តារាចម្រៀងលោក អ៊ួន បឋម ហៅ សាយ បានបញ្ចេញទស្សនៈរបស់ខ្លួននៅលើបណ្តាញសង្គម ដែលកម្ពុជាជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ដែលបញ្ចប់ដោយស្ថាពរ និងជោគជ័យបំផុតសម្រាប់ប្រជាជនទាំងមូល ដោយបានលើកពីការទទួលផលប្រយោជន៍ជាច្រើនដែលកម្ពុជាទទួលបានក្នុងការរៀបចំព្រឹត្តិការណ៍នេះ។May be an image of 1 person

សាយ បានលើកឡើងពីផលប្រយោជន៍ដែលប្រជាជនមើលឃើញ ប៉ះបាន ប្រើប្រាស់បានមានដូចជា៖
១. ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងក្លាយទៅជាមជ្ឈមណ្ឌលហ្វឹកហាត់សម្រាប់កីឡាករ កីឡាការនី និងសម្រាប់ប្រព្រឹត្តព្រឹត្តិការណ៍ផ្សេងៗរបស់កម្ពុជានាថ្ងៃអនាគត។
២. ផ្លូវថ្នល់ដែលធ្វើសម្រាប់ សម្រួលចរាចរណ៍ព្រឹត្តិការណ៍ SEAGAMES និងផ្លូវ-ស្ពានមួយចំនួនទៀតបានពន្លឿនការសាងសង់ឱ្យរួចរាល់ទាន់ពេលព្រឹត្តិការណ៍
៣. បុរីកីឡាដែលសម្រាប់ទទួលកីឡាករ កីឡាការនី ពីក្នុងនិងក្រៅប្រទេស
៤. ការជួសជុលឡើងវិញតាមកីឡដ្ឋាន និងមជ្ឈមណ្ឌលនានាសម្រាប់ព្រឹត្តិការណ៍ ។ល។May be an image of 10 people and violin

ចំពោះផលប្រយោជន៍ដែលកម្ពុជាទទួលបានពីព្រឹត្តិការណ៍ SEAGAMES ជារូបភាពអរូបីវិញ សាយ បានបញ្ចេញទស្សនៈចំនួន៦ធំៗរួមមាន៖ថ
១. ប្រជាជនកម្ពុជាមោទនភាព លើប្រទេសខ្លួនដែលអាចធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍លំដាប់ថ្នាក់អន្តរជាតិមួយនេះ ព្រមទាំងបានធ្វើជាម្ចាស់ផ្ទះយ៉ាងល្អឥតខ្ចោះក្នុងកែវភ្នែករបស់ប្រជាជនភាគច្រើនរបស់ខ្លួន។
២. ស្មារតីសាមគ្គីភាពរួបរួមគ្នា គាំទ្រគ្នា និងភាពជាចាស់ទុំរបស់ប្រជាជនកម្ពុជាមួយកម្រិតទៀត ក្នុងនាមភាពជាម្ចាស់ផ្ទះ ក្នុងការសម្របសម្រួលព្រឹត្តិការណ៍ទាំងមូល និងការទទួលស្គាល់នូវសមត្ថភាពរបស់ខ្លួន ក្នុងការប្រកួតនីមួយៗនិងការសម្របសម្រួលដល់ការប្រកួតផ្សេងៗសម្រាប់មិត្តអាស៊ាន។
៣. ការឲ្យតម្លៃនិងលើកកម្ពស់ទៅដល់កីឡាករជម្រើសជាតិខ្លាំងជាងមុន និងបានបង្ហាញពី គុណតម្លៃនៃការងារ កីឡាដែលលើសពីការប្រកួត លើសពីលេងកីឡាដើម្បីតែសុខភាព កីឡានាំមកនូវមិត្តភាព កិត្តិយសជាតិ មោទនភាពជាតិ និងសន្តិភាព។May be an image of 1 person and crowd៤. “ប្រទេសតូចបេះដូងធំ” សារព័ត៌មានទាំងក្នុងប្រទេសនិងក្រៅប្រទេសលើកមកសរសើរប្រទេសកម្ពុជាមិនដាច់ពីមាត់ ពីការរៀបចំព្រឹត្តិការណ៍មួយនេះ តាំងពីសិល្បៈការសម្ដែងក្នុងថ្ងៃបើកព្រឹត្តិការណ៍ រួមទាំងការមិនគិតថ្លៃចំពោះសំបុត្រចូលទស្សនាកីឡាផ្សេងៗ ព្រមទាំងលក្ខខណ្ឌមួយចំនួនទៀតក្នុងការទទួលស្វាគមន៍ភ្ញៀវអន្តរជាតិក្នុងព្រឹត្តិការណ៍ ដែលធ្វើឲ្យប្រទេសកម្ពុជាត្រូវបានចាប់អារម្មណ៍ពីសំណាក់មនុស្សទូទាំងអាស៊ានជាង 700 លាននាក់ រឺច្រើនជាងនេះទូទាំងពិភពលោក។
៥. ការលើកកម្ពស់តម្លៃសិល្បៈបុរាណ និងសិល្បៈសម័យ នៅក្នុងព្រឹត្តិការណ៍ជាតិជាលក្ខណៈអន្តរជាតិមួយនេះ។
៦. ទឹកចិត្តរបស់យុវជនកម្ពុជាក្នុងការចូលរួមស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ជាតិ។ បើយើងនិយាយត្រឡប់ទៅវិញជាង 20 ឆ្នាំមុន ពាក្យថាកិច្ចការងារស្ម័គ្រចិត្ត គឺទាល់តែមានប្រយោជន៍ទើបយើងចូលរួម ប៉ុន្តែយុវជនសម័យនេះ ឃើញថាបានស្វែងយល់ពីកិច្ចការងារស្ម័គ្រចិត្តបានកាន់តែខ្លាំងជាងមុន និងបានចូលរួមយ៉ាងសកម្ម ដើម្បីទទួលបាននូវផ្លែផ្កានៃប្រយោជន៍រួមមួយរបស់ជាតិខ្លួន រួមទាំងប្រយោជន៍ជាច្រើនទៀត។

ក្នុងនោះដែរ តារាចម្រៀងរូបនេះក៏បង្ហាញអារម្មណ៍មោទនភាពចំពោះព្រឹត្តិការណ៍ស៊ីហ្គេមយ៉ាងខ្លាំង ដោយសង្ឃឹមថានិងមានព្រឹត្តិការណ៍បែបនេះជាបន្តបន្ទាប់ទៀតនាថ្ងៃអនាគតក្នុងប្រទេសកម្ពុជា៕