នាង ដាវីន សរសើរទឹកចិត្ត ស៊ឹម ច័ន្ទពន្លឺ មិនដាច់ពីមាត់ក្រោយធ្វើទង្វើនេះដាក់ខ្លួន
អតីតបេក្ខជន Top 4 នាង ដាវីន បានបង្ហោះវីដេអូមួយ កោតសរសើរពីសន្តោនចិត្តល្អរបស់ តារាចម្រៀង ស៊ឹម ច័ន្ទពន្លឺ ហៅលោកគ្រូពេទ្យសង្ហា ជួយខ្លួនយ៉ាងស្វិតស្វាញក្រោយពីកាលវិភាគច្រៀងរបស់លោកជាន់ម៉ោងគ្នា។
នាង ដាវីន បានរៀបរាប់ថា លោក ស៊ឹម ច័ន្ទពន្លឺ មានការងារពីរកន្លែងគឺនៅខេត្តស្វាយរៀងមួយ នៅកំបូលមួយហើយទីតាំងកំបូលអ្នកទាំងពីរមានការងារជាមួយខណៈលោកជាន់ម៉ោងគ្នាបានពឹងឱ្យ ស៊ឹម ច័ន្ទពន្លឺ ជួយ។ នាង ដាវីន ប្រាប់ថា លោកគ្រូពេទ្យ ស៊ឹម ច័ន្ទពន្លឺ បានសុំម៉ោងគេច្រៀងពេលថ្ងៃវិញនៅខេត្តស្វាយរៀង ហើយមកចាំជំនួសវគ្គរបស់លោក នៅកំបូលវិញតាំងពីម៉ោង៧ យប់ ខណៈម៉ោង១១យប់ទើបជាវគ្គ ពន្លឺ ច្រៀង។ ក្នុងន័យនេះចង់ នាង ដាវីន ចង់សំដៅថា បើខ្លួនមកច្រៀងមិនទាន់កម្មវិធី តារាចម្រៀង ពន្លឺ នឹងច្រៀងជំនួសវគ្គលោក ដោយប្តូរវគ្គគ្នាច្រៀង។
តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះ បានលើកឡើងទៀតថា តារាចម្រៀង ស៊ឹម ច័ន្ទពន្លឺ ពិតជាមានទឹកចិត្តគួរឱ្យគោរពណាស់ មិនត្រឹមតែថ្មីៗនេះទេ កន្លងមកក្នុងថ្ងៃចូលឆ្នាំ គ្រូពេទ្យរូបនេះក៏បានឡើងឆាកមកជួយច្រៀងលោកផងដែរ ក្រោយពីលោករត់ពីរកម្មវិធី ហើយហត់អស់កម្លាំងស្ទើរតែសន្លប់។
ក្នុងនោះដែរ ដាវីន បានបញ្ជាក់ថា មិនត្រឹមតែលោកទេ ដែល ស៊ឹម ច័ន្ទពន្លឺ ជួយខ្លួន តារាចម្រៀង លីម តិចម៉េង តារាចម្រៀង ថុល សុភិទិ ក៏ ពន្លឺ ជួយដែរបើសិនជាគ្រូពេទ្យរូបនេះអាចជួយបាន។
គួរបញ្ជាក់ផងដែរថា នាង ដាវីន ស៊ឹម ច័ន្ទពន្លឺ ថុល សុភិទិ និង លីម តិចម៉េង គឺជាបេក្ខជន Top 4 ដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងក្នុងអំឡុងពេលប្រកួត Cambodian Idol រដូវកាលទី៤ ៕















ប្រភព ៖ WorldForum
ប្រភព ៖ sanook




ប្រភព៖phuntoday.com


Mobile Legend Southeast Asia Cup គឺជាការប្រកួតថ្នាក់អន្តរជាតិ ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយមានការចូលរួមពីក្រុមកីឡាករកំពូលៗ មកពីបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ MSC 2023 ក៏មាន៣ក្រុមបន្ថែមទៀត មកពីប្រទេស ដែលមិននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ចូលរួមប្រកួតផងដែរ ពោលគឺកីឡាករមកពី អាមេរិកខាងជើង ទួគី និងមេណា។ ហើយអ្វីដែលកាន់តែពិសេស នៅឆ្នាំនេះ ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួត MSC 2023 ។ យើងសង្ឃឹមថា ក្រុមតំណាងប្រទេសកម្ពុជា នឹងធ្វើបានល្អនៅក្នុងការប្រកួត MSC 2023 ខាងមុខនេះ។
ក្រឡេកមកមើលការប្រកួត MPL-KH Spring Split ២០២៣ វិញ យើងឃើញថា រដូវកាលនេះក៏មិនខុសពីរដូវកាលមុនៗដែរ ក្រុមកំពូលៗកម្ពុជាចំនួន៨ក្រុម បានចូលខ្លូនមកប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដើម្បីយកតំណែងជើងឯកប្រចាំរដូវកាល រួមជាមួយនឹងរង្វាន់សរុបជាទឹកប្រាក់ចំនួន ១៦,០០០ ដុល្លារសហរដ្ឋអាមេរិក និងកៅអី ដើម្បីចូលរួមការប្រកួតដណ្តើមពានប្រចាំអាស៊ីអាគ្នេយ៍ MSC 2023។ ព្រឹត្តិការណ៍នេះ មានការចូលរួមទស្សនាយ៉ាងច្រើនកុះករពីសំណាក់អ្នកគាំទ្រវិស័យកីឡាអេឡិចត្រូនិច។ ហើយក្រៅពីទស្សនាការប្រកួតដ៏ស្វិតស្វាញ អ្នកចូលរួមក៏បានទទួលនូវភាពសប្បាយរីករាយតាមរយៈការកំសាន្តផ្សេងៗជាមួយនឹងរង្វាន់អនុស្សាវរីយ៍ជាច្រើននៅបញ្ជរភេសជ្ជៈ STING ផងដែរ។ នេះជារដូវកាលទី៤ហើយ ដែលយើងនៅតែឃើញភេសជ្ជៈ STING មានវត្តមានបន្តគាំទ្រ និងឧបត្ថម្ភវិស័យកីឡាអេឡិចត្រូនិច ទាំងព្រឹត្តិការណ៍នៃការប្រកួត ទាំងក្រុមកីឡាករជាច្រើនក្រុម នៅក្នុងប្រទេសកម្ពុជា។
គូសបញ្ជាក់ផងដែរថា STING ជាម៉ាកភេសជ្ជៈគ្មានជាតិអាកុលដ៏ពេញនិយមក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ ចំពោះ Moonton Technology Co., Ltd គឺជាក្រុមហ៊ុនដ៏ធំមួយដែលបង្កើតវីដេអូហ្គេម និងកីឡាអេឡិចត្រូនិចលំដាប់ថ្នាក់ពិភពលោក។ Mobile Legend Bang Bang គឺជាកីឡាអេឡិចត្រូនិច ដែលបង្កើតសង្វៀនប្រកួតតាមរយៈប្រព័ន្ធអ៊ីនធឺណេត ដែលអនុញ្ញាតឲ្យអ្នកចូលរួមលេងទទួលបាននូវភាពសប្បាយរីករាយ និងកសាងទំនាក់ទំនងជាមួយមិត្តភក្តិថ្មីៗផងដែរ។ Mobile Legend Bang Bang បង្កើតឡើងកំឡុងឆ្នាំ 2016 និងកាន់តែមានប្រជាប្រិយភាពពីមួយឆ្នាំទៅមួយឆ្នាំ និងលេចធ្លោក្នុងតំបន់អាស៊ីអាគ្នេយ៍៕












