ចំពេលស្រូវកំពុងដល់រដូវច្រូតកាត់ សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យមហាគ្រួសារខ្មែរជួយទិញស្រូវថ្មីពីកសិករ ដើម្បីយកទៅដាល់ជាអំបុក ឬទិញអំបុកពីអាជីវករខ្មែរ វេចខ្ចប់សម្រាប់យកទៅចែកជនភៀសសឹក និងវិរកងទ័ពខ្មែរដ៏អង់អាចរបស់យើងពិសា ដើម្បីមានកម្លាំងវា.យកម្ទេចខ្មាំងសត្រូវឈ្លានពានថៃ។ នេះបើយោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់សម្ដេចតេជោផ្ទាល់។

បន្ទាប់ពីបានឃើញការសំណូមពររបស់កងទ័ពខ្មែរនៅឯសមរភូមិដែលសុំឱ្យអ្នកផ្ដល់ជំនួយជួយផ្ដល់ស្បៀងជាអំបុកជំនួសការជួយជាមី សម្ដេច ហ៊ុន សែន នាព្រឹកថ្ងៃពុធនេះបានបង្ហាញពីចំណាប់អារម្មណ៍របស់លោកថា សំណូមពរនេះសមហេតុសមផល តែលោកយល់ថាការផ្តល់ជាមីនៅតែបន្តជាមួយនឹងការផ្តល់អំបុកបន្ថែម។.jpg)
សម្ដេចតេជោបានមានប្រសាសន៍បន្តថា ស្រូវថ្មីកំពុងច្រូតកាត់សូមបងប្អូនសប្បុរសជនជួយទិញស្រូវធ្វើអំបុកឬជួយទិញអំបុកពីប្រជាជនយកទៅចែកជូនកងទ័ពឬជនភៀសសឹក។ សម្រាប់ការវេចខ្ចប់គួរធ្វើត្រឹមមួយកញ្ចប់១គីឡូឬ២គីឡូសម្រាប់យុទ្ធជនម្នាក់ៗយកតាមខ្លួន។ ប្រសិនដាក់ជាបាវឬការ៉ុងលំបាកដល់ការចែកចាយនៅខ្សែត្រៀមជួរមុខ។ «ទទួលទានអំបុកស្រូវថ្មីវាយសត្រូវឈ្លានពាន»។
.jpg)
ស្របពេលជាមួយគ្នានោះ សម្ដេចតេជោក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខចំពោះចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបាននិងកំពុងឈរជើងការពារទឹកដីដ៏អង់អាចក្លាហានដើម្បីប្រយុទ្ធប្រឆាំងជាមួយពួកចោរឈ្លានពានទឹកដី។

លោកក៏សូមចូលរួមការលំបាកជាមួយបងប្អូនប្រជាជនភៀសសឹកទាំងអស់ដែលភៀសខ្លួនដោយសារពួកចោរឈ្លានពាន និងបានអរគុណចំពោះសប្បុរសជនដែលបានចូលរួមជាសម្ភារៈថវិកាតាមរយៈរាជរដ្ឋាភិបាលក៏ដូចជាសប្បុរសជនដែលបានយកទៅចែកជូនផ្ទាល់ដល់កងកម្លាំងប្រដាប់អាវុធនិងបងប្អូនជនភៀសសឹកផងដែរ៕









