មហាជនរិះគន់យ៉ាងចាស់ដៃទៅលើគ្រូបង្វឹកទាំង៤រូបនៅក្នុងកម្មវិធីThe Voice Cambodia រដូវកាលទី៣ រួមមាន ឱក សុគន្ធកញ្ញា , ណុប ប៉ាយ៉ារិទ្ធ , ពេជ្រ សោភា និង ឆន សុវណ្ណារាជ រឿងបេក្ខជនម្នាក់ដែលមានសំឡេងស្រដៀងម្ចាស់ដើមពេកគឺជាតារាចម្រៀង Eno ដោយ Coach ទាំង៤មិនបានគោះប៊ូតុងយកឡើយគិតថាកម្មវិធី Prank ទៅវិញ។ អ្នកលេងបណ្តាញសង្គមបានរិះគន់ចំៗថា ដូចណាស់ៗតែអត់គោះសូមអត់យល់។
ក្នុងសប្តាហ៍ទី២ វគ្គ Blind Auditions កម្មវិធី The Voice Cambodia រដូវកាលទី៣ នារាត្រីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ បេក្ខជនម្នាក់ឈ្មោះ វ៉ា សុរ៉ាវ័ន្ត មានអាយុ៣៣ឆ្នាំ មានស្រុកកំណើតខេត្តស្វាយរៀង បច្ចុប្បន្នរស់នៅរាជធានីភ្នំពេញ ប្រកបរបរអ្នកលក់ចង្រិតបំពង បានចូលជ្រើសបទ «ម៉ោងបាយនឹកអូន» ពីសំនៀងដើមតារាចម្រៀង Eno។ អ្វីដែលធ្វើឱ្យមហាជនភ្ញាក់ផ្អើលនោះសំឡេងរបស់បេក្ខជនរូបនេះមានសំឡេងស្រដៀងខ្លាំងទៅម្ចាស់ដើមរហូត Coach ទាំង៤គិតថាកម្មវិធី Prank ទៅហើយ។
ទោះយ៉ាងណា មហាជនក៏សោកស្តាយនិងមានការរិះគន់ទៅគ្រូបង្វឹកទាំង៤ដូចគ្នាព្រោះបេក្ខជនរូបនេះមិនមានការគោះប៊ូតុងយកពីគ្រូបង្វឹកណាមួយឡើយ ហើយបេក្ខជនដែលមានសំឡេងស្រដៀងម្ចាស់ដើមរូបនេះមិនមានឱកាសបន្តនៅក្នុងកម្មវិធីឡើយ។
អ្នកលេងបណ្តាញសង្គមបានរិះគន់ថា «ហាសហា ច្រៀងល្អប៉ុណ្ណឹងហើយអត់ចុចប៊ូតុង គួរណាស់ចុច១ ឬ២ ដើម្បីច្នៃបន្ត, ចាក់ខ្សែមែន ដូចពេកតែខុសផលិតកម្មអត់គោះយក តែកុំខ្វល់មានគណៈកម្មការរាប់ម៉ឺននាក់ដូចពួកខ្ញុំឱ្យបងជាប់ (ក្នុងដួងចិត្ត) តែសុំសួរមួយកម្មវិធីហ្នឹងគេប្រឡងចំរៀងរឺប្រលងPrank? ដូចបែកៗអាមិចទេ, សំឡេងស្រដៀងម្ចាស់ដើម ENO ពេកអត់ឱ្យជាប់,ដូចណាស់ៗតែអត់គោះសូមអត់យល់, រាល់លើកពេលបេក្ខជនធ្លាក់ គ្រាន់តែចង់ដឹងថាគាត់ធ្លាក់ព្រោះអ្វី គួរតែប្រាប់ពួកគាត់វិញដើម្បីឲ្យគាត់កែតម្រូវចំណុចខ្វះខាត,ដូចពេកcoachអូសរំលង»។
អ្នកខ្លះបានលើកឡើងទៀតថា «ច្រៀងដូចម្ចាស់បទមែនទែន តែបងអត់ស្រឡាញ់សំឡេងគាត់ទេ,ទម្រង់គាត់ច្រៀងល្អណាស់ Styleរបស់គាត់ពិតមែនតែ បែបEno តែគាត់យកនិមិត្តរូបរបស់ខ្លួនឯង តែកោតគណៈកម្មការ មិនគោះ បើថាជោ ជោតាមគ្នារឿងគោះនោះ ស្តាយគាត់បើគាត់បានទៅមុខ កាន់តែសប្បាយក្នុងកម្មវិធី,ស្មាន prank hehe» ៕
.jpg)












