Home Blog Page 169

ឡូរីន សង្សារ វណ្ណដា ប្រកាសធ្វើមូលនិធិជួយដល់ជនភៀសសឹក

0

កញ្ញា ឡូរីន សង្សារតារារ៉េប វណ្ណដា បានប្រកាសប្រមូលនិធិជាលើកដំបូងដើម្បីជួយដល់កងទ័ពនិងជនភៀសសឹក។ ជាមួយនឹងការប្រកាសនេះ ឡូរីន បានរួមចំណែលថវិកាផ្ទាល់ខ្លួនមុនចំនួន២០០០ដុល្លារ។ ជាមួយនឹងការប្រកាសនេះ ឡូរីន បញ្ជាក់ថាបើទុកចិត្តនាងអាចចូលរួមជាមួយនាងបានឬអ្នកណាក៏បានដែលមហាជនទុកចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsTRl22pGYtSV9KckKBOIT4QmLdJRlC5tKX0VMMgvwqyv5xNEaro7mk9fP0XY4vc3yjlia6st198VRBMAnsdzmovbHL24Sm13EOGMKLrN2rrj8wkF1Z9oMS_ljCJi_U38mfkVXyizOofqf3OFPhTqPlBsB_xRw1V4FPbNcpyGIHj4uNiIC5XHu356bf54M/s1800/image_2025-12-10_16-31-37.png

រសៀលថ្ងៃទី១០ ខែធ្នូ ឡូរីន បានប្រកាសនៅលើបណ្តាញសង្គមថា «បងប្អូនអាចចូលរួមថវិកាដើម្បីជនភៀសសឹកនិងវីរកងទ័ពជាមួយខ្ញុំនិងក្រុមការងារ។ ខ្ញុំបានរួមចំណែកនាងខ្ញុំផ្ទាល់ 2000$ ពួកយើងនឹងធ្វើរបាយការណ៍ ចំណូល-ចំណាយ និងគ្រប់គ្រងទៅលើគ្រឿងសំខាន់ប្រើប្រាស់ចាំបាច់»។ ឡូរីន បានបញ្ជាក់ទីតាំងស្ថិតនៅបឹងកក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsGGl-qpdybOK8Qg39UKRz16zLbwtrD7F-gZSSbh4Tx_YJVcMOcGv7ZfctS2xWSxx5MmJoofJLqo_q6uC10CjUjhWCXTueDx7-P3-m4isCghzaJQCuJokB90QrnipJv-ZcAo83rpcatZ6J1mAYxNIX5AEfTEhk2GBceYAhvl714ArFIEflymRI44rsSkyX/s2048/image_2025-12-11_08-35-26.png

បន្ថែមពីការបង្ហោះសំណេរ ឡូរីន បានចេញវីដេអូបន្ថែមទៀតដោយនិយាយថាលើកនេះ នាងមានចិត្តចូលរួមហើយនឹងទៅដល់ទីតាំងផ្ទាល់ដើម្បីទិញអីវ៉ាន់ ខណៈពេលនេះក្រុមការងាររបស់នាងកំពុងរៀបចំអីវ៉ាន់ដែលផ្តោតសំខាន់ទៅលើរបស់ប្រើប្រាស់ចាំបាច់។ ឡូរីន ថាប្រសិនជាទុកចិត្តនាងអាចចូលរួមជាមួយនាងបាន ហើយក៏អាចចូលរួមជាមួយនឹងអ្នកណាដែលទុកចិត្ត។ ឡូរីន បញ្ជាក់ថានាងនឹងទៅដល់ទីតាំងផ្ទាល់ដើម្បីចូលរួមចំណែកជាមួយនឹង Influencer ផ្សេងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaMaoQ_n_j_NZzA4CTAM4MRqOQYOaYwErH1vqHtCeJKbXA4gWRmilfWW8C0RLOKV6ZTQMMaNnbnbFr3SIXsyba4CVubxFRIYH7F-O2oXFUmU0iIZTvVxpekQM7jD_MXWi4_ZkAS3MdfIiqf4rlB2enPUhSU0f5pm_G1sKrD3d3qc5pg-PJTSs2-lL7bZdh/s2048/image_2025-12-11_08-35-27.png

គួរបញ្ជាក់ផងដែរថា Influencer សិល្បករសិល្បការិនីជាច្រើនរូបបានជួយគ្នាយ៉ាងសស្រាក់សស្រាំរៀបចំស្បៀង សម្ភារៈចាំបាច់ជួយដល់ជនភៀសសឹកដែលមានទីតាំងនៅ Eatmore បឹងកក់៕

ឈឺចា.ប់ណាស់! ថៃបានបំផ្លា.ញប្រាសាទតាក្របីឲ្យដួលរៀបស្ទើដល់ដីហើយនៅពេលនេះ

0

សូមពិភពលោកថ្កោលទោ.សនូវទង្វើឈ្លានពានដ៏អសីលធម៌ និងសា.ហាវព្រៃ.ផ្សៃរបស់ថៃ! ពេលនេះប្រាសាទតាក្របីដែលបន្សល់ទុកដោយដូនតាខ្មែរមានអាយុកាលខ្ទង់ពាន់ឆ្នាំបានបែ.កបា.ក់ខូចខាតទ្រង់ទ្រាយស្ទើតែទាំងស្រុង ដោយសារការបា.ញ់បំផ្លា.ញ់ពីសំណាក់យោធាថៃ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyVhRuIL_pi0jVSpPcUJ8juEcFDh1d_bI2bgfwRVjhCUjkQIRWM8312Dnb6pA6EE-CTLXy7oNIRECA4X6jMP3Xm0hCCGCEpg1pQOeuBC1DMC75yZpgWZMWsd6DMN8aWoAZqexQte8kx4WVPl7fFPB3HPLK9Pdy25vARzN3psx5xzWUgN4aO181uzlFsfEW/s1280/photo_2025-12-11_09-00-16%20(4).jpg

យោងតាមការបង្ហោះរបស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១១ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញឲ្យឃើញពីស្ថានភាពរបស់ប្រាសាទតាក្របី បន្ទាប់ពីការទម្លាក់គ្រាប់មិនឈប់មិនឈររបស់ទាហានឈ្លានពានថៃ ថាមានសភាពមើលសឹងលែងយល់ថាជាប្រាសាទទៅហើយ។

តាមរយៈការបង្ហោះនោះ លោកបានសរសេថា យោធាថៃមិនមែនត្រឹមតែរំលោ.ភបំពានលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា ប្រើប្រាស់អាវុធធុនធ្ងន់ រួមទាំងយន្តហោះទម្លាក់គ្រាប់លើទីតាំងជនស៊ីវិលនោះទេ យោធាថៃបានបំផ្លិចបំផ្លាញប្រាង្គប្រាសាទខ្មែរ ដែលជាសម្បត្តិវប្បធម៌ដ៏មានតម្លៃ និងជាបេតិកភណ្ឌពិភពលោក។ យោធាថៃបានបន្តបាញ់បំផ្លាញប្រាសាទតាក្របីបន្ថែមទៀត កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងខេត្តឧត្តរមានជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg544o7Z-HZSa2aNjPNwzsSpCplupD2-FFuj0NNd1z7jvRGfi4aEuK28C-1v_4azZG4gaFhRSJwuWJVqz5mfKd4ESBgr2caNV6DBrTO6CKMo8TAEvWlZKKpMeS5rxG5CNc2D3DUmTFZUFfCaIidllGJTh1KUi2-hS82MmIchLxWnjscG5NgEVOP0KYOOYNv/s1280/photo_2025-12-11_09-00-16%20(3).jpg

ឯកឧត្តម នេត្រ ភក្ត្រា បានធ្វើការបញ្ជាក់ថា កម្ពុជាជាជនរងគ្រោះនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ។ ថៃបានបង្កហេតុគ្រប់បែបយ៉ាងដើម្បីមួលបង្កាច់និងចោទប្រកាន់កម្ពុជាដើម្បីរកលេសឈ្លានពានកម្ពុជា។

សូមជម្រាបថា ការឈ្លានពានរបស់យោធាថៃ មិនត្រឹមតែបានបំផ្លាញនូវសម្បត្តិវប្បធម៌របស់កម្ពុជាតែមួយមុខនោះទេ ប៉ុន្តែពួកគេក៏បានធ្វើឱ្យកងកម្លាំងទាហាន និងជនស៊ីវិលកម្ពុជាស្លាប់ និងរបួសជាច្រើននាក់ ប៉ះពាល់ដល់ទាំងផ្លូវកាយនិងផ្លូវចិត្តយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXY4mRIsPFKEbkZdx2iCuYYuH8hXAPcx3Y8dV9_kLvUBW_G0d5ZRFUNSafhF1YClsA8b5grEmPlGHeCbm2uIAg-0zs_BglYhtnWIuzuadsRw77XPf8-o-9BnWRwOkfM4nkv-o1Gzq8I69TBJbG7cmU1WoDGFgqpdDguwJrU-zQYr7WYu0PWPvRV_n4zLjT/s1280/photo_2025-12-11_09-00-16%20(5).jpg
តាមរបាយការណ៍របស់ក្រសួងការពារជាតិកម្ពុជានាព្រឹក ទី១១ ខែធ្នូនេះ ចំនួនជនស៊ីវិលកម្ពុជាដែលស្លា.ប់បានកើនដល់១០នាក់ហើយ ក្នុងនោះក៏មានទារកម្នាក់ផងដែរ និងបង្ករបួសស្នាមដល់មនុស្សជាង ៦០នាក់ផ្សេងទៀត។

បើតាមក្រសួងការពារជាតិ យោធាថៃ គឺនៅតែបន្តសកម្មភាពយ៉ាងគឃ្លើនទន្រ្ទានទឹកដីកម្ពុជាដោយបានប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ ដោយគិតចាប់តាំងពីម៉ោង៤ភ្លឺមក យោធាថៃចាប់ផ្តើមការបាញ់ប្រហារចូលទឹកដីកម្ពុជា ក្នុងភូមិសាស្ត្រប្រាសាទខ្នា ដោយប្រើកាំភ្លើងធំ. បា.ញ់ផ្លោងគ្រាប់ចូលមកក្នុងភូមិសាស្រ្ត ភូមិព្រៃចាន់ ដែលជាមូលដ្ឋានជនសុីចិលរស់នៅសុទ្ធសាធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVCM7QsK2Xhz2ivgApGRo2DR83SUSsW7JGXrVeWW4OJvCYJowCt5ZW8HM3jxtdU5qZe0kTbD61F9U58q-QJ4aTsEoQydWdPOTZFQYks6rvbByYPIwF0V35Xh267qaeJ9r2A-wA958mFF2LaV7-bSTmK7tMXTpcNy66p-xrm4hKwbBzAmbvItgdsDzg9kkf/s1280/photo_2025-12-11_10-06-20.jpg

កម្ពុជាចាត់ទុកសកម្មភាពនេះ គឺជាការវាយប្រហារដ៏កំរោល មិនរើសគោលដៅរបស់យោធាថៃ ដែលជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ៕

ត្រៀមៗ! កងទ័ពថៃប្រកាសឱ្យពលរដ្ឋជម្លៀសចេញពីព្រំដែនខេត្តត្រាតជាបន្ទាន់នៅថ្ងៃទី១១នេះ ដើម្បីបើកការវាយប្រ.ហារយ៉ាងធ្ងន់ធ្ងរ

0

ប្រទេសថៃ ៖ ហ្វេសប៊ុកផេកខេត្តត្រាតរបស់ថៃបានបង្ហោះសារបន្ទាន់ថា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នេះ កងទ័ពថៃនឹងបើកការវាយប្រ.ហារមកលើដែនអធិបតេយ្យកម្ពុជាយ៉ាងធ្ងន់ធ្ងរ និងពង្រីកសមរភូមិប្រយុ.ទ្ធបន្ថែមទៀត ។ កងទ័ពថៃស្នើឱ្យពលរដ្ឋទាំងអស់ចូលរួមសហការ ដោយហាមយករបស់របរទៅប្រគល់ឱ្យកងទ័ពក្នុងតំបន់គ្រោះថ្នា.ក់, ហាមប្រើប្រាស់ទូរស័ព្ទដៃក្នុងតំបន់គ្រោះថ្នា.ក់ ពីព្រោះកងទ័ពកម្ពុជាអាចចាប់សេវាទូរស័ព្ទដៃវាយតបមកកងទ័ពថៃវិញ និងឱ្យពលរដ្ឋជម្លៀសចេញពីព្រំដែនខេត្តត្រាតឱ្យអស់ (ឬជម្លៀសចេញ១០០%) ។

ខេត្តត្រាតរបស់ថៃ ស្ថិតនៅជាប់ខេត្តកោះកុង និងខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា ។ បើគិតត្រឹមវេលាម៉ោង៩និង៤៩នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ នេះ ពលរដ្ឋថៃបានជម្លៀសចេញពីព្រំដែនខេត្តត្រាត ១០០% ហើយ បន្ទាប់ពីកងទ័ពថៃប្រកាសឱ្យពលរដ្ឋជម្លៀសចេញជាបន្ទាន់ពីស្រុកចំនួន៣ គឺស្រុកមឿង, ស្រុកបរ៉ៃ និងស្រុកឃ្លងយ៉ៃ ។

គួរបញ្ជាក់ថា មេដឹកនាំថៃបានរៀបចំផែនការសម្ងាត់ចោទប្រកាន់ និងទម្លាក់កំហុសលើកម្ពុជាមិនឈប់ឈរ ដើម្បីយកលេសបង្កសង្គ្រា.មជាថ្មីក្នុងគោលបំណងកេងចំណេញនយោបាយ បិទបាំងចំនួនពលរដ្ឋស្លា.ប់ដោយសារទឹកជំនន់នៅភាគខាងត្បូង និងបិទបាំងព័ត៌មានមេដឹកនាំថៃមានទំនាក់ទំនងជិតស្និទ្ធជាមួយមេឧក្រិ.ដ្ឋកម្មអនឡាញបរទេស ដោយបើកដៃឱ្យកងទ័ពបើកការវាយប្រ.ហារកម្ពុជាទាំងកំរោល មិនបង្អង់ដៃ ថែមទាំងពង្រីកសមរភូមិប្រយុ.ទ្ធស្ទើរតែពេញបណ្តោយព្រំដែន ។

ការបង្កសង្គ្រាមជាថ្មីរបស់កងទ័ពថៃពេលនេះកាន់តែមានទ្រង់ទ្រាយធំ និងធ្ងន់ធ្ងរជាងមុន ដោយការប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ បាញ់ផ្សែងពុល យន្តហោះចម្បាំង F-16 និង Gripen ដែលកងទ័ពថៃបានរៀបចំផែនការជាមុន ដើម្បីឈ្លានពានដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា ។ សង្គ្រាមផ្ទុះឡើងម្តងទៀត គឺជាការរៀបចំរបស់មេដឹកនាំថៃសហការជាមួយកងទ័ព ដើម្បីរកសំឡេងឆ្នោតកាន់តំណែងបន្ត បន្ទាប់ពីមេដឹកនាំថៃរងការរិះគន់យ៉ាងខ្លាំងរឿងអសមត្ថភាពដឹកនាំប្រទេស និងភាពអាម៉ាស់រាប់មិនអស់ ។

ទោះជាប្រទេសជាច្រើន រួមទាំងមហាអំណាចអាមេរិក និងមហាអំណាចចិន អំពាវនាវឱ្យថៃបញ្ឈប់សង្គ្រាម ងាកមកគោរពកិច្ចព្រមព្រៀងទីក្រុងគូឡាឡាំពួរ ចរចាសន្តិភាពជាមួយកម្ពុជា ប៉ុន្តែមេដឹកនាំថៃបដិសេធគ្រប់ការអំពាវនាវ ។ លើសពីនេះ ថែមទាំងព្យាយាមចោទប្រកាន់ និយាយបំភ្លៃ ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដើម្បីបំភ័ន្តភ្នែកអន្តរជាតិ ខណៈកងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួន ការពារទឹកដី បន្ទាប់ពីអត់ធ្មត់មិនតបត ។

ចាប់តាំងពីមុនបើកការវាយប្រហារមកលើកម្ពុជាយ៉ាងកំរោលនិងខុសច្បាប់ កងទ័ពថៃបានបំពានគ្រប់លក្ខខណ្ឌទាំងអស់នៃកិច្ចព្រមព្រៀងឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ ។ សំណាក់សហគមន៍អន្តរជាតិបានអំពាវនាវយ៉ាងទទូចឱ្យថៃប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងទាំងនេះ ប៉ុន្តែថៃលែងទទួលស្គាល់កិច្ចព្រមព្រៀងដោយឯកតោភាគី ខណៈកម្ពុជានៅតែបន្តប្តេជ្ញាចិត្តម្តងហើយម្តងទៀតអំពីការគោរពរបស់ខ្លួនចំពោះកិច្ចព្រមព្រៀងទាំងនេះ ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីដទៃទៀត ។ នេះបញ្ជាក់យ៉ាងច្បាស់ថា តើកម្ពុជាឬថៃដែលជាប្រទេសស្រឡាញ់សន្តិភាព និងចង់ដោះស្រាយជម្លោះដោយសន្តិវិធីពិតប្រាកដ ៕

អង្គការយូណេស្កូ ជំរុញការការពារប្រាង្គប្រាសាទបុរាណខ្មែរដែលកំពុងរងការបំផ្លា.ញដោយថៃ

0

អង្គការយូណេស្កូ សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងឡើងវិញរវាងកម្ពុជា និងថៃ រួមទាំងការប៉ះទង្គិចគ្នានៅតំបន់ជុំវិញប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyVhRuIL_pi0jVSpPcUJ8juEcFDh1d_bI2bgfwRVjhCUjkQIRWM8312Dnb6pA6EE-CTLXy7oNIRECA4X6jMP3Xm0hCCGCEpg1pQOeuBC1DMC75yZpgWZMWsd6DMN8aWoAZqexQte8kx4WVPl7fFPB3HPLK9Pdy25vARzN3psx5xzWUgN4aO181uzlFsfEW/s1280/photo_2025-12-11_09-00-16%20(4).jpg
តាមរយៈសេចក្ដីថ្លែងការណ៍នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ អង្គការយូណេស្កូបានឲ្យដឹងថា អង្គការសូមអំពាវនាវឱ្យមានការការពារបេតិកភណ្ឌវប្បធម៌របស់តំបន់គ្រប់ទម្រង់ទាំងអស់ជាបន្ទាន់ និងបានរំឭកដល់គ្រប់ភាគីទាំងអស់អំពីកាតព្វកិច្ចរបស់ពួកគេក្រោមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាទីក្រុងឡាអេឆ្នាំ ១៩៥៤ ស្តីពីការការពារទ្រព្យសម្បត្តិវប្បធម៌ក្នុងករណីមានជម្លោះប្រដាប់អាវុធ និងអនុសញ្ញាបេតិកភណ្ឌពិភពលោកឆ្នាំ ១៩៧២។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg544o7Z-HZSa2aNjPNwzsSpCplupD2-FFuj0NNd1z7jvRGfi4aEuK28C-1v_4azZG4gaFhRSJwuWJVqz5mfKd4ESBgr2caNV6DBrTO6CKMo8TAEvWlZKKpMeS5rxG5CNc2D3DUmTFZUFfCaIidllGJTh1KUi2-hS82MmIchLxWnjscG5NgEVOP0KYOOYNv/s1280/photo_2025-12-11_09-00-16%20(3).jpg
អង្គការយូណេស្កូបានបញ្ជាក់ថា ខ្លួននឹងបន្តតាមដានស្ថានភាពបេតិកភណ្ឌវប្បធម៌នៅក្នុងតំបន់ ដើម្បីធានាការការពាររបស់ប្រាសាទ។ ដើម្បីសម្រេចគោលដៅនេះ អង្គការយូណេស្កូបានជម្រាបដល់គ្រប់ភាគីពាក់ព័ន្ធអំពីកូអរដោនេភូមិសាស្ត្រនៃទីតាំងនានាក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក៏ដូចជាទីតាំងដែលមានសារៈសំខាន់ជាតិ ដើម្បីជៀសវាងការខូចខាតដែលអាចកើតមាន។

ជាមួយគ្នានេះ អង្គការយូណេស្កូក៏បានបញ្ជាក់ពីត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ជំនួយបច្ចេកទេសចាំបាច់ ដើម្បីធានាការការពារទ្រព្យសម្បត្តិវប្បធម៌ និងអនុវត្តវិធានការការពារចាំបាច់ណាមួយឱ្យបានឆាប់តាមដែលលក្ខខណ្ឌអនុញ្ញាត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhILzpaWi-E6Did0Gu4JGPi8qKFfLmF9hLYMd-n4abOYxQLHoxuczEa1we6iLUvzAV1Ovq3NThWJmdbcc1u2l8AsZvNPn-8OKNgd6ApvidZ7dfkaK8VYRsP5GBRdZHXrPvSiHcPNTsCkI1MGz3WXwVcz6Az0A7NEYtOZw1Jkp8YHM2hyphenhyphen07VFdMykOH_lNWq/s750/photo_2025-12-11_09-00-16%20(2).jpg
គួរជម្រាបថា ការថ្លែងពីក្ដីបារម្ភ និងទទូចឲ្យមានការការពារដូចខាងលើនេះ ធ្វើឡើងក្រោយពេលដែលយោធាថៃបានបើកការឈ្លានពានលើកម្ពុជាជាថ្មីម្ដងទៀត ដោយបានបើកការវាយប្រ.ហារយ៉ាងខ្លាំងក្លា និងព្យាយាមបំផ្លិចបំផ្លាញប្រាង្គប្រាសាទបុរាណខ្មែររួមមានប្រាសាទតាក្របី និងប្រាសាទព្រះវិហារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYO6P0yU2q6Gs4bwnwmymR9DuEuXZli3vT1T7uJn7vvYshMAqHDCTZXagvP10bTpLrxojk5WJMEPwGdq_HJKZAzRTxR_GzNrcPCw4QCU5g0t0p8dpVpZFqbfxHTSmtGKX8FfpXQ9BF7eMyeSlE5dHxsRkQh02qHzN3sEra8zSLpb4qA6ovjtan_9UJUC2H/s900/photo_2025-12-11_09-00-16.jpg

យោងតាមកាលវិភាគសង្ខេបដែលចេញផ្សាយដោយក្រសួងការពារជាតិកម្ពុជានៅថ្ងៃទី១០ ខែធ្នូ កងកម្លាំងថៃបានវាយប្រហារជាបន្តបន្ទាប់លើទីតាំងរបស់កម្ពុជានៅក្នុងតំបន់យោធាទី៤ ដោយចាប់ផ្តើមដំបូងនៅទីតំបន់ប្រាសាទតាមាន់ បន្ទាប់មកបានពង្រីកទីតាំងវាយប្រហារដោយបន្ដផ្លោងលើតំបន់ជាច្រើនដូចជា ប្រាសាទតាក្របី ប្រាសាទខ្នា ថ្មដូន តាថាវ និងអានសេះ។ មិនតែប៉ុណ្ណោះ ប្រាសាទព្រះវិហារ ដែលស្ថិតនៅលើចំណោទភ្នំតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាយូរមកហើយនោះ ក៏បានក្លាយជាចំណុចក្តៅគគុកក្នុងអំឡុងពេលនៃការប្រយុទ្ធមួយនេះផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXY4mRIsPFKEbkZdx2iCuYYuH8hXAPcx3Y8dV9_kLvUBW_G0d5ZRFUNSafhF1YClsA8b5grEmPlGHeCbm2uIAg-0zs_BglYhtnWIuzuadsRw77XPf8-o-9BnWRwOkfM4nkv-o1Gzq8I69TBJbG7cmU1WoDGFgqpdDguwJrU-zQYr7WYu0PWPvRV_n4zLjT/s1280/photo_2025-12-11_09-00-16%20(5).jpg

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាញ់បំផ្លាញរបស់យោធាថៃមកលើប្រាសាទបុរាណដែលជាទីគោរពសក្ការៈរបស់កម្ពុជា។ ទង្វើដ៏សាហាវនេះ បង្ហាញពីភាពអសីលធម៌ ដែលបង្ហាញពីការប្រមាថមាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិ ជាពិសេសមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាងបន្សល់ទុកមានតម្លៃមិនអាចកាត់ថ្លៃបាន៕

មេដឹកនាំថៃប្រកាន់ជំហររឹងរូសមិនបញ្ចប់សង្គ្រា.មឈ្លានពា.ន និងបិទការចរចាទោះមានការអំពាវនាវពីលោក Trump

0

ប្រទេសថៃ ៖ រហូតមកដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃនៅតែសម្រុកវាយប្រ.ហារមកក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជាទាំងកំរោល និងពង្រីកសមរភូមិប្រ.យុទ្ធនៅតាមបណ្តោយព្រំដែនដោយប្រើប្រាស់សព្វាវុ.ធធុនធ្ងន់គ្រប់ប្រភេទ ផ្សែងពុល យន្តហោះចម្បាំង F-16 និង Gripen ដោយទាត់ចោលការអំពាវនាវរបស់ប្រទេសនានាដែលស្នើឱ្យថៃបញ្ឈប់សង្គ្រា.ម ។ សកម្មភាពឈ្លានពា.នដោយប្រដាប់អាវុ.ធរបស់ថៃបង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ បើគិតត្រឹមថ្ងៃទី១០ ខែធ្នូ ជនស៊ីវិលកម្ពុជាបានបាត់បង់ជីវិ.តកើនឡើងរហូតដល់៩នាក់ និងរងរបួសជនស្លូតត្រង់៤៦នាក់ ។

កាលពីថ្ងៃទី១០ ខែធ្នូ នាយកដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានប្រកាសពីគោលជំហររបស់ខ្លួនទៅកាន់សារព័ត៌មាន គឺនៅតែធ្វើសង្គ្រាមឈ្លានពានកម្ពុជាបន្តទៀត និងបិទការចរចាទោះជាមានការអំពាវនាវពីប្រធានាធិបតីអាមេរិក លោក Donald Trump ក៏ដោយ ។ លោកថា ប្រសិនបើលោកប្រធានាធិបតី Trump ទូរស័ព្ទមកឱ្យថៃបញ្ឈប់សង្គ្រាមងាកមកចរចា គឺមិនព្រមដាច់ខាត លោកនឹងចោទប្រកាន់ លាបពណ៌ និងទម្លាក់កំហុសលើកម្ពុជាគ្រប់បែបយ៉ាងប្រាប់ទៅប្រធានាធិបតីអាមេរិក ។

ការប្រកាន់ជំហររឹងរូស និងបិទការចរចារបស់មេដឹកនាំថៃ បន្ទាប់ពីសារព័ត៌មានបរទេសផ្សាយថា លោកប្រធានាធិបតី Trump នឹងទូរស័ព្ទមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ លោក Anutin ឆាប់ៗនេះ ដើម្បីបញ្ចប់សង្គ្រាមនៅព្រំដែនប្រទេសទាំងពីរដែលបង្កឡើងដោយកងទ័ពថៃ ។ ថៃបានទាត់ចោលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ដែលប្រធានាធិបតីអាមេរិកជាអ្នកផ្តួចផ្តើមឱ្យកម្ពុជា-ថៃចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ។

ពេលផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានកាលពីថ្ងៃទី១០ ខែធ្នូ លោក Anutin ថា នឹងបដិសេធការចរចាសន្តិភាពជាមួយកម្ពុជា ប្រសិនបើលោកប្រធានាធិបតី Trump ទូរស័ព្ទមកឱ្យថៃបញ្ឈប់សង្គ្រាម លោកនឹងប្រាប់ប្រធានាធិបតីអាមេរិកពីមូលហេតុដែលថៃបង្កសង្គ្រាមជាថ្មី ។ កងទ័ពថៃនៅតែបន្តការប្រយុទ្ធមិនឈប់ឈរ មិនអាចបញ្ជាក់ពីពេលវេលាបញ្ចប់សង្គ្រាមទេ ពីព្រោះជាការវាយលុកតាមផែនការគ្រោងទុក ។ អាមេរិកមិនអាចដាក់សម្ពាធឱ្យថៃបញ្ឈប់សង្គ្រាមពេលនេះទេ ព្រោះជាបញ្ហារវាងកម្ពុជា-ថៃ ប្រទេសផ្សេងមិនពាក់ព័ន្ធ ។ ថៃនឹងព្យាយាមបំភ័ន្តភ្នែកពិភពលោក ដោយលាបពណ៌កម្ពុជាល្មើសកិច្ចព្រមព្រៀងសន្តិភាព ទើបថៃបើកការវាយប្រហារ និងមិនដោះលែងវីរៈកងទ័ពកម្ពុជាដែលថៃចាប់ខ្លួនដោយខុសច្បាប់ ។

លោក Anutin បានប្រគល់អំណាចឱ្យកងទ័ពជើងគោក ជើងទឹក និងអាកាស បើកការវាយប្រហារកម្ពុជាជាផ្លូវការតាំងពីថ្ងៃទី៧ ខែធ្នូ និងអំពាវនាវឱ្យពលរដ្ឋមានគំនិតជាតិនិយមជ្រុលជួយគាំទ្រសកម្មភាពឈ្លានពានរបស់កងទ័ព ។ កងទ័ពថៃនៅតែបន្តសកម្មភាពវាយប្រហារក្រោមហេតុផលការពារអធិបតេយ្យ និងសុវត្ថិភាពពលរដ្ឋ និងមិនអាចប្រាប់ពីពេលវេលាបញ្ចប់សង្គ្រាម ពីព្រោះជាការសម្ងាត់របស់កងទ័ព ។

គួរបញ្ជាក់ថា មេដឹកនាំថៃតែងតែនិយាយថា កងទ័ពខ្លួនបើកការវាយប្រហារជាថ្មីនេះគ្រាន់តែការពារអធិបតេយ្យ និងសុវត្ថិភាពលរដ្ឋខ្លួន ថៃចង់បានសន្តិភាពជាមួយប្រទេសជិតខាង ។ សំណួរសួរថា បើថៃពិតជាចង់បានសន្តិភាពមែន ហេតុអ្វីបិទការចរចា? បើថៃប្រយុទ្ធដើម្បីការពារពលរដ្ឋខ្លួន ហេតុអ្វីពង្រីកសមរភូមិចូលក្នុងទឹកដីកម្ពុជា? ហេតុអ្វីប្រើប្រាស់យន្តហោះចម្បាំង F-16 របស់អាមេរិក និងយន្តហោះ Gripen របស់ស៊ុយអែត? នេះជាការវាយប្រហារដ៏កំរោលមិនរើសគោលដៅរបស់កងទ័ពថៃ និងបំពានច្បាប់មនុស្សធម៌អន្តរជាតិ ។

កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាម ខុសច្បាប់របស់ថៃម្តងហើយម្តងទៀត ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ ៕

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថាបានទូរស័ព្ទជជែកជាមួយមេដឹកនាំកម្ពុជា-ថៃ តែពុំទាន់មានលទ្ធផល

0

ប្រទេសម៉ាឡេស៊ី ៖ ប្រទេសនានាលើពិភពលោក ដូចជា ៖ ម៉ាឡេស៊ី ជប៉ុន អាមេរិក ចិន វៀតណាម និងអង្គការសហប្រជាជាតិ បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចដោយអាវុ.ធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងអំពាវនាវឱ្យភាគីថៃបញ្ឈប់ការវាយប្រ.ហារឈ្លានពា.នកម្ពុជាជាបន្ទាន់ ដោយងាកមកគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ។ ម៉ាឡេស៊ីបានអំពាវនាវម្តងហើយម្តងទៀតឱ្យថៃងាកមកចរចាស្វែងរកសន្តិភាពក្នុងតំបន់ បន្ទាប់ពីកងទ័ពថៃសម្រុកវាយចូលដែនអធិបតេយ្យកម្ពុជា ខណៈកម្ពុជាប្រើប្រាស់សិទ្ធិការពារទឹកដី ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានបង្ហោះសារក្នុងហ្វេសប៊ុកនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ថា លោកបានទូរស័ព្ទជជែកជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ដើម្បីបញ្ចប់សង្គ្រា.មលើកនេះ ។ ភាគីទាំងពីរមានឆន្ទៈបើកចំហរសម្រាប់ការចរចាដើម្បីកាត់បន្ថយស្ថានការណ៍តានតឹង ប៉ុន្តែជំនួបនេះមិនទាន់ទទួលបានលទ្ធផលអ្វីទេ ។

លោក Ibrahim បានបង្ហោះសារក្នុងហ្វេសប៊ុកថា ៖ «ខ្ញុំបានទូរស័ព្ទជជែកជាមួយមេដឹកនាំកម្ពុជា-ថៃកាលពីថ្ងៃទី៩ ខែធ្នូ កន្លងមក ពាក់ព័ន្ធនឹងស្ថានការណ៍ការប៉ះទង្គិចដោយអាវុធជាថ្មីម្តងទៀតរវាងប្រទេសទាំងពីរ ។ ខ្ញុំអរគុណដែលមេដឹកនាំកម្ពុជា-ថៃមានឆន្ទៈបើកចំហរសម្រាប់ការចរចា និងរីករាយក្នុងការគាំទ្រឱ្យភាគីទាំងពីរចរចាគ្នាដើម្បីកាត់បន្ថយស្ថានការណ៍តានតឹង ចៀសវាងការយល់ខុសអាចធ្វើឱ្យស្ថានការណ៍កាន់តែក្តៅជាងនេះ» ។

ទោះជាពេលនេះ ពុំទាន់ទទួលលទ្ធផលច្បាស់លាស់ ប៉ុន្តែការទំនាក់ទំនងការទូតជាបន្តបន្ទាប់នឹងធ្វើឱ្យប្រាកដចិត្តថា នឹងគ្មានអំពើហិង្សាកើតឡើងទៀតក្នុងស្ថានការណ៍ដ៏អាក្រក់បែបនេះ ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានប្រកាសពីគោលជំហររបស់ម៉ាឡេស៊ីនៅតែគាំទ្រការចរចាដោយសន្តិវិធី រកដំណោះស្រាយដោយផ្អែកតាមច្បាប់អន្តរជាតិ និងកិច្ចសហប្រតិបត្តិការដើម្បីរក្សាស្ថិរភាព និងសន្តិសុខក្នុងតំបន់ ។ នេះ​បើ​តាម​ការ​លើក​ឡើងរបស់​លោក Ibrahim ។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានជួយអន្តរាគមន៍បញ្ចប់សង្គ្រាមកម្ពុជា-ថៃរហូតមក ហើយលោកក៏បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ជាមួយប្រធានាធិបតីអាមេរិកផងដែរ ។ ម៉ាឡេស៊ីចង់ឃើញថៃគោរពបទឈប់បាញ់ និងអនុវត្តបានពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាព ដែលជាគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតី Trump ។

ប៉ុន្តែមេដឹកនាំថៃនៅតែប្រកាន់គោលជំហររឹងរូសមិនព្រមចរចាសន្តិភាព បើទោះជាប្រទេសនានា រួមទាំងម៉ាឡេស៊ី អំពាវនាវជាច្រើនលើកឱ្យបញ្ឈប់ការវាយប្រហារកម្ពុជាក្តី ។ មេដឹកនាំថៃថែមទាំងប្រកាសថា មិនអាចបញ្ចប់សង្គ្រាមបានទេ និងមិនចាប់អារម្មណ៍អាមេរិកដំឡើងពន្ធទំនិញខ្ពស់ កងទ័ពថៃត្រូវតែប្រយុទ្ធបន្តទៀតតាមផែនការគ្រោងទុក ៕

ប្រធានគណបក្សប្រជាជនជំរុញឱ្យលោក Anutin ចរចាសន្តិភាព ព្រោះគ្រប់សង្គ្រា.មត្រូវបញ្ចប់ដោយការចរចា

0

ប្រទេសថៃ ៖ បន្ទាប់ពីមេដឹកនាំថៃបើកដៃឱ្យកងទ័ពបើកការវាយប្រ.ហារលើដែនអធិបតេយ្យកម្ពុជាទាំងកំរោលយ៉ាងសា.ហាវព្រៃ.ផ្សៃបំផុត ក្រោមហេតុផលការពារអធិបតេយ្យ និងសុវត្ថិភាពពលរដ្ឋ បានធ្វើឱ្យសង្គមថៃ ជាពិសេស អ្នកវិភាគ និងអ្នកនយោបាយនានាចេញមករិះគ.ន់រដ្ឋាភិបាលថៃជាបន្តបន្ទាប់ ដែលបង្កសង្គ្រា.មជាថ្មីធ្វើឱ្យកូនទាហានតូចតាចស្លា.ប់ រងរបួស និងពលរដ្ឋតាមព្រំដែនរស់នៅលំបាកវេទនា ។ សង្គមថៃចាត់ទុកសង្គ្រាមលើកនេះគ្រាន់តែជាកូនអុកនយោបាយ និងបង្វែរស្ថានការណ៍ទាក់ទងនឹងការបិទបាំងភាពអាម៉ាស់ និងបណ្តុះគំនិតជាតិនិយមជ្រុល ។

កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul ធ្លោយមាត់និយាយការពិតថា រដ្ឋាភិបាលថៃបានរៀបចំផែនការសម្ងាត់ជាមួយកងទ័ពដើម្បីទម្លាក់កំហុសលើកម្ពុជា និងយកលេសបើកការវាយប្រហារពេលឱកាសល្អមកដល់ ។ ទោះជាប្រទេសនានា រួមទាំងមហាអំណាចអាមេរិកអំពាវនាវឱ្យបញ្ឈប់សង្គ្រាមឈ្លានពានក៏ដោយ ក៏ថៃមិនបញ្ឈប់ដែរ កងទ័ពត្រូវតែប្រតិបត្តិតាមផែនការគ្រោងទុក គឺកំទេចគោលដៅនានារហូតដល់កម្ពុជាចុះចាញ់យល់ព្រមអនុវត្តតាមលក្ខខណ្ឌរបស់ថៃ ប្រសិនបើថៃបញ្ឈប់សង្គ្រាម មានន័យថា ថៃចាញ់ ។

ការបង្កសង្គ្រាមលើកនេះរងការរិះគន់ពីសង្គមថៃជាបន្តបន្ទាប់ថា ដោយសារលោក Anutin ចង់រកសំឡេងឆ្នោតកាន់តំណែងបន្តទៀត បន្ទាប់ពីមានរឿងអាម៉ាស់ជាច្រើន និងអសមត្ថភាពដោះស្រាយទឹកជំនន់បណ្តាលឱ្យពលរដ្ឋភាគខាងត្បូងស្លាប់រហូតដល់ជាង១,០០០នាក់ និងលាក់បាំងព័ត៌មាន ។ ហេតុអ្វីរដ្ឋាភិបាលចាំបាច់បង្កសង្គ្រាម លាក់បាំងព័ត៌មានបែបនេះ បច្ចុប្បន្ន បច្ចេកវិទ្យាទំនើបដល់កម្រិតណាហើយ និងសំណូមពរឱ្យរដ្ឋាភិបាលបញ្ឈប់ការរកសំឡេងឆ្នោតដោយលះបង់ជីវិតកូនទាហានក្នុងសង្គ្រាម ។

កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ លោក Natthaphong Ruengpanyawut ប្រធានគណបក្សប្រជាជនដែលជាគណបក្សប្រឆាំង ជ្រើសយកលោក Anutin ជានាយករដ្ឋមន្ត្រី បានចេញមករិះគន់គោលជំហរបស់លោក Anutin បដិសេធការចរចាកំពុងបង្កគ្រោះថ្នា.ក់យ៉ាងខ្លាំងដល់ប្រទេសថៃ ពីព្រោះលោក Anutin និយាយថា នឹងគ្មានការចរចាសន្តិភាពជាមួយកម្ពុជាទៀតទេ ។ ប្រធានគណបក្សប្រជាជនថា មេដឹកនាំថៃមិនគួរបដិសេធការចរចាបែបនេះ សូម្បីមេបញ្ជាការរងកងទ័ពភូមិភាគទី២ ក៏ធ្លាប់និយាយកន្លងមកថា គ្មានសង្គ្រាមណាបញ្ចប់ដោយគ្មានការចរចាឡើយ រីឯការធ្វើសង្គ្រាម គឺដើម្បីដាក់សម្ពាធកម្ពុជាឱ្យព្រមទទួលយកលក្ខខណ្ឌរបស់ថៃ ។

ផ្ទុយទៅវិញ លោក Anutin បែរជាបដិសេធការចរចាសន្តិភាព ដែលធ្វើឱ្យប្រទេសថៃចាញ់ប្រៀប និងរងការស្តីបន្ទោសពីពិភពលោក ដោយសារថៃបើកការវាយប្រហារឈ្លានពានកម្ពុជា ។ ក្រៅពីនេះ ប្រធានគណបក្សប្រជាជនណែនាំថា ក្នុងអំឡុងពេលថៃកំពុងវាយប្រហារកម្ពុជា រដ្ឋាភិបាលត្រូវគិតជានិច្ចថា ការធ្វើសង្គ្រាមនេះដើម្បីការពារខ្លួនឯង និងចោទប្រកាន់កម្ពុជាមិនគោរពកិច្ចព្រមសន្តិភាពទីក្រុងគូឡាឡាំពួរ ព្រមទាំងផ្តោតលើការងាររបស់ក្រុមសង្កេតការណ៍អាស៊ាន (AOT) ឱ្យត្រួតពិនិត្យភាគីណាល្មើសកិច្ចព្រមព្រៀងសន្តិភាពដែលពិភពលោកទទួលស្គាល់ ។

គួរបញ្ជាក់ថា ក្រុមជ្រុលនិយមដែលញុះញង់ឱ្យវាយប្រហារកម្ពុជា គាំទ្រលោក Anutin ដែលបង្កសង្គ្រាម និងមិនគាំទ្រការលើកឡើងរបស់ប្រធានគណបក្សប្រជាជនដែលជំរុញឱ្យរដ្ឋាភិបាលថៃងាកមកចរចារកសន្តិភាព ។ ក្រុមជ្រុលនិយមថា ប្រធានគណបក្សប្រជាជនមិនគួរណែនាំឱ្យរដ្ឋាភិបាលចរចាសន្តិភាពពេលនេះ និងមិនគួរបន្ទោសលោក Anutin បដិសេធការចរចា ។

បច្ចុប្បន្ន ថៃប្រឈមនឹងបញ្ហាសេដ្ឋកិច្ចធ្លាក់ចុះខ្លាំង ជាពិសេស ការបង្កសង្គ្រាមជាមួយកម្ពុជាម្តងទៀតនឹងប៉ះពាល់ដល់ការនាំចេញរបស់ថៃទៅកាន់អាមេរិក ដែលការនាំចេញកន្លងមកស្មើប្រមាណ២០% នៃទំហំការនាំចេញសរុបរបស់ថៃ ។ លើសពីនេះ នឹងប៉ះពាល់ដល់វិស័យទេសចរណ៍ផងដែរ បើមេដឹកនាំថៃនៅតែរឹងរូងមិនព្រមចរចា មិនស្តាប់តាមការណែនាំរបស់ប្រទេសនានា ។

យោងតាមក្រសួងការពារជាតិកម្ពុជា នាវេលាម៉ោង១៤និង២២នាទី កងទ័ពថៃបានបាញ់ផ្សែងពុលក្នុងភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ គឺជាភូមិស្រុករបស់ប្រជាជនស៊ីវិលរស់នៅ ដែលនេះជាការវាយប្រហារដ៏កំរោល មិនរើសគោលដៅរបស់កងទ័ពថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ ។ ក្រសួងការពារជាតិអំពាវនាវឱ្យចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ព័ត៌មាន, វីដេអូ ឬរូបភាព ដែលបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា, ផែនទី, បង្ហាញពីការចល័ត ឬដាក់ពង្រាយកងទ័ព, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរំជម្រក, ការចល័តសព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហាររបស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, TikTok, Youtube ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗជាដាច់ខាត ៕

ពិធីបើកព្រឹត្តិការណ៍សុីហ្គេមរបស់ថៃ នាំមកនូវរឿងអាម៉ា.សច្រើនរាប់មិនអស់

0

ព្រឹត្តិការណ៍សុីហ្គេមលើកទី៣៣ ដែលរៀបចំឡើងនៅប្រទេសថៃ និងបានប្រកាសបើកជាផ្លូវការកាលពីយប់ថ្ងៃទី៩ ម្សិលមិញនេះ ត្រូវបានបញ្ចប់ទៅដោយភាពមិនសូវរលូន ក៏ព្រោះតែការរៀបចំហាក់មិនសុីចង្វាក់គ្នាទាល់តែសោះរវាងអ្នកឡើងសម្ដែង អ្នកចាត់ចែង និងបរិយាកាស ដែលបង្កើតបានជាកំហុសឆ្គងជាច្រើនធ្វើឲ្យអាប់ឱនដល់មុខមាត់ប្រទេស និងត្រូវបានគេចាត់ទុកថា គឺជាការរៀបចំអន់ជាងគេក្នុងប្រវត្តិសាស្ត្រអាស៊ាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidTEa-66LGu3CPaz4mKUHg3piUlJtDHv36HkNxkxTdCTOrLOApgVpUiSrNxgoix2VAghhBHWkDPFdOqA0Jwo801-UeUEZVvoaXdT6SCzkhgh11mnYx7dXoIG6xujfrNFIn2sH65Djz6Fih8w4dGun9oNFOuMdhFNE7aq7HjCOzcYbxJhmquyup4RNdBHpy/s1280/photo_2025-12-10_15-20-17%20(2).jpg
យោងតាមវីដែអូ និងរូបភាពជាច្រើនដែលត្រូវចែករំលែកយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គម នៅថ្ងៃទី១០ ខែធ្នូនេះ បានបង្ហាញឲ្យឃើញនូវកំហុសបច្ចេកទេសជាច្រើន ដែលបានកើតចេញពីការធ្វេសប្រហែសក្នុងការរៀបចំនៅក្នុងមហាព្រឹត្តិការណ៍សុីហ្គេមដ៏ធំរបស់ថៃ។ ភាពខុសឆ្គងដែលគួរឲ្យចាប់អារម្មណ៍ជាងគេបំផុតនោះគឺ ភ្លើងគប់សុីហ្គេមដែលត្រូវបានដុតបំភ្លឺដើម្បីស្វាគមន៍ការបើកជាផ្លូវការនៃព្រឹត្តិការណ៍មួយនេះ មិនត្រូវបានឆេះចេញជាអណ្ដាតភ្លើងនោះទេ ដោយចេញត្រឹមតែផ្សែងហុយៗប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8Ji-ih5w8cp-2fI-7wcJ1W7LhJ9yr6z9bJxpltCto83_QDDzPw_Y5ck9vxT_mcUobgaBq7Vg9p2Bk8TqWejoCVScp5-5MvEZurrWIglsAE_YRx8E9afjJtcmJnsPip76j9AFkE1mBIqVwSx5tSGUs19zBi8Fz-ajhq7XoJQgc6VBTM5b2b7bZw1D7-arU/s960/photo_2025-12-10_15-20-17%20(3).jpg

ក្រៅពីនោះ អ្នកប្រើប្រាស់អុីនធើណេតជាច្រើនបានចាប់អារម្មណ៍លើកំហុសបច្ចេកទេសមួយចំនួនទៀតដូចជា ការសម្ដែងជិះម៉ូតូទឹកដូចកូនក្មេង ដែលអ្នកសម្ដែងមានការភ្លាត់ស្នៀតធ្លាក់ចូលទឹក និងព្យាយាមតោងឡើងលើម៉ូតូវិញយ៉ាងអាម៉ាស, ការបង្ហាញទង់ជាតិខុសសម្រាប់ប្រទេសឥណ្ឌូនេសុដែលច្រលំដាក់ទង់ជាតិរបស់សឹង្ហបុរី, ការបញ្ជារដ្រូនឲ្យរៀបចេញជាលេខខុស, ការជិះស្គីទឹកហោះឡើងយ៉ាងខ្ពស់ប៉ុន្តែជួបបញ្ហាបច្ចេកទេសក៏ធ្លាក់ចុះមកវិញ និងបរិយាកាសដ៏សែនសោះកក្រោះនៃពហុកីឡាដ្ឋាន ដែលមានពន្លឺព្រឹមសឹងតែងងឹតស្លុប បានទាក់ទាញនូវការរិះគន់យ៉ាងខ្លាំង ជាពិសេសពីសំណាក់ប្រជាជនថៃផ្ទាល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim24pFVbF0Yz1-cLGa1qSF4eVC8NYF2M9XqAO8I5uo5d_rAAJk9XncxLMUZazUdXxCh0yCTm1wZoJ9CMEqBmRnolHPfBzcnPrBRCiIrMofE6fNqkxz1cB0PCeqAWs_dy5mHgqxtaDOllI4FFfadTXzlMUXPICh6JiQ_5vV0J87TXzDglnDMJUXoORKD3Hw/s1280/photo_2025-12-10_15-20-17%20(4).jpg
ដោយឡែកអ្វីដែលគួរឲ្យគិតពិចារណា ថាជាអចេតនា ឬការរៀបចំទុកមុននោះគឺ ពាក់ព័ន្ធនឹងកំហុសបច្ចេកទេសនូវពេលលើកបង្ហាញពីប្រទេសកម្ពុជា ដោយមុនដំបូងគេគឺកំហុសអក្ខរាវិរុទ្ធចំពោះឃ្លា «ជំរាបសួរ» ដោយថៃបានបង្ហាញនៅលើស្រ្គីន LED ថា «ជាំរាបសួរ» ទៅវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5Tg5TMpSOnq72Uw_IY9td0M0ka-JUmErclrWzlvAH-uQ6s-PpHiFOKd_0q5HP8u-FATHvibXzVW-pTbwGeEj1s-qR2_zxasn9j0-MzGNYgd_TtzMBuP3E_0jxeDObSBuebGhEbSTYxZ_3CHGl_nQu5CVcfjhuPW8lrMsNzc0fkPV1Oowo3QEujh1vVjOw/s1280/photo_2025-12-10_15-20-17%20(5).jpg

លើសពីនេះ ទាក់ទងនឹងដុំគូបដែលតំណាងប្រទេសទាំង១១នៅក្នុងអាស៊ាន បែរជាមានមួយគ្រាប់មិនភ្លឺហើយមិនមានការកែតម្រូវ ឬពិនិត្យមើលទាល់តែសោះ ដែលនេះបានជំរុញឲ្យមនុស្សជាច្រើនជឿជាក់ថា ដុំគូបមួយនោះទំនងជាតំណាងឲ្យប្រទេសកម្ពុជា ដ្បិតពេលនេះថៃកំពុងមានជម្លោះជាមួយកម្ពុជា ក៏មានចេតនាបង្កើតកំហុសនេះឡើង ដែលបង្ហាញពីការមា.ក់ងាយតែម្ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0Lw-zvz_C1mzAYQEh9-ZPhiHPODLBFUzfW4Q11oz32kvXwibmkgX_EXjr0uDuZ-WhCU-CPhS9ot8CfSnhrxdXQgvPYmbnDX7hJnZyNwc576ecDSf4xs1EUNKgllmaTRKGu9tB8GHgT9nW61i7ZTOt018bYvL3bpZusCGibBP4e7JFrV-KNWyKtqEaamv7/s960/photo_2025-12-10_15-20-18.jpg

ទាំងអស់នេះ គ្រាន់តែជាមួយផ្នែកនៃកំហុសធំៗដែលអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានចែករំលែក។ ដោយឡែកចំពោះទិដ្ឋភាពទាំងមូលនៃពិធិបើកព្រឹត្តិការណ៍មួយនេះ នៅមានបញ្ហាជាច្រើនផ្សេងទៀត ដែលអ្នកបានចូលរួមមានអារម្មណ៍ថាឃ្នើសចិត្ត និងមិនសូវពេញចិត្តជាខ្លាំង។ តួយ៉ាងដូចជាការសម្ដែងរបស់សិល្បៈករជួបបញ្ហារអាក់រអួលផ្នែកសម្លេងជាដើម ដែលជារឿងមិននឹកស្មានទាល់តែសោះថា ប្រទេសអ្នកមានដែលកំពុងលេចធ្លោមួយនៅក្នុងតំបន់ បែរជារៀបចំកម្មវិធីដ៏ធំមួយយ៉ាងរដិរដុបដូចក្មេងបៀមដៃបែបនេះទៅវិញ៕

ជំនឿផ្លូវក្នុង! គ្រូចិនស៊ែរដ៏ល្បីម្នាក់បង្ហាញថា ថៃនឹងរលាកភ្លើងបន្ទាប់ពីប៉ះគ្នាជាមួយកម្ពុជាលើកនេះ

0

ទំព័រហ្វេសប៊ុក «ហុងស៊ុយ» របស់លោកគ្រូចិនស៊ែរម៉ុង ដែលមហាជនភាគច្រើនបានស្គាល់នៅលើបណ្ដាញសង្គម បានចែករំលែកអំពីហេតុភេទអាក្រ.ក់មួយចំនួនថាអាចនឹងកើតមានចំពោះប្រទេសថៃនៅពេលខាងមុខ បន្ទាប់ពីប្រទេសនេះបានបើកការឈ្លានពានទ្រង់ទ្រាយធំជាលើកទីពីរលើកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg90GrAQ3qE4irY4JcEIF1rlNpZEV0HGcIY6OriXpyQIGfuDsx6ThIfO1DK5l99oarKVCgBO9RGGSbQUEvMG3yYwbACXgcTzBjrpZWXv4GXBaTweOSUsOdvjRW_j6lVfJvEER3K_1RzjdwN3a90NHFwfuWjo-11FFtdQom9TTE73y9-uyfcNd0DolKXnlPr/s600/photo_2025-12-10_14-43-05%20(3).jpg

តាមរយៈការបង្ហោះកាលពីថ្ងៃទី៨ ខែធ្នូ ពោលគឺនៅមុនពេលដែលកម្ពុជាបានឆ្លើយតបនឹងការបា.ញ់ប្រហាររបស់ថៃ ទំព័រហុងស៊ុយរបស់លោកគ្រូចិនស៊ែរម៉ុងបានសរសេថា «ថៃ ម្ដងនេះ បើប៉ះជាមួយយើងទៀត គឺថៃនឹងស្គាល់រសជាតិរលាកភ្លើងហើយ»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVtc4Bf9bhQEnrQOsE8FYLEqGKjVwmE_8ZvLtfUb4Y-0W9-pUerQ9X6wGzlM48D0ZO1XDWcMbZZwvFeS_Q6PDlXnV-Scok4Nr63ibNKvXBD_gBsaMVOj1XGg9fKmI6XMomGql86ph6gva2b1PW8IgvWysX83xBCMnhtvDXlVJgk7kJCkuuWrbheV79Y9Rk/s1000/photo_2025-12-10_14-43-05%20(2).jpg

បន្ថែមលើនោះលោកបានបង្ហាញអំពីការគុណគូរជើងលេខតាមក្បួនចិនស៊ែរថា «ខែនេះប្រទេសសៀ.ម ស្ថិតនៅចំតំបន់ខ្មៅមិនមានពន្លឺទេ គឺងងឹត ភាពបាត់បង់ម្ចាស់ការ ភាពមិនប្រាកដវិជ្ជា ភាពមិនច្បាស់លាស់ ភាពរង្គើរ គឺកើតមានក្នុងតំបន់ប្រទេសសៀ.ម»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibJ2cfzNUsoSix5pUUQa6i6qVHn3Fyoahr8wHiEs5CXjR9ovdzEMB6iY4fO4sW_CozUsCyhuBZPK-vy-FBIR2XOr6bfuIw5I_7AKPzDtZYJqWzEEZtErNWE2CnueWGMAD1O4DCU3gpicO5SU8iG3lB-YnYt21J8hodJOTZPZMvoTOlc7wdSWQx62neEu6H/s730/photo_2025-12-10_14-43-06%20(2).jpg

«សៀ.មកំពុងយកដែក មកឲ្យភ្លើងដុតហើយ។ បើប៉ះគ្នាលើកនេះ ដែកប្រាកដជារលាយ ខូចរូបរាង បាត់មុខមាត់ ជាពិសេសអាចក្លាយជាប្រទេសដែលឯកាដោយសារសង្គ្រាមទៀតផង។ សង្គ្រាមនេះ គឺខ្មែរមានប្រៀបខ្លាំងណាស់ បើសិក្សាតាមក្បួនបុរាណចិន ៣ ក្បួន ខ្ញុំកំពុងគណនាបន្តទៅក្បួនទី ៤ និង ៥ ទៀត តែខ្ញុំអាចសន្និដ្នានថា នៅតែមានប្រៀបដដែលទេ។ ខ្ញុំនិយាយតាមលទ្ធផល មិនមែននិយាយក្នុងរូបភាពដើម្បីតែលើកទឹកចិត្តនោះទេ។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsKjKiDQ-hupqtpd-GghCo4R2FiyJa358QUeKb5Q3bMuOGpdIySepXi-6QqYEwmBbC9070t2ATtfj3_uYacYUGWyH0xJLoK0WixB0RboFCy6JClRxgXSGIJYC1p0VvrSfgIB5JTGFYRLohW0AuIxv3bcBGRBphUIszIEYwuJJGdaY1IyVDuHtLs2_ft9X8/s1280/photo_2025-12-10_14-43-06.jpg

យ៉ាងណាលោកបានឲ្យដឹងផងដែរថា បច្ចុប្បន្នលោកគ្រូកំពុងព្យាយាម ស្វែងរកពិធីកិច្ចបែបប្រពៃណីខ្មែរបន្ថែមទៀត ដើម្បីឲ្យ-បងប្អូនយើងជួយធ្វើរួមគ្នា ដូចមុនៗ។

ដ្បិតថាជាជំនឿអរូបិយ និងមិនមានភ័ស្តុតាងបញ្ជាក់ ប៉ុន្តែមនុស្សជាច្រើនបានបង្ហាញការគិតរបស់ពួកគេស្រដៀងៗគ្នាថា កម្មពៀ.រពិតជាមាន ដូច្នេះទង្វើរបស់ថៃដែលកំពុងឈ្លានពាន និងធ្វើទុក្ខបុកម្នេញប្រជាជនខ្មែរនាពេលនេះ និងហុចផលកម្មតបស្នងទៅថៃវិញនៅពេលខាងមុខឆាប់ៗនេះមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQdf4tALcvwz06gkDy69k7PErDptjplrQsqBL4-7YSb6QwxUzT3sZ0Oi-cKO7WF5Zu8p2k-EI4CNBzN4bTTa5mg1gGotfmnxQsrOczg8ogX-cRIDmu75RvYqJQD_E_DRn0_4Vz4yCUZfivumIH0z0x2nmezyObSV9nv0K3R0rupuqylbjHnteAiD0oVERK/s1280/photo_2025-12-10_14-43-06%20(3).jpg

ជាក់ស្ដែងកាលពីពេលថ្មីៗកន្លងទៅ ប្រទេសថៃបានជួបប្រទះនឹងបញ្ហារាប់មិនអស់ ដែលមានទាំងគ្រោះធម្មជាតិ ជំងឺឆ្លងលើមនុស្សនិងសត្វ និងគ្រោះថ្នាក់ផ្សេងៗ ដែលបានឆក់យកជីវិតពលរដ្ឋថៃអស់ជាច្រើននាក់ ខូចខាតទ្រព្យសម្បត្តិ និងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិយ៉ាងច្រើនមហាសាល ហើយបញ្ហាទាំងនោះសុទ្ធតែបានកើតឡើងក្រោយការប៉ះទង្គិចគ្នាលើកទីមួយ កាលពីខែកក្កដា ដែលថៃបានបំផ្លាញប្រាង្គប្រាសាទព្រះវិហារ និងទម្លាក់គ្រាប់បំផ្លាញវត្តអារាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnCSw-hkSoWXgNdmerLwHj5BSw5bGLILjCgffzK_yH-G3qNWBHbx9ukdQbbXQd13KP-X1YSrzHnm7eMc1JIAV62JzNgfFJgFRnDlFjhflVEsZNkrfiQKIvSxuZYgpALM4MmPrMIBixGTfr7N3eEMSkX8oceeWLQ2_qyS-dUMCggeVdPmBLzRaVmKCX7Z17/s782/photo_2025-12-10_14-43-05.jpg

ជុំវិញរឿងរ៉ាវទាំងអស់នេះ យើងមានតែចាំមើលជាមួយគ្នាជាបន្តទៀតថា តើកម្មពៀ.រនឹងធ្វើការយ៉ាងម៉េចខ្លះទៀតទៅលើប្រទេសថៃ។ ចំណែកយើងក្នុងនាមជាប្រជាជនកម្ពុជា ដែលមានដូនតាជាអ្នកមានបុណ្យបារមីខ្ពស់ គួររួមគ្នាកសាងតែអំពើល្អ និងបួងសួងឲ្យរឿងល្អៗកើតមានចំពោះជាតិមាតុភូមិរបស់យើង៕

«ទទួលទានអំបុកស្រូវថ្មីវា.យសត្រូវឈ្លានពាន» ជាប្រសាសន៍លើកពិជ័យរបស់សម្ដេចតេជោ

0

ចំពេលស្រូវកំពុងដល់រដូវច្រូតកាត់ សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យមហាគ្រួសារខ្មែរជួយទិញស្រូវថ្មីពីកសិករ ដើម្បីយកទៅដាល់ជាអំបុក ឬទិញអំបុកពីអាជីវករខ្មែរ វេចខ្ចប់សម្រាប់យកទៅចែកជនភៀសសឹក និងវិរកងទ័ពខ្មែរដ៏អង់អាចរបស់យើងពិសា ដើម្បីមានកម្លាំងវា.យកម្ទេចខ្មាំងសត្រូវឈ្លានពានថៃ។ នេះបើយោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់សម្ដេចតេជោផ្ទាល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgApjmpe8e5Mzfuz9YYwcSCPF5WXKmpSX5i09G7jBHZlLXDCEQdZofxRkITYtRcSAJL_UrrM-IwddOMp3keBuRSNQonzSn7Tg5RupP-JYksOBSR51WY4a7BMrfg7TzAds4fgYASStpcdcqb2v2YyX4ErfIEoYIGStfV6oY_vTcii3RhgIOADAllaiwro_2W/s750/image_2025-12-10_15-46-46.png
បន្ទាប់ពីបានឃើញការសំណូមពររបស់កងទ័ពខ្មែរនៅឯសមរភូមិដែលសុំឱ្យអ្នកផ្ដល់ជំនួយជួយផ្ដល់ស្បៀងជាអំបុកជំនួសការជួយជាមី សម្ដេច ហ៊ុន សែន នាព្រឹកថ្ងៃពុធនេះបានបង្ហាញពីចំណាប់អារម្មណ៍របស់លោកថា សំណូមពរនេះសមហេតុសមផល តែលោកយល់ថាការផ្តល់ជាមីនៅតែបន្តជាមួយនឹងការផ្តល់អំបុកបន្ថែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4WfH2Sa8dcAriQR95qjpEOlU7zQvdSJ1JvZWg5sF5XZa6-X_0vkCbbTfIklVh9FhsY_2xpdssdV_k9m83l7wTDiBkf0opPLRS7mqgVDUpfgMjSVpO4jUqj_hyphenhyphenP7i7bHhVFVtIk1eZ866LC8lL_yR9TXoSrQgzDtzDsNfOD7HEE0je5a9E53QFIb8CNT6l/s905/photo_2025-12-10_14-01-33%20(2).jpg

សម្ដេចតេជោបានមានប្រសាសន៍បន្តថា ស្រូវថ្មីកំពុងច្រូតកាត់សូមបងប្អូនសប្បុរសជនជួយទិញស្រូវធ្វើអំបុកឬជួយទិញអំបុកពីប្រជាជនយកទៅចែកជូនកងទ័ពឬជនភៀសសឹក។ សម្រាប់ការវេចខ្ចប់គួរធ្វើត្រឹមមួយកញ្ចប់១គីឡូឬ២គីឡូសម្រាប់យុទ្ធជនម្នាក់ៗយកតាមខ្លួន។ ប្រសិនដាក់ជាបាវឬការ៉ុងលំបាកដល់ការចែកចាយនៅខ្សែត្រៀមជួរមុខ។ «ទទួលទានអំបុកស្រូវថ្មីវាយសត្រូវឈ្លានពាន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqhXG6CxS-v7iIgAbr5py9MDv3pvVdzxl6pCS3HpmtsTuM30uOZy-WncGzdj8XV0jTDd5vJ5czzAXctjjBi1tUQV32x4Xp-Or2YbG2PfnJvtynYTiBo7HTcb-1aMPZhoW9-i9DroKsepe_ciGyO5EoXOIDtTr7S2h-G4ugeroO26QEPVtzGysVw7yvBY3o/s1280/photo_2025-12-10_14-01-33%20(3).jpg
ស្របពេលជាមួយគ្នានោះ សម្ដេចតេជោក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខចំពោះចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបាននិងកំពុងឈរជើងការពារទឹកដីដ៏អង់អាចក្លាហានដើម្បីប្រយុទ្ធប្រឆាំងជាមួយពួកចោរឈ្លានពានទឹកដី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibNQ9nUgIZfs-oaMNoKIoqrpPb2bGNF6G5joxjUrnuPEMSiDZcJtQ42Otp2J4JgaOedJiUp9Rr4OFDnbB6tErwdZbJMsAE-P8rtqbTLsxI1Ec0qVlijNeeJKOx-ifpxCf6ZXT7NO5N_9Ph8MCC5bLt7dUkX7h5bqfqpSEpT_VSPd8UKVlJAH8P3ByJwZNx/s960/photo_2025-12-10_14-01-33.jpg
លោកក៏សូមចូលរួមការលំបាកជាមួយបងប្អូនប្រជាជនភៀសសឹកទាំងអស់ដែលភៀសខ្លួនដោយសារពួកចោរឈ្លានពាន និងបានអរគុណចំពោះសប្បុរសជនដែលបានចូលរួមជាសម្ភារៈថវិកាតាមរយៈរាជរដ្ឋាភិបាលក៏ដូចជាសប្បុរសជនដែលបានយកទៅចែកជូនផ្ទាល់ដល់កងកម្លាំងប្រដាប់អាវុធនិងបងប្អូនជនភៀសសឹកផងដែរ៕