ព្រឹត្តិការណ៍សុីហ្គេមលើកទី៣៣ ដែលរៀបចំឡើងនៅប្រទេសថៃ និងបានប្រកាសបើកជាផ្លូវការកាលពីយប់ថ្ងៃទី៩ ម្សិលមិញនេះ ត្រូវបានបញ្ចប់ទៅដោយភាពមិនសូវរលូន ក៏ព្រោះតែការរៀបចំហាក់មិនសុីចង្វាក់គ្នាទាល់តែសោះរវាងអ្នកឡើងសម្ដែង អ្នកចាត់ចែង និងបរិយាកាស ដែលបង្កើតបានជាកំហុសឆ្គងជាច្រើនធ្វើឲ្យអាប់ឱនដល់មុខមាត់ប្រទេស និងត្រូវបានគេចាត់ទុកថា គឺជាការរៀបចំអន់ជាងគេក្នុងប្រវត្តិសាស្ត្រអាស៊ាន។
.jpg)
យោងតាមវីដែអូ និងរូបភាពជាច្រើនដែលត្រូវចែករំលែកយ៉ាងព្រោងព្រាតនៅលើបណ្ដាញសង្គម នៅថ្ងៃទី១០ ខែធ្នូនេះ បានបង្ហាញឲ្យឃើញនូវកំហុសបច្ចេកទេសជាច្រើន ដែលបានកើតចេញពីការធ្វេសប្រហែសក្នុងការរៀបចំនៅក្នុងមហាព្រឹត្តិការណ៍សុីហ្គេមដ៏ធំរបស់ថៃ។ ភាពខុសឆ្គងដែលគួរឲ្យចាប់អារម្មណ៍ជាងគេបំផុតនោះគឺ ភ្លើងគប់សុីហ្គេមដែលត្រូវបានដុតបំភ្លឺដើម្បីស្វាគមន៍ការបើកជាផ្លូវការនៃព្រឹត្តិការណ៍មួយនេះ មិនត្រូវបានឆេះចេញជាអណ្ដាតភ្លើងនោះទេ ដោយចេញត្រឹមតែផ្សែងហុយៗប៉ុណ្ណោះ។.jpg)
ក្រៅពីនោះ អ្នកប្រើប្រាស់អុីនធើណេតជាច្រើនបានចាប់អារម្មណ៍លើកំហុសបច្ចេកទេសមួយចំនួនទៀតដូចជា ការសម្ដែងជិះម៉ូតូទឹកដូចកូនក្មេង ដែលអ្នកសម្ដែងមានការភ្លាត់ស្នៀតធ្លាក់ចូលទឹក និងព្យាយាមតោងឡើងលើម៉ូតូវិញយ៉ាងអាម៉ាស, ការបង្ហាញទង់ជាតិខុសសម្រាប់ប្រទេសឥណ្ឌូនេសុដែលច្រលំដាក់ទង់ជាតិរបស់សឹង្ហបុរី, ការបញ្ជារដ្រូនឲ្យរៀបចេញជាលេខខុស, ការជិះស្គីទឹកហោះឡើងយ៉ាងខ្ពស់ប៉ុន្តែជួបបញ្ហាបច្ចេកទេសក៏ធ្លាក់ចុះមកវិញ និងបរិយាកាសដ៏សែនសោះកក្រោះនៃពហុកីឡាដ្ឋាន ដែលមានពន្លឺព្រឹមសឹងតែងងឹតស្លុប បានទាក់ទាញនូវការរិះគន់យ៉ាងខ្លាំង ជាពិសេសពីសំណាក់ប្រជាជនថៃផ្ទាល់។
.jpg)
ដោយឡែកអ្វីដែលគួរឲ្យគិតពិចារណា ថាជាអចេតនា ឬការរៀបចំទុកមុននោះគឺ ពាក់ព័ន្ធនឹងកំហុសបច្ចេកទេសនូវពេលលើកបង្ហាញពីប្រទេសកម្ពុជា ដោយមុនដំបូងគេគឺកំហុសអក្ខរាវិរុទ្ធចំពោះឃ្លា «ជំរាបសួរ» ដោយថៃបានបង្ហាញនៅលើស្រ្គីន LED ថា «ជាំរាបសួរ» ទៅវិញ។ .jpg)
លើសពីនេះ ទាក់ទងនឹងដុំគូបដែលតំណាងប្រទេសទាំង១១នៅក្នុងអាស៊ាន បែរជាមានមួយគ្រាប់មិនភ្លឺហើយមិនមានការកែតម្រូវ ឬពិនិត្យមើលទាល់តែសោះ ដែលនេះបានជំរុញឲ្យមនុស្សជាច្រើនជឿជាក់ថា ដុំគូបមួយនោះទំនងជាតំណាងឲ្យប្រទេសកម្ពុជា ដ្បិតពេលនេះថៃកំពុងមានជម្លោះជាមួយកម្ពុជា ក៏មានចេតនាបង្កើតកំហុសនេះឡើង ដែលបង្ហាញពីការមា.ក់ងាយតែម្ដង។
ទាំងអស់នេះ គ្រាន់តែជាមួយផ្នែកនៃកំហុសធំៗដែលអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានចែករំលែក។ ដោយឡែកចំពោះទិដ្ឋភាពទាំងមូលនៃពិធិបើកព្រឹត្តិការណ៍មួយនេះ នៅមានបញ្ហាជាច្រើនផ្សេងទៀត ដែលអ្នកបានចូលរួមមានអារម្មណ៍ថាឃ្នើសចិត្ត និងមិនសូវពេញចិត្តជាខ្លាំង។ តួយ៉ាងដូចជាការសម្ដែងរបស់សិល្បៈករជួបបញ្ហារអាក់រអួលផ្នែកសម្លេងជាដើម ដែលជារឿងមិននឹកស្មានទាល់តែសោះថា ប្រទេសអ្នកមានដែលកំពុងលេចធ្លោមួយនៅក្នុងតំបន់ បែរជារៀបចំកម្មវិធីដ៏ធំមួយយ៉ាងរដិរដុបដូចក្មេងបៀមដៃបែបនេះទៅវិញ៕










