ប្រទេសថៃ ៖ ហ្វេសប៊ុកផេកខេត្តត្រាតរបស់ថៃបានបង្ហោះសារបន្ទាន់ថា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ នេះ កងទ័ពថៃនឹងបើកការវាយប្រ.ហារមកលើដែនអធិបតេយ្យកម្ពុជាយ៉ាងធ្ងន់ធ្ងរ និងពង្រីកសមរភូមិប្រយុ.ទ្ធបន្ថែមទៀត ។ កងទ័ពថៃស្នើឱ្យពលរដ្ឋទាំងអស់ចូលរួមសហការ ដោយហាមយករបស់របរទៅប្រគល់ឱ្យកងទ័ពក្នុងតំបន់គ្រោះថ្នា.ក់, ហាមប្រើប្រាស់ទូរស័ព្ទដៃក្នុងតំបន់គ្រោះថ្នា.ក់ ពីព្រោះកងទ័ពកម្ពុជាអាចចាប់សេវាទូរស័ព្ទដៃវាយតបមកកងទ័ពថៃវិញ និងឱ្យពលរដ្ឋជម្លៀសចេញពីព្រំដែនខេត្តត្រាតឱ្យអស់ (ឬជម្លៀសចេញ១០០%) ។

ខេត្តត្រាតរបស់ថៃ ស្ថិតនៅជាប់ខេត្តកោះកុង និងខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា ។ បើគិតត្រឹមវេលាម៉ោង៩និង៤៩នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ នេះ ពលរដ្ឋថៃបានជម្លៀសចេញពីព្រំដែនខេត្តត្រាត ១០០% ហើយ បន្ទាប់ពីកងទ័ពថៃប្រកាសឱ្យពលរដ្ឋជម្លៀសចេញជាបន្ទាន់ពីស្រុកចំនួន៣ គឺស្រុកមឿង, ស្រុកបរ៉ៃ និងស្រុកឃ្លងយ៉ៃ ។

គួរបញ្ជាក់ថា មេដឹកនាំថៃបានរៀបចំផែនការសម្ងាត់ចោទប្រកាន់ និងទម្លាក់កំហុសលើកម្ពុជាមិនឈប់ឈរ ដើម្បីយកលេសបង្កសង្គ្រា.មជាថ្មីក្នុងគោលបំណងកេងចំណេញនយោបាយ បិទបាំងចំនួនពលរដ្ឋស្លា.ប់ដោយសារទឹកជំនន់នៅភាគខាងត្បូង និងបិទបាំងព័ត៌មានមេដឹកនាំថៃមានទំនាក់ទំនងជិតស្និទ្ធជាមួយមេឧក្រិ.ដ្ឋកម្មអនឡាញបរទេស ដោយបើកដៃឱ្យកងទ័ពបើកការវាយប្រ.ហារកម្ពុជាទាំងកំរោល មិនបង្អង់ដៃ ថែមទាំងពង្រីកសមរភូមិប្រយុ.ទ្ធស្ទើរតែពេញបណ្តោយព្រំដែន ។

ការបង្កសង្គ្រាមជាថ្មីរបស់កងទ័ពថៃពេលនេះកាន់តែមានទ្រង់ទ្រាយធំ និងធ្ងន់ធ្ងរជាងមុន ដោយការប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ បាញ់ផ្សែងពុល យន្តហោះចម្បាំង F-16 និង Gripen ដែលកងទ័ពថៃបានរៀបចំផែនការជាមុន ដើម្បីឈ្លានពានដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា ។ សង្គ្រាមផ្ទុះឡើងម្តងទៀត គឺជាការរៀបចំរបស់មេដឹកនាំថៃសហការជាមួយកងទ័ព ដើម្បីរកសំឡេងឆ្នោតកាន់តំណែងបន្ត បន្ទាប់ពីមេដឹកនាំថៃរងការរិះគន់យ៉ាងខ្លាំងរឿងអសមត្ថភាពដឹកនាំប្រទេស និងភាពអាម៉ាស់រាប់មិនអស់ ។

ទោះជាប្រទេសជាច្រើន រួមទាំងមហាអំណាចអាមេរិក និងមហាអំណាចចិន អំពាវនាវឱ្យថៃបញ្ឈប់សង្គ្រាម ងាកមកគោរពកិច្ចព្រមព្រៀងទីក្រុងគូឡាឡាំពួរ ចរចាសន្តិភាពជាមួយកម្ពុជា ប៉ុន្តែមេដឹកនាំថៃបដិសេធគ្រប់ការអំពាវនាវ ។ លើសពីនេះ ថែមទាំងព្យាយាមចោទប្រកាន់ និយាយបំភ្លៃ ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដើម្បីបំភ័ន្តភ្នែកអន្តរជាតិ ខណៈកងទ័ពកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួន ការពារទឹកដី បន្ទាប់ពីអត់ធ្មត់មិនតបត ។

ចាប់តាំងពីមុនបើកការវាយប្រហារមកលើកម្ពុជាយ៉ាងកំរោលនិងខុសច្បាប់ កងទ័ពថៃបានបំពានគ្រប់លក្ខខណ្ឌទាំងអស់នៃកិច្ចព្រមព្រៀងឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ ។ សំណាក់សហគមន៍អន្តរជាតិបានអំពាវនាវយ៉ាងទទូចឱ្យថៃប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងទាំងនេះ ប៉ុន្តែថៃលែងទទួលស្គាល់កិច្ចព្រមព្រៀងដោយឯកតោភាគី ខណៈកម្ពុជានៅតែបន្តប្តេជ្ញាចិត្តម្តងហើយម្តងទៀតអំពីការគោរពរបស់ខ្លួនចំពោះកិច្ចព្រមព្រៀងទាំងនេះ ក៏ដូចជាកិច្ចព្រមព្រៀងទ្វេភាគីដទៃទៀត ។ នេះបញ្ជាក់យ៉ាងច្បាស់ថា តើកម្ពុជាឬថៃដែលជាប្រទេសស្រឡាញ់សន្តិភាព និងចង់ដោះស្រាយជម្លោះដោយសន្តិវិធីពិតប្រាកដ ៕