Home ព័ត៌មានអន្តរជាតិ គោលនយោបាយខ្យល់បរិសុទ្ធរបស់គណបក្សនយោបាយថៃ

គោលនយោបាយខ្យល់បរិសុទ្ធរបស់គណបក្សនយោបាយថៃ

100
0

ប្រទេសថៃ ៖ ស្របពេលគណបក្សនយោបាយនានាកំពុងឃោសនាបោះឆ្នោតនៅប្រទេសថៃ មុននឹងឈានដល់ថ្ងៃបោះឆ្នោតឆ្នាំ២០២៣ គេសង្កេតឃើញថា គោលនយោបាយមួយក្នុងចំណោមគោលនយោបាយទាំងអស់ដែលបណ្តាគណបក្សផ្តល់ភាពសំខាន់នោះ គឺគោលនយោបាយការពារបរិស្ថាន និងខ្យល់បរិសុទ្ធ ជាពិសេស បញ្ហាធូលី PM2.5 ដែលបានកើនឡើងទ្វេដងម្តងទៀតនៅដើមឆ្នាំ២០២៣ និងបណ្តាលឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋ ។

តើគោលនយោបាយខ្យល់បរិសុទ្ធ បរិយាកាសល្អ និងកាត់បន្ថយជាតិពុលរបស់គណបក្សនយោបាយនីមួយៗដើម្បីដោះស្រាយបញ្ហាបរិស្ថាន និងធូលី PM2.5 នៅប្រទេសថៃពិតជាអាចធ្វើបាន ឬគ្រាន់តែជាការឃោសនាបោះឆ្នោត ?Hoping for a breath of fresh air

*គណបក្សកាវកៃ ៖ មានគោលនយោបាយដូចជា ៖
១-នយោបាយកសិកម្ម ៖ ការពារការដុតបំផ្លាញព្រៃ និងផ្លាស់ប្តូរឧស្ម័នផ្ទះកញ្ចក់ទៅជាប្រាក់ចំណូល ។ គណបក្សនេះមានគោលនយោបាយប្រឆាំងនឹងការដុតបំផ្លាញព្រៃក្នុងរយៈពេល៣ឆ្នាំ និងផ្តល់ប្រាក់ចំនួន៣លានបាតសម្រាប់១.០០០ឃុំ, ផ្លាស់ប្តូរការដុតបំផ្លាញព្រៃឱ្យទៅជាប្រាក់ក្នុងហោប៉ៅកសិករ ព្រមទាំងផ្តល់ប្រាក់សម្រាប់ការបង្កបង្កើនផលស្រូវសើមជំនួសស្ងួត និងបង្កើតឧស្សាហកម្មកែច្នៃចំបើង និងស្នូលពោត ជំនួសឱ្យការដុត ។

២-នយោបាយការដឹកជញ្ជូន ៖ កែលម្អការដឹកជញ្ជូនស្អាតបំផុតសម្រាប់រថយន្តក្រុងអគ្គិសនីនៅគ្រប់ខេត្តត្រឹមរយៈពេល៧ឆ្នាំ និងកាត់បន្ថយការប្រើប្រាស់រថយន្តផ្ទាល់ខ្លួន ។ លើសពីនេះ នឹងបំលែងរថភ្លើងប្រើប្រេងម៉ាស៊ូតចាស់ទៅប្រើអគ្គិសនីវិញ, ពិនិត្យមើលរថយន្តមិនគិតថ្លៃ១ឆ្នាំម្តង និងគ្រប់គ្រងបរិមាណរថយន្តដឹកទំនិញនៅតាមទីក្រុង ។Regulating air quality in Thailand – a review of policies - SEI

*គណបក្សឆាតថៃផាត់តៈណា ៖ មានគោលនយោបាយគ្រប់គ្រងផ្សែងខ្មៅរថយន្ត, រឹតបន្តឹងការដ្ឋានសំណង់, ការសម្អាតរថយន្ត ហើយរយៈពេលយូរអង្វែង គណបក្សនេះនឹងលើកកម្ពស់ការប្រើរថយន្តអគ្គិសនី និងពង្រីកកន្លែងដឹកជញ្ជូនសាធារណៈ ។ ចំណែកផ្នែកកសិកម្មវិញ គណបក្សនឹងហាមឃាត់ការដុតចម្ការ និងធ្វើឱ្យដីមានគុណភាពល្អ ។

*គណបក្សភ្លាំងប្រះឆារ៉ាត់ ៖ ជំរុញគោលនយោបាយគ្រប់គ្រងទឹក, បំពេញទឹកនៅក្នុងទំនប់ធំៗ, បន្ថែមអាងស្តុកទឹក និងដោះស្រាយបញ្ហាការខ្វះខាតទឹក ទឹកជំនន់ និងធ្វើទំនប់សហគមន៍ ។

*គណបក្សភូមិចៃថៃ ៖ ជំរុញការប្រើប្រាស់រថយន្តក្រុងអគ្គិសនី/នាវាអគ្គិសនីឱ្យគ្របដណ្តប់នៅក្រុងបាងកក, បំពាក់ប្រព័ន្ធសូឡាដោយឥតគិតថ្លៃ និងកាត់បន្ថយអាកាសធាតុក្តៅនៅគ្រប់លំនៅឋាន ។ លើសពីនេះ គណបក្សមានគោលនយោបាយឱ្យអ្នកបើកបរម៉ូតូទាំងអស់ប្តូរមកប្រើប្រាស់ម៉ូតូអគ្គិសនីក្នុងតម្លៃសមរម្យ ។Regulating air quality in Thailand – a review of policies - SEI

*គណបក្សភឿថៃ ៖ ជំរុញគោលនយោបាយហាមដុតព្រៃ និងដុតចម្ការ, ចរចាជាមួយប្រទេសជិតខាង និងក្រុមហ៊ុនឯកជនថៃពីរឿងហាមដុតចម្ការ ។ លើសពីនេះ គណបក្សមានគោលនយោបាយផ្លាស់ប្តូររថយន្តក្រុងទាំងអស់នៅក្រុងបាងកក ឱ្យក្លាយជារថយន្តក្រុងអគ្គិសនីយ៉ាងឆាប់រហ័សបំផុត ព្រមទាំងរឹតបន្តឹងយានយន្តបញ្ចេញផ្សែង និងរោងចក្របញ្ចេញជាតិពុល ក៏ដូចជាការដ្ឋានសំណង់ ។

គណបក្សក៏មានគោលនយោបាយធ្វើឱ្យថៃក្លាយជាប្រទេសផលិតរថយន្តអគ្គិសនី, ជំរុញឱ្យតម្លៃរថយន្តធ្លាក់ចុះ, មានអ្នកប្រើរថយន្តអគ្គិសនីកាន់តែច្រើន និងជំរុញឱ្យមានច្បាប់ខ្យល់បរិសុទ្ធ ។

*គណបក្សប្រះឆាធិប៉ាត់ ៖ បានប្រកាសគោលនយោបាយស្តារបរិស្ថានសម្រាប់អ្នករស់នៅក្រុងបាងកក ទាំងរឿងទឹកប្រើប្រាស់ និងអាកាសធាតុ ។ គណបក្សនេះនឹងជំរុញឱ្យមានច្បាប់ខ្យល់បរិសុទ្ធ រួមទាំងកំណត់តំបន់គ្មានជាតិពុលចំនួន១៦តំបន់ ។ លើសពីនេះ គណបក្សនឹងកំណត់ស្តង់ដារសំណង់អគារ និងប្រមូលពន្ធពីរថយន្តដឹកទំនិញធំៗដែលបញ្ចេញផ្សែងខ្មៅផងដែរ ៕

ប្រភព ៖ Mono 29