តារាចម្រៀង វ៉ាន់ នីឡា កំពុងទទួលបានការកោតសរសើរយ៉ាងពីសំណាក់អ្នកលេងបណ្តាញសង្គមទៅលើបទចម្រៀង Cover ជាភាសាអង់គ្លេស ដោយបានលើកឡើងថានាងច្រៀងច្បាស់ល្អ សំឡេងពីរោះគួរឱ្យចង់ស្តាប់ម្តងហើយម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv6Aad5vcAFAfF4HLO8f2AmTG-2lSx4bJYF28XL4zKuc5kivxz5KXlCSVvtM54iHkeYEtNJyqQ8uV7teQUdgeGAlr0x5uZD3DNO2U7gkqhDs0eMb-bJdU5slsWXIRm6RGUk8RHWcvSUJuDnJMnVOQDNKPtdBS_YFkGo0EVNkZoOmNj_Ugy3Uw2T6OZ/s1800/340114884_759497439189161_7964352305974801315_n.jpg

អ្នកមួយចំនួនធំជ្រាបមកហើយថា តារាចម្រៀង វ៉ាន់ នីឡា គឺជាតារាចម្រៀងរូបដែលមានភាពលេចធ្លោម្នាក់ក្នុងអាជីពសិល្បៈ។ ប៉ុន្តែដោយសារមានបញ្ហាផ្ទាល់ខ្លួននាងបានដកខ្លួនចេញពីវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ។ យ៉ាងណា ប៉ុន្មានឆ្នាំចុងក្រោយនេះ វ៉ាន់ នីឡា បានវិលមកប្រឡូកក្នុងជីពសិល្បៈវិញនិងលេចវត្តមានតាមកម្មវិធីផ្សេងៗ រីឯប្រជាប្រិយភាពរបស់តារាចម្រៀងរូបនេះនៅទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់។

នាពេលថ្មីៗនេះ អ្នកលេងបណ្តាញសង្គមជាច្រើនបានផ្ទុះការចាប់អារម្មណ៍ទៅលើ វ៉ាន់ នីឡា ក្រោយពីចម្រៀងរូបនេះច្រៀងលេងកម្សាន្តបទជាភាសាអង់គ្លេសមានចំណងជើងថា «Happier» រហូតផ្ទុះការគាំទ្របានសំណូមពរឱ្យនាងច្រៀងបទផ្សេងទៀត។ តារាចម្រៀងរូបនេះ មិនឱ្យអ្នកគាំទ្រខកចិត្តនាងបានបកស្រាយបទ «Million reason » យ៉ាងខ្លីជូនតាមសំណូមពរអ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi9hb1H4pcEHrbFyiGWyD5rhEjwqO1lBaBDCgovtMNPYipmgdhbVMU9bIItYfIKr_aDHKZLbxDyeox1DrI_PrGdunTvFTy0FzGtYGpmOs0nKiGf5lvC1SIGgc_shzSYGK5B-H81MgKWZ_a4ryP7lpoWmPxcEz-WTgGjaQ9ayzN-FFv2RuzeKphGGBz/s2048/342064180_951337332881441_3241286432926963030_n.jpg

អ្នកលេងបណ្តាញសង្គមបានលើកឡើងថា តារាចម្រៀងរូបនេះច្រៀងបទជាភាសាអង់គ្លេសបានពីរោះណាស់ ត្រូវតុងច្បាស់ល្អស្តាប់ហើយជក់ចិត្ត ពីរោះដូចចាក់ឌីស។ អ្នកខ្លះទៀតក៏បានចំអន់ វ៉ាន់ នីឡា ក្នុងន័យលេងសើចថាច្រៀងពីរោះហើយច្បាស់ចឹងប្រយ័ត្ន ជាប់ copyright ដោយតារារូបនេះតបវិញក្នុងន័យលេងសើចថា «អត់ទេ មានអីជាប់»។

គួរបញ្ជាក់ផងដែរថា វ៉ាន់ នីឡា ត្រូវមហាជនស្គាល់យ៉ាងទូលំទូលាយកាលតារាចម្រៀងរូប នេះចាប់ដៃគូជាមួយ លោក ម៉ានិត នៅក្នុងផលិតកម្ម Pleng record និងល្បីតាមរយៈបទចម្រៀងមានដូចជា «ស្នេហ៍ជិតផ្ទះ» «មនុស្សបងធុញវិលវិញបានទេ?» និងបទ «ស្រលាញ់អ្នកមុនរៀបការអ្នកក្រោយ» ព្រមទាំងបទចម្រៀងជាច្រើនទៀត៕