ព្រះនាងតូច ជេនណា ជារឿយៗតែងតែគ្រងនូវឈុតបុរាណយ៉ាងស្រស់ស្អាតគាប់ចិត្តដែលធ្វើឱ្យមហាជនពោលសរសើរទ្រង់មិនដាច់ពីមាត់។ ចំណែកឯតារាស្រី Jimmy វិញយូរម្តងៗក៏បានគ្រងនូវឈុតបុរាណហើយទទួលបានការសរសើរពីសំណាក់អ្នកគាំទ្រដូចគ្នា។ អ្វីដែលធ្វើឱ្យមហាជនចាប់អារម្មណ៍នោះអ្នកទាំងពីរបានគ្រងឈុតបុរាណសម័យអង្គរ ជាមួយគ្នា នេះព្រះនាងតូច ជេន ណា បានបង្ហាញក្បាច់រាំរបាំបុរាណដល់ Jimmy ធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។
ព្រះនាងតូច ត្រូវគេចាត់ទុកថាជាសិល្បៈការិនីប្រកដដោយទេពកោសល្យមិនថាសិល្បៈបុរាណ ឬសម័យ ទ្រង់អាចធ្វើបានយ៉ាងល្អ ជាពិសេសមិនថាបកស្រាយបទចម្រៀង ឬការសម្តែងនោះទេ តែងតែទទួលបានការគាំទ្រពីមហាជនព្រមទាំងអាចសាងភាពល្បីល្បាញក្នុងវិស័យសិល្បៈទាំងទ្រង់នៅវ័យក្មេងក្នុងនាមជាអ្នកសិល្បៈមានសែរាជវង្ស។
ប្រសិនបើអ្នកលេងបណ្តាញសង្គមតាមដានសកម្មភាពសិល្បៈរបស់ព្រះនាងតូច ប្រាកដជាដឹងហើយថា ទ្រង់តែងតែគ្រងឈុតបុរាណបង្ហោះរូបភាពលើប្រព័ន្ធផ្សព្វផ្សាយជារឿយៗ ហើយក៏ទទួលបានការសរសើរយ៉ាងច្រើនផងដែរ។
ថ្មីៗនេះទៀតសោត មហាជនក៏កំពុងចាប់អារម្មណ៍ទ្រង់ដូចគ្នា បន្ទាប់ពីព្រះនាងតូច ជេនណា បានបង្ហាញក្បាច់រាំរបាំបុរាណខ្មែរ ដល់តារាស្រី Jimmy ដែលកាន់តែជួយផ្សព្វផ្សាយវប្បធម៌អ្នកជំនាន់ក្រោយ និងបរទេសបានស្គាល់ពីវប្បធម៌ក្នុងទម្រង់ស្បៃភ្លោះ រឺ ស្បៃធំ កាលពី១០០ឆ្នាំមុន ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិនាសតវត្សន៍ទី ១៩
មិនត្រឹមតែឈុតបុរាណខាងលើនេះទេ ព្រះនាងតូច ក៏បានគ្រងឈុតបុរាណសម័យអង្គរដែលមានឈ្មោះថាព្រះរាជធិតាបរមវិស្ណុលោកអប្សរ ព្រះរាជទាយាទនៃអង្គរដែលមានសម្បុរស្រស់ថ្លាលោមពណ៌ស្អាតដាច់គេនាសម័យអង្គរបុរាណផងដែរ។ ចំណែកឯតារាស្រី Jimmy វិញគឺបានគ្រងឈុតមានឈ្មោះថាព្រះបរមមហារាជិនីអង្គរ ហើយអ្នកទាំងពីរបានថតរូបជាមួយគ្នា ដែលកាន់តែធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងស័ក្តិសមជាកលបុត្រធីតាខ្មែរ ជាមួយសំលៀកបំពាក់ដ៏ល្អលះនេះ៕










