កញ្ញា ឡូរីន សង្សារតារារ៉េប វណ្ណដា បានប្រកាសប្រមូលនិធិជាលើកដំបូងដើម្បីជួយដល់កងទ័ពនិងជនភៀសសឹក។ ជាមួយនឹងការប្រកាសនេះ ឡូរីន បានរួមចំណែលថវិកាផ្ទាល់ខ្លួនមុនចំនួន២០០០ដុល្លារ។ ជាមួយនឹងការប្រកាសនេះ ឡូរីន បញ្ជាក់ថាបើទុកចិត្តនាងអាចចូលរួមជាមួយនាងបានឬអ្នកណាក៏បានដែលមហាជនទុកចិត្ត។
រសៀលថ្ងៃទី១០ ខែធ្នូ ឡូរីន បានប្រកាសនៅលើបណ្តាញសង្គមថា «បងប្អូនអាចចូលរួមថវិកាដើម្បីជនភៀសសឹកនិងវីរកងទ័ពជាមួយខ្ញុំនិងក្រុមការងារ។ ខ្ញុំបានរួមចំណែកនាងខ្ញុំផ្ទាល់ 2000$ ពួកយើងនឹងធ្វើរបាយការណ៍ ចំណូល-ចំណាយ និងគ្រប់គ្រងទៅលើគ្រឿងសំខាន់ប្រើប្រាស់ចាំបាច់»។ ឡូរីន បានបញ្ជាក់ទីតាំងស្ថិតនៅបឹងកក់។
បន្ថែមពីការបង្ហោះសំណេរ ឡូរីន បានចេញវីដេអូបន្ថែមទៀតដោយនិយាយថាលើកនេះ នាងមានចិត្តចូលរួមហើយនឹងទៅដល់ទីតាំងផ្ទាល់ដើម្បីទិញអីវ៉ាន់ ខណៈពេលនេះក្រុមការងាររបស់នាងកំពុងរៀបចំអីវ៉ាន់ដែលផ្តោតសំខាន់ទៅលើរបស់ប្រើប្រាស់ចាំបាច់។ ឡូរីន ថាប្រសិនជាទុកចិត្តនាងអាចចូលរួមជាមួយនាងបាន ហើយក៏អាចចូលរួមជាមួយនឹងអ្នកណាដែលទុកចិត្ត។ ឡូរីន បញ្ជាក់ថានាងនឹងទៅដល់ទីតាំងផ្ទាល់ដើម្បីចូលរួមចំណែកជាមួយនឹង Influencer ផ្សេងទៀត។
គួរបញ្ជាក់ផងដែរថា Influencer សិល្បករសិល្បការិនីជាច្រើនរូបបានជួយគ្នាយ៉ាងសស្រាក់សស្រាំរៀបចំស្បៀង សម្ភារៈចាំបាច់ជួយដល់ជនភៀសសឹកដែលមានទីតាំងនៅ Eatmore បឹងកក់៕










