ជាធម្មតា បងប្អូនកសិករតែងនាំគ្នាហូបផ្លែល្ហុងជាប្រចាំ ខណៈបងប្អូនខ្លះបានយកល្ហុងខ្ចីមកធ្វើជាបន្លែបង្ការដាក់ក្នុងសម្លផងដែរ ។ ចំណែកល្ហុងទុំវិញអាចយកធ្វើជាបង្អែម ហើយគេបោះចោលគ្រាប់របស់វា ។ ប៉ុន្តែតើជ្រាបទេថា យើងអាចហូបគ្រាប់ល្ហុងបាន ហើយវាបានផ្តល់ផលប្រយោជន៍ជាច្រើន ។File:Papaya seeds - Close-up of the inside of a cut papaya fruit.jpg -  Wikimedia Commons

ការហូបគ្រាប់ល្ហុងអាចជារឿងប្លែក មែនទេ ? ពីព្រោះជាទូទៅ មនុស្សភាគច្រើនមិនបានហូបគ្រាប់ល្ហុងទេ ។ ប៉ុន្តែការពិត មានការហូបគ្រាប់ល្ហុងនៅប្រទេសមួយចំនួន ក៏ដូចជាប្រទេសនៅតំបន់អាស៊ីខាងត្បូងផងដែរ ដូចជា ឥណ្ឌាបានយកគ្រាប់ល្ហុងមកហូបជាថ្នាំសម្រាប់ព្យាបាលជំងឺ ដែលវាជាចំណេះដឹងរបស់អ្នកភូមិ ។ លើសពីនេះ នៅទ្វីបអាហ្វ្រិក គឺប្រទេសនីហ្សេរីយ៉ាបានយកគ្រាប់ល្ហុងមកប្រឡាក់សម្រាប់ធ្វើគ្រឿងផ្សំម្ហូបអាហារផងដែរ ។What are the health benefits of papaya seeds? - Quora

* ផលប្រយោជន៍របស់គ្រាប់ល្ហុងមានដូចជា ៖
-ជួយការពារជំងឺមហារីក ពីព្រោះគ្រាប់ល្ហុងសម្បូរដោយសារធាតុ Isothiocyanate និង Palmitic & Oleic ។ គេជឿថា វាមានប្រសិទ្ធភាពអាចប្រឆាំងនឹងជំងឺក្រពេញប្រូស្តាត, សួត, មហារីកសុដន់, មហារីកពោះវៀនធំ និងមហារីកឈាម ។
-ជាថ្នាំបណ្តេញកាកសំណល់ចេញពីថ្លើម និងជួយធ្វើឱ្យថ្លើមរបស់យើងរឹងមាំ
-ការពារការខូចតម្រងនោម ពីព្រោះគ្រាប់ល្ហុងសម្បូរដោយសារធាតុ Flavonoids ដែលអាចការពារជំងឺផ្សេងៗបាន
-ជួយកម្ចាត់ព្រូនក្នុងពោះវៀនយ៉ាងមានប្រសិទ្ធភាព ព្រោះគ្រាប់ល្ហុងសម្បូរសារធាតុ Carpaine
-ជួយរំលាយអាហារ ដោយសារគ្រាប់ល្ហុងសម្បូរដោយសារធាតុ PapainHow to use papaya seeds

* វិធីបរិភោគគ្រាប់ល្ហុង ៖
-យើងអាចទំពារគ្រាប់ល្ហុង ដែលវាមានរសជាតិស្រដៀងគ្នានឹងម្រេច ប៉ុន្តែនៅសប្តាហ៍ដំបូង អាចហូបត្រឹម១គ្រាប់ ទៅ២គ្រាប់ប៉ុណ្ណោះក្នុង១ថ្ងៃ ព្រោះបើហូបច្រើនពេកអាចធ្វើឱ្យរាងកាយ និងប្រព័ន្ធរំលាយអាហារដំណើរការខុសប្រក្រតី
-លាយវាជាមួយទឹកឃ្មុំ១ស្លាបព្រាបាយដើម្បីកាត់បន្ថយជាតិល្វីង ព្រោះជាវិធីបណ្តេញសត្វល្អិតក្នុងពោះវៀនយ៉ាងមានប្រសិទ្ធភាព
-យើងអាចយកគ្រាប់ល្ហុងទៅហាលថ្ងៃឱ្យស្ងួត រួចកិនជាម្សៅទុកប្រឡាក់សាច់មាន់ ឬសាច់ជ្រូក និងទុករយៈពេល១ម៉ោង គឺវានឹងជួយធ្វើឱ្យសាច់ទន់ និងជួយរំលាយអាហារបានល្អផងដែរ ៕Papaya Seeds: Benefits, Uses, Side Effects & More

ប្រភព ៖ Kaset Go