Home ព័ត៌មានអន្តរជាតិ អាកាសធាតុក្តៅបណ្តាលឱ្យម្ទេសនៅប្រទេសថៃឡើងថ្លៃ

អាកាសធាតុក្តៅបណ្តាលឱ្យម្ទេសនៅប្រទេសថៃឡើងថ្លៃ

142
0

ប្រទេសថៃ ៖ អាកាសធាតុក្តៅបានអូសបន្លាយពេលយូរធ្វើឱ្យប៉ះពាល់ដល់ការដាំដុះដំណាំផ្សេងៗនៅប្រទេសថៃ ក្នុងនោះដំណាំម្ទេសក៏បានរងផលប៉ះពាល់ខ្លាំងដែរ ហើយកសិករត្រូវចំណាយដើមទុនច្រើនជាងមុនដើម្បីទទួលផល ។ បច្ចុប្បន្ន ម្ទេសនៅខេត្ត Uthai Thani បានឡើងថ្លៃដល់ជិត៤០០បាតក្នុង១គីឡូក្រាម ហើយបន្លែបង្ការផ្សេងទៀតក៏ឡើងថ្លៃតាមដែរ ។30+ Red And Green Chili Peppers Asian Street Market Stock Photos, Pictures  & Royalty-Free Images - iStock

ក្នុងផ្សារមួយកន្លែងនៅខេត្ត Uthai Thani គេសង្កេតឃើញថា ពលរដ្ឋមកទិញបន្លែបាននាំគ្នារអ៊ូរទាំថា បន្លែបានឡើងថ្លៃខ្ពស់នាពេលបច្ចុប្បន្ន ។ ចំណែកអាជីវករម្នាក់ដែលបានលក់បន្លែនៅផ្សារនេះអស់រយៈពេល១០ឆ្នាំនិយាយថា នៅរដូវវស្សា ទើបតម្លៃម្ទេស និងបន្លែផ្សេងទៀតធ្លាក់ចុះ ព្រោះការដាំដុះម្ទេសនៅរដូវក្តៅពិបាកថែទាំ និងត្រូវការស្រោចទឹកបន្ថែមទៀត បើមិនដូច្នោះទេ កុំថាតែម្ទេស សូម្បីតែដំណាំផ្សេងៗក៏ងា.ប់ដែរ ។ ពេលនេះ ម្ទេសបានឡើងថ្លៃដល់៣៦០បាតក្នុង១គីឡូក្រាម ខណៈកាលពីមុន មានតម្លៃត្រឹមតែ៣០០បាតប៉ុណ្ណោះក្នុង១គីឡូក្រាម ។Chili Stall (Talaad Thai market) - SP Fresh Intertrade
លើសពីនេះ បន្លែផ្សេងទៀតក៏បានឡើងថ្លៃបន្តបន្ទាប់ដែរដូចជា ៖
-តាសក់ ១គីឡូក្រាម តម្លៃ៤០បាត (ពីមុន ១គីឡូក្រាម តម្លៃ២០បាត)
-សណ្តែកកួ ១គីឡូក្រាម តម្លៃ៦០បាត (ពីមុន ១គីឡូក្រាម តម្លៃ៤០បាត)
-ស្លឹកខ្ទឹម ១គីឡូក្រាម តម្លៃ១៥០បាត (ពីមុន ១គីឡូក្រាម តម្លៃពី៩០បាត-១០០បាត) ។

បន្លែឡើងថ្លៃជាបន្តបន្ទាប់នេះ អាជីវករប្រាប់ថា អ្នកមកទិញបន្លែរបស់គាត់រអ៊ូថា បន្លែឡើងថ្លៃខ្លាំង ប៉ុន្តែពួកគេចាំបាច់ត្រូវតែទិញយកទៅធ្វើម្ហូបនៅផ្ទះ ។ ចំណែកគាត់ជាអាជីវករក៏ឆ្លើយតបវិញថា ពេលនេះ កសិករត្រូវចំណាយដើមទុនខ្ពស់ ដោយសារវាជារដូវក្តៅធ្វើឱ្យប៉ះពាល់ដល់ផលដំណាំ ហើយកសិករត្រូវស្រោចទឹកច្រើនជាងមុនដើម្បីកុំឱ្យបន្លែងា.ប់ ។ លើសពីនេះ តម្លៃប្រេងឥន្ធនៈក៏បានកើនឡើងជាបន្តបន្ទាប់ ហើយគ្មានថ្ងៃថយចុះទេ ដែលធ្វើឱ្យថ្លៃដឹកជញ្ជូនបន្លែកើនឡើង ហើយវានឹងបន្តកើនឡើងទៀត រហូតដល់រដូវវស្សា ទើបតម្លៃបន្លែធ្លាក់ចុះវិញ ៕ ប្រភព ៖ Thairath