សូមពិភពលោកថ្កោលទោ.សនូវទង្វើឈ្លានពានដ៏អសីលធម៌ និងសា.ហាវព្រៃ.ផ្សៃរបស់ថៃ! ពេលនេះប្រាសាទតាក្របីដែលបន្សល់ទុកដោយដូនតាខ្មែរមានអាយុកាលខ្ទង់ពាន់ឆ្នាំបានបែ.កបា.ក់ខូចខាតទ្រង់ទ្រាយស្ទើតែទាំងស្រុង ដោយសារការបា.ញ់បំផ្លា.ញ់ពីសំណាក់យោធាថៃ។ .jpg)
យោងតាមការបង្ហោះរបស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១១ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញឲ្យឃើញពីស្ថានភាពរបស់ប្រាសាទតាក្របី បន្ទាប់ពីការទម្លាក់គ្រាប់មិនឈប់មិនឈររបស់ទាហានឈ្លានពានថៃ ថាមានសភាពមើលសឹងលែងយល់ថាជាប្រាសាទទៅហើយ។
តាមរយៈការបង្ហោះនោះ លោកបានសរសេថា យោធាថៃមិនមែនត្រឹមតែរំលោ.ភបំពានលើអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជា ប្រើប្រាស់អាវុធធុនធ្ងន់ រួមទាំងយន្តហោះទម្លាក់គ្រាប់លើទីតាំងជនស៊ីវិលនោះទេ យោធាថៃបានបំផ្លិចបំផ្លាញប្រាង្គប្រាសាទខ្មែរ ដែលជាសម្បត្តិវប្បធម៌ដ៏មានតម្លៃ និងជាបេតិកភណ្ឌពិភពលោក។ យោធាថៃបានបន្តបាញ់បំផ្លាញប្រាសាទតាក្របីបន្ថែមទៀត កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងខេត្តឧត្តរមានជ័យ។.jpg)
ឯកឧត្តម នេត្រ ភក្ត្រា បានធ្វើការបញ្ជាក់ថា កម្ពុជាជាជនរងគ្រោះនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ។ ថៃបានបង្កហេតុគ្រប់បែបយ៉ាងដើម្បីមួលបង្កាច់និងចោទប្រកាន់កម្ពុជាដើម្បីរកលេសឈ្លានពានកម្ពុជា។
សូមជម្រាបថា ការឈ្លានពានរបស់យោធាថៃ មិនត្រឹមតែបានបំផ្លាញនូវសម្បត្តិវប្បធម៌របស់កម្ពុជាតែមួយមុខនោះទេ ប៉ុន្តែពួកគេក៏បានធ្វើឱ្យកងកម្លាំងទាហាន និងជនស៊ីវិលកម្ពុជាស្លាប់ និងរបួសជាច្រើននាក់ ប៉ះពាល់ដល់ទាំងផ្លូវកាយនិងផ្លូវចិត្តយ៉ាងខ្លាំង។.jpg)
តាមរបាយការណ៍របស់ក្រសួងការពារជាតិកម្ពុជានាព្រឹក ទី១១ ខែធ្នូនេះ ចំនួនជនស៊ីវិលកម្ពុជាដែលស្លា.ប់បានកើនដល់១០នាក់ហើយ ក្នុងនោះក៏មានទារកម្នាក់ផងដែរ និងបង្ករបួសស្នាមដល់មនុស្សជាង ៦០នាក់ផ្សេងទៀត។
បើតាមក្រសួងការពារជាតិ យោធាថៃ គឺនៅតែបន្តសកម្មភាពយ៉ាងគឃ្លើនទន្រ្ទានទឹកដីកម្ពុជាដោយបានប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ ដោយគិតចាប់តាំងពីម៉ោង៤ភ្លឺមក យោធាថៃចាប់ផ្តើមការបាញ់ប្រហារចូលទឹកដីកម្ពុជា ក្នុងភូមិសាស្ត្រប្រាសាទខ្នា ដោយប្រើកាំភ្លើងធំ. បា.ញ់ផ្លោងគ្រាប់ចូលមកក្នុងភូមិសាស្រ្ត ភូមិព្រៃចាន់ ដែលជាមូលដ្ឋានជនសុីចិលរស់នៅសុទ្ធសាធ។
កម្ពុជាចាត់ទុកសកម្មភាពនេះ គឺជាការវាយប្រហារដ៏កំរោល មិនរើសគោលដៅរបស់យោធាថៃ ដែលជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិ៕










