Home ព័ត៌មានអន្តរជាតិ អាជីវករថៃបារម្ភពីការបង្កើតរដ្ឋាភិបាលយឺតយ៉ាវប៉ះពាល់ជីវភាពពលរដ្ឋ

អាជីវករថៃបារម្ភពីការបង្កើតរដ្ឋាភិបាលយឺតយ៉ាវប៉ះពាល់ជីវភាពពលរដ្ឋ

93
0

ប្រទេសថៃ ៖ អាជីវករលក់ពងមាន់ម្នាក់នៅខេត្តនគរាជសីម៉ាបានត្អូញត្អែរពីពងមាន់ឡើងថ្លៃ ក្រោយពីមានការប្រកាសថា ពងមាន់នឹងឡើងថ្លៃបន្ថែមទៀត ។ អាជីវកររូបនេះលើកឡើងថា ការបង្កើតរដ្ឋាភិបាលយឺតយ៉ាវនឹងធ្វើឱ្យប៉ះពាល់ដល់ការប្រកបមុខរបររបស់ពលរដ្ឋ ហើយបានសំណូមពររដ្ឋាភិបាលឱ្យប្រញាប់ដោះស្រាយបញ្ហាសេដ្ឋកិច្ចជាតិជាមុន ចំណែករឿងផ្សេងទុកពេលក្រោយ ។Thai economy faces stagflation due to surging price hikes: economist hinh anh 1

កាលពីថ្ងៃទី១៨ ខែឧសភា សារព័ត៌មាន Thairath បានដើរពិនិត្យមើលតម្លៃពងមាន់នៅផ្សារមួយកន្លែងក្នុងស្រុកមឿងនគរាជសីម៉ាឃើញថា ពងមាន់បានឡើងថ្លៃដល់៣.៨០បាតសម្រាប់ពងមាន់១គ្រាប់ ខណៈកាលពីមុន តម្លៃត្រឹមតែ៣.៦០បាតប៉ុណ្ណោះ ។ បើតាមការសាកសួរទៅកាន់អាជីវករក្នុងផ្សារនេះប្រាប់ថា ពងមាន់បានឡើងថ្លៃតាំងពីថ្ងៃទី១៥ ខែឧសភា មកម៉្លេះ ។

ស្ត្រីអាជីវករលក់ពងមាន់ឈ្មោះ ម៉ាលី ប្រាប់ថា មូលហេតុដែលគាត់លក់ពងមាន់ថ្លៃទៅឱ្យអតិថិជន ដោយសារគាត់ទិញយកមកលក់ថ្លៃដែរ ហើយចំពោះមូលហេតុពងមាន់ឡើងថ្លៃនោះ គាត់មិនដឹងច្បាស់ទេ គឺដឹងត្រឹមតែថា បច្ចុប្បន្ននេះ មិនមែនមានតែពងមាន់ទេដែលឡើងថ្លៃនោះ ទំនិញផ្សេងទៀតក៏ឡើងថ្លៃតាមដែរ ។ ដូច្នេះ គាត់ចង់សំណូមពរទៅកាន់រដ្ឋាភិបាលថ្មីដែលកំពុងរៀបចំបង្កើត សូមឱ្យប្រញាប់ដោះស្រាយបញ្ហាសេដ្ឋកិច្ចជាតិ និងការប្រកបមុខរបររបស់ពលរដ្ឋជាមុនសិន ចំណែករឿងផ្សេងទុកដោះស្រាយនៅពេលក្រោយ ពីព្រោះពេលនេះ ពលរដ្ឋថៃលំបាកណាស់ ។Egg shop in the medina in Marrakech. | Fresh eggs for sale i… | Flickr

ស្ត្រីអាជីវកររូបនេះបន្តថា គាត់ក៏បារម្ភពីការបង្កើតរដ្ឋាភិបាលផងដែរ ព្រោះបើពុំអាចបង្កើតរដ្ឋាភិបាលបានឆាប់រហ័សទេ គឺវាកាន់តែធ្វើឱ្យការដោះស្រាយបញ្ហាសេដ្ឋកិច្ចជាតិ និងការប្រកបមុខរបរប្រចាំថ្ងៃរបស់ពលរដ្ឋយឺតយ៉ាវថែមទៀត ។

គួរបញ្ជាក់ថា បច្ចុប្បន្ន ទំនិញ និងបន្លែស្ទើរគ្រប់មុខឡើងថ្លៃទាំងអស់នៅប្រទេសថៃ ដូចជា ពងមាន់ ម្ទេស តាសក់ សណ្តែកកួ និងស្លឹកខ្ទឹម ស្របគ្នានឹងប្រេងឥន្ធនៈឡើងថ្លៃ ដែលធ្វើឱ្យកសិករ និងអាជីវករត្រូវចំណាយដើមទុនខ្ពស់ក្នុងការដឹកជញ្ជូនបន្លែ និងទំនិញយកមកលក់នៅទីផ្សារ ៕ ប្រភព ៖ Thairath