កាលពីពេលថ្មីៗនេះ នៅក្នុងព្រឹត្តិការណ៍ WWDC 2023 ក្រុមហ៊ុន Apple បានបញ្ចេញ វ៉ែនតា VR ដែលមានឈ្មោះថា Apple Vision Pro។

សម្រាប់វ៉ែនតា VR នេះ នៅពេលណាដែលអ្នកប្រើចាប់ផ្តើមពាក់វា នោះអ្នកនឹងមើលឃើញផ្ទាំងកម្មវិធី App លោតនៅនឹងមុខតែម្តង ដោយ Apple អះអាងថា កម្មវិធី App ទាំងនោះមានដូចជាកម្មវិធី កម្សាន្ត និង កម្មវិធីសម្រាប់ការងារ Productivity ជាដើម។Apple Vision Pro VR Headset: Everything You Need to Know | Wirecutter

មិនតែប៉ុណ្ណោះ វ៉ែនតា VR នេះ ក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់មើលឃើញទិដ្ឋភាពខាងក្រៅ ដូចកំពុងពាក់វ៉ែនតាធម្មតាដែរ ដែលនេះជាចំណុចមួយអាចឱ្យអ្នកធ្វើទំនាក់ទំនងទៅកាន់នៅមនុស្សជុំវិញខ្លួន ជាធម្មតា។I thought I would hate Apple's VR headset, but I was wrong | Digital Trends

បើតាម CEO របស់ Apple លោក Tim Cook បានលើកឡើងថា៖” វ៉ែនតា VR ដែលខ្លួនទើបបញ្ចេញនេះ ជាផលិតផលបដិវត្តន៍បច្ចេកវិទ្យា ដោយបានរួមបញ្ចូលគ្នានូវ ពិភពនិមិត្ត (Virtual Reality) និង ពិភពពិត ហើយផលិតផលនេះ នឹងផ្លាស់ប្តូររបៀបប្រើប្រាស់ របស់មនុស្សពាក់ព័ន្ធជាមួយបច្ចេកវិទ្យា របៀបទាក់ទងប្រាស្រ័យគ្នា និងរួមទាំង ពិភពលោកទាំងមូល។Apple Vision Pro: Tim Cook reveals AR headset 'you look through not at' - BBC Newsround

ដោយឡែកចំពោះតម្លៃវិញ VR របស់ Apple ហាក់ថ្លៃដាច់ពីគេតែម្តង ដោយបានដាក់លក់ក្នុងតម្លៃ ៣៤៩៩ដុល្លារ ឯណោះ៕

ប្រភព៖ The Verge