អង្គការយូណេស្កូ សម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងឡើងវិញរវាងកម្ពុជា និងថៃ រួមទាំងការប៉ះទង្គិចគ្នានៅតំបន់ជុំវិញប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyVhRuIL_pi0jVSpPcUJ8juEcFDh1d_bI2bgfwRVjhCUjkQIRWM8312Dnb6pA6EE-CTLXy7oNIRECA4X6jMP3Xm0hCCGCEpg1pQOeuBC1DMC75yZpgWZMWsd6DMN8aWoAZqexQte8kx4WVPl7fFPB3HPLK9Pdy25vARzN3psx5xzWUgN4aO181uzlFsfEW/s1280/photo_2025-12-11_09-00-16%20(4).jpg
តាមរយៈសេចក្ដីថ្លែងការណ៍នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ អង្គការយូណេស្កូបានឲ្យដឹងថា អង្គការសូមអំពាវនាវឱ្យមានការការពារបេតិកភណ្ឌវប្បធម៌របស់តំបន់គ្រប់ទម្រង់ទាំងអស់ជាបន្ទាន់ និងបានរំឭកដល់គ្រប់ភាគីទាំងអស់អំពីកាតព្វកិច្ចរបស់ពួកគេក្រោមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាទីក្រុងឡាអេឆ្នាំ ១៩៥៤ ស្តីពីការការពារទ្រព្យសម្បត្តិវប្បធម៌ក្នុងករណីមានជម្លោះប្រដាប់អាវុធ និងអនុសញ្ញាបេតិកភណ្ឌពិភពលោកឆ្នាំ ១៩៧២។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg544o7Z-HZSa2aNjPNwzsSpCplupD2-FFuj0NNd1z7jvRGfi4aEuK28C-1v_4azZG4gaFhRSJwuWJVqz5mfKd4ESBgr2caNV6DBrTO6CKMo8TAEvWlZKKpMeS5rxG5CNc2D3DUmTFZUFfCaIidllGJTh1KUi2-hS82MmIchLxWnjscG5NgEVOP0KYOOYNv/s1280/photo_2025-12-11_09-00-16%20(3).jpg
អង្គការយូណេស្កូបានបញ្ជាក់ថា ខ្លួននឹងបន្តតាមដានស្ថានភាពបេតិកភណ្ឌវប្បធម៌នៅក្នុងតំបន់ ដើម្បីធានាការការពាររបស់ប្រាសាទ។ ដើម្បីសម្រេចគោលដៅនេះ អង្គការយូណេស្កូបានជម្រាបដល់គ្រប់ភាគីពាក់ព័ន្ធអំពីកូអរដោនេភូមិសាស្ត្រនៃទីតាំងនានាក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក៏ដូចជាទីតាំងដែលមានសារៈសំខាន់ជាតិ ដើម្បីជៀសវាងការខូចខាតដែលអាចកើតមាន។

ជាមួយគ្នានេះ អង្គការយូណេស្កូក៏បានបញ្ជាក់ពីត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ជំនួយបច្ចេកទេសចាំបាច់ ដើម្បីធានាការការពារទ្រព្យសម្បត្តិវប្បធម៌ និងអនុវត្តវិធានការការពារចាំបាច់ណាមួយឱ្យបានឆាប់តាមដែលលក្ខខណ្ឌអនុញ្ញាត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhILzpaWi-E6Did0Gu4JGPi8qKFfLmF9hLYMd-n4abOYxQLHoxuczEa1we6iLUvzAV1Ovq3NThWJmdbcc1u2l8AsZvNPn-8OKNgd6ApvidZ7dfkaK8VYRsP5GBRdZHXrPvSiHcPNTsCkI1MGz3WXwVcz6Az0A7NEYtOZw1Jkp8YHM2hyphenhyphen07VFdMykOH_lNWq/s750/photo_2025-12-11_09-00-16%20(2).jpg
គួរជម្រាបថា ការថ្លែងពីក្ដីបារម្ភ និងទទូចឲ្យមានការការពារដូចខាងលើនេះ ធ្វើឡើងក្រោយពេលដែលយោធាថៃបានបើកការឈ្លានពានលើកម្ពុជាជាថ្មីម្ដងទៀត ដោយបានបើកការវាយប្រ.ហារយ៉ាងខ្លាំងក្លា និងព្យាយាមបំផ្លិចបំផ្លាញប្រាង្គប្រាសាទបុរាណខ្មែររួមមានប្រាសាទតាក្របី និងប្រាសាទព្រះវិហារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYO6P0yU2q6Gs4bwnwmymR9DuEuXZli3vT1T7uJn7vvYshMAqHDCTZXagvP10bTpLrxojk5WJMEPwGdq_HJKZAzRTxR_GzNrcPCw4QCU5g0t0p8dpVpZFqbfxHTSmtGKX8FfpXQ9BF7eMyeSlE5dHxsRkQh02qHzN3sEra8zSLpb4qA6ovjtan_9UJUC2H/s900/photo_2025-12-11_09-00-16.jpg

យោងតាមកាលវិភាគសង្ខេបដែលចេញផ្សាយដោយក្រសួងការពារជាតិកម្ពុជានៅថ្ងៃទី១០ ខែធ្នូ កងកម្លាំងថៃបានវាយប្រហារជាបន្តបន្ទាប់លើទីតាំងរបស់កម្ពុជានៅក្នុងតំបន់យោធាទី៤ ដោយចាប់ផ្តើមដំបូងនៅទីតំបន់ប្រាសាទតាមាន់ បន្ទាប់មកបានពង្រីកទីតាំងវាយប្រហារដោយបន្ដផ្លោងលើតំបន់ជាច្រើនដូចជា ប្រាសាទតាក្របី ប្រាសាទខ្នា ថ្មដូន តាថាវ និងអានសេះ។ មិនតែប៉ុណ្ណោះ ប្រាសាទព្រះវិហារ ដែលស្ថិតនៅលើចំណោទភ្នំតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាយូរមកហើយនោះ ក៏បានក្លាយជាចំណុចក្តៅគគុកក្នុងអំឡុងពេលនៃការប្រយុទ្ធមួយនេះផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXY4mRIsPFKEbkZdx2iCuYYuH8hXAPcx3Y8dV9_kLvUBW_G0d5ZRFUNSafhF1YClsA8b5grEmPlGHeCbm2uIAg-0zs_BglYhtnWIuzuadsRw77XPf8-o-9BnWRwOkfM4nkv-o1Gzq8I69TBJbG7cmU1WoDGFgqpdDguwJrU-zQYr7WYu0PWPvRV_n4zLjT/s1280/photo_2025-12-11_09-00-16%20(5).jpg

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការបាញ់បំផ្លាញរបស់យោធាថៃមកលើប្រាសាទបុរាណដែលជាទីគោរពសក្ការៈរបស់កម្ពុជា។ ទង្វើដ៏សាហាវនេះ បង្ហាញពីភាពអសីលធម៌ ដែលបង្ហាញពីការប្រមាថមាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិ ជាពិសេសមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាងបន្សល់ទុកមានតម្លៃមិនអាចកាត់ថ្លៃបាន៕