ប្រទេសថៃ ៖ ក្រសួងពាណិជ្ជកម្មថៃបានប្រកាសថា ហាមនាំចេញខ្សាច់ធម្មជាតិគ្រប់ប្រភេទទៅក្រៅប្រទេស ហើយការហាមឃាត់នេះនឹងអនុវត្តចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ តទៅ ។ ក្រសួងពាណិជ្ជកម្មថៃឱ្យដឹងថា បច្ចុប្បន្ន ប្រទេសថៃកំពុងខ្វះខាតខ្សាច់ប្រើប្រាស់ ហើយថៃបានចំណាយប្រាក់អស់១.៣២៦លានបាតក្នុង១ឆ្នាំលើការនាំចូលខ្សាច់ទៀតផង ។ ម្យ៉ាងទៀត ប្រទេសថៃនឹងអភិរក្សខ្សាច់ជាធនធានធម្មជាតិដ៏សំខាន់ និងចៀសវាងផលប៉ះពាល់ដល់បរិស្ថាន ។Life's no beach for Thais affected by sand mining

លោក រុនណារ៉ុង ផុលភិផាត់ អគ្គនាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេសលើកឡើងថា នាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេសបានពិនិត្យ និងកែលម្អវិធានការការនាំចេញខ្សាច់នៅក្រោមការប្រកាសរបស់ក្រសួងពាណិជ្ជកម្មថា កំណត់ឱ្យខ្សាច់ក្លាយជាផលិតផលត្រូវហាមនាំចេញទៅក្រៅប្រទេស ។ ការហាមនាំចេញខ្សាច់នេះ ដើម្បីឱ្យស្របនឹងស្ថានភាពពាណិជ្ជកម្ម និងជាការអភិរក្សធនធានធម្មជាតិ ក៏ដូចជាការពារផលប៉ះពាល់បរិស្ថានប្រទេសថៃផងដែរ ។Top Thai business group raises 2017 export forecast

ក្រសួងពាណិជ្ជកម្មថៃបានប្រកាសហាមនាំចេញខ្សាច់គ្រប់ប្រភេទទៅក្រៅប្រទេស លើកលែងតែការនាំចេញខ្សាច់ដើម្បីធ្វើជាគំរូ ឬការស្រាវជ្រាវផ្សេងៗ ឬយកខ្សាច់ជាប់ខ្លួនទៅក្រៅប្រទេសដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន ក្នុងបរិមាណមិនលើសពី២គីឡូក្រាម ហើយនឹងអនុវត្តចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ តទៅ ។In Vietnam's Mekong Delta, sand mining means lost homes and fortunes

ខ្សាច់ គឺជាធនធានធម្មជាតិដ៏សំខាន់មួយក្នុងផ្នែកឧស្សាហកម្មសំណង់ ព្រមទាំងឧស្សាហកម្មកែវ និងកញ្ចក់ ។ កាលពីឆ្នាំ២០២២ ប្រទេសថៃបាននាំចេញខ្សាច់ទៅក្រៅប្រទេស ប្រមាណ៨៨៥.១១តោន ស្មើនឹងទឹកប្រាក់១៧.៤៦លានបាត ។ ជាមួយគ្នានេះ ប្រទេសថៃបាននាំចូលខ្សាច់ប្រមាណ១.៨១៧.០២៩តោន ស្មើនឹងទឹកប្រាក់១.៣២៦លានបាត ។ បច្ចុប្បន្ន ប្រទេសថៃខ្វះខាតខ្សាច់សម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុងប្រទេស ហើយត្រូវនាំចូលខ្សាច់ពីក្រៅប្រទេសបន្ថែមទៀត ។Boon for Singapore as Indonesia scraps 20-year ban on sea sand exports |  South China Morning Post

ការជីកយកខ្សាច់មកធ្វើអាជីវកម្មនឹងធ្វើឱ្យប្រទេសថៃជួបបញ្ហាបាក់ច្រាំងទន្លេ និងប៉ះពាល់ដល់បរិស្ថានផងដែរ ប្រសិនបើគ្មានការរៀបចំវត្ថុធាតុដើម ហើយនៅតែមានការនាំចេញខ្សាច់ទៅក្រៅប្រទេសបែបនេះ ។ ក្រសួងពាណិជ្ជកម្មសូមឱ្យក្រុមហ៊ុនអាជីវកម្មនានាដែលមានបំណងនាំចេញខ្សាច់ ត្រូវតែសិក្សា និងឈ្វេងយល់ឱ្យបានច្បាស់លាស់ជាមុន ចៀសវាងមានបញ្ហា ៕ ប្រភព ៖ Nation