Home Blog Page 1717

Netflix វិនិយោគ ២.៥ ពាន់លានដុល្លារលើមាតិកាកូរ៉េរយៈពេល៤ឆ្នាំ

0

ប្រធានក្រុមហ៊ុន Netflix លោក ថេដ អារ៉ានដូស (Ted Sarandos) បាននិយាយថាក្រុមហ៊ុនរបស់លោកនឹងវិនិយោគ ២.៥ពាន់លានដុល្លារលើមាតិកាកូរ៉េ សម្រាប់រយៈពេល ៤ ឆ្នាំខាងមុខ។ ការលើកឡើងរបស់លោកគឺក្នុងអំឡុងពេលកិច្ចប្រជុំជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក យន់ ស៊ុក យុល (Yoon Suk-yeol) ដែលអញ្ជើញមកដល់ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃចន្ទ។Netflix to invest $2.5 billion in South Korean content | The Japan Times

ប្រធានាធិបតីកូរ៉េខាងត្បូង បានជួបនិងប្រធានក្រុមហ៊ុន Netflix ជាការចូលរួមជាផ្លូវការលើកដំបូងរបស់លោកនៅសហរដ្ឋអាម៉េរិក ដែលកិច្ចប្រជុំនេះត្រូវបានអមដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ វប្បធម៌ និងឧស្សាហកម្ម ជាក្រុមគ្រប់គ្រង Netflix ។

ក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នាដែលធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរបស់អ្នកទាំងពីរ ប្រធានាធិបតីកូរ៉េ បានថ្លែងថា «ការវិនិយោគនឹងក្លាយជាឱកាសដ៏សំខាន់មួយសម្រាប់អាជីវកម្មមាតិកាកូរ៉េ និងអ្នកបង្កើតទាំងអស់ ក៏ដូចជាក្រុមហ៊ុន Netflix ផងដែរ»។ លោកបានបន្តទៀតថា «ស្វាគមន៍ដោយស្មោះចំពោះការវិនិយោគដ៏ច្រើននេះរបស់ក្រុមហ៊ុន Netflix »។Netflix's Bet on Korean Content Pays off With 'Squid Game' – The Diplomat

គួរឱ្យដឹងថា ផែនការវិនិយោគ ២.៥ ពាន់លានដុល្លាររបស់ក្រុមហ៊ុន Netflix គឺមានចំនួនទ្វេដងដែលក្រុមហ៊ុនបានវិនិយោគនៅក្នុងប្រទេសកូរ៉េចាប់តាំងពី Netflix បានចូលទីផ្សារកូរ៉េជាលើកដំបូងក្នុងឆ្នាំ ២០១៦ ។
ការវិនិយោគទ្វេដងនេះ ប្រធានក្រុមហ៊ុន Netflix បាននិយាយថា លោកមានទំនុកចិត្ត នៅក្នុងឧស្សាហកម្មមាតិកាកូរ៉េ ដែលនឹងបន្តបង្កើតរឿងដ៏អស្ចារ្យបន្ថែមទៀត។ លោក ថេដ អារ៉ានដូស បានបង្ហាញទៀតថា លោកសូមកោតសរសើរយ៉ាងខ្លាំង ចំពោះអ្នកបង្កើតជនជាតិកូរ៉េ និងរឿងគួរឱ្យទាក់ទាញរបស់ពួកគេ និងភាពច្នៃប្រឌិតរបស់ប្រទេសកូរ៉េ ដែលបានផលិតរឿងដ៏អស្ចារ្យដូចជា «Squid Game», «The Glory» , «Physical 100» ជាដើមដែលទទួលបានការគាំទ្រដ៏លើសលុប៕ ប្រភព៖ The nation

រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ការដង្ហែព្រះអគ្គិជ័យកីឡា នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ មកដល់ភូមិសាស្រ្តរាជធានីភ្នំពេញ

0

ដ្ឋបាលរាជធានីភ្នំពេញ បានចេញ សេចក្តីជូនដំណឹង ស្តីពីការដង្ហែព្រះអគ្គិជ័យកីឡា នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ មកដល់ភូមិសាស្រ្តរាជធានីភ្នំពេញ ។ 

រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់បានជ្រាបថា នៅថ្ងៃសុក្រ ៩កើត ខែពិសាខ ឆ្នាំថោះ៖ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ៖ ព្រះអង្គជ័យកីឡា នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នឹងដង្ហែតាមរថយន្តពីខេត្តស្ទឹងត្រែងចូលមកដល់ភូមិសាស្ត្ររាជធានីភ្នំពេញ ត្រង់ចំណុចស្ពានទី១២ បណ្ដោយផ្លូវជាតិ លេខ៦ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ នៅវេលាម៉ោង ១៧ និង ២០ នាទីល្ងាច។ ចំពោះកម្មវិធីនៃការដង្ហ ព្រះអង្គជ័យកីឡានៅរាជធានីភ្នំពេញនឹងប្រព្រឹត្តទៅដូចខាងក្រោមតាម កាលបរិច្ឆេទ ក្នុងតារាង ៖

ក្នុងន័យនេះ ដើម្បីឱ្យពិធីដង្ហែព្រះអគ្គិជ័យកីឡាខាងលើ ប្រព្រឹត្តទៅប្រកបដោយភាពអធិកអធម មានអត្ថន័យជ្រាលជ្រៅ ជាប្រវត្តិសាស្ត្រមិនអាចបំភ្លេចបាន ក្រោយការខកខានធ្វើជាម្ចាស់ផ្ទះអស់រយៈពេល ៦៤ ឆ្នាំ កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមអបអរសាទរ និងទទួល ស្វាគមន៍តាមដងផ្លូវដែលព្រះអគ្គិជ័យកីឡាឆ្លងកាត់នូវដំណើរមកដល់ និងការដង្ហែនៃព្រះអគ្គិជ័យកីឡា ឱ្យបានស័ក្តិសម ជាប្រជាជាតិខ្មែរដែលជាជាតិសាសន៍មានវប្បធម៌ អរិយធម៌ខ្ពង់ខ្ពស់ ឧត្តុង្គឧត្តម ចំរើនរុងរឿង ព្រមទាំងធ្លាប់មានកិត្តិ នាមល្បីល្បាញពេញពិភពលោក។ ទន្ទឹមគ្នានឹងការអបអរសាទរមោទកភាពជាតិខ្មែរក្នុងទំព័រប្រវត្តិសាស្ត្រថ្មី នៅក្រោម ម្លប់សន្តិភាពក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំសុបិនរបស់ប្រទេសកម្ពុជាមកក្លាយជាការពិត ក្នុងការធ្វើជាម្ចាស់ផ្ទះរនៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២។ ការចូលរួមអបអរ សាទររបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក៏ជាការផ្ដល់កម្លាំងចិត្តមិនអាចកាត់ថ្លៃបានចំពោះកីឡាករ កីឡាការិធី និង ប្រតិភូកីឡាទាំងអស់ ដែលបានល៖បង់ពេលវេលា និងកម្លាំងកាយចិត្ត ធ្វើដំណើរមកប្រកួតនៅលើទឹកដី នៃព្រះរាជា ណាចក្រកម្ពុជា ជាពិសេសបានបង្ហាញនូវនិមិត្តរូបនៃសាមគ្គីភាព ភារតភាព និងការជួយគ្នាទៅវិញទៅមក ក្នុងនាម ជាប្រជាជាតិអាស៊ីអាគ្នេយ៍ផងដែរ។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថាបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសអ្នកមានលំនៅឋាន នៅតាមតម្រាយផ្លូវដែលព្រះអគ្គិជ័យកីឡាត្រូវដង្ហែឆ្លងកាត់ នឹងផ្តល់ការយោគយល់អធ្យាស្រ័យ ហើយចូលរួមអបអរសាទរ ទទួលស្វាគមន៍ ដោយសហការរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ព្រមទាំង មានការតុបតែងលំអសោភណភាព រក្សាអនាម័យបរិស្ថាន ដោតទង់ជាតិ នៅតាមគេហដ្ឋាន និងទីតាំងរៀងៗខ្លួន ឱ្យបានល្អប្រសើរ។

ទទួលបានសេចក្ដីជូនដំណឹងនេះ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានី ភ្នំពេញ អភិបាលខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមសហការអនុវត្ត និងបង្កលក្ខណៈ ឱ្យមាន ប្រសិទ្ធភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕No photo description available.No photo description available.May be an illustration

សម្តេចតេជោ ស្នើឱ្យមានការចាក់បញ្ចាំងស្លាយ តាមទីប្រជុំជន រាល់ជំនួបកម្ពុជាទាំងអស់ លើវិញ្ញសាបាល់ទាត់

0
មិនដល់មួយថ្ងៃស្រួលបួល នៃការចែកសំបុត្រចូលរួមទស្សនាការប្រកួតបាល់ទាត់នៅក្នុងព្រឹត្តិការណ៍សុីហ្គេម ត្រូវបានចែកជូនប្រជាពលអស់គ្មានសល់ ដោយក្នុងមនុស្សម្នាក់ ទទួលបានពីរសំបុត្រ។
ដោយសារតែ មើលឃើញចំនួនអ្នកគាំទ្រចង់ទស្សនាមានច្រើន សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យអភិបាលរាជធានី និងអភិបាលខេត្តទាំងអស់ ត្រូវរៀបចំឱ្យមានការដាក់បញ្ចាំងស្លាយ ផ្សាយបន្តផ្ទាល់ ការប្រកួតបាល់ទាត់ស៊ីហ្គេមគ្រប់ជំនួបជាបន្តបន្ទាប់ឱ្យបានឆាប់បំផុត។
 
សម្តេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍ដល់អភិបាលរាជធានី-ខេត្ត រៀបចំទីតាំងសមស្រប ដើម្បីចាក់បញ្ចាំងស្លាយផ្សាយបន្តផ្ទាល់ការប្រកួតបាល់ទាត់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម សម្រាប់ប្រជាពលរដ្ឋកម្ពុជាដែលមិនអាចចូលរួមទស្សនាផ្ទាល់នៅពហុកីឡដ្ឋាន។
សូមជម្បរាផងដែរថា ជំនួបបើកឆាក U22 កម្ពុជា​ ត្រូវប៉ះ​ U22 ទីម័រខាងកើត វេលាម៉ោង ០៧:០០ នាទីយប់ ថ្ងៃទី ២៩ ខែមេសា ខាងមុខនេះ៕

ផ្ទុះការគាំទ្រការលើកឡើងរបស់ហ្វេនព្រះកាយច័ន្ទ «លក់ឡេសុខៗ មានឈ្មោះជាអ្នកសិល្បៈ»

0

នៅលើទំព័រផេកមួយឈ្មោះថា «PreshKay Chan fans» បានរៀបរាប់រឿងមួយចំនួនទាក់ទងនឹងសិល្បៈខ្មែរនាពេលបច្ចុប្បន្នដែលមនុស្សភាគច្រើនយល់ច្រលំថាឱ្យតែអ្នកល្បីសុទ្ធតែជាអ្នកសិល្បៈ។ អ្នកលក់ឡេ មានលុយមានអំណាច គេស្គាល់ច្រើនដោយសារអាជីពផ្សេង មួយចំនួនត្រូវបានគេហៅថាជាអ្នកសិល្បៈ ខណៈអ្នកសិល្បៈពិតប្រាកដដែលទទួលបានការបណ្តុះបណ្តាលតាមក្បួនខ្នាតត្រឹមត្រូវបែរជាសូវឱ្យតម្លៃ។ ការរៀបរាប់ប្រកបដោយអត្ថន័យខ្លឹមសារស៊ីជម្រៅ អ្នកលេងបណ្តាញសង្គមជាច្រើនផ្ទុះការចាប់អារម្មណ៍ និងគាំទ្រនូវការលើកឡើងរបស់ទំព័រផេកហ្វេនព្រះកាយច័ន្ទ។No photo description available.

តាមការលើកឡើងរបស់ផេកដដែលបានរៀបរាប់ថា «លក់ឡេសុខៗ មានឈ្មោះជាអ្នកសិល្បៈ មានលុយ មានអំណាច ក្លាយជាអ្នកសិល្បៈ ល្បីគេស្គាល់ច្រើន ដោយអាជីពផ្សេង បានក្លាយជាអ្នកសិល្បៈ ខ្ញុំមិនហាមឃាត់ទេ មនុស្សគ្រប់រូបសុទ្ធតែមានសិទ្ធិប្រកបអាជីពជាអ្នកសិល្បៈ បានមិនថាខ្លួនធ្លាប់ជាអ្វីនោះទេ តែ សូមគិតថាសិល្បៈជាអាជីព ជាមុខរបរ ជាជំនាញ ដូច្នេះ មិនមែនឱ្យតែមានដុង ស្រឡាញ់តែមួយខ្យល់ៗ អាចចូលសិល្បៈបាននោះទេ» ។

«អ្នកសិល្បៈត្រូវការ ពេលហាត់រៀនមានក្បួនខ្នាត មានវិជ្ជាជីវៈរាប់ឆ្នាំ ទម្រាំគេ មានឈ្មោះជាអ្នកសិល្បៈ។ ចង់យក influencers ល្បីៗ ឬអ្នកផ្សេងមកថត មកសម្តែងក៏យកចុះ តែសូមកុំដាក់ងារគាត់ជាអ្នកសិល្បៈអី អាណិតអ្នកសិល្បៈពិតប្រាកដផង។ សិល្បៈមិនមែនជារបរថោកទាបទេ កុំមកមើលងាយ» ។ នៅប្រទេសគេទម្រាំបានក្លាយជាតារាគេត្រូវសិក្សាស្វែងយល់ច្រើនណាស់ ដោយឡែកក្នុងស្រុកវិញ ឱ្យតែសម្រស់ពេញចិត្តគេ ទោះគ្មានសមត្ថភាពក៏ធ្វើអ្នកសិល្បៈបាន ទាំងល្ងិតល្ងង់ មិនដែលហាត់រៀន គ្មានគ្រូ គ្មាននិស្ស័យ គ្មានការយល់ដឹងពីសិល្បៈ តួសម្តែងខ្លះមិនយល់ផងថា “នាដកម្ម”ជាអ្វី? ទាត់ក្បាលអ្នកមានជំនាញចោល យកតែមនុស្សល្ងង់ បានតែស្អាតសំបកក្រៅមកសម្តែង….។

«PreshKay Chan fans» ក៏បានលើកឡើងទៀតថា អ្នកបុរាណ សិល្បៈតំណាងជាតិ សម្តែងចប់បាន អស់ហើយ $20… តែហាត់ចង់ងាប់ បើនិយាយពីរឿងបុរាណវិញ ចង់តួខុសក្បួនខ្នាតមេចក៏ថាល្អដែរ…. ជាចុងក្រោយ សូមយល់ឱ្យច្បាស់ពីអ្នកសិល្បៈ មិនមែនឱ្យតែអ្នកល្បីសុទ្ធតែជាអ្នកសិល្បៈទេ។

ការលើកឡើងរបស់ផេកខាងលើនេះអ្នកលេងបណ្តាញសង្គមបានផ្ទុះការចែករំលែកយ៉ាងច្រើនដោយពួកគេបានលើកឡើងស្រដៀងគ្នាថា ការលើកឡើងនេះពិតជាត្រឹមត្រូវណាស់ គាំទ្រ១០០ភាគរយ៕

No photo description available.No photo description available.

តើបច្ចេកវិទ្យា AI ពិតជាអាចក្លាយជាគ្រូបង្រៀនដល់សិស្សបានមែនទេ ?

0

សហរដ្ឋអាមេរិក ៖ លោក Bill Gates ជាសហស្ថាបនិកក្រុមហ៊ុន Microsoft បានចូលរួមវគ្គជជែកកម្សាន្ត Fireside Chat ពាក់ព័ន្ធនឹង EdTech ឬបច្ចេកវិទ្យាការសិក្សានៅទីក្រុងសាន់ឌីអាហ្គោ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក លើកឡើងថា ក្នុងរយៈពេល១៨ខែខាងមុខ កម្មវិធី AI Chatbot (បញ្ញាសិប្បនិម្មិត) នឹងអាចឆ្លើយតបសំណួររបស់មនុស្ស និងជួយបង្ហាត់ការអាន និងសរសេរដល់កូនសិស្សផងដែរ ។5 summer books and other things to do at home | Bill Gates

លោក Bill Gates និយាយថា ៖ «បច្ចេកវិទ្យា AI មានសមត្ថភាពជួយដល់កុមារឱ្យហ្វឹកហាត់អាន និងសរសេរ ហើយវានឹងធ្វើជាគ្រូដ៏ល្អម្នាក់ដូចមនុស្សយើងដែរ» ។ លោកបន្តថា បច្ចេកវិទ្យា Chatbot នាពេលបច្ចុប្បន្ននេះមានភាពឆ្លាត និងរហ័សរហួនមិនគួរឱ្យជឿផ្នែកការអាន និងសរសេរ ។ ដូច្នេះ បច្ចេកវិទ្យានេះមានគុណសម្បត្តិអាចបង្រៀនកូនសិស្ស ខណៈបច្ចេកវិទ្យាផ្សេងៗមិនអាចធ្វើបានពីមុន ។ យើងនឹងឃើញថា បច្ចុប្បន្ន អ្នកប្រើប្រាស់កម្មវិធី Chatbot ជាច្រើននាក់បានប្រើប្រាស់ AI ដើម្បីជួយពិនិត្យលើការសរសេររបស់ពួកគេ មិនថាការពិនិត្យអក្ខរាវិរុទ្ធ ឬការណែនាំប្រធានបទយកមកសរសេរ ។

អ្នកសរសេរអត្ថបទបច្ចេកវិទ្យារបស់ New York Times ព្រមទទួលស្គាល់ថា គាត់បានប្រើប្រាស់ ChatGPT ដើម្បីជួយពិនិត្យការសរសេររបស់គាត់ ។ ដូចគ្នានេះ អ្នកស្រាវជ្រាវមួយចំនួនក៏ពេញចិត្តនូវការសរុបខ្លឹមសារអត្ថបទរបស់ AI និងផ្តល់មតិលើការសរសេរ រួមទាំងការសរសេរអត្ថបទកម្រិតខ្ពស់ផងដែរ ។The Pros and Cons of Artificial Intelligence | Discover Magazine

បើទោះជាមនុស្សភាគច្រើនពេញចិត្តនឹងសមត្ថភាពរបស់វាក្តី ប៉ុន្តែក្រុមអ្នកស្រាវជ្រាវក៏បានដាស់តឿនថា បច្ចេកវិទ្យាថ្មីរបស់ AI មិនទាន់គ្រប់ជ្រុងជ្រោយទេ ហើយវាអាចផ្តល់ទិន្នន័យខុសបាន ។ លោក Bill Gates បញ្ជាក់ថា AI ត្រូវកែលម្អបច្ចេកវិទ្យាការអាន និងអភិវឌ្ឍន៍ភាសាមនុស្សឱ្យកាន់តែប្រសើរឡើង មុននឹងវាក្លាយជាបច្ចេកវិទ្យាល្អឥតខ្ចោះ ។

លោក Bill Gates បន្ថែមថា ក្រៅពីការអាន និងសរសេរហើយ សមត្ថភាពផ្នែកគណិតវិទ្យាក៏ជាជំនាញមួយដែល AI អាចជួយបង្រៀនកូនសិស្សនាថ្ងៃអនាគត ។ ប៉ុន្តែពេលនេះ វាមានកំហុសឆ្គងច្រើន និងកំពុងតែអភិវឌ្ឍ ។ ដូច្នេះ គេអាចត្រូវចំណាយពេលវេលាបន្តិចទៀតដើម្បីអភិវឌ្ឍន៍វាបន្ត ហើយនៅថ្ងៃអនាគត វានឹងក្លាយជាជម្រើសមួយសម្រាប់អ្នកគ្មានលទ្ធភាពជួលគ្រូផ្ទាល់ខ្លួនមកបង្រៀនបាន ខណៈគ្រូទាំងនោះយកថ្លៃឈ្នួលខ្ពស់ ។ AI នឹងក្លាយជាឧបករណ៍សំខាន់មួយក្នុងការកាត់បន្ថយវិសមភាពការសិក្សាផងដែរ ៕Is ChatGPT The End Of Traditional Search Engines—Web3 Innovation - OmiSoft ប្រភព ៖ Techsauce

កូនខ្មែរត្រូវដឹង! ការបន្លាស់ប្តូររាជធានីខែ្មរទាំង២៧កន្លែង

0

ចាប់តាំងពីដើមសតវត្សរ៍មកដល់បច្ចុប្បន្ន ខ្មែរយើងតែងតែបានផ្លាស់ប្ដូររាជធានីជាញឹកញាប់ ដែលជាហេតុធ្វើឱ្យមាន ការផ្លាស់ប្ដូរយុទ្ធសាស្ត្រនយោបាយដឹកនាំប្រទេសជាញឹកញាប់ផងដែរ។ ការផ្លាស់ប្ដូរនេះ អាចបណ្ដាលមកពីស្ថានភាពទីតាំងភូមិសាស្ត្រ អាកាសធាតុ ឥទ្ធិពលសាសនា សង្គ្រាម ឬបំណងរបស់ព្រះមហាក្សត្ ។ល។ រដែលជាចក្ខុវិស័យ និងទិសដៅអភិវឌ្ឍន៍របស់ព្រះមហាក្សត្រជំនាន់នោះ។

តាមឯកសារ និងសំណៅសិលាចារឹក បានបង្ហាញថា ទីតាំងនៃរាជធានីរបស់ខ្មែរយើងចាប់ពីសតវត្សរ៍ទី១ រហូតមកដល់បច្ចុប្បន្ន មានចំនួន ២៧ កន្លែង ដូចខាងក្រោម៖

១. រាជធានី វ្យាធបុរៈ
ស្ថិនៅទីរួមស្រុកអង្គរបុរី ខេត្តតាកែវ ចាប់ពីសតវត្សទី១ មកដល់សតវត្សទី៦នៃគ្រិស្តសករាជ រជ្ជកាលអាណាចក្រហ្វូណន់ ដែលរាប់ពីព្រះបាទ ហ៊ុនទៀន មកដល់ព្រះបាទរុទ្រវរ្ម័ន។
២. រាជធានីស្រេស្ឋបុរៈ
ស្ថិតនៅចំប៉ាសាក់ ប្រទេសលាវបច្ចប្បន្ន រាជធានីតាំងនៅកាលពីចុងសតវត្សទី៦-៧ រជ្ជកាលអាណាចក្រភ្នំ និងក្សត្រចេនឡាដីគោក។
៣. រាជធានីនរវរនគរ ឬណាហ្វូណា
មិនទាន់ច្បាស់នៅទីណានៅឡើយ តែសិលាចារឹកថា ជារាជធីនី នៃចេនឡាទឹក។ភ្វូណាន - វិគីភីឌា
៤. រាជធានីភវបុរៈ
ត្រង់ម្ដុំអំពិលរលំ ខេត្តកំពង់ធំ ចុងសតវត្សទី៦ រជ្ជកាលព្រះបាទភវរ្ម័នទី១ ឆ្នាំ៥៩៨។
៥. រាជធានីឥសានបុរៈ
ប្រាសាទសំបូរព្រៃគុហ៍ ខេត្តកំពង់ធំ ដើមសតវត្សទី៧ រជ្ជកាលព្រះបាទឥសានវរ្ម័នទី១ ឆ្នាំ៦១៦-៦៣៥។
៦. រាជធានីសិវបុរៈ
ត្រង់ប្រាសាទបាយ៉ង់កោរ គិរីវង្ស ខេត្តតាកែវ សតវត្សទី៧ រជ្ជកាលព្រះបាទភវរ្ម័នទី២ ឆ្នាំ៦៣៩។
៧. អនិន្ទិតបុរៈ
មិនស្គាល់ទីតាំងច្បាស់លាស់ ដើមសតវត្សទី៨ រជ្ជកាលស្ដេចចេនឡាទឹកលិច។
៨. រាជធានីសម្ភុបុរៈ
នៅត្រើយខាងឆ្វេងទន្លេមេគង្គ គឺម្តុំវត្តសរសរ១០០ ស្រុកសំបូរ ក្នុងខេត្តក្រចេះ សតវត្សទី៨ រជ្ជកាលស្តេចបុក្ករាក្យក្សត្រ ចេនឡាទឹកលិចមានដើមកំណើតចេញពីរាជធានីអនិន្ទិតបុរៈ។
៩. រាជធានីឥន្ទ្របុរៈ
ត្រង់បន្ទាយព្រៃនគរ ខេត្តកំពង់ចាម សតវត្សទី៨ រជ្ជកាលព្រះបាទជ័យវរ្ម័នទី២។វិជ័យ - វិគីភីឌា
១០. រាជធានីគុទិស្វរៈ
ត្រង់ម្ដុំប្រាសាទបន្ទាយក្ដី ខេត្តសៀមរាប សតវត្សទី៩ រជ្ជកាលព្រះបាទជ័យវរ្ម័នទី២។
១១. រាជធានីហរិហរាល័យ
រលួស ខេត្តសៀមរាប សតវត្សទី៩ រជ្ជកាលព្រះបាទជ័យវរ្ម័នទី២។
១២. រាជធានីអមរេន្ទ្របុរៈ
ត្រង់ប្រាសាទអកយំ បារាយណ៍ខាងលិច ខេត្តសៀមរាប សតវត្សទី៩ រជ្ជកាលព្រះ បាទជ័យវរ្ម័នទី២។
១៣. រាជធានីមហេន្ទ្របព៌ត
ភ្នំគូលែន ខេត្តសៀមរាប សតវត្សទី៩ រជ្ជកាលព្រះបាទជ័យវរ្ម័នទី២។
១៤. រាជធានីយសោធបុរៈ
រាជធានីអង្គរទី១ ត្រង់ប្រាសាទភ្នំបាខែង ខេត្តសៀមរាប ចុងសតវត្សទី៩រជ្ជកាលព្រះ បាទយសោវរ្ម័នទី១ ឆ្នាំ៨៨៩-៩០០។
១៥. រាជធានីកោះកេរ្ត៍
ប្រាសាទកោះកេរ្ត៍ ខេត្តព្រះវិហារ សតវត្សទី១០ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៤។News
១៦. ជយេន្ទ្រគិរី
ត្រង់ប្រាសាទតាកែវ ខេត្តសៀមរាប សតវត្សទី១០ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ឆ្នាំ៩៦៨-១០០១។
១៧. រាជធានីអង្គរទី២
ប្រាសាទបាពួនខេត្តសៀមរាប ពាក់កណ្ដាលសតវត្សទី១១ រជ្ជកាលព្រះបាទឧទយាទិត្យវរ្ម័នទី២ ឆ្នាំ១០៥០-១០៦៦។
១៨. រាជធានី មហីធរបុរៈ
ត្រង់វាលទំនាបទន្លេមូល ចុងសតវត្សទី១១ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៦។
១៩. រាជធានីអង្គរទី៣
ត្រង់ប្រាសាទបាយ័ន ខេត្តសៀមរាប ចុងសតវត្សទី១២ ដើមសតវត្សទី១៣ រជ្ជកាលព្រះ បាទជ័យវរ្ម័នទី៧។
២០. រាជធានីទួលបាសាន
ខេត្តកំពង់ចាម ឆ្នាំ១៤៣១ រជ្ជកាលព្រះបាទបរមរាជាពញាយ៉ាត។
នៅរាជព្រះបាទ សុគន្ធបទ បានប្តូរឈ្មោះទៅជា រាជធានីស្រីសឈរ និងក្រោយមកទៀត បានប្តូរឈ្មោះមកជា ស្រុកស្រីសន្ធរ រហូតដល់បច្ចុប្បន្ន។
២១. រាជធានីចតុមុខ
សតវត្សទី១៥ រជ្ជកាលព្រះបាទបរមរាជាពញាយ៉ាត។
២២. រាជធានីស្រឡប់ពិជ័យព្រៃនគរ
ខេត្តកំពង់ចាម ដើមសតវត្សទី១៦ រជ្ជកាលស្តេចកន ឬព្រះបាទស្រីជេដ្ឋា ធិរាជរាមាធិបតី។
២៣. រាធានីលង្វែក
ខេត្តកំពង់ឆ្នាំង សតវត្សទី១៦ រជ្ជកាលព្រះបាទច័ន្ទរាជា ឬអង្គច័ន្ទទី១។ព្រះរាជាសម័យលង្វែក៖ ព្រះបាទចន្ទរាជា ដែលជាព្រះរាជាដំបូងគេ និងជាស្ថាបនិកកសាងបន្ទាយលង្វែក – SPKTLIV
២៤. រាជធានីស្លាកែត
ខេត្តកណ្តាល សតវត្សទី១៧ រជ្ជកាលព្រះបាទស្រីសុរិយោពណ៌។
ចំណែកាឯលោក អាដេម៉ារ ឡឺគ្លែរ ថានៅវត្តកោះស្លា ខេត្តកំពត ឯណោះទេ។
២៥. រាជធានីល្វាឯម
ខេត្តកណ្តាល សតវត្សទី១៧ រជ្ជកាលព្រះបាទស្រីសុរិយោពណ៌។
២៦. រាជធានីឧដុង្គមានជ័យ
ខេត្តកណ្តាល នៅខាងជើងភ្នំព្រះរាជទ្រព្យ តែក្រោយមកនៅម្តុំវាំងចាស់ក្នុងខេត្ត កំពង់ស្ពឺ សតវត្សទី១៧រជ្ជកាលព្រះបាទជ័យជេដ្ឋាទី២ឆ្នាំ១៦១៨-១៦២៨ ព្រះអង្គដួង ព្រះនរោត្តម។
២៧. រាជធានីភ្នំពេញ
ក្នុងរជ្ជកាល ព្រះបាទនរោត្តម ក្នុងសតវត្សរ៍ទី ១៩ បន្ទាប់ពីរាជធានីឧដុង្គមក ត្រូវបានត្រឡប់មកសាងសង់ ជាលើកទី២ នៅរាជធានីភ្នំពេញក្នុងឆ្នាំ ១៨៦៥ ហើយឋិតឋេរមកដល់សព្វថ្ងៃ៕ក្រសួងព្រះបរមរាជវាំង សម្រេចផ្អាកការចូលទស្សនាព្រះបរមរាជវាំង ចាប់ពីថ្ងៃនេះរហូតមានការជូនដំណឹងថ្មី ដើម្បីទប់ស្កាត់ជំងឺ Covid-19 - CSNDAILY

ហាងលក់សៀវភៅមួយកន្លែងយកឆ្មាមកទាក់ទាញអតិថិជន

0

ប្រទេសចិន ៖ ហាងលក់សៀវភៅមួយកន្លែងនៅទីក្រុងប៉េកាំង ប្រទេសចិន បានយកចិត្តទុកដាក់ជាមួយអតិថិជនដែលស្រឡាញ់ឆ្មា និងចូលចិត្តការអានសៀវភៅ រហូតដល់មានការលក់ចំណីសត្វ និងខ្សែក្រវ៉ាត់ដាក់ករបស់សត្វផងដែរ ។

ហាងលក់សៀវភៅទើបតែបើកថ្មីនេះ បានយកសត្វឆ្មាមកទាក់ទាញអតិថិជនរបស់ខ្លួន និងបង្ហាញឱ្យឃើញថា ពួកគេបានយកសត្វចិញ្ចឹមមករួមធ្វើអាជីវកម្ម ។ អាជីវកម្មនេះកំពុងទទួលបានការពេញនិយមពីអតិថិជន ហើយក៏ជាការរក្សាហាងលក់សៀវភៅនៅប្រទេសចិនឱ្យប្រកបអាជីវកម្មបានយូរអង្វែង បើទោះជាមានការប្រជែងយ៉ាងខ្លាំងពីការលក់តាមអនឡាញក្តី ។Cat`s Café – LabIN Granada

ហាងលក់សៀវភៅនេះស្ថិតនៅកណ្តាលក្រុងប៉េកាំង ហើយហាងបានបើកឱកាសឱ្យអតិថិជនពួកគេអាចលេងជាមួយឆ្មាជាច្រើនក្បាល មុននឹងទៅកាន់ទីតាំងសំខាន់របស់ហាង ដើម្បីជ្រើសរើសសៀវភៅដែលពួកគេចាប់អារម្មណ៍ ។ ហាងលក់សៀវភៅនេះជាផ្នែកមួយរបស់បណ្តាញលក់សៀវភៅស៊ីនហួរ ហើយក្រៅពីមានសៀវភៅជាច្រើនក្បាលទុកឱ្យគេអានហើយ ហាងក៏មានសៀវភៅនិយាយអំពីសត្វចិញ្ចឹមសម្រាប់អតិថិជនផងដែរ ។ លើសពីនេះ នៅក្នុងហាងតុបតែងទៅដោយតុក្កតាឆ្មាទៀតផង ។

អ្នកនាង Li Jia ជាអតិថិជនម្នាក់ប្រាប់ថា នេះជាហាងសៀវភៅថ្មីមួយបែបទៀតដែលមានទាំងសៀវភៅឱ្យអាន និងបានលេងជាមួយឆ្មាផងដែរ ។ នាងមានអារម្មណ៍ស្រស់ស្រាយជាខ្លាំងពេលមកកាន់ទីនេះ ។University students run cat-themed café in Hangzhou[1]- Chinadaily.com.cn

លើសពីនេះ ហាងក៏មានសេវាកម្មផ្សេងៗសម្រាប់អ្នកចិញ្ចឹមឆ្មាផងដែរ ដូចជា វត្ថុប្រើប្រាស់ចាំបាច់សម្រាប់ឆ្មា ចំណីអាហារ និងខ្សែក្រវ៉ាត់ដាក់កឆ្មា ។ ទោះយ៉ាងណា បច្ចុប្បន្ន មានការប្រកួតប្រជែងគ្នាកាន់តែខ្លាំងនៅលើទីផ្សារ ដែលធ្វើឱ្យហាងលក់សៀវភៅផ្តល់សេវាកម្មជាច្រើនយ៉ាងដើម្បីទាក់ទាញអ្នកស្រឡាញ់សត្វ និងអ្នកស្រឡាញ់ការអាន ៕ ប្រភព ៖ TNN World

វៀតណាម រកចំណូលបានជាង៨ម៉ឺនដុល្លារក្នុងមួយខែពីការលក់តែទឹកដោះគោនៅលើយន្តហោះ

0

វៀតណាម៖ ព័ត៌មាននេះត្រូវបានរាយការណ៍ដោយក្រុមហ៊ុន Noi Bai Aviation Catering Joint Stock Company (NCS) នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន។
ការដាក់ឱ្យប្រើប្រាស់តែទឹកដោះគោនៅលើជើងហោះហើរចាប់ពីខែកក្កដា ឆ្នាំ ២០២២ បានបង្កើនផលិតកម្មយ៉ាងខ្លាំង។ ក្រុមហ៊ុនបានកត់ត្រាការលក់សរុបនៃតែទឹកដោះគោកាលពីឆ្នាំមុនចំនួនជិត ២២ ពាន់លានដុង ដែលស្មើនឹងជាង(៩០ម៉ឺនដុល្លារអាមេរិក) ក្នុងមួយឆ្នាំ ដូច្នេះហើយ នៅឆមាសទីពីរនៃឆ្នាំមុន ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Vietnam Airlines រកបានជាមធ្យមជាង ២.៣ ពាន់លានដុង ស្មើនឹងជាង(៩ម៉ឺនដុល្លារអាមេរិក) ក្នុងមួយខែពីការលក់តែទឹកដោះគោនៅលើយន្តហោះ។

បច្ចុប្បន្ននេះ តែទឹកដោះគោរបស់ NCS ត្រូវបានលក់នៅលើជើងហោះហើរ Vietnam Airlines ក្នុងតម្លៃ ៥០,០០០ ដុងក្នុងមួយពែង ស្មើនឹង(២.១៣ ដុល្លារអាមេរិក)។ លើសពីនេះទៀតតែទឹកដោះគោ NCS ក៏ត្រូវបានផ្តល់ជូនក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតដូចជា VACS, MASCO និងភ្នាក់ងារ។
សកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនរហូតដល់ដើមឆ្នាំ ២០២៣ បានបន្តងើបឡើងវិញយ៉ាងខ្លាំងនៅពេលដែលប្រាក់ចំណូលឈានដល់ជិត ១៥០ ពាន់លានដុង (៦លានដុល្លារអាមេរិក) កើនឡើង ២.៥ ដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បន្ទាប់ពីកាត់ការចំណាយ ប្រាក់ចំណេញមុនពន្ធរបស់ក្រុមហ៊ុនគឺ ១០.៥ ពាន់លានដុង ជាង(៤០ម៉ឺនដុល្លារអាមេរិក) ពោលគឺកើនឡើងទ្វេដងនៃឆ្នាំ ២០២២។
NCS បាននិយាយថានៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ទីផ្សារអាកាសចរណ៍ក្នុងស្រុកបានងើបឡើងវិញយ៉ាងពេញលេញ ទីផ្សារអន្តរជាតិបានរីកចម្រើននៅពេលដែលក្រុមហ៊ុនអាកាសចរណ៍ចាប់ផ្តើមជើងហោះហើរឡើងវិញ និងបង្កើនជើងហោះហើរ។ ជាលទ្ធផល ប្រាក់ចំណូល និងប្រាក់ចំណេញរបស់ក្រុមហ៊ុនទាំងពីរបានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលដូចគ្នានេះ។ ប្រភព៖vnexpress

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក ​​(RMA Cambodia Plc.) ទទួលសិទ្ធិក្នុងការផ្តល់សេវាកម្មជួសជុល និងថែទាំរថយន្ត Mercedes-Benz នៅកម្ពុជា ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋខ្មែរ

0

ភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក​ (RMA Cambodia Plc.) គឺជាក្រុមហ៊ុនតែមួយគត់ ដែលទទួលបានសិទ្ធិក្នុងការផ្តល់សេវាកម្មជួសជុល និងថែទាំរថយន្ត Mercedes-Benz នៅក្នុងព្រះរាជាណាចក្រកម្ពុជាពីក្រុមហ៊ុន Mercedes-Benz នៅក្រៅប្រទេសដោយគិតចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣​​​​​នេះតទៅ ដើម្បីធ្វើឲ្យអ្នកប្រើប្រាស់រថយន្តប្រភេទប្រណីតមានសុវត្ថិភាពគ្រប់គ្រាន់ នៅរាល់ពេលធ្វើដំណើរ។

នៅក្នុងសន្និសីទសារព័ត៌មានស្តីពីសិទ្ធិក្នុងការផ្តល់សេវាកម្មថែទាំ និងជួសជុលរថយន្ត កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នៅទីស្នាក់ការធំរបស់ក្រុមហ៊ុន ស្ថិតនៅតាមបណ្តោយមហាវិថី៦០ម៉ែត្រ សង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ថ្នាក់ដឹកនាំក្រុមហ៊ុនបានផ្តល់ដំណឹងដល់មហាជនអំពីអត្ថប្រយោជន៍ចម្បងនៃសុវត្ថិភាពក្នុងការប្រើប្រាស់រថយន្ត និងប្រុងប្រយ័ត្នចំពោះហានិភ័យផងដែរ។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន Mercedes-Benz នាឱកាសនេះ បានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកថ្មីៗនេះ ប្រជាពលរដ្ឋខ្មែរចាប់ផ្តើមផ្លាស់ប្តូរផ្នាត់គំនិតថ្មីបែបវិជ្ជមាន គឺសុវត្ថិភាពជាសំខាន់ សុវត្ថិភាពក្នុងការប្រើប្រាស់រថយន្តទំនើបៗតាមរយៈការទទួលបានសេវាថែទាំ និងជួសជុលត្រឹមត្រូវពីអ្នកមានជំនាញពិតប្រាកដ។

លោកអគ្គនាយកបានបញ្ជាក់ពីចំណុចនេះថា Çនៅក្នុងឆ្នាំ២០២៣នេះ ៥០ភាគរយនៃរថយន្តនាំចូល គឺជាប្រភេទរថយន្តថ្មី (មិនមែនជជុះ) ដោយសារជីវភាព ស្ថានភាពសេដ្ឋកិច្ច និងការយល់ដឹងរបស់ប្រជាពលរដ្ឋខ្មែរ។ ឥរិយាបទនៃការប្រើប្រាស់រថយន្តថ្មីក្នុងចំណោមប្រជាពលរដ្ឋខ្មែរ មានការប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ… រថយន្តមានការធានា នឹងទទួលការថែទាំ និងជួសជុល ផ្នែកបច្ចេកទេសពីអ្នកឆ្លងកាត់ការបណ្តុះបណ្តាលផ្នែកជំនាញត្រឹមត្រូវ។

លោកអគ្គនាយក ងន សាំង បានបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុន​ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក គឺជាក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះក្នុងការផ្តល់សេវាកម្មជូនអតិថិជន ​និងមានបច្ចេកទេសផ្នែកយានយន្តកម្រិតខ្ពស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលរហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនបានបោះជំហានឈានមុខគេមួយ នៅក្នុងវិស័យយានយន្ត ក្នុងទីផ្សាររថយន្តថ្មីអស់រយៈពេលបួនឆ្នាំជាប់ៗគ្នានៅប្រទេសកម្ពុជា។

មជ្ឈមណ្ឌលសេវាកម្មយានយន្តរបស់ក្រុមហ៊ុន​ ត្រូវបានបង្កើតឡើងនៅទូទាំងប្រទេសកម្ពុជា គឺជាមជ្ឈមណ្ឌលផ្តល់សេវាកម្មមានស្តង់ដារខ្ពស់​ បំពាក់ដោយគ្រឿងបរិក្ខារ​ និងឧបករណ៍ទំនើបៗ អនុវត្តដោយអ្នកជំនាញពិតប្រាកដ ដែលបានឆ្លងកាត់ការបណ្តុះបណ្តាល និងមានការទទួលស្គាល់សមត្ថភាពកម្រិតខ្ពស់។

ការប្តេជ្ញាចិត្តក្នុងការផ្តល់នូវផលិតផល និងសេវាកម្ម ដែលមានគុណភាពខ្ពស់ដល់អតិថិជន​ គឺជាកត្តានំាមកនូវភាពជោគជ័យរបស់ក្រុមហ៊ុន RMA Cambodia ចំណែកអតិថិជនទទួលបានសុវត្ថិភាពគ្រប់គ្រាន់ក្នុងប្រើប្រាស់រថយន្ត ចៀសផុតពីបញ្ហាផ្សេងៗ។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia បានធ្វើការ​បញ្ជាក់ទៀត​ថា​ «​ក្រុមហ៊ុន RMA Cambodia បាន​ក្លាយជាក្រុមហ៊ុនឈាន​មុខ​គេ​ក្នុង​ទីផ្សារ​រថយន្ត​ថ្មី​​រយៈពេល​បួន​ឆ្នាំ​ជាប់​គ្នា​​ បើគិតពីបរិមាណ​លក់។ ហេតុផលមួយក្នុងចំណោមហេតុផលជាច្រើន ដែលជំរុញឲ្យក្រុមហ៊ុនទទួលបានជោគជ័យនេះ គឺការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើងក្នុងការផ្តល់សេវាកម្មល្អបំផុត និងការយកចិត្តទុកដាក់ខ្ពស់ចំពោះតម្រូវការរបស់អតិថិជន។ ជាមួយនឹងការទទួលបានសិទ្ធិក្នុងការផ្តល់សេវាកម្មជួសជុល និងថែទាំរថយន្ត Mercedes-Benz ក្រុមហ៊ុន RMA​​​ Cambodia នឹងបន្តការប្តេជ្ញាចិត្តក្នុងការផ្តល់ជូនអតិថិជនម្ចាស់រថយន្ត Mercedes-Benz ទាំងអស់នូវសេវាកម្មមានគុណភាពខ្ពស់ និងធានាបានថា រថយន្តរបស់អតិថិជនយើងមានស្តង់ដារសុវត្ថិភាពខ្ពស់។ ក្នុងនាមជាក្រុមហ៊ុនតែមួយគត់ ដែលទទួលបានសិទ្ធិក្នុងការផ្តល់សេវាកម្មជួសជុល និងថែទាំរថយន្ត Mercedes-Benz នៅព្រះរាជាណាចក្រកម្ពុជា យើងខ្ញុំនឹងផ្តល់សេវាកម្មថែទាំ និងជួសជុលតាមស្តង់ដាររបស់រោងចក្រផលិត (OEM) ជាមួយនឹងគ្រឿងបន្លាស់ដើម និងកម្មវិធីស្តង់ដារដល់អតិថិជន។

លោកអគ្គនាយកក៏បានសង្កត់ធ្ងន់ថា Mercedes-Benz គឺជាម៉ាករថយន្តប្រណីតលំដាប់កំពូលមួយ ដែលផ្តល់នូវផា​សុខភាព​ សុវត្ថិភាព និងបច្ចេកវិទ្យាទំនើប​ចុងក្រោយបំផុតដល់អ្នកប្រើប្រាស់។ ដូច្នេះ រថយន្តប្រភេទនេះ គឹត្រូវបានណែនាំឲ្យទទួលសេវាកម្មថែទាំដោយក្រុមហ៊ុន ដែលទទួលបានការអនុញ្ញាត និងបញ្ជាក់ដោយរោងចក្រផលិត (OEM) ដើម្បីធានាថា រថយន្តបានបំពេញទៅតាមតម្រូវការស្តង់ដារសុវត្ថិភាពពេញលេញ។ ក្រុមហ៊ុន RMA Cambodia មានក្រុមអ្នកបច្ចេកទេស ដែលបានទទួលការបណ្តុះបណ្តាលកម្រិតខ្ពស់ ប្រកបដោយជំនាញ និងចំណេះដឹងបច្ចេកទេសចាំបាច់ ដើម្បីធានានូវស្តង់ដារ​ និងសុវត្ថិភាពរថយន្ត Mercedes-Benz ទាំងអស់។ ក្រុមហ៊ុន RMA នឹងបន្តបញ្ជូនអ្នកបច្ចេកទេសឲ្យទទួលបានការបណ្តុះបណ្តាលជាមួយក្រុមហ៊ុន Mercedes-Benz ជាបន្តបន្ទាប់ដើម្បី​ឲ្យពួកគាត់ទទួល​បាននូវជំនាញ និងចំណេះដឹងផ្នែកបច្ចេកវិទ្យាចុងក្រោយបំផុតពីរោងចក្រផលិត (OEM)។

លោកអគ្គនាយក​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុនរបស់លោក​នឹង​ផ្តល់ជូនអតិថិជនទាំងអស់ នូវសេវាកម្មល្អឥតខ្ចោះ ​គ្មាន​គូប្រៀប​​ ជាមួយនឹងសេវាកម្មថែទាំ និងជួសជុលយ៉ាងទូលំទូលាយប្រកបដោយស្តង់ដារខ្ពស់ ដើម្បីរក្សារថយន្ត Mercedes-Benz របស់លោកអ្នកឲ្យស្ថិតក្នុងស្ថានភាពល្អបំផុត។ ព្រមទាំងយកចិត្តទុកដាក់យ៉ាងមុតមាំក្នុង​ការ​បំពេញតម្រូវ​ការ និងដោះស្រាយ​កង្វល់​ជូនដល់​ម្ចាស់​រថយន្ត Mercedes-Benz ទាំងអស់ ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

ឆ្លៀតក្នុងឱកាសនេះផងដែរ លោក ងន សាំង ក៏បានធ្វើការអញ្ជើញ​ និងស្វាគមន៍ម្ចាស់រថយន្ត Mercedes-Benz ទាំងអស់ក្នុងប្រទេសកម្ពុជាមកទទួលសេវាកម្មត្រួតពិនិត្យរថយន្ត ក៏ដូចជាសេវាកម្មជួសជុល និងថែទាំរថយន្ត នៅមជ្ឈមណ្ឌលសេវាកម្មរថយន្ត Mercedes-Benz​ របស់ក្រុមហ៊ុន RMA Cambodia។

ការយកចិត្តទុកដាក់ទៅលើគុណភាព និងការច្នៃប្រឌិតរបស់ក្រុមហ៊ុន RMA Cambodia បានធ្វើឲ្យក្រុមហ៊ុននេះមានកេរ្តិ៍ឈ្មោះជាក្រុមហ៊ុន ដែលទទួលបានការទុកចិត្តពីសំណាក់ដៃគូ និងអតិថិជនទូទាំងប្រទេសកម្ពុជា។ ក្រុមហ៊ុនបានប្តេជ្ញាចិត្តក្នុងការរក្សានូវឧត្តមភាពនេះ តាមរយៈការវិនិយោគជាបន្តបន្ទាប់លើធនធានមនុស្ស និងបច្ចេកវិទ្យារបស់ខ្លួន។ តាមរយៈការធ្វើការយ៉ាងជិតស្និទ្ធជាមួយអតិថិជនដើម្បីស្វែងយល់ពីតម្រូវការ និងបញ្ហាប្រឈម ក្រុមហ៊ុន RMA Cambodia អាចផ្តល់នូវដំណោះស្រាយសមស្រប និងទាន់ពេលវេលា ដែលជាកត្តាជំរុញក្រុមហ៊ុនមានការរីកចម្រើន និងទទួលបានជោគជ័យ។

នៅក្នុងសន្និសីទសារព័ត៌មាន ដែលរយៈពេលជិតមួយម៉ោង លោក ងន សាំង បានលើកឧទាហរណ៍ជាក់ស្តែងអំពីហានិភ័យ កើតឡើងដោយសារការថែទាំ និងជួសជុលរថយន្តមិនបានត្រឹមត្រូវ ដូច្នេះបង្កឲ្យរថយន្តឆាប់ខូច ឬឆាបឆេះនៅពេលកំពុងតែធ្វើដំណើរ ដូចករណីរថយន្ត Range Rover មួយគ្រឿងត្រូវភ្លើងឆេះនៅសាល់តែដែក ក្នុងពេលបើកបរលើផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ ត្រង់ចន្លោះគីឡូម៉ែត្រ​57-58 ស្ថិតនៅភូមិក្រាំងតាតន់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីព្រលប់ថ្ងៃទី០៣​ ខែមីនា​ ឆ្នាំ២០២៣។

លោកអគ្គនាយកបានលើកជាសំណូមពរថា ប្រសិនបើប្រជាពលរដ្ឋខ្មែរមានប្រាក់ច្រើនហើយ ទិញរថយន្តល្អហើយ គួរគិតពីសុវត្ថិភាពជាចម្បង មិនខុសគ្នានឹងការបរិភោគចំណីអាហារឡើយ គឺម្ហូបឆ្ងាញ់ មានអនាម័យ និងមានសុវត្ថិភាព ដល់អ្នកទទួលទាន។ ដូច្នេះក្រុមហ៊ុន RMA Cambodia សូមធ្វើការស្វាគមន៍ម្ចាស់រថយន្ត Mercedes-Benz ទាំងអស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជាមកទទួលសេវាកម្មត្រួតពិនិត្យ ក៏ដូចជាសេវាកម្មជួសជុលនិងថែទាំរថយន្ត នៅមជ្ឈមណ្ឌលសេវាកម្មរថយន្ត Mercedes-Benz តាមបណ្តោយមហាវិថីសម្តេច ហ៊ុន សែន កែងមហាវិថីឧកញ៉ា ហ៊ុន នាង ឬទាក់ទងមកលេខទូរស័ព្ទ 011 726 988 ឬ 078 899 916។ ក្រុមអ្នកបច្ចេកទេសដែលមានបទពិសោធន៍របស់ក្រុមហ៊ុន RMA Cambodia ​ នឹងធានារថយន្តរបស់លោកអ្នកអោយមានដំណើរការយ៉ាងរលូន ប្រកបដោយផា​សុខភាពនិងសុវត្ថិភាព។

អំពី​ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក​ (RMA Cambodia Plc.)៖ ក្រុមហ៊ុន RMA CAMBODIA មានវត្តមាននៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ ក្នុងនាមជាអ្នកផ្ដល់ និងចែកចាយផ្តាច់មុខនូវដំណោះស្រាយក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ, ថាមពល, និងដឹកជញ្ជូនសម្រាប់សហគ្រាសពាណិជ្ជកម្ម និងមិនមែនពាណិជ្ជកម្ម។ ទន្ទឹមនឹងការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រុមហ៊ុនបានពង្រីកអាជីវកម្មលើវិស័យយានយន្ត, កសិកម្ម, ឧបករណ៍ធុនធ្ងន់, ដំណោះស្រាយឧស្សាហកម្ម, សេវាកម្មហិរញ្ញវត្ថុ, សេវាកម្មជួលរថយន្ត, និងអាជីវកម្មម្ហូបអាហារ។ ក្រុមហ៊ុន RMA CAMBODIA បានទទួលសិទ្ធិផ្ដាច់មុខក្នុងការនាំចូលរថយន្តម៉ាក FORD, JAGUAR LAND ROVER, CHANGAN, កង់បីអ៊ីតាលីម៉ាក PIAGGIO, រថយន្តធុនធ្ងន់ម៉ាក FUSO, គ្រឿងយន្តកសិកម្មម៉ាក JOHN DEERE, គ្រឿងចក្រឧស្សាហកម្មម៉ាក JCB, ឧបករណ៍សម្អាតម៉ាក HAKO, ឧបករណ៍លើកដាក់ទំនិញម៉ាក TCM, ក្រុមហ៊ុន RMAAC ដែលជារោងចក្រដំឡើងរថយន្ត FORD, ក្រុមហ៊ុនជួលរថយន្ត AVR, ក្រុមហ៊ុន COMIN KHMERE ដែលជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយផ្នែកវិស្វកម្ម, ក្រុមហ៊ុនចំណីអាហារ EFG ដែលមាន The Pizza Company, Swensen’s, Dairy Queen, Krispy Kreme, Bar B Q Plaza, The Coffee Club និងកម្មវិធីបញ្ជាទិញអាហារ Hungry App៕

កូនក្រមុំណាមិនខឹង បើកូនកំលោះធ្វើដាក់បែបនេះក្នុងថ្ងៃចូលរោង

0

ប្រទេសចិន ៖ សារព័ត៌មានក្រៅប្រទេសឈ្មោះ Sohu បានចុះផ្សាយរឿងរ៉ាវគួរឱ្យភ្ញាក់ផ្អើលមួយរបស់កូនកំលោះ និងកូនក្រមុំ១គូនៅប្រទេសចិនថា កូនក្រមុំរូបនេះបារម្ភពីរឿងពិធីរៀបអាពាហ៍ពិពាហ៍របស់នាង ព្រោះជិតដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍ហើយ ប៉ុន្តែនាងរកអ្នកកំដរកូនក្រមុំមិនបានសោះ ។ ដូច្នេះ ខាងកូនកំលោះក៏ស្ម័គ្រចិត្តជួយរកអ្នកកំដរមកឱ្យកូនក្រមុំ ប៉ុន្តែបានធ្វើឱ្យកូនក្រមុំខឹងដាច់ក្បាលដាច់កន្ទុយ ព្រោះអ្នកកំដរកូនក្រមុំដែលកូនកំលោះនាំមកនោះ គឺជាសង្សារចាស់របស់គាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9eg6a-cb5MdpVCtGAvxP3v871aeTmENNfwTwv70sgsGXmNisnPjdbOgQ9ieECN3Og31LAiS7p9ZrXCNEv1XI3fNvzg5f9Zo64RD6nMSoANNdLv-qGF1qVRbV5sWDMLAM4dOfmUEAp8_oK1hnIqYGLAJvM5wLYPlLMwIRBuJDuKzIQZaLnbzMZpiFX/s1280/photo_2023-04-25_11-28-20.jpg

កូនកំលោះរៀបរាប់ថា ក្រោយពីពួកគេបានណាត់ជួបគ្នារួចហើយ ពួកគេទាំងពីរក៏ចូលចិត្តគ្នាទៅវិញទៅមក ហើយគិតថា ពួកគេសាកសមជាមួយគ្នាទាំងរឿងឋានៈ ការងារ និងទម្លាប់រស់នៅ ។ ដូច្នេះ ពួកគេទាំងពីរនាក់ក៏យល់ព្រមរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា ។ កូនកំលោះបន្តថា ជិតដល់ថ្ងៃចូលរោងការ កូនក្រមុំរកអ្នកកំដរមិនបានសោះ ខណៈរូបនាងជាកូនស្រីទោលនៅក្នុងគ្រួសារ ហើយមិត្តភក្តិជិតស្និទ្ធរបស់នាងក៏រៀបការអស់ហើយ ហេតុនេះ ទើបខ្លួនជាកូនកំលោះស្ម័គ្រចិត្តជួយរកអ្នកកំដរកូនក្រមុំឱ្យនាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqZKtkr9ZMJbc0VxFM5zuSmAjJSoxhA4ve-3OCW_qB9TPmEY7e1ZGfvd2n5dEPVCb8I5jUGhnrI4-vUhL4aeU0fUpzg4QfJbhlYF0dGOJb_rb5B_cBDybm1NrionxR1q826QlZtsId96Svw8xdbhkZQYC2-WdyXtDAg_e5ZStoTqNTCcelXsNja126/s1244/photo_2023-04-25_11-28-36.jpg

នៅថ្ងៃចូលរោងការមកដល់ គេឃើញកូនកំលោះ និងកូនក្រមុំបានឈ្លោះប្រកែកគ្នាជាខ្លាំង ហើយកូនកំលោះបានព្យាយាមនិយាយឱ្យកូនក្រមុំត្រជាក់ចិត្ត និងពន្យល់ថា ខ្លួនមិនអាចស្វែងរកអ្នកកំដរកូនក្រមុំឱ្យល្អជាងនេះបានទាន់ពេលវេលាទេ ។ ប៉ុន្តែបើទោះជាកូនកំលោះខំអង្វករយ៉ាងណា ក៏គ្មានប្រយោជន៍ដែរ ព្រោះកូនក្រមុំគិតថា កូនកំលោះមានបំណងធ្វើឱ្យនាងខ្មាស់អៀន និងខូចកេរ្តិ៍ឈ្មោះ ។

នាងបានខឹងសម្បារជាខ្លាំង មិនចង់រៀបការបន្តទៀត នាងក៏បានដោះសម្លៀកបំពាក់កូនក្រមុំ និងដើរចេញពីពិធីនេះ ។ កូនកំលោះក៏ប្រញាប់រត់តាម និងព្យាយាមនិយាយជាមួយកូនក្រមុំថា នឹងឱ្យថ្លៃទឹកដោះបន្ថែមទៀតចំនួន១ម៉ឺនយន់ដើម្បីឱ្យនាងព្រមរៀបការជាមួយខ្លួន ៕ ប្រភព ៖ chiangmai news