លំហាត់ប្រាណបានរួមចំណែកដល់រាងកាយនឹងធ្វើឱ្យមានសុខភាពល្អ វាក៏ជួយដុតបំផ្លាញបរិមាណកាឡូរីដែលប្រមូលផ្តុំនៅក្នុងខ្លួនផងដែរ។ ក្រៅពីនេះ ការផ្តោតទៅលើលំហាត់ប្រាណ អ្នកក៏គួរតែយកចិត្តទុកដាក់លើការថែទាំស្បែកមុន អំឡុងពេល និងក្រោយពេលហាត់ប្រាណផងដែរ ដើម្បីការពារបញ្ហាស្បែកពីញើសដែលចេញមកក្នុងពេលហាត់ប្រាណ។ ដូច្នេះហើយខាងក្រោមនេះគឺជាវិធីសាស្រ្តថែរក្សាស្បែក ៣ ជំហានក្នុងកំឡុងពេលហាត់ប្រាណ៖Best Online Workouts to Help You Lose Weight and Stay Fit at Home

-មុនពេលហាត់ប្រាណ៖
១.លាងសម្អាតមុខរបស់អ្នក៖ ត្រូវសម្អាតមុខ ដោយលុបគ្រឿងសម្អាងទាំងស្រុងចេញ ព្រោះពេលហាត់ប្រាណនឹងធ្វើឱ្យបែកញើស ឡើងជាតិប្រេងច្រើន ដែលបណ្តាល ឱ្យស្ទះ និងបង្កឱ្យកើតមុន។
២.ការថែរក្សាស្បែក៖ បន្ទាប់ពីលាងសម្អាតមុខរួច ត្រូវបានណែនាំឱ្យលាបឡេការពារកម្តៅថ្ងៃដែលមាន SPF ៥០ ឬខ្ពស់ជាងនេះ ពេលហាត់ប្រាណនៅខាងក្រៅ ដើម្បីការពារស្បែកស្ងួត។
៣.រៀបចំកន្សែង៖ អ្នកគួរតែរៀបចំកន្សែង ២ ដាច់ដោយឡែកសម្រាប់កន្សែងដៃ និងកន្សែងខ្លួន ដើម្បីការពារកុំឱ្យមានបាក់តេរីក្នុងខ្លួន។11 Workout Tips to Make Your Exercises More Effective From Expert Trainers | SELF

-នៅពេលហាត់ប្រាណ៖
១.កុំប៉ះមុខរបស់អ្នក៖ នៅពេលហាត់ប្រាណដៃរបស់យើងប៉ះវត្ថុជាច្រើន ដែលពោរពេញទៅដោយមេរោគ និងបាក់តេរី ដែលជាហេតុបណ្តាលឱ្យកើតមុន។
២.ផឹកទឹកឱ្យបានច្រើន៖ ដោយសារតែរាងកាយនឹងបាត់បង់ញើសយ៉ាងច្រើន ដូច្នេះអាចធ្វើឱ្យស្បែកស្ងួត និងខ្សោះជាតិទឹក អ្នកគួរសម្រាកខ្លះនឹងផឹកទឹកឱ្យបានច្រើន។Working out when sore: Tips, benefits, and risks

-ក្រោយពេលហាត់ប្រាណ៖
១.ងូតទឹកត្រជាក់៖ បន្ទាប់ពីបញ្ចប់លំហាត់ប្រាណ សូមអ្នកងូតទឹកត្រជាក់ដើម្បីបិទរន្ធញើស ការពារភាពកខ្វក់ពីការប៉ះពាល់ស្បែក ទឹកត្រជាក់ក៏ជួយផ្តល់សំណើមដល់ស្បែកផងដែរ។
២.ប្រើប្រាស់ផលិតផល៖ អ្នកគួរតែប្រើផលិតផលសម្អាតស្បែកដែលគ្មានជាតិសូដ្យូម ឬអាម៉ូញ៉ូមស៊ុលហ្វាត ដើម្បីធ្វើឱ្យស្បែកអ្នកចាំ ទន់រលោង និងមានសំណើម។
៣.ប្រើ skin care៖ ក្រោយពីសម្អាតស្បែករួច អ្នកគួរប្រើ skin care ដើម្បីជួយចិញ្ចឹមស្បែកមុខ ធ្វើឱ្យមានតុល្យភាព និងជួយជម្រុះស្បែកចាស់ៗចេញ៕ ប្រភព៖sanook