ទាត់នោះទេ ប៉ុន្តែខ្ញុំមានសំណូមពរក្នុងនាមរដ្ឋាភិបាលកម្ពុជា ឱ្យឯកឧត្តម សៅ សុខា បន្តការដឹកនាំកីឡាបាត់ទាល់បន្តទៀត សូមឱ្យ ឯកឧត្តម សៅ សុខា ទទួលយកនូវកិច្ចការដ៏សំខាន់នេះដើម្បីការរីកចម្រើនរបស់កីឡាបាត់ទាត់»។ នេះជាការលើកឡើងរបស់សម្តេចតេជោ ។
គួរបញ្ជាក់ថា ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានប្រកាសសុំលាលែងពីតំណែងភ្លាមៗនៅយប់ថ្ងៃទី៧ ខែឧសភា ក្រោយពីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាចាញ់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ដោយគោរពតាមការសន្យារបស់ប្រសិនបើក្រុមបាល់ទាត់កម្ពុជាមិនអាចឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាន៕
ប្រទេសថៃ ៖ លោក Anucha Burapachaisri អគ្គលេខាធិការរងនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការនយោបាយ និងជាអ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី បានថ្លែងថា លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួលជ្រាបពីការតាមដានទីផ្សារផលិតផលថៃក្នុងកម្មវិធី Taste of Thailand ដែលរៀបចំឡើងនៅហាងលក់រាយ MM Mega Market នាទីក្រុងហូជីមិញ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៣-២៦ ខែមេសា ឆ្នាំ២០២៣ ។ គេសង្កេតឃើញថា មានផលិតផលថៃជាង២.៤០០មុខបានដាក់តាំងបង្ហាញក្នុងហាង ដែលមានការពេញនិយមយ៉ាងខ្លាំងពីអតិថិជនវៀតណាម ។
លោក Anucha Burapachaisri ថ្លែងថា ក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សាដឹកជញ្ជូនប្រទេសថៃ បានធ្វើដំណើរទៅទស្សនាការតាំងបង្ហាញផលិតផលថៃក្នុងកម្មវិធី Taste of Thailand កាលពីថ្ងៃទី២៦ ខែមេសា កន្លងមក ។ ការរៀបចំព្រឹត្តិការណ៍ Taste of Thailand លើកនេះបានផ្សព្វផ្សាយពីផលិតផល និងសកម្មភាពចម្អិនម្ហូប ដោយគេបានប្រើប្រាស់គ្រឿងផ្សំពីប្រទេសថៃ ។
ការិយាល័យផ្សព្វផ្សាយពាណិជ្ជកម្មក្រៅប្រទេសនៅក្រុងហូជីមិញ សហការជាមួយហាង MM Mega Market Vietnam បាននាំចូលផលិតផលថៃ ដូចជា គ្រឿងផ្សំអាហារថៃ ភេសជ្ជៈ នំកញ្ចប់ និងផ្លែឈើ ជាពិសេស អំពិលផ្អែម ត្រូវបានគេយកមកតាំងក្នុងកម្មវិធីនេះ ដើម្បីជំរុញផលិតផលថ្មីៗរបស់ថៃមកកាន់ទីផ្សារវៀតណាម និងជាជម្រើសសម្រាប់អតិថិជនវៀតណាមផងដែរ ។
ស្ថិតិរបស់នាយកដ្ឋានគយវៀតណាមបង្ហាញថា ប្រទេសវៀតណាមបាននាំចូលផលិតផលអាហារ និងនំកញ្ចប់ ស្មើនឹងទឹកប្រាក់១៦៧.៥៣លានដុល្លារអាមេរិកកាលពីឆ្នាំ២០២២ កើនឡើង១៩% ខណៈនៅឆ្នាំ២០២១ ការនាំចូលផលិតផលស្មើទឹកប្រាក់ត្រឹមតែ១៤១.៣១លានដុល្លារអាមេរិកប៉ុណ្ណោះ ។
លោក Anucha Burapachaisri បន្តថា ៖ «លោកនាយករដ្ឋមន្ត្រីបានសរសើរពីការពេញនិយមនៅទូទាំងពិភពលោកចំពោះផលិតផលថៃ និងអរគុណចំពោះការតាមដានផលិតផលថៃក្នុងកម្មវិធី Taste of Thailand ។ ដូច្នេះ ចាត់ទុកថា វាជាឱកាសពាណិជ្ជកម្មដ៏សំខាន់ ព្រមទាំងគាំទ្រផលិតផលថ្មីៗរបស់ថៃចូលទៅកាន់ទីផ្សារនាំចេញ ។ ផលិតផលថៃ គឺជាផលិតផលមានសក្តានុពលក្នុងតំបន់ និងទីផ្សារពិភពលោក ហើយលោកនាយករដ្ឋមន្ត្រីជឿថា ដោយសារផលិតផលថៃល្បីល្បាញខាងគុណភាព និងមានការពេញនិយមពីអតិថិជន វានឹងក្លាយជាគុណសម្បត្តិសំខាន់មួយដើម្បីពង្រីកទីផ្សារនាំចេញកាន់តែច្រើន» ៕
ប្រភព ៖ mgronline
ថ្មីៗនេះអតីតភរិយាតារាចម្រៀង ហ្សូណូ អ្នកនាង អ្នកនាង ចាន់ សុផានី បានចេញមុខទម្លាយរឿងក្នុងគ្រួសារជាថ្មី និងប្រកាសសុំឱ្យ ហ្សូណូ ជួយផ្គត់ផ្គង់កូនស្រីអាចមានលទ្ធភាពបន្តសិក្សាឱ្យចប់ចុងចប់ដើមព្រោះខ្លួនខ្វះលទ្ធភាព ខណៈលោក ហ្សូណូ វិញព្យាយាមរក្សាភាពស្ងៀមស្ងាត់បំផុតមិនតបតអ្វីនៅលើបណ្តាញសង្គមឡើង ក្រៅពីពាក្យ «ពេលវេលាជាអ្នកបង្ហាញការពិត»។
មានការភ្ញាក់ផ្អើលមិនតិចនោះទេ ក្រោយពីអតីតពិធីការិនី ចាន់ សុផានី ត្រូវជាអតីតភរិយាលោក ហ្សូណូ តារាចម្រៀងប្រចាំផលិតកម្មហង្សមាស ចេញមុខសុំឱ្យតារាចម្រៀងរូបនេះទទួលខុសត្រូវចំពោះកូនស្រីក្រោយរូបអ្នកនាងចិញ្ចឹមមើលថែកូនស្រីម្នាក់ឯងអស់រយៈពេលជាង១០ឆ្នាំមកហើយ។ ការចេញមុខរបស់អ្នកនាង ចាន់ សុផានី ដោយបែកចំហនេះក្រោយពីកូនស្រីឈ្មោះ មុន្នីផ្កា មានការពិបាកក្នុងការទំនាក់ទំនងទៅតារាចម្រៀង ហ្សូណូ ជាឪពុក ខណៈអ្នកនាងអស់លទ្ធភាពហើយនឹងចង់ឱ្យកូនស្រី អាចបន្តការសិក្សាបានចប់ចុងចប់ដើម។ ជាមួយគ្នានេះ អ្នកនាង ចាន់ សុផានី បានផ្តល់បទសម្ភាសមួយទាំងទឹកភ្នែក ឃើញថាលោក ហ្សូណូ រស់នៅយ៉ាងស៊ីវិល័យពុំសូវខ្វល់ដំណក់ឈាមរបស់កូនថារស់នៅយ៉ាងណា រហូតអតីតពិធីការិនីខាងលើនេះក៏បានស្រែករកជំនួយផ្លូវច្បាប់ផងដែរ។
ដ្បិតថា អតីតភរិយាចេញមកទម្លាយយ៉ាងណា ងាកទៅកាន់តារាចម្រៀង ហ្សូណូ វិញពុំតបតអ្វីនៅលើបណ្តាញសង្គមឡើង ខណៈកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ លោកបានបង្ហោះឃ្លាមួយជាមួយរូបភាពថា «ពេលវេលាជាអ្នកបង្ហាញការពិត» ដោយភ្ជាប់ពីកន្លែងដែលលោកច្រៀងក្នុងកម្មវិធីប្រគំតន្រ្តី។
គួររម្លឹកថា កាលពីដើមខែមករា ឆ្នាំ២០២៣ មានការភ្ញាក់ផ្អើលម្តងហើយក្រោយពីអ្នកនាង ចាន់ សុផានី អតីតគូស្នេហ៍របស់តារាចម្រៀង ហ្សូណូ បានបង្ហាញក្តីឈឺចាប់ក្រោយតស៊ូចិញ្ចឹមកូនស្រីតែម្នាក់ឯងអស់រយៈពេលជាង១០ឆ្នាំ ដែលកាលនោះលោក ហ្សូណូ ក៏បង្ហាញភាពស្ងប់ស្ងាត់ដូចគ្នា។
ទោះយ៉ាងណា ងាកទៅកាន់អ្នកលេងបណ្តាញសង្គមវិញបានបញ្ចេញមតិយោបល់ផ្សេងៗគ្នា ដោយអ្នកខ្លះក៏បានបង្ហាញចំណាប់អារម្មណ៍សម្តែងការមិនពេញចិត្តចំពោះទង្វើលោក ហ្សូណូ ថាគ្មានទំនួលខុសត្រូវចំពោះកូនទោះបីជារស់នៅមិនចុះសម្រុងយ៉ាងណាគួរគិតដល់កូន និងអ្នកខ្លះទៀតក៏លើកឡើងថា កុំទាន់វាយតម្លៃនរណាម្នាក់គ្រាន់ស្តាប់ម្ខាងរឿង គេមានតែគាត់២នាក់នឹងដែលដឹងរឿងច្បាស់៕
ប្រទេសទីម័រខាងកើត ឬ ទីម័រលេស្ត, មានឈ្មោះជាផ្លូវការថា សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត គឺជាប្រទេសកោះមួយស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍។ ដែលមានរដ្ឋធានីនៅឌីលី និងមានផ្ទៃដីសរុប ១៥,០០៧ គីឡូម៉ែត្រការ៉េ។ ប្រទេសទីម័រមានព្រំដែនជាប់ឥណ្ឌូណេស៊ីប្រវែង ២២៨ គីឡូម៉ែត្រនិងឆ្នេរប្រវែង ៧០៦ គីឡូម៉ែត្រ។ បច្ចុប្បន្នទីម័រខាងកើតមានប្រជាជនចំនួនជាង ១ លាននាក់ដោយពួកគេនិយាយទាំងភាសាតាទុម និងភាសាព័រទុយហ្គាល់ ហើយប្រជាជនទីម័រខាងកើតភាគច្រើនជាអ្នកកាន់សាសនាគ្រិស្ត។
នៅដើមសតវត្សរ៍ទី១៦ ជនជាតិ ព័រទុយកាល់ បានចូលមកធ្វើជំនួញនៅលើកោះ ទីម័រខាងកើត រួចបានយកធ្វើជាទឹកដីអាណានិគមរបស់ខ្លួននៅប្រហែលពាក់ កណ្ដាលសតវត្សទី ១៦ក្រោយមក ដោយមានការប៉ះទង្គិចដោយអាវុធពួក ហូឡង់ និងកិច្ចព្រមព្រៀងឆ្នាំ ១៨៥៩ ទឹកដីនៃកោះទីម័រខាងកើត ត្រូវបានបែងចែកជាពីរ កំណាត់ខាងលិច ត្រួតត្រាដោយ ហូឡង់ និងមួយកំណាត់ខាងកើត ត្រួតត្រាដោយ ព័រទុយកាល់ ឆ្នាំ១៩៤២ ដល់ ១៩៤៥ ទីម័រខាងកើត ត្រូវបាន ជប៉ុន ចូលកាន់កាប់ នៅពេលដែល ជប៉ុន ចាញ់សង្គ្រាមលោកលើកទីពីរ មក ព័រទុយកាល់ត្រឡប់មក ត្រួតត្រាទីម័រខាងកើតវិញ ។ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ១៩៧៥ ទីម័រខាងកើត បានប្រកាសឯករាជ្យពីការត្រួតត្រា ព័រទុយកាល់ បានតែ៩ ថ្ងៃប៉ុណ្ណោះ កងទ័ពឥណ្ឌូណេស៊ី បានចូលលុកលុយនិងកាន់កាប់នៅខែកក្កដា ឆ្នាំ១៩៧៦។
រហូតមកដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០០២ ទីម័រខាងកើតបានប្រកាសឯករាជ្យយ៉ាងពេញលេញម្តងទៀត ហើយក៏បានចូលឈ្មោះជាសមាជិកអង្គការសហប្រជាជាតិផងដែរ។ ក្នុងឆ្នាំ២០១១ ទីម័រខាងកើត បានដាក់សំណើសុំចូលជាសមាជិកទី១១ នៃអាស៊ាន ប៉ុន្តែសិង្ហបុរី ធា្លប់បានជំទាស់រួចទៅហើយ ចំពោះការសុំចូលជាសមាជិកភាព ដ្បិតព្រួយបារម្ភអំពីបញ្ហាសន្តិសុខទីម័រខាងកើត និងសេដ្ឋកិច្ចនៅមានលក្ខណៈផុយស្រួយនៅឡើយ។
ទោះជាយ៉ាងណាក៏ដោយការរង់ចាំអស់រយះពេល១១ឆ្នាំទីបំផុតទីម័រខាងកើតបានចូលជាសមាជិកអាស៊ាន នៅពេលដែលប្រទេសកម្ពុជាធ្វើជាប្រធានអាស៊ាន។ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ មន្ត្រីជាន់ខ្ពស់កម្ពុជា បានជំរុញឱ្យប្រទេសទីម័រខាងកើតចូលជាសមាជិកទី១១របស់អង្គការតំបន់អាស៊ាន នឹងបានអនុញ្ញាតប្រទេសមួយនេះចូលជាសមាជិក តាមគោលការណ៍ ប៉ុន្តែមិនទាន់ពេញសិទ្ធិនោះទេ៕
មួយថ្ងៃ មុនបើកព្រឹត្តិការណ៍សុីហ្គេមលើកទី៣២ នៅកម្ពុជា អត្តពលិកវៀតណាម ៥ នាក់ ត្រូវបានប្រកាសជាផ្លូវការ និងដកហូតមេដាយ ដោយសារធ្វើតេស្តវិជ្ជមានរកឃើញ សារធាតុហាមឃាត់ក្នុង ព្រឹត្តិការណ៍ការប្រកួតកីឡា SEA Games លើកទី៣១ កាលពីឆ្នាំមុន ដែលកាលនោះវៀតណាមផ្ទាល់ជាម្ចាស់ផ្ទះ។
សហព័ន្ធអត្តពលិកវៀតណាមបានបញ្ជាក់ថា អត្តពលិកដែលមានបញ្ហាជាប់ពាក់ព័ន្ធនឹងបញ្ហាសារជាតិញៀនរួមមាន៖




អត្តពលិកទាំង៥រូប សុទ្ធតែជាបេក្ខភាពមកដណ្តើមមេដាយនៅក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នៅកម្ពុជា ក៏ប៉ុន្តែដោយសារតែខាងវៀតណាមបានរកឃើញថាពួកគេមានកំហុស ផ្ទុកសារជាតិញៀនកាលពីឆ្នាំ២០២១នោះ ដូច្នេះពួកគេត្រូវទទួលពិន័យ មិនឱ្យមកចូលរួមប្រកួតនៅកម្ពុជា និងថែមទាំងដកហូតមេដាយថែមទៀត៕
ប្រភព៖ Vietnam News
ក្រុមហ៊ុន Qualcomm បានប្រកាសថាខ្លួនកំពុងនាំយកស្មាតហ្វូន iSIM មកជំនួសប្រព័ន្ធ eSIM ដែលត្រៀមនឹងបាត់ខ្លួនក្នុងពេលដ៏ខ្លីខាងមុខ ។
សម្រាប់ iSIM នេះ តម្រូវឱ្យស្មាតហ្វូនរបស់អ្នកប្រើប្រាស់ បំពាក់មកជាមួយឈីបជំនាន់ក្រោយ Snapdragon 8 Gen 2 ទើបអាចប្រើបាន។
iSIM គឺជាបច្ចេកវិទ្យាជំនាន់ក្រោយមួយ ដែលកន្លែងមុខងារស៊ីមកាត គឺត្រូវដាក់បញ្ចូលផ្ទាល់ក្នុងឈីបរបស់ស្មាតហ្វូនតែម្តង។ បច្ចេកវិទ្យានេះ នឹងជួយធ្វើឱ្យស្មាតហ្វូនមានកន្លែងទំនេរកាន់តែធំ ដែលក្រុមហ៊ុនផលិត កាត់បន្ថយការចំណាយ និងអាចដាក់ថ្មកាន់តែធំជាងមុន ក៏ដូចជាអាចបន្ថែមគ្រឿងបង្គុំផ្សេងៗ។
គ្រាមុន eSIM មិនសូវនិយមប៉ុន្មាននោះដែរ ក៏ប៉ុន្តែចាប់តាំងពី Apple បានបំពាក់ eSIM ទៅលើ iPhone 14 series មក វាបានធ្វើឱ្យបច្ចេកវិទ្យាមួយនេះហាក់មានអ្នកប្រើច្រើនជាងមុន៕
ប្រភព៖ SAMMOBILE
បច្ចុប្បន្ន វិស័យសារព័ត៌មានពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ពិភពលោក រហូតដល់ប្រទេសមួយចំនួនបានចែងច្បាប់ថា «អំណាចសារព័ត៌មាន» ជាអំណាចធំមួយក្នុងចំណោមអំណាចធំៗទាំងបួន រីឯប្រទេសមួយចំនួនទៀត ទោះបីមិនមានការចែងច្បាប់យ៉ាងនេះក៏ដោយ ក៏គេចាត់ទុកវិស័យសារព័ត៌មានគឺជាវិស័យមានឥទ្ធិពលមួយផងដែរ។
ដូច្នេះហើយតើកាសែតត្រូវបានបោះពុម្ពដំបូងនៅប្រទេសណា?
ការបោះពុម្ពកាសែតលើកដំបូងបានកើតឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំ១៦០៩ នាចុងសតវត្សទី១៥ ដែលត្រូវបានបោះពុម្ពក្នុងទម្រង់ជាសារព័ត៌មានខ្លីនៅលើសន្លឹកក្រដាសធំៗ។ ជានិច្ចកាលគេបានរំលេចនូវមាតិកាគួរឱ្យភ្ញាក់ផ្អើលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សង្គ្រាម ស្ថានភាពសេដ្ឋកិច្ច ទំនៀមទម្លាប់សង្គម និងការចាប់អារម្មណ៍របស់មនុស្សជាតិជាដើម។ កាសែតដំបូងបង្អស់ត្រូវបានសរសេរ និងអានថា Corantos (ខូរេនថូស) ខណៈការសរសេរកាសែតខ្លីៗនាពេលនោះ គឺសរសេរដោយដៃសុទ្ធសាធ។
ការបោះពុម្ពកាសែតដែលទទួលជោគជ័យលើកដំបូង គឺកាសែត The Weekly News នៅក្នុងឆ្នាំ១៦២២។ រីឯកាសែតពិតប្រាកដដំបូងគេជាភាសាអង់គ្លេស គឺកាសែត the London Gazette នៅក្នុងឆ្នាំ១៦៦៦។ ទោះជាយ៉ាងណា ប្រវត្តិនៃការបោះពុម្ពអាចមានប្រវត្តិរាប់ពាន់ឆ្នាំកន្លងមកហើយ គឺនៅពេលដែលប្រជាជនស៊ូមែរ (Sumer) នៅមជ្ឈិមបូព៌ាបានរៀនបញ្ជូនព័ត៌មានតាមការរចនាចម្លាក់នៅលើដីឥដ្ឋសើម។
នៅពេលបច្ចុប្បន្ននេះរូបភាពនៃការបញ្ជូនព័ត៌មានតែងធ្វើតាមរយៈសៀវភៅ ទស្សនាវដ្ដី វិទ្យុ ទូរទស្សន៍ សារអេឡិចត្រូនិក ឬប្រព័ន្ធអ៊ីនធឺណិត ដែលយើងហៅសាមញ្ញថា កាសែតអនឡាញ៕

ប្រទេសកម្ពុជា ៖ កីឡាករថៃម្នាក់បានថតវីដេអូបង្ហាញផ្ទះស្នាក់នៅរបស់កីឡាករ ដែលមកចូលរួមប្រកួតកីឡាស៊ីហ្គេមនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដោយកីឡាកររូបនេះសរសើរថា នៅទីនេះ មានការរៀបចំល្អ ហើយមិនដូចអ្វីដែលពលរដ្ឋថៃនាំគ្នារិះគន់នោះទេ ។
នៅថ្ងៃទី៨ ខែឧសភា ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ បានចូលដល់ថ្ងៃទី៣ នៃការប្រកួតជាផ្លូវការ ហើយកីឡាករភាគច្រើនបានធ្វើដំណើរទៅស្នាក់នៅសណ្ឋាគារក្នុងក្រុង ចំណែកកីឡាកររបស់ប្រទេសមួយចំនួន ក៏ដូចជាកីឡាករថៃខ្លះបានមកស្នាក់នៅក្នុងផ្ទះស្នាក់នៅកីឡាករ ។
បើតាមហ្វេសប៊ុករបស់កីឡាករថៃម្នាក់ឈ្មោះ តុន រ៉ាជណាវី ជាក្រុមជម្រើសជាតិថៃ ដែលបានមកប្រកួតកីឡាស៊ីហ្គេមលើកនេះ បានធ្វើដំណើរទៅកាន់ផ្ទះស្នាក់នៅកីឡាករ ។ កីឡាករថៃរូបនេះនិយាយថា មុនពេលខ្លួនមកប្រកួតនៅកម្ពុជា មានព័ត៌មានថា ផ្ទះស្នាក់នៅកីឡាករសាងសង់មិនទាន់រួចរាល់ ឬព័ត៌មានខ្លះចុះផ្សាយថា មិនសមក្នុងការស្នាក់នៅទេ គឺផ្ទះ១ល្វែងស្នាក់នៅបានតែ១៣នាក់ប៉ុណ្ណោះ ហើយមានបន្ទប់ទឹកមិនគ្រប់គ្រាន់ ។
ប៉ុន្តែក្នុងឃ្លីបវីដេអូដែលកីឡាករ តុន រ៉ាជណាវី ថតបង្ហោះបង្ហាញថា ផ្ទះស្នាក់នៅកីឡាករមានលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ហើយពួកគេអាចចុះមកញ៉ាំម្ហូបអាហារនៅជាន់ក្រោមទៀតផង ។ លើសពីនេះ មានជណ្តើរយន្តឡើងគ្រប់ជាន់ ហើយកីឡាករទាំងអស់មិនចាំបាច់ដើរនាំតែហត់នឿយទេ ។ ក្នុងឃ្លីបវីដេអូនេះ មានពលរដ្ឋថៃចូលមកសរសើរជាច្រើននាក់ ក្រោយពីពួកគេបានមើលវីដេអូរួច ។
បើតាមវីដេអូឃ្លីបនេះ កីឡាករថៃរៀបរាប់ថា ខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកមើលផ្ទះស្នាក់នៅរបស់កីឡាករមានលក្ខណៈបែបណាខ្លះ ហើយវាដូចនឹងសារព័ត៌មានចុះផ្សាយឬទេ ? កីឡាកររូបនេះរៀបរាប់ថា នៅទីនេះ មានដណ្តើរយន្តឡើងទៅកាន់ជាន់នីមួយៗដូចខុនដូដែរ ហើយក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួនមានម៉ាស៊ីនត្រជាក់ គឺត្រជាក់ខ្លាំងណាស់ ព្រមទាំងមានសួននៅខាងក្រោយផងដែរ ។ លើសពីនេះ មានបន្ទប់ទឹកស្អាត ហើយទឹកក្នុងបន្ទប់ទឹកចេញខ្លាំងងាយស្រួលប្រើប្រាស់ ។
ចំណែកបន្ទប់ញ៉ាំអាហារវិញមានទំហំធំណាស់ និងវែងទៀតផង ក្នុងនោះសម្រាប់អាហារពេលព្រឹកមានដូចជា ទឹកដោះគោ កាហ្វេ និងទឹកផ្លែឈើសម្រាប់កីឡាករបរិភោគ ។ លើសពីនេះ នៅផ្នែកខាងក្រោយ មានការរៀបចំផ្លែឈើ នំប៉័ង បាយស ម្ហូបជាច្រើនមុខ និងគ្រឿងផ្សំផ្សេងៗដូចនៅប្រទេសថៃដែរ ហើយអាហារសុទ្ធតែឆ្ងាញ់ៗ ដែលកីឡាករថៃអាចបរិភោគបាន ។ ជាចុងក្រោយ កីឡាករ តុន រ៉ាជណាវី និយាយថា មិនចាំបាច់បារម្ភពីពួកគេទេ ៕ ប្រភព ៖ Thairath