ប្រទេសជប៉ុន ៖ នៅដើមខែមិថុនា ឆ្នាំ២០២៣ គណៈរដ្ឋមន្ត្រីជប៉ុនបានអនុម័តផែនការបន្ថែមអត្ថប្រយោជន៍ការងារដល់ពលករបរទេសមានជំនាញ ដើម្បីទាក់ទាញឱ្យពលករបរទេសចង់មកធ្វើការនៅប្រទេសជប៉ុន និងដោះស្រាយបញ្ហាខ្វះខាតកម្លាំងពលកម្មផងដែរ ។ លើសពីនេះ ប្រទេសជប៉ុនមានគោលបំណងទាក់ទាញពលករបរទេសមានជំនាញមកធ្វើការនៅប្រទេសរបស់ខ្លួន ស្របពេលមានការប្រកួតប្រជែងរវាងប្រទេសនានានៅលើពិភពលោកផងដែរ ។Labor shortage woes force Japan to pry open door to migrant workers

កាលពីថ្ងៃទី៩ ខែមិថុនា នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio បានថ្លែងនៅមុនកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា ប្រទេសជប៉ុនត្រូវដោះស្រាយបញ្ហាខ្វះខាតកម្លាំងពលកម្មនៅក្នុងប្រទេស ។ ជប៉ុនចាំបាច់ត្រូវបង្កលក្ខណៈងាយស្រួល និងបរិយាកាសការងារល្អដើម្បីឱ្យពលករបរទេសមើលឃើញថា ជប៉ុនជាប្រទេសមួយគួរឱ្យចង់រស់នៅ និងធ្វើការ ។Prime Minister KISHIDA Fumio's Personal Timeline | The Government of Japan  - JapanGov -

វិធានការលើកទឹកចិត្តពលករបរទេសមានជំនាញរបស់រដ្ឋាភិបាលជប៉ុន គឺជាការពង្រីកសិទ្ធិ និងអត្ថប្រយោជន៍ការងារផ្សេងៗសម្រាប់ជនបរទេសមកធ្វើការនៅជប៉ុន ។ កាលពី៤ឆ្នាំមុន ប្រទេសជប៉ុនធ្លាប់បានពង្រីកសិទ្ធិ និងអត្ថប្រយោជន៍ការងារសម្រាប់ពលករបរទេស ដើម្បីផ្តល់ឱកាសឱ្យពលករបរទេសមានជំនាញអាចស្នើសុំស្នាក់នៅប្រទេសជប៉ុន ហើយជប៉ុនអនុញ្ញាតឱ្យពួកគេអាចនាំស្វាមី ឬភរិយា ព្រមទាំងកូនមករស់នៅជប៉ុនទៀតផង ។ ទោះយ៉ាងណា ជប៉ុនអនុញ្ញាតសិទ្ធិស្នាក់នៅសម្រាប់ពលករបរទេសមានជំនាញតែ២ក្រុមប៉ុណ្ណោះ គឺការងារសំណង់ និងការងារលើនាវា ហើយនាពេលកន្លងមក មានពលករបរទេសទទួលបានសិទ្ធិនេះត្រឹមតែ១១នាក់ប៉ុណ្ណោះ ។Skilled foreign workers flocking to urban centers for higher pay | The  Asahi Shimbun: Breaking News, Japan News and Analysis

មុននេះ សមាជិកមួយចំនួនរបស់គណបក្សប្រជាធិបតេយ្យសេរីបានសម្តែងការបារម្ភថា ការបន្ថែមអត្ថប្រយោជន៍ការងារដល់ពលករបរទេសនេះ នឹងធ្វើឱ្យមានបញ្ហាជនអន្តោប្រវេសន៍មករស់នៅប្រទេសជប៉ុនកាន់តែច្រើន ប៉ុន្តែរដ្ឋាភិបាល និងគណៈរដ្ឋមន្ត្រីជប៉ុនបញ្ជាក់ថា ជប៉ុនកំពុងប្រឈមនឹងបញ្ហាខ្វះខាតកម្លាំងពលកម្មជាខ្លាំង ដូច្នេះ ជប៉ុនត្រូវតែដោះស្រាយបញ្ហានេះជាបន្ទាន់ ៕ ប្រភព ៖ TNN World