Home ព័ត៌មានជាតិ ទៀតហើយកំពតយើង ពលរដ្ឋចាញ់បោកដីឡូតិ៍ពិភពដីមាសវិនិយោគបានការ3%

ទៀតហើយកំពតយើង ពលរដ្ឋចាញ់បោកដីឡូតិ៍ពិភពដីមាសវិនិយោគបានការ3%

222
0

ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពតបានបញ្ជាក់នៅលើបណ្តាញសង្គមបានឱ្យដឹងថា គិតត្រឹមថ្ងៃត្រង់ទី១០ ខែមិថុនា ឆ្នាំ២០២៣ មានពលរដ្ឋជាង១០០គ្រួសារហើយដែលបានដាក់ពាក្យបណ្តឹងទៅកាន់ក្រុមហ៊ុនពិភពដីមាសដែលបានបោកទំនុកចិត្តពលរដ្ឋ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig-w62w6MQKHt8KghcNCtIrMmzHAceoX__fpWiDTHRow1wXJNhkH-98cGBiHV4IAK4TdZ6avedxRTvyc0kdae0TqW6guH6vlc9JvX74zXyiBXeCO1Zjr_SedDUpgpfEhJrMx0-7X2CfVgOTfHyBchS8P7ChMVP3W6RsNtbvme3eLYUHHc53cK-ABpR/s854/image_2023-06-10_14-57-37.png

ស្នងការដ្ឋាននគរបាលខេត្តកំពត បានសរសេរថា «កុំដើម្បីប្រយោជន៍ខ្លួនឯង ធ្វើឱ្យអ្នកដទៃទឹកភ្នែក ប្រជាពលរដ្ឋរងគ្រោះដោយសារក្រុមហ៊ុនពិភពដីមាស បានមកដាក់បណ្តឹងជាងមួយរយគ្រួសារហើយគិតត្រឹមថ្ងៃត្រង់នេះ 10.06.23 យុត្តិធម៌ត្រូវមានសំរាប់ប្រជាពលរដ្ឋទាំងអស់គ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjWzY97Lckko7AK0wmMpWsGWPmWquY1SyVskPqaJZ67Ap7cKlJ973qvANbl54HMX6o6_2k5fWC_bxHsD3RE_HGmmnj1zuUWgSxNDX5yMILShNevAfoFNrr0yivTIVxwNZqkEylhTgvTQfPLQHqiVqQmbqxC8-sHFs8703PVbkuo9GrarfpqWxkArs4/s960/353044678_212495478279876_5968529934688395376_n.jpg

ដំណឹងនេះបានធ្វើប្រជាជនបង្ហាញការសប្បាយចិត្តយ៉ាងខ្លាំងព្រោះសង្ឃឹមថាការលូកដៃពីស្នងការមិនឱបដៃឈរមើលពលរដ្ឋរងគ្រោះស្វែងរកយុត្តិធម៌នេះគឺជាអ្វីដែលពលរដ្ឋចង់បានជាទីបំផុត។

គួរបញ្ជាក់ផងដែរថា តាមការបង្ហោះរបស់ជនរងគ្រោះពីក្រុមហ៊ុនដីឡូត៍ពិភពដីមាស ឧកញ៉ា ហ៊ី គីមហុង និងឧកញ៉ា ចេង សង្ហាក់ គឺជាអគ្គនាយកក្រុមហ៊ុននេះសន្យាផ្ដល់ការប្រាក់៣%រយៈពេល២ឆ្នាំ ហើយពេលនេះក្រុមហ៊ុនបានរំលោភលើទំនុកចិត្តប្រជាជនដែលធ្វើការវិនិយោគជាច្រើនគ្រួសារនៅខេត្តកំពត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicdaQ89ICr9CmNBRiZpf0Oz4DPffkvKCH5RRiOsdFnf-7vUde5iQ0cGTUDYKw6r0EntFjBskE3rq62IbuAyfb4FfFNzPXqP2AfGQJszBNhd4tEqI89Im9W6SBl_GZ5ml-fAXUtI1rrdO89F0cwXrLIiJ1Nu1kwH5um9Irw-gDdtJc9wFkXS0dnvLYC/s1024/352772289_565318985764892_2670279443328089518_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdCgjlbfL752RYgr9ekd_KleZcOGm-GbRWef0ZJjQCijR0OO9M88i2Lo2QHQTGejIkpWcNiErKIOTPgGC4hXqZ9oFYPKMOQhZwWUVm7Ea-llFniWNEkgoUTqmhBFvx2qCFfqBawX18x5O3QUtrqwnIZ2gMxpIzv0psDEM5j2C8GJmF8cZz4LqthtiO/s1024/352191148_565318992431558_6779074469893933306_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeEuVOJwa1y6TzOzzEiv1WbLKchh8F5ajg66M4VBzOpSrxNmm-6S9Je1VxeBE-3umR9bRlrY7_nI7ghggEUkMqH6zfCo_18jPdGzjcPm0agj7mloTLfmDA1k5toN9xlsuOoL-J-zCDg8clTkWiVhKo3fDrXIo1h0GRyOL4BPKwwbQXoAmCLbYIoYWT/s1080/351319452_785779563342599_8230003360368770051_n.jpg