រដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក Vivian Balakrishnan បានចេញមុខសូមទោសទៅកាន់ប្រជាជនម៉ាឡេស៊ី បន្ទាប់ពីតារាកំប្លែងម្នាក់​មានជនជាតិដើមសិង្ហបុរី បច្ចុប្បន្នរស់នៅអាមេរិក បានយកការបាត់ខ្លួនរបស់ MH370 របស់ប្រទេសម៉ាឡេសុី ធ្វើជារឿងកំប្លែង។Take Southeast Asia seriously on its own merits, says Vivian Balakrishnan  in US visit - CNAនៅក្នុងអំឡុងពេលសម្តែងនៅទីក្រុងញូវយ៉ក តារាកំប្លែងស្រី Chia បាននិយាយលេងសើចទាក់ទងនឹងការផ្តាច់ខ្លួនឆ្នាំ១៩៦៥របស់សិង្ហបុរី ពីម៉ាឡេសុី ដោយលើកឡើងថាសិង្ហបុរីបានជាប្រទេសលំដាប់ទីមួយនៅអាសុី ខណៈម៉ាឡេស៊ីនៅតែជាប្រទេសកំពុងអភិវឌ្ឍនៅឡើយ។Singapore apologises to Malaysians for comedian Jocelyn Chia's MH370 joke -  CNA

មិនតែប៉ុណ្ណោះនាងក៏និយាយលេងសើចពាក់ព័ន្ធទៅនឹងការធ្លាក់យន្តហោះ MH370 របស់ម៉ាឡេសុីថែមទៀតផងដែរ ដោយនាងនិយាយថា៖” យន្តហោះម៉ាឡេសុី មានអាចហោះហើរបានទេ ពេលធ្វើដំណើរតាមក្រុមហ៊ុនអាកាសចរម៉ាឡរសុី ប្រយ័ត្នយន្តហោះចុះចតខុសព្រលាន”។ Malaysia flight MH370 crash: Here's the truth behind the landing gear  mystery

ពាក្យមួយឃ្លានេះ គឺសម្តៅទៅលើការធ្លាក់យន្តហោះ MH370 កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤កន្លងទៅ ដោយបានឆក់យកជីវិតអ្នកដំណើរ២២៧នាក់។

ប្រជាជនម៉ាឡេស៊ីមានការភ្ញាក់ផ្អើលខ្លាំង បន្ទាប់ពីនាង Chia ដែលជាអ្នកកំប្លែងអាជីពនៅទីក្រុងញូវយ៉ក ធ្វើការលេងសើចលើសពេក ដែលអាចនឹងបំផ្លាញទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ជុំវិញករណីនេះ ម៉ាឡេសុី និងសិង្ហបុរី បានធ្វើការថ្កោលទោស និងបិទសិទ្ធមិនឱ្យតារាកំប្លែងរូបនេះវិលចូលប្រទេសវិញនោះទេ ដោយស្នើសុំឱ្យចេញមុខសូមទោសជាសាធារណៈថែមទៀតផងដែរ៕MH370: Five years later it is still changing how we fly | CNN

ប្រភព៖ CNA