ជប៉ុន៖ ទីក្រុងអណ្តែតទឹក Dogen មានរង្វង់ប្រវែង ៤ គីឡូម៉ែត្រ អាចផ្ទុកមនុស្សបាន ១០,០០០ នាក់ និងទទួលភ្ញៀវបាន ៣០,០០០ នាក់ក្នុងមួយថ្ងៃ។
ថ្មីៗនេះ ក្រុមហ៊ុន N-Ark របស់ជប៉ុនបានប្រកាសពីផែនការអភិវឌ្ឍទីក្រុងបណ្តែតទឹក និងមជ្ឈមណ្ឌលថែទាំសុខភាពឆ្លាតវៃដែលមានឈ្មោះថា Dogen City ។ គំនិតផ្តួចផ្តើមនេះនឹងរួមបញ្ចូលគ្នានូវការផលិតម្ហូបអាហារ ស្ថាបត្យកម្ម ទិន្នន័យ ថាមពល និងមហាសមុទ្រនៅក្នុងប្រព័ន្ធស៊ីសង្វាក់គ្នា ដោយប្រើប្រាស់ទឹកសមុទ្រជាតំបន់សេដ្ឋកិច្ចថ្មីមួយហៅថា “មហាសមុទ្រថ្មី”។ ស្ថាបត្យកម្មអណ្តែតទឹកស្វយ័តនេះអាចផ្លាស់ទីដោយសេរីនៅក្នុងឈូងសមុទ្រ ដែលអនុញ្ញាតឱ្យមានការផ្លាស់ប្តូរនឹងអាចបត់បែនបានក្នុងការកំណត់រចនាសម្ព័ន្ធទីក្រុង នេះបើយោងតាម Design Boom កាលពីថ្ងៃទី ៩ ខែមិថុនា។
តំបន់សេដ្ឋកិច្ចថ្មីនឹងមាន ៣ ស្រទាប់ ដែលស្រទាប់ទីមួយគឺបង្កើតទីក្រុងឯករាជ្យ និងវិមជ្ឈការដែលសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ដោយផ្តោតលើការលើកទឹកចិត្តដល់ការថែទាំខ្លួនឯងប្រចាំថ្ងៃ និងផ្លូវចិត្ត ដោយផ្តល់ជូននូវកម្មវិធីផ្សេងៗ។ ស្រទាប់ទីពីរវិលជុំវិញការកសាងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យក្រោមទឹក ជួយអភិវឌ្ឍគំរូអាជីវកម្មសមុទ្រ។ និងស្រទាប់ទី ៣ ក្រុមហ៊ុន N-Ark ចង់ប្រើប្រាស់ទឹកដើម្បីបង្កើតឧស្សាហកម្មទេសចរណ៍ថ្មីមួយដែលភ្ជាប់ទៅនឹងលំហ ដោយប្រើប្រាស់ដីជាកន្លែងបាញ់បង្ហោះ និងចុះចតសម្រាប់សេវាកម្មដឹកជញ្ជូនគ្រាប់រ៉ុក្កែត។
ដូច្នេះហើយជាមួយនឹងទីក្រុងអណ្តែតទឹកភ្ញៀវទេសចរអាចរីករាយនឹងមុខងារនានាក្នុងទីក្រុងដូចជា មន្ទីរពិសោធន៍ស្រាវជ្រាវ និងអភិវឌ្ឍន៍ សាលារៀន ឃ្លាំងស្តុកទំនិញ មជ្ឈមណ្ឌលសន្តិសុខ ការិយាល័យ សេវាម្ហូបអាហារ មន្ទីរពេទ្យ សួនច្បារ ពហុកីឡាដ្ឋាន ស្ថានីយ៍ទូរគមនាគមន៍ និងសណ្ឋាគារ…ជាដើម៕ 
ប្រភព៖vnexpress










