ថ្មីៗនេះនៅលើបណ្តាញសង្គមមានការជជែកវែកញែកគួរឱ្យកត់សម្គាល់ក្រោយពីម្តាយល្អហួស អ្នកនាង ដេននីក្វាន់ បានប្រកាសថាក្នុងថ្ងៃប្រលងផ្តាច់ព្រ័ត្រក្នុងកម្មវិធី Miss preteen international Cambodia នឹងយកជាងមកពីប្រទេសថៃមកធ្វើសក់ឱ្យ ល្អហួស ខណៈមានមតិរិះគន់ថា ធ្វើបែបនេះដូចមិនផ្តល់តម្លៃឱ្យជាងខ្មែរជាជាតិសាសន៍ឯង។ រឿងនេះដែរ ល្អហួស និងម្តាយបកស្រាយថាដោយសារជាងល្បីនៅស្រុកខ្មែរត្រូវគេកក់អស់ហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8XtmAfoV3nmvBt6gC4tvqNVSwt4zJtXOZaUkxXat9tbPjqoDG5C77K_wr14Di5iQohS4xQ-AC08EcDtDlBfrz4CJLBbrS7pqDeVnJ8b68xUgN3wd7kD_iCsIIoPf3I8u7ugota0QTkA3_6xPACkAI-vmZMlyKx4X5a9RgosgDJuQsLyQm9DbVR371RTo/s2048/357741922_597101642554735_8231088777106987330_n.jpg

កាលពីថ្ងៃទី១ ខែកក្កដា អ្នកនាង ដេនីក្វាន់ ម្តាយរបស់ ល្អហួស បានបង្ហោះថា ជាងធ្វើសក់ដ៏ល្បីប្រចាំប្រទេសថៃឈ្មោះ korawat ជាជាងធ្វើសក់ឱ្យបវរកញ្ញាជាច្រើនរូបនឹងមកធ្វើសក់ឱ្យ ល្អហួស ក្នុងថ្ងៃប្រកួត Miss preteen international Cambodia វគ្គផ្តាច់ព្រ័ត្រ នាថ្ងៃ៥ ខែសីហា ឆ្នាំ២០២៣ខាងមុខ។ ការសម្រេចជ្រើសជាងមកពីប្រទេសថៃនេះត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនរិះគន់ទៅកាន់គ្រួសារល្អហួសថាធ្វើដូចនេះហាក់ដូចមិនឱ្យតម្លៃជាងខ្មែរដែលជាជាងជាតិឯងដូចដឹងស្រាប់ហើយថា ខ្មែរនិងប្រទេសជិតខាងនេះមិនសូវជាមានអារម្មណ៍ល្អចំពោះគ្នានោះទេបែរជាយកជាតិសាសន៍នេះមកទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggCEZvh8GUCORzeupGs1xSN5NGk6KLPcDikWVtXfm1OJ-hkzWqDFfmvdeOIC8IKZMa6z5zpnkQ5EHvIM9xzKz7Patw0z09R7jqsKgUk_QidXnnxy8eMfQZ1pU6LABuPVbWYqF7IF4HVlDDtQVvyTanIJ2m1cAQ4YeFimYxkzs8fIw5fQttruF46LD2bAA/s1597/357685473_597101615888071_881565757367850153_n.jpg

ជុំវិញពាក្យរិះគន់ពីអ្នកលេងបណ្តាញសង្គមរឿងយកជាងថៃនេះអ្នកនាង ដេននីក្វាន់ និង ល្អហួសបានបកស្រាយនៅយប់ថ្ងៃទី៣ ខែកក្កដា ថា «ឆ្លើយតបទៅកាន់ពុកម៉ែបងប្អូនពូមីងមួយចំនួនដែលយល់ច្រលំ ថាខ្ញុំមិនឱ្យតម្លៃជាងធ្វើសក់ស្រុកខ្មែរ ហើយទៅជួលជាងពីក្រៅប្រទេសមក នេះជាឆាតដែលពូខ្ញុំឆាតទៅកក់ជាងសក់ល្បីៗនៅស្រុកខ្មែរ ប៉ុន្តែពួកគាត់គឺជាប់កក់គេអស់ហើយ មិនអាចធ្វើឱ្យខ្ញុំបានទេ ចឹងហើយទើបសម្រេចចិត្តជួលជាងពីក្រៅប្រទេសមក សូមពុកម៉ែបងប្អូនពូមីងឈប់មានការយល់ច្រលំទៀត នឹងកុំមើលតែមួយជ្រុងគ្រប់យ៉ាងមានហេតុមានផល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGCvuKZSMw9CIOahEIzZ88zNs3xCPA-sxiGMJ8FSIXOgsiHFj31Ab58uSfiFUA9iVCIBvJSyn2BbG4KSACrl-dSXwN6mxiihBBkLD5egV8O-FpXSt08MfA3EoOErNyJ9Eny36z9tVUe-0SEO4hkzBU5TKoHnfvg06IAFGPAk7t_jr-76dFlKoX1Sxuw6M/s2048/image_2023-07-04_11-09-04.png

ទន្ទឹមនឹងមានការបកស្រាយខាងលើនេះ អ្នកនាង ដេននីក្វាន់ បានសរសេរបន្ថែមថា «05 08 2023ខាងមុខនេះ មានការប្រកួតផ្តាច់ព្រ័ត្រMiss ដល់ទៅ3 MMC, LMC, MPC ចំនួនអ្នកប្រកួតជិត100នាក់ហើយ ហើយការរកជាងសក់មិនមែនងាយទេ ព្រោះប្រកួតចំថ្ងៃតែមួយ គេក៏ត្រូវការជាងដូចយើងដែរ យើងកក់ជាងខ្មែរមិនបានវាមិនចំលែកនោះទេ ចិត្តខ្ញុំជាម្តាយត្រូវរកគ្រប់វិធីដើម្បីបានជាងមកធ្វើសក់អោយកូន ព្រោះថ្ងៃនោះជាថ្ងៃពិសេសបំផុតសំរាប់កូនស្រីខ្ញុំ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKsjq33GlenyeiJt2RkoZJ2LqVNmyGqxI2OmfmzEemPSvWrB3mXD9LHKTbzOabxvlXjiaUlDhd6edhjp7XK3pyHhF6ga402-oqiKqEf8V3W2YstUSDSJCu5oUUYd_celQvoBBwK1fDK4JCugF_FduFHFzLLWKpvIrWkOOAFgNiOkVs7Uan03tySwKwFcw/s737/Capture%20(29).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYvzlv6lMpefYT1akwe3SxI-u85viwutHccmhY6yWFIE-YiWZzyt0X4R6ksdYU6ReVfwznELAGW-brwlBZO0FocQEO6tOUFUjTkCcUHYjqUvtuNJ7-KORtXWpM3F1JHxvBTwAV53FpjLCAKfEnJg_Y7ZIPEyl2Si-Obd87RhlNRwHVPtJTDNVU_MUEMjo/s687/r.PNG