Home ព័ត៌មានអន្តរជាតិ ទីក្រុងតូក្យូប្រកាសឱ្យពលរដ្ឋកាត់បន្ថយការប្រើប្រាស់អគ្គិសនី

ទីក្រុងតូក្យូប្រកាសឱ្យពលរដ្ឋកាត់បន្ថយការប្រើប្រាស់អគ្គិសនី

73
0

ប្រទេសជប៉ុន ៖ អាជ្ញាធរអគ្គិសនីជប៉ុនបានចេញសេចក្តីជូនដំណឹងមួយស្នើសុំឱ្យពលរដ្ឋជប៉ុនទាំងអស់ ជាពិសេស ពលរដ្ឋរស់នៅក្នុងតំបន់ប្រើប្រាស់អគ្គិសនីរបស់ Tokyo Electric Power Company Holdings Inc. (TEPCO) ជួយសន្សំសំចៃការប្រើប្រាស់អគ្គិសនីក្នុងពេលអាកាសធាតុក្តៅ នៅខែកក្កដា ដល់ខែសីហា ឆ្នាំ២០២៣ ខណៈការផ្គត់ផ្គង់អគ្គិសនីធ្លាក់ចុះ ។Tokyo warned of power crunch as Japan endures heat wave : NPRការស្នើសុំឱ្យពលរដ្ឋជួយសន្សំសំចៃការប្រើប្រាស់អគ្គិសនីនេះ ដោយសារគេបារម្ភពីបរិមាណការប្រើប្រាស់អគ្គិសនីកើនឡើងបណ្តាលមកពីអាកាសធាតុក្តៅ និងមានការប្រើប្រាស់ម៉ាស៊ីនត្រជាក់ច្រើន រហូតធ្វើឱ្យបរិមាណអគ្គិសនីបម្រុងធ្លាក់ចុះក្រោម៣% ។ ដូច្នេះ វានឹងប៉ះពាល់ដល់ការផ្គត់ផ្គង់ថាមពល និងដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនផងដែរ ។ កន្លងមក ការប្រើប្រាស់អគ្គិសនីនៅទីក្រុងតូក្យូមានបរិមាណខ្ពស់ និងមានអគ្គិសនីបម្រុងតិចជាងនៅតំបន់ផ្សេងទៀត ។ គេសង្ឃឹមថា នៅខែកក្កដា ឆ្នាំ២០២៣ បរិមាណអគ្គិសនីបម្រុងនៅទីក្រុងតូក្យូ អាចស្មើប្រមាណ៣,១% ។ ហេតុនេះ បើមានការប្រើប្រាស់អគ្គិសនីខ្ពស់នៅរដូវក្តៅ វានឹងធ្វើឱ្យប៉ះពាល់បាន ។

ក្រៅពីការសុំឱ្យពលរដ្ឋជួយសន្សំសំចៃអគ្គិសនីហើយ គេក៏មានគម្រោងស្វែងរកអគ្គិសនីបម្រុងបន្ថែមប្រមាណ៤,៨% សម្រាប់ទីក្រុងតូក្យូផងដែរ ។ អាជ្ញាធរអគ្គិសនីជប៉ុនវាយតម្លៃថា បរិមាណអគ្គិសនីបម្រុងនឹងស្មើប្រមាណជាង៥% ហើយជប៉ុននៅតែអាចប្រើប្រាស់អគ្គិសនីយ៉ាងមានប្រសិទ្ធភាព និងមិនបារម្ភខ្លាំងប៉ុន្មានទេ ។Japan Power Crisis Was a Decade in Making and Won't Go Away | Time

បញ្ហាអគ្គិសនីបម្រុងមានបរិមាណតិចតួចនៅទីក្រុងតូក្យូ គឺបណ្តាលមកពីកម្លាំងផលិតអគ្គិសនីធ្លាក់ចុះ ដោយសារហេតុការណ៍គ្រោះថ្នាក់នៅរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima កាលពីឆ្នាំ២០១១ ។ គ្រោះថ្នាក់នេះធ្វើឱ្យគេផ្អាកការផ្គត់ផ្គង់អគ្គិសនី និងត្រួតពិនិត្យរោងចក្រថាមពលនុយក្លេអ៊ែរជាច្រើនកន្លែង ។ ហេតុនេះ ទើបធ្វើឱ្យប៉ះពាល់ដល់បរិមាណការផ្គត់ផ្គង់អគ្គិសនីនៅទូទាំងប្រទេស ។

ការិយាល័យឧតុនិយមជប៉ុនឱ្យដឹងថា ប្រទេសជប៉ុននឹងមានអាកាសធាតុក្តៅខ្លាំងនៅរដូវក្តៅឆ្នាំ២០២៣ បើគិតតាំងពីឆ្នាំ១៨៩៨ មក ដោយសារមានបាតុភូតអេលនីណូ ទើបធ្វើឱ្យសីតុណ្ហភាពនៅតំបន់ជាច្រើនទូទាំងពិភពលោកកើនឡើង ៕

ប្រភព ៖ Mono News