Home ព័ត៌មានជាតិ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម កម្ពុជាជាម្ចាស់ផ្ទះសម្រេចបានមេដាយសរុប៧០គ្រឿងឈរលេខរៀងទី៨

ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម កម្ពុជាជាម្ចាស់ផ្ទះសម្រេចបានមេដាយសរុប៧០គ្រឿងឈរលេខរៀងទី៨

173
0

ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលបានប្រកួតជាផ្លូវការចាប់ពីថ្ងៃទី៣-៦ ខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ កម្ពុជាសម្រេចបានមេដាយសរុបចំនួន៧០គ្រឿង ក្នុងនោះមានមេដាយមាស ៩គ្រឿង ប្រាក់ ១៨គ្រឿង និងសំរឹទ្ធ ៤៣គ្រឿង ឈរនៅលេខរៀងទី៨ក្នុងចំណោម១១ប្រទេស។ ការទទួលបានមេដាយសរុប៧០គ្រឿងនេះ គឺជា ប្រវត្តិសាស្រ្តថ្មីមួយរបស់កម្ពុជាដែលទទួលបានច្រើនជាងគេបំផុតក្នុងអំឡុងការប្រកួតកីឡាប៉ារ៉ាហ្គេមនាពេលកន្លងមក។May be an image of 3 people and text

ក្នុងចំណោមមេដាយចំនួន៧០គ្រឿងដែលអត្តពលិកកម្ពុជារកបាននេះផ្នែកកីឡាប៉ារ៉ាអត្តពលកម្ម រកបានមេដាយច្រើនជាងគេ ដែលទទួលបានសរុបមានចំនួន៤៣ គ្រឿង ក្នុងនោះមានមេដាយមាស៦គ្រឿង ប្រាក់១៣គ្រឿង និងសំរឹទ្ធ២៤គ្រឿង។May be an image of 2 people and text

សូមបញ្ជាក់ថា ចំណាត់ថ្នាក់កំពូលនៅក្នុងតារាងនៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ គឺបានទៅលើប្រទេសឥណ្ឌូនេស៊ី ដែលសម្រេចបានមេដាយមាសចំនួន១៥៩គ្រឿងតួលេខសរុបចំនួន៤០១គ្រឿង។ ប្រទេសថៃឈរនៅលេខរៀងទី២ មានមេដាយសរុបចំនួន ៣២៨គ្រឿង។ ចំណែកឯលេខរៀងទី៣ គឺប្រទេសវៀតណាម ទទួលបានមេដាយសរុបចំនួន ២០១គ្រឿង៕May be an image of 4 people and text