Home ព័ត៌មានអន្តរជាតិ អាជីវករផ្សារប្រាទូណាមកំពុងដង្ហើមចង្រិត ព្រោះមិនដឹងបន្តបើកតូបលក់ឲ្យអ្នកណា

អាជីវករផ្សារប្រាទូណាមកំពុងដង្ហើមចង្រិត ព្រោះមិនដឹងបន្តបើកតូបលក់ឲ្យអ្នកណា

52
0

ជាកំហុសអ្នកណា? ផ្សារប្រាទូណាម ដែលធ្លាប់ជាតំបន់បោះដុំ-លក់រាយទំនិញដ៏ពេញនិយមប្រចាំទីក្រុងបាងកក បានប្រែក្លាយជាទីស្ងាត់ជ្រងំដោយនៅសល់តែស្លាក «សេងតូប» និង «ជួលបន្ត» បិតនៅតាមជួរតូបនីមួយៗ ខណៈអាជីវករដែលនៅពុះពារបើកទ្វារបន្តកំពុងត្អូញត្អែរថាពួកគេជិតដាច់ខ្យល់ទៅហើយ មិនដឹងអាចស៊ូទ្រាំបានយូរប៉ុណ្ណាទៀតនោះទេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDIsIoEfLBerQD3fUfU7ehsLFlkOPCFfSadYZN4rnidOLPdbiUyAv0fdlHuNQZfKpDadQ0wgLSFw6i-YJZqGHfwjrxRhgLFKciOmI3HwgIYksU2zYIIcBbPwHSCMBxy-HL_ZdlKUg5OXAI8kEjT5OoKm630NYftIHfHuK79J48ZH99eD8405o7olHPyfc/s825/photo_2026-05-08_08-59-57.jpg

យោងតាមអត្ថបទដែលមានចំណងជើងថា “អវសាននៃតំបន់ប្រាទូណាម៖ «អ្នកទិញមិនទៅ អ្នកលក់ទៅមុខមិនរួច តើអ្នកណានឹងរស់?» របស់ផេក Thailand’s Franchising Solution & Media ដែលផ្ដល់ដំណោះស្រាយលើបញ្ហាអាជីវកម្មរបស់ថៃ បានឱ្យដឹងថា ជាង ៥០-៦០% នៃតូបទាំងអស់នៅក្នុងផ្សារប្រាទូណាម ត្រូវបានបិទទ្វារដោយសារមិនអាចទ្រាំទ្រាំនឹងសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះបន្តទៀតបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbzUm1aXVvK4StnvLEBtziX78kZlr1zB4N_Jx7cyBj218epuanzNdOL70QR_rFUVb9rnpbN5tWmXItuioTsP1kAO1Ls86-Img8fqIDZAgPEB6z5RrPADbZdatcw6AfkSl75NJBhGb2cC7-kzufvLL3YQ97LzxyEEX-ENIAbqCshvePI0P8a3kJLn1eAVY/s514/photo_2026-05-07_16-18-37.jpg

តាមរបាយការណ៍អំពីការសង្កេតលើសេដ្ឋកិច្ចថៃ វិបត្តិថយចុះនៃចំនួនការលក់របស់ផ្សារនេះបានចាប់ផ្ដើមកើតមានដំបូងនៅពេលការលក់អនឡាញចាប់ផ្ដើមរីកចម្រើន និងក្រោយមកបានបង្ហាញឲ្យឃើញច្បាស់ក្នុងអំឡុងពេលនៃវិបត្តិកូវីត-១៩ និងកាន់ធ្ងន់ធ្ងរឡើងជាបន្តបន្ទាប់នៅពេលប្រទេសថៃមានជម្លោះព្រំដែនជាមួយកម្ពុជា បូកផ្សុំជាមួយការវាយលុយរបស់ទំនិញចិនបន្ថែមមួយកម្រិតទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnNQZlT6PaczZwpDG3euRtkfOC-dR-cmE1TqjU81W5EQjkveX_tS1HHuKDjxKUvXtrCk1y4lrByzd25Sb6TELIJhMR2uZYDKVy26sR-cLHAWopjaf9wUmZrWmIGuzDY3TUP0Q55dBoxhPWvA60vrscHicOH80zCj8x8zSveYJUmseyfuwa-JA2KJ3WFFI/s992/photo_2026-05-08_08-59-56%20(2).jpg

តាមការកត់សម្គាល់ បញ្ហាព្រំដែនរវាងកម្ពុជា-ថៃចន្លោះឆ្នាំ ២០២៥និង ២០២៦ បានធ្វើឲ្យចំនួនអតិថិជនខ្មែរ ដែលអាជីវករផ្សារប្រាទូណាមពឹងផ្អែកលើយ៉ាងខ្លាំងមានការធ្លាក់ចុះជាគំហុក។ មិនតែប៉ុណ្ណោះ ចលនាពហិការមិនប្រើប្រាស់ទំនិញថៃ ក៏ជាមូលហេតុចម្បងមួយដែរ ដែលធ្វើឲ្យអ្នកលក់នៅកម្ពុជាងាកទៅរកទិញទំនិញបោះដុំពីប្រទេសផ្សេងជំនួសឲ្យទំនិញពីប្រទេសថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPcTSVj-17TLDiWab7UeUcR6urTVlipTERh9FTwMNcD-tHzJbjBAXomQCHM6QZ8ZOHf7uGrtSiIaAhrgfZZ2Pb_XlbuHG8p4GQOSZcTZ6IXsjbVJXW5Rg6e8L8dirMR9Ck5e09tJhnud913EIVedK8DaoXxVfpWbjQdJv6vTWdzFK7GSbkZYcUBEGKFgo/s528/photo_2026-05-07_16-19-05.jpg

មិនត្រឹមតែចំណូលធ្លាក់ចុះនោះទេ ប៉ុន្តែថ្លៃឈ្នួលតូប និងសេវាដឹកជញ្ជូនក៏មានការកើនឡើងផងដែរ។ ការណ៍នេះបានរុញច្រានឱ្យអាជីវករផ្សារចេញមកលើកបដាតវ៉ាទាំងក្ដីអស់ថា ៖ «គ្មានលុយស៊ីបាយទេ ទុកលុយបង់ថ្លៃតូបអស់ហើយ» ដែលនេះមិនមែនគ្រាន់តែជាពាក្យស្លោកឡើយ ប៉ុន្តែវាគឺជាការពិតដែលអាជីវករជាច្រើនកំពុងជួបប្រទះ ពោលគឺត្រូវស៊ីអត់ស៊ីឃ្លាន ដើម្បីទុកលុយបង់ថ្លៃតូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNKpANlB6llkXII5aeZwMT7s5Pf0kPt0uaiUnEDohzqk4i0h2k4xbNnoWOolMI-GQ2FePV9OiJiOn1dItWokAl41k-5CAa4IUZjJ7dbDHl7jw_phM_IWF_qAUF9TgZ0UB-I7SpUNO9luCxlb3D1xc7Zg9yUeHTwSK85Bf9yuJ7rptcDxsAouwPb5T4A4c/s825/photo_2026-05-08_08-59-56%20(3).jpg

បច្ចុប្បន្នរដ្ឋាភិបាលថៃកំពុងចាត់វិធានការទប់ស្កាត់ការហូរចូលនៃទំនិញចិន ជំរុញឲ្យប្រជាជនចំណាយលុយនៅតាមហាងតូចៗក្នុងសហគមន៍ រួមទាំងក្នុងតំបន់ប្រាទូណាម, រៀបចំសណ្ដាប់ធ្នាប់ឡើងវិញដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស និងប្រើប្រាស់យន្តការការទូតដើម្បីស្តារទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសជិតខាង (រួមទាំងកម្ពុជា) ឡើងវិញដើម្បីឱ្យអាជីវករឆ្លងដែនអាចវិលត្រឡប់មកទិញទំនិញបានដូចដើម៕