ទំព័រហ្វេសប៊ុក «ហុងស៊ុយ» របស់លោកគ្រូចិនស៊ែរម៉ុង ដែលមហាជនភាគច្រើនបានស្គាល់នៅលើបណ្ដាញសង្គម បានចែករំលែកអំពីហេតុភេទអាក្រ.ក់មួយចំនួនថាអាចនឹងកើតមានចំពោះប្រទេសថៃនៅពេលខាងមុខ បន្ទាប់ពីប្រទេសនេះបានបើកការឈ្លានពានទ្រង់ទ្រាយធំជាលើកទីពីរលើកម្ពុជា។.jpg)
តាមរយៈការបង្ហោះកាលពីថ្ងៃទី៨ ខែធ្នូ ពោលគឺនៅមុនពេលដែលកម្ពុជាបានឆ្លើយតបនឹងការបា.ញ់ប្រហាររបស់ថៃ ទំព័រហុងស៊ុយរបស់លោកគ្រូចិនស៊ែរម៉ុងបានសរសេថា «ថៃ ម្ដងនេះ បើប៉ះជាមួយយើងទៀត គឺថៃនឹងស្គាល់រសជាតិរលាកភ្លើងហើយ».jpg)
បន្ថែមលើនោះលោកបានបង្ហាញអំពីការគុណគូរជើងលេខតាមក្បួនចិនស៊ែរថា «ខែនេះប្រទេសសៀ.ម ស្ថិតនៅចំតំបន់ខ្មៅមិនមានពន្លឺទេ គឺងងឹត ភាពបាត់បង់ម្ចាស់ការ ភាពមិនប្រាកដវិជ្ជា ភាពមិនច្បាស់លាស់ ភាពរង្គើរ គឺកើតមានក្នុងតំបន់ប្រទេសសៀ.ម».jpg)
«សៀ.មកំពុងយកដែក មកឲ្យភ្លើងដុតហើយ។ បើប៉ះគ្នាលើកនេះ ដែកប្រាកដជារលាយ ខូចរូបរាង បាត់មុខមាត់ ជាពិសេសអាចក្លាយជាប្រទេសដែលឯកាដោយសារសង្គ្រាមទៀតផង។ សង្គ្រាមនេះ គឺខ្មែរមានប្រៀបខ្លាំងណាស់ បើសិក្សាតាមក្បួនបុរាណចិន ៣ ក្បួន ខ្ញុំកំពុងគណនាបន្តទៅក្បួនទី ៤ និង ៥ ទៀត តែខ្ញុំអាចសន្និដ្នានថា នៅតែមានប្រៀបដដែលទេ។ ខ្ញុំនិយាយតាមលទ្ធផល មិនមែននិយាយក្នុងរូបភាពដើម្បីតែលើកទឹកចិត្តនោះទេ។»
យ៉ាងណាលោកបានឲ្យដឹងផងដែរថា បច្ចុប្បន្នលោកគ្រូកំពុងព្យាយាម ស្វែងរកពិធីកិច្ចបែបប្រពៃណីខ្មែរបន្ថែមទៀត ដើម្បីឲ្យ-បងប្អូនយើងជួយធ្វើរួមគ្នា ដូចមុនៗ។
ដ្បិតថាជាជំនឿអរូបិយ និងមិនមានភ័ស្តុតាងបញ្ជាក់ ប៉ុន្តែមនុស្សជាច្រើនបានបង្ហាញការគិតរបស់ពួកគេស្រដៀងៗគ្នាថា កម្មពៀ.រពិតជាមាន ដូច្នេះទង្វើរបស់ថៃដែលកំពុងឈ្លានពាន និងធ្វើទុក្ខបុកម្នេញប្រជាជនខ្មែរនាពេលនេះ និងហុចផលកម្មតបស្នងទៅថៃវិញនៅពេលខាងមុខឆាប់ៗនេះមិនខាន។.jpg)
ជាក់ស្ដែងកាលពីពេលថ្មីៗកន្លងទៅ ប្រទេសថៃបានជួបប្រទះនឹងបញ្ហារាប់មិនអស់ ដែលមានទាំងគ្រោះធម្មជាតិ ជំងឺឆ្លងលើមនុស្សនិងសត្វ និងគ្រោះថ្នាក់ផ្សេងៗ ដែលបានឆក់យកជីវិតពលរដ្ឋថៃអស់ជាច្រើននាក់ ខូចខាតទ្រព្យសម្បត្តិ និងប៉ះពាល់ដល់សេដ្ឋកិច្ចជាតិយ៉ាងច្រើនមហាសាល ហើយបញ្ហាទាំងនោះសុទ្ធតែបានកើតឡើងក្រោយការប៉ះទង្គិចគ្នាលើកទីមួយ កាលពីខែកក្កដា ដែលថៃបានបំផ្លាញប្រាង្គប្រាសាទព្រះវិហារ និងទម្លាក់គ្រាប់បំផ្លាញវត្តអារាម។
ជុំវិញរឿងរ៉ាវទាំងអស់នេះ យើងមានតែចាំមើលជាមួយគ្នាជាបន្តទៀតថា តើកម្មពៀ.រនឹងធ្វើការយ៉ាងម៉េចខ្លះទៀតទៅលើប្រទេសថៃ។ ចំណែកយើងក្នុងនាមជាប្រជាជនកម្ពុជា ដែលមានដូនតាជាអ្នកមានបុណ្យបារមីខ្ពស់ គួររួមគ្នាកសាងតែអំពើល្អ និងបួងសួងឲ្យរឿងល្អៗកើតមានចំពោះជាតិមាតុភូមិរបស់យើង៕










